
កិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ បានប្រារព្ធពិធីបើកជាផ្លូវការ នៅមជ្ឈមណ្ឌល សន្និសីទអន្តរជាតិ ទីក្រុងណៃពីដោ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ នៅព្រឹក ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៤។
ព្រះករុណាស៊ុលតង់
ហាជីហាសាន ណាលប៊ូលហ្គាដ (HajiHassanalBolkiah) នាយករដ្ឋមន្រ្តីប្រុយណេដារូស្សាឡាម សម្តចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមចូកូវីដូដូ (JokoWidodo) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី
ឯកឧត្តម ថង ស៊ីងថាមម៉ាវង្ស (ThongsingThammavong)
នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ឯកឧត្តម ណាជីបរ៉ាហ្សាក់ (NajibRazak)
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី
ឯកឧត្តមបេនីកណូអាគីណូ (Benigno
S Aquino) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីនឯកឧត្តមលីសៀនលុង (Lee HsienLoong)នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសឹង្ហបូរី ឯកឧត្តមឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា (Prayut Chan
O Cha) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃឯកឧត្តមង្វៀនតាន់យ៉ុង (Nguyen Tan Dung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមឯកឧត្តមឡេលឿងមិញ (Le Luong Minh)
អគ្គលេខាធិការអាស៊ាន
ឯកឧត្តម បាន គីមូនអគ្គលេខាធិការអង្គការសហប្រជាជាតិ
ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ឯកឧត្តម ថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥និងលោកជំទាវ។
ថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥
ឯកឧត្តម ថេន សេនប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥
បានធ្វើការគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលនៅពេលនេះគឺជារបត់មួយសំរាប់អាស៊ានខណៈដែល សហគមន៍អាស៊ាន នឹងត្រូវបង្កើត ឡើងនៅឆ្នាំ ២០១៥ខាងមុខ។
ឯកឧត្តម ប្រធានាធិបតីមានប្រសាសន៍បន្តថា ដើម្បីឈានទៅកាន់ការបង្កើតសហគមន៍អាស៊ានកិច្ចការសំខាន់ចំនួនពីរត្រូវតែអនុវត្តន៍ឲ្យបានជោគជ័យនោះ
គឺការពង្រឹងបណ្តាវិទ្យាស្ថានអាស៊ានឲ្យស្របទៅនឹងធម្មនុញ្ញអាស៊ាន
និងការព្យាយាមបំពេញការងារសម្រាប់បុព្វហេតុ
ទស្សនៈវិស័យក្រោយឆ្នាំ២០១៥របស់សហគំន៍អាស៊ាន។
ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍បន្តថា
វិធានការទាំងពីរនោះនឹងជួយជំរុញឲ្យមានការរីកចំរើនប្រកបដោយនិរន្តរភាពនៃសមាគមន៍អាស៊ាន
ជាមួយគ្នានេះសាមគ្គីភាពរបស់អាស៊ានបានបង្ហាញឲ្យឃើញ តាមរយៈសម្លេងរបស់យើង ទៅលើ បញ្ហា តំបន់ និង អន្តរ‑ជាតិ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា គោលដៅរបស់ អាស៊ានដែល យើងបានបង្កើតឡើងសំរាប់ទំនាក់ទំនងផ្ទៃក្នុងរវាងរដ្ឋ
និងរដ្ឋ កំពុងតែរួម ចំណែក ដល់កិច្ចការសន្តិភាពសន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់។ ឯកឧត្តមប្រធានា ធិបតីមានប្រសាសន៍សង្កត់ធ្ងន់ថា បើទោះបីជាកើត មានបញ្ហាភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលលោកក្តីតម្រូវការក្នុងស្រុករបស់ អាស៊ានកំពុង តែមានការកើនឡើង ហើយកំណើនសេដ្ឋកិច្ចវិញនៅតែស្ថិតក្នុងកំរិត៥% ជាមួយនិងការរំពឹងថានិងមានការកើនឡើងជាបន្តនៅឆ្នាំ២០១៥ខាងមុខ។
អាស៊ាននឹងបន្តពង្រឹងទំនាក់ទំនងខាងក្រៅដែលនឹងនាំមកនូវផលប្រយោជន៍សំរាប់សហគមន៍អាស៊ាន។
វាគឺជាពេលដែលយើងត្រូវគិតអំពីយុទ្ធសាស្រ្តក្នុងការការពង្រីកទំនាក់ទំនងខាងក្រៅរបស់យើងជាមួយនឹងដៃគូពាណិជ្ជកម្មនិងវិនិយោគ៕
អត្ថបទ៖ ខេមរា

No comments:
Post a Comment