សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូវៀតណា ម ដឹកនាំដោយឯកឧត្តម ត្រឹង ដាយ ក្វាង (Toan Dai Quang) រដ្ឋមន្ត្រីក្រសួងនគរបាលនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសំដែងការ គួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនៅវិមានសន្តិភាពទីស្ តីការនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី១៦មករានេះ ក្រោយពីជំនួបបានបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់ អ្នកយកព័ត៌មានថា ៖ ឯកឧត្តម ត្រឹង ដាយ ក្វាង បានគោរពជំរាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី អំពីជំនួបរវាង ឯកឧត្តមនិងប្រតិភូរបស់ឯកឧត្តម ជាមួយនឹងេកឧត្តម ស ខេង កាលពីព្រឹកថ្ងៃទី១៦មករានេះ ដែលក្នុងជំនួបនោះ បានពិនិត្យមើលឡើងវិញពីកិច្ចសហប្ រតិបត្តិ ការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា កាលពីឆ្នាំ២០១៤កន្លងទៅ និងបានចុះហត្ថលេខាលើកិច្ចសហប្ រតិបត្តិការសម្រាប់ឆ្នាំ២០១៥នេះ ដែលផ្តោតការយកចិត្ត ទុកដាក់ ទៅលើការបង្កើនកិច្ចសហប្រតិបត្តិ ការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិ ញទៅមក ទាំងក្នុងតំបន់ និងពិភពលោក ជំរុញកិច្ចសហប្រតិបត្តិការសម្រា ប់ធានាសណ្តាប់ធ្នាប់នៅតាមខ្សែ បន្ទាត់ព្រំ ដែន បង្កើនកិច្ចសហប្រតិបត្តិការបង្ រាប់បទល្មើសជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងបទឧក្រិដ្ឋកម្មឆ្លងដែន ថែមទាំងបង្កើនកិច្ចសហប្រតិបត្តិ ការក្នុងការបណ្តុះបណ្តាល បំពាក់បំប៉នមន្ត្រីនគរបាលផងដែ រ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតប ដោយសំដែងនូវការអបអរចំពោះលទ្ធផល នៃការពិភាក្សាកន្លងមក និងបានសំដែងនូវអបអរសាទរផងដែរ ចំពោះក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលបានធ្វើការ សហការគ្នាបានយ៉ាងល្អលើវិស័យសន្ តិសុខសាធារណៈបំរើឱ្យការថែរក្សា សន្តិសុខ របស់ប្រទេស ទាំងពីរ។ ជាងនេះទៀត សម្តេចក៏បាន សំដែងនូវការរីករាយ ចំពោះកិច្ចសហប្រតិបត្តិការបង្ក លក្ខណៈឱ្យប្រជាជននៅតាមព្រំដែន អាចរកទទួលបាន និងជួយសម្រួលឱ្យប្រជាពលរដ្ឋកម្ ពុជា បានចូលទៅ ធ្វើការព្យាបាលនៅក្នុងប្រទេសវៀ តណាម ។ក្នុងន័យនេះ សម្តេចបានសូមឱ្យ ក្រសួងទាំងពីរបន្តនូវស្មារតី សហការនេះ៕



No comments:
Post a Comment