Tuesday, January 28, 2014

សេច​ក្តីថ្លែង​ការណ៍រួម រវាង​រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជា​ជាតិ ពាក់​ពន្ធ័​នឹង​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក)

ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៤

កិច្ចប្រជុំប្រកប​ដោយស្ថាប​នា​មួយ​ត្រូវបាន​ប្រព្រឹត្ត​ទៅកាល​ពីថ្ងៃ​ម្សិល​មិញ រវាង​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​ក្រុម​ការ​ងារ​របស់​រាជ​រដ្ឋា ភិ​​បាល​កម្ពុជា​​ដើម្បី​បង្កើត​សាលា​ក្តី​ខ្មែរ​ក្រហម និង​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់ អ.ស.ប. ដឹកនាំ​ដោយ ឯកឧត្តម Miguel de Serpa Saores អគ្គ​លេខា​ធិការ​រង អ.ស.ប. ទទួល​បន្ទុក​ផ្នែកច្បាប់ អម​ដោយ​លោក​ជំទាវ Maria Eugenia Casar ឧបការី​អគ្គលេខា​ធិការ និងជា​អគ្គ​ហិរ​ញ្ញិក អ.ស.ប និង​ឯកឧត្តម​ ឯកអគ្គ​រដ្ឋទូត ដេវីដ សេហ្វ័រ អ្នក​ជំនាញ​ការ​​ពិសេស​ របស់​អគ្គ​លេ​ខា​ធិការ អ.ស.ប ទទួល​បន្ទុក​សាលា​ក្តីខ្មែរក្រហម។

ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី​ និង​គណៈប្រតិភូជាន់​ខ្ពស់ អ.ស.ប បានឯកភាព​បន្តកិច្ចស​ហប្រតិបត្តិ ការជា​មួយ​គ្នា​លើរាល់​បញ្ហា​ពាក់​ព័ន្ធ​នឹង​អង្គ​ជំនុំ​ជម្រះ​វិសា​មញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) និង​បាន​គូស​បញ្ជាក់ នូវការប្​តេជ្ញា​ចិត្ត​របស់​ខ្លួន​សាជា​ថ្មីក្នុង​ការ​បញ្ចប់​និរទណ្ឌភាព​លើអំពើ​ឃោរ​ឃៅ​ ដែល​បាន​កើត​ឡើង​ក្នុង​អតីត​របប ខ្មែរក្រហម។ ភាគីទាំង​ពីរ​បាន​បង្ហាញ​ពីការ​តាំង​ចិត្តក្នុង​ការជម្នះ​នូវ​បញ្ហា​ប្រឈម​ផ្នែក​ថវិកា​ដែល​ អ.វ.ត.ក. កំពុង​​ជួប​ប្រទះ ដើម្បីចៀស​វាង​ការ​ពន្យារ​ពេល​ណាមួយ​នៅក្នុង​នីតិវិ​ធីតុលា​ការ និង​ធានា​បាន​នូវសុខុមាល​ភាព​​របស់​បុគ្គលិក​ទាំង​ភាគី​ជាតិ និង​អន្តរជាតិ។

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី បានឯកភាពថា​ រាជរដ្ឋាភិបាល​កម្ពុជា​ នឹ​ងមាន​លទ្ធភាព​ផ្តល់​ថវិកា​ចំនួន ១.១ លានដុ​ល្លារ​អាមេរិក​សម្រាប់​បើក​ប្រាក់​បៀវ​ត្សរ៍ជូន​ដល់​មន្ត្រី​បុគ្គលិក​ភាគីជាតិ​ រួមទាំង​ចៅក្រម ព្រះរាជ​អាជ្ញា​ផង​ដែរ សម្រាប់​ត្រីមាស​ទី១ ឆ្នាំ​២០១៤​នេះ ហើយ​កម្ពុជា​គាំទ្រ​លើគ​ម្រោង​សំណើ​បច្ចុប្បន្ន​របស់​គណៈ​កម្មការ​ទី៥​នៃមហា សន្និបាត ក្នុងកិច្ច​ប្រជុំ​របស់​ខ្លួន​នៅ​អំឡុង​ខែមីនា ឆ្នាំ២០១៤ខាង​មុខ​នេះ ដើម្បី​អនុម័ត​លើការ​ផ្តល់​ឧបត្ថម្ភធន ដល់ អ.វ.ត.ក ដែល​បាន​មក​ពីវិភាគ​ទានទៀង​ទាត់​របស់ អ.ស.ប។ ឈរលើ​មូល​ដ្ឋាន​នេះ គណៈ​ប្រតិ​ភូជាន់​ខ្ពស់ របស់ អ.ស.ប បាន​​ឯកភាព​ថា ឯកឧត្តម ដេវីត សេហ្វ័រ នឹង​ខិត​ខំប្រឹង​ប្រែង​ជាអតិបរ​មា​ដោយ​ធ្វើការ​ងារ​ជាមួយ តំណាង​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដើម្បី​កៀង​គរ​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​បង្គ្រប់​ថវិកា​ភាគី​ជាតិ​នៃ អ.វ.ត.ក នៅក្នុងឆ្នាំ ២០១៤ នេះ។
         
ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ក៏បាន​សម្តែង​នូវ​ទស្សនៈ​របស់​រាជរ​ដ្ឋាភិបាលក​ម្ពុជានៅក្នុង​ការ​សម្រេច​ឲ្យបាន ឆាប់​រហ័ស​តាម​តែអាច​ធ្វើ​ទៅ​បាន​ នូវផែនទីបង្ហាញផ្លូវច្បាស់​លាស់​មួយ​ឈាន​ទៅរក​យុទ្ធសាស្ត្រ​បញ្ចប់​សម្រាប់ អ.វ.ត.ក ហើយ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ អ.ស.ប ក៏បានគូស​បញ្ជាក់​សាជាថ្មីនូវ ការប្តេជ្ញា​ចិត្តរបស់​ខ្លួន​ក្នុង​ការ​បន្តគាំទ្រ​ អ.វ.ត.ក និង សម្រេច​ឲ្យ​បាននូវ​យុត្តិធម៌​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​អន្តរជាតិ។

No comments:

Post a Comment