សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៥ រយៈពេល៤ ថ្ងៃ នៅទីក្រុងដាវ៉ូស-ក្លូស្វ័រ ប្រទេសស្វីស កាលពីវេលាម៉ោង ៦ និង ៣០ នាទី ល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ តបតាមការអញ្ជើញរបស់លោក ក្លោស ស្វាប់ នាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក ។
ឯកឧត្តម ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ មុនពេលអមដំណើរសម្តេចតេជោ ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកថា នៅក្នុងការស្នាក់នៅប្រទេសស្វីស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២២ ខែមករា សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមថ្លែងសុន្ទរកថាបើកវេទិកាវិនិយោគមួយ ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រោមប្រធានបទ « កម្ពុជាសករាជថ្មីនៃកាលានុវត្តភាព កំណើន ការដោះដូរ និងសមាហរណកម្មអាស៊ាន» វិទិការនេះ ធ្វើឡើងក្នុងគោលបំណង ទាក់ទាញវិនិយោគឲ្យមកកាន់កម្ពុជា បន្ថែមទៀត ដើម្បីបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច។ នៅថ្ងៃទី២៣ ខែមករា សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមក្នុងសម័យប្រជុំស្តីពី សន្តិសុខស្បៀងពិភពលោក គោលដៅអភិវឌ្ឍន៍ប្រកដោយចីរភាពសម្រាប់ឆ្នាំ២០១៥។ នៅរសៀលថ្ងៃទី ២៣ មករានោះដែរ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំមួយទៀតស្តីពី « តើសេដ្ឋកិច្ចអាស៊ានទទួលផលប្រយោជន៍ពីសមាហរណកម្ម ក្នុងតំបន់យ៉ាងដូចម្តេច ក្នុងបរិបទសេដ្ឋកិច្ចសាកលលោក?» នៅរសៀលថ្ងៃដដែលនោះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងចូលរួមនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ាន ជាមួយថ្នាក់ដឹកនាំធុរកិច្ច។
ឯកឧត្តម ស្រ៊ី ថាមរ៉ុង្គ បានបន្តថា បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន ក៏នឹងអនុញ្ញាតឲ្យលោកហ្វីលីពរ៉ូស្ទ័រ នាយកគ្រប់គ្រងវេទិកាសេដ្ឋកិច្ចពិភពលោក ចូលជួបសំដែងការគួរសមផងដែរ។ នៅពេលរាត្រី សម្តេចតេជោ ហ៊ុន សែន នឺងចូលរួមក្នុងកម្មវិធី« រាត្រីម៉ាឡេស៊ី » ដោយសារម៉ាឡេស៊ី ជាប្រធានអាស៊ាន។

គណៈប្រតិភូ ដែលនឹងអញ្ជើញអមដំណើរជាមួយនាយករដ្ឋមន្ត្រី ទៅចូលរួមកិច្ចប្រជុំកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៥ នៅប្រទេសស្វីសនេះ រួមមាន៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញមកដល់មាតុប្រទេសវិញ នៅវេលាម៉ោង ៨ យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥៕

No comments:
Post a Comment