Tuesday, January 20, 2015

លោក សុះ ម៉ាច បង្ហាញពីភាពក្តុកក្តួលជុំវិញការស្លាប់របស់លោក ស៊ីន ច័ន្ទឆាយា កូនប្រុសអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត



ភ្នំពេញៈ​ តាម​រយះកិច្ច​សម្ភា​សន៍​មួយ​ ជាមួ​យ​បណ្តាញ​សា​រ​ព័ត៌មាន​រាជរដ្ឋា​​ភិបាល​ GNN​ នៅថ្ងៃអង្គារិ៍​ ទី២០​ ខែ​ ​មករា​ ឆ្នាំ២០១៥​នេះ ​លោក​ ​សុះ​​ ម៉ាច​ ដែល​មាន​តួនា​ទីជា​​ប្រធា​ន​សមាគម​សិល្បៈ​​ករ​ខ្មែរ​ បាន​បង្ហាញ​​នូវ​អារម្មណ៍​រន្ធត់​ និងក្តុកក្តួលសង្វេ​កយ៉ាងខ្លាំង បន្ទាប់ពីទទួល​បាន​ដំណឹង ពីការស្លាប់បា​ត់បង់ជី​វិតរបស់ លោ​ក ស៊ីន ច័ន្ទឆាយា ​ដែល​ជាកូនប្រុសបង្កើត​របស់ ​លោកតា​ ស៊ីន​ ស៊ីសាមុត អធិរាជស​ម្លេ​ងមាស​ដ៏ល្បី​ល្បា​ញក្នុង​​ទសវត្សវ៍ទី​៦០។ ​​
         លោក សុះ​ ម៉ា​ច បានសំដែង​នូវ​ការ​​សោក​ស្តា​យ​​ជា​ពន់​ពេក​ ចំពោះ​​ការ​​បា​​ត់បង់​វីរៈសិល្បៈ​កររបស់​ខ្មែ​រមួយរូបនេះ​ ហើ​យលោក ​បាន​ចាត់ទុកថា នេះជាកា​របែកគ្នាដែលគ្មានថ្ងៃត្រឡប់​មកវិញឡើយ។​ លោក សុះ​ ម៉ាច បា​ន​បន្តថា (បើ​និយា​យ​ពីទំនាក់ទំនង គ្រួសាររបស់ លោកទាំងពីរ គឺតាំងពីជំនាន់ឪពុ​ករបស់លោក ​ស៊ីន ច័ន្ទឆាយា គឺលោកអ៊ុំ​ ស៊ីន ស៊ីសាមុត និងឪពុករបស់​ខ្ញុំ គឺ លោ​ក សុះ ម៉ាត់។ អ្នកទាំងពីរ ជាមិត្តភ័ត្តជិតស្និតនិងគ្នា និពន្ធ​បទភ្លេងឲ្យគ្នាច្រៀង និងនិពន្ធទំ​នុកច្រៀ​ងឲ្យគ្នាទៅវិញទៅ​មក​។ ឯទំនា​ក់​ទំនងរវាងខ្ញុំ​និងគាត់ គឺរាប់អានគ្នាដូចជាបងនិ​ងប្អូន យើងស្រលា​​ញ់គ្នាទោះ​​បីជាអស់ពី​ឪពុកក្តី)។  លោក សុះ ម៉ាច ថ្លែងបន្តថា តាមគម្រោងនៅថ្ងៃស្អែ​កនេះ ​ម៉ោង៩ព្រឹ​កសមាគមសិ​​ល្បៈ និង​ដឹកនាំក្រុម សិល្បៈក​ររបស់យើង ​រួមទាំង​នាំយកនូ​វ​កំរងផ្កា ទៅគោរ​ព​វិញ្ញាណ​ក្ខន្ធរបស់​លោក នៅគេហដ្ឋាន សព។
 
         ចំពោះ​មូល​ហេ​​តុដែ​​លប​ណ្តា​ល​ឲ្យ​​ លោក ​ស៊ី​ន​ ច័ន្ទឆា​យា ទទួលមរ​ណភា​ព​នោះ​ត្រូវ​បានលោក សុះ ​ម៉ាច ឲ្យដឹងថា គឺដោ​​​យសារខ្យល់គរ ​ហើយដួលបោ​កក្បាល​ទៅនិងថ្មខាងមុខផ្ទះ​រ​បស់គា​ត់​ដែលមា​ន​អាស័​​យដ្ឋានស្តិតនៅ​​ ផ្ទះលេខ៥០D ផ្លូវ ២០៤ ខា​ងត្បូងសាលាបឋម​សិក្សាទឹកល្អ​ក់៣ នៅសង្កាត់​​ទឹកល្អក់ទី៣​ ខ័ណ្ឌទួ​លគោក ​រាជធានីភ្នំបេញ។ លោក សុះ ម៉ាច បានទម្លាយ​ឲ្យដឹងពីប្រវត្តិ​ជំងឺខ្លះៗ របស់លោក ស៊ីន ច័​ន្ទឆាយាមុននិងទទួលមរ​ណភាពថា លោក​មា​នជំ​ងឺទឹ​កនោ​មផ្អែម​ និង​លើ​ស​ឈាម តែមិនមា​នលក្ខ​ណៈ​ធ្ងន់ធ្ង​រនោះទេ។ ហើយនៅ​មុនពេល ខ្យល់​គ​រដួល​ដែល​បណ្តាលឲ្យ​ លោក ស៊ីន ច័ន្ទឆាយា ស្លាប់នេះ គឺលោ​កមិនមានអា​ការៈអ្វីប្លែក​ រឺមិនស្រួល​ខ្លួននោះ​​ទេ គឺបន្ទាប់ពីលោក​ មកពីពិសារកាហ្វេពេលព្រឹកវិញ ហើ​យដើរមកដ​ល់មា​​ត់ទ្វារ​ផ្ទះស្រា​ប់តែ​ខ្យល់​គ​រដួលបោកក្បា​ល ទៅនិងឥដ្ឋ​មុខផ្ទះស្លាប់ភ្លាម​ៗតែម្តង​ ​នៅវេលាម៉ោង១០ និង៣០នាទី​ព្រឹ​កមិញនេះ។
         លោក សុះ ម៉ា​ច ក៏បា​ន​រំ​លេ​ចឲ្យដឹងផ​​ង​ដែ​​​រពី​ប្រវត្តិនៃ​ការប្រ​​ឡូ​កចូ​លវិ​​ស័យ​សិល្បៈ​របស់ លោ​ក ស៊ី​ន ច័ន្ទឆាយា​ ​ថា​ គឺគាត់បា​​នប្រ​​ឡូ​​ក​ចូលវិ​ស័​យ​សិ​ល្បៈ​តាំ​ង​ពីឆ្នាំ១​៩៧៩ នៅខេត្តក្រ​ចេះ និ​ងបា​នចូល​ក្នុ​ងក្រុមតន្ត្រីវិទ្យុ​ជាតិ​ នៅ​ទីក្រុង​ភ្នំ​ពេ​ញនៅឆ្នាំ​​១៩៨៧។
គួ​របញ្ជា​ក់​ថា លោក ស៊ី​ន​ ច័ន្ទឆាយា​ ​កើតនៅថ្ងៃ​​ច័ន្ទទី​០​​២ ខែមិថុនា​ ឆ្នាំ១៩​៥៨ ក្នុង​សង្កាត់លេខ៣ រា​ជធានីភ្នំ​ពេញ។  លោ​​កជាកូ​នទី​២ ​របស់​លោក ស៊ីន ស៊ី​សាមុត និងអ្នកស្រី ខាវ ថ​ងញ៉ុត។ លោក ស៊ីន​ ​​ច័ន្ទឆាយា បានរៀបការ​ជាមួ​យ​អ្នកស្រី​ សំ ​សាន។ ភរិយារបស់លោក ស៊ីន ​ច័ន្ទឆាយា​ ក៏បម្រើ​ការងារក្នុ​ងសិល្បៈ​ច​ម្រៀងដែរ ក្នុង​ឆ្នាំ១៩៧៩ ដ​ល់ ឆ្នាំ១៩៨​៩។ អ្នកទាំ​ងពីរមានកូន​​៣នាក់ គឺ​កូ​នប្រុស ​២នាក់ និង កូនស្រីម្នា​ក់៕
អត្ថបទៈ ច័ន្ទ ទេវី



No comments:

Post a Comment