Tuesday, January 20, 2015

សេចក្តីជូនដំណឹង របស់​នាយក​ដ្ឋាន​ព័ត៌មាន នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​រដ្ឋសភា

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
លេខាធិការដ្ឋានរដ្ឋសភា
អគ្គនាយកដ្ឋានសេវា និងបចេ្ចកទេស
នាយកដ្ឋានព័ត៌មាន
ការិយាល័យផ្សព្វផ្សាយ
សេចក្តីជូនដំណឹង
នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូនអ្នកសារព័ត៌​មាន​ជាតិ អន្តរជាតិ និងសាធារណៈជនជ្រាបថា គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឈន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ប៉ុល ហំម    ប្រ​ធានគណៈកម្មការ នឹងជួបប្រជុំពិភាក្សាការងារ ជាមួយឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង អ​ភិវឌ្ឈន៍ជនបទ និងសហការី ក្នុងប្រធានបទបច្ចុប្បន្នភាពការ​ងា​រ​របស់ក្រសួង​អភិវឌ្ឈន៍​ជន​បទ​។
ជំនួបពិភាក្សាការងារនេះ នឹងប្រព្រឹត្តទៅនៅវិមានរដ្ឋសភា សាលប្រជុំ២៧ វេលា​ម៉ោង៩ព្រឹក ថ្ងៃទី២១ខែមករាឆ្នាំ២០១៥។
          សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានទំាងអស់ចូលរួម​យក​​ព័ត៌មាន​ឲ្យបានច្រើន។ 

ភ្នំពេញ, ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥

No comments:

Post a Comment