
ក្រោយពីជំនួបបានបញ្ចប់ដែលធ្វើឡើងនៅវិមានសន្តិភាព នារសៀល ថ្ងៃទី២៩កញ្ញា នេះ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មានថា៖ នៅក្នុ្ងងជំនួបនេះ ភាគីទាំងពីរបានផ្តោតទៅលើការពង្រឹងទំនាក់ទំនង ទ្វេភាគី រវាងប្រទេសកម្ពុជា ជាមួយសាធារណរដ្ឋកូរ៉េ ក៏ដូចជារវាង ទីក្រុងភ្នំពេញ និងទីក្រុងប៊ូសាន ដោយសារទីក្រុង ប៊ូសាន នឹងទទួលរៀបចំកិច្ចប្រជុំកំពូល អនុ ស្សាវរីយ៍ អាស៊ាន និងសាធារណរដ្ឋកូរ៉េនៅខែ ១២ខាងមុខ ដែលសម្តេច នឹង ត្រៀមទៅចូលរួមក្នុងកិច្ចប្រជុំកំពូលក៏ដូចជាទស្សនកិច្ចជាផ្លូវការនៅ សាធារណរដ្ឋ កូរ៉េនោះ។
ក្នុងកិច្ចពិភាក្សានោះដែរ សម្តេចតេជោ និងឯកឧត្តមអភិបាលក្រុងប៊ូសាន ក៏បាន ផ្តោត ជាសំខាន់លើការទទួលអ្នកវិនិយោគក៏ដូចជាអ្នកទេសចរណ៍របស់កូរ៉េ រួមទាំង បញ្ហាបទពិសោធន៍ របស់ប្រទេសកូរ៉េ ដែលពាក់ព័ន្ធនឹងចលនាភូមិថ្មី ដែលជាបទ ពិសោធន៍ដ៏ល្អរបស់កូរ៉េ ហើយសំខាន់ជាងនេះទៀត គឺជំរុញកិច្ចសហប្រតិបត្តិការ រវាង រាជធានីភ្នំពេញ និងទីក្រុងប៊ូសាន ដោយជំរុញឱ្យមានការពិភាក្សា និងពិនិត្យ មើលឡើងវិញពីកិច្ចសហប្រតិបត្តិការក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ហើយក៏បានឯកភាពបន្តរយៈ កិច្ចសហការក្នុងរយៈពេល៥ឆ្នាំតទៅទៀត ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអបអរសាទរចំពោះការបន្តកិច្ចសហការ រវាង រាជធានីភ្នំពេញ និងទីក្រុងប៊ូសាន ក្នុងរយៈពេល៥ឆ្នាំតទៅមុខទៀត ក៏ដូចជា ការ ឱ្យពិនិត្យមើលឡើងវិញនូវការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលមានតាំងពី ឆ្នាំ១៩៩៧ -១៩៩៨មកដែលរហូតមកដល់ពេលនេះ ទំនាក់ទំនងទ្វេភាគីនេះកាន់តែមានការរីកចំរើនច្រើន។ ជាក់ស្តែងដូចឃើញស្រាប់ហើយនៅកម្ពុជាសព្វថ្ងៃ គឺមានអ្នកទេសចរណ៍កូរ៉េ និងអ្នកវិនិយោគកូរ៉េ ជាច្រើន ហើយផលិតផលដែលបាននាំចូលពីកូរ៉េក៏មានចំនួនច្រើនដែរ។ ជារួមសម្តេចតេជោ នាយករដ្ឋមន្ត្រីក៏ដូចជាឯឧ អភិបាលក្រុងប៊ូសាន គឺមានការរីករាយចំពោះទំនាក់ទំនងទ្វេភាគីនេះ ជាពិសេសវិស័យសេដ្ឋកិច្ច និងនយោបាយ៕
អត្ថបទដោយ៖ ខេមរា
No comments:
Post a Comment