បាត់ដំបង៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅទីរួមខេត្តបាត់ដំបង មានរៀបចំពិធី បើកបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨ និងចែកប័ណ្ណសរសើរដល់សាស្រ្តាចារ្យឆ្នើម និងនិសិ្សតជ័យលាភីរបស់សាកលវិទ្យាល័គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស និសិ្សតក្រីក្រ សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ច័ន្ទ សុផល ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង, សាកលវិទ្យាធិការ, សាកលវិទ្យាធិការរង, លោកនាយកគ្រប់សាខា បុគ្គលិក សាស្រ្តាចារ្យ ព្រមទាំងនិសិ្សតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបាត់ដំបង សរុបជាង៨០០នាក់ផងដែរ៕
Monday, November 20, 2017
រដ្ឋបាលខេត្តតាកែវ ផ្សព្វផ្សាយលិខិតរបស់ក្រសួងមហាផ្ទៃស្តីការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន
តាកែវ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តតាកែវ បានផ្សព្វផ្សាយលិខិត ០៣៥ស.ណ.ន ក្រសួងមហាផ្ទៃស្តីការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន នៅសាលមហោស្រពខេត្តតាកែវ ក្រោមអធិបតីភាពលោក កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក យស់ ណាស៊ី អភិបាលរងខេត្ត។
តាមរយៈការផ្ទៀងផ្ទាត់របស់ក្រសួងមហាផ្ទៃឃើញថា ប្រជាពលរដ្ឋជិត៣៥%កំពុងជួបប្រទះបញ្ហាខុសទិន្នន័យអត្តសញ្ញាណរបស់ខ្លួននៅក្នុងបញ្ជី និងសំបុត្រអាត្រានុកូលដ្ឋាននាំឲ្យសាមីខ្លួនជួបការលំបាកយ៉ាងខ្លាំងក្នុងការស្នើសុំសេវាកែតម្រូវឡើងវិញ។
ដើម្បីសម្រួលដល់ការលំបាកទាំងនេះ ក្រសួងមហាផ្ទៃបានធ្វើការណែនាំតាមរយៈលិខិតលេខ ០៣៥ ស.ណ.ន អំពីការកែតម្រូវ និងធ្វើមោឃភាពបញ្ជីអត្រានុកូលដ្ឋានដល់គ្រប់រាជធានី-ខេត្ត។ ដោយយោងតាមខ្លឹមសារស្មារតីនៃសេចក្តីណែនាំនេះ រដ្ឋបាលខេត្តតាកែវបានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការដោះស្រាយការលំបាកចំពោះមុខរបស់ប្រជាពលរដ្ឋដែលអាចកែតម្រូវបានមានដូចជា ខុសអក្ខរាវិរុទ្ធលើនាមត្រកូល ខ្លួន ភេទ អាយុឪពុកម្តាយ ថ្ងៃកំណើតសុរិយគតិ ចន្ទគតិ ភាន់ច្រឡំទីតាំងភូមិសាស្ត្ររដ្ឋបាល ខ្ទង់ទីកន្លែងកំណើត ការខកខានមិនបានចុះព័ត៌មានក្នុងបញ្ជីអត្រានុកូលដ្ឋាន…។ល។
នីតិវិធីនៃការកែតម្រូវត្រូវទាក់ទងទៅមន្ត្រីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ប្រសិនបើឋិតនៅក្នុងឆ្នាំ ប៉ុន្តែបើឆ្នាំកន្លងផុតត្រូវទាក់ទងនៅនាយកដ្ឋានអត្រានុកូលដ្ឋាន ក្រសួងមហាផ្ទៃ សាលាក្រុង សុ្រក ខណ្ឌ នៃទីតាំងដែលបានរក្សាទុក រយៈយ៉ាងយូរ៣ថ្ងៃ ថ្ងៃធ្វើការ។ ចំពោះព័ត៌មានលំអិតទាក់ទងនៅសាលាក្រុង ស្រុក ខណ្ឌ របស់សាមីខ្លួន៕

កម្ពុជា និងដំណើរការ ការបង់ប្រាក់ពន្ធ តាមប្រព័ន្ធអេឡិកត្រូនិក (E-payment) នៅដើមឆ្នាំក្រោយនេះ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសដាក់ឱ្យដំណើរការ ការបង់ប្រាក់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-payment) ដែលរំពឹងថា នឹងជួយសម្រួលឱ្យអ្នកជាប់ពន្ធកាត់ តែមានភាពងាយស្រួលជាងមុន។
ការប្រកាសដាក់ឱ្យដំណើរការ ប្រព័ន្ធបង់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិកនេះ ធ្វើឡើងក្នុងឱកាសដែល អគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាស្តីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងការកែទម្រង់ប្រព័ន្ធ រដ្ឋបាល សារពើពន្ធ (E-Payment)» ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានចូលរួមរបស់លោក លោកស្រីអគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋានថ្នាក់កណ្តាល លោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ និងមន្រ្តីពន្ធដារ ពាក់ព័ន្ធ ព្រមទាំងវត្តមានរបស់លោកឧកញ៉ា លោក-លោកស្រី នាងកញ្ញា បណ្ណាធិការ អភិបាល នាយក ឬតំណាងរោងចក្រ សហគ្រាស សមាគមធុរកិច្ចក្នុងគ្រប់វិស័យដែលកំពុងប្រកបធុរកិច្ច នៅក្នុងកម្ពុជា ប្រមាណជាង១០០០សហគ្រាស ចូលរួមផងដែរ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភោគីត្រា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បនឱ្យដឹងថា សិក្ខាសាលា ស្តីពី «កាតព្វកិច្ចពន្ធ លើប្រាក់ចំណេញប្រចាំឆ្នាំ និងការកែទម្រង់ប្រព័ន្ធរដ្ឋបាល សារពើពន្ធ (E-Payment)» ត្រូវបានរៀបចំធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយថែមទៀត និងឱ្យបានជ្រួតជ្រាបដល់គ្រប់ មជ្ឈដ្ឋានអ្នកជាប់ ពន្ធជាពិសេស គឺដើម្បីស្វែងយល់ោ្យបានកាន់តែ ស៊ីជម្រៅថែមទៀត ចំពោះកាតព្វកិច្ចសារពើពន្ធរបស់ សហគ្រាសជាពិសេស ការប្រកាសបង់ពន្ធលើប្រាក់ចំណូល ដែលនឹងត្រូវចូលមកដល់នាខែមករា ឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា «អ្វីដែលសំខាន់ជាងនេះ ទៅទៀតសម្រាប់អង្គសិក្ខាសាលានេះ គឺការផ្សព្វផ្សាយអំពីការដាក់ឱ្យដំណើរការ បង់ប្រាក់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-payment) ដែលរួចរាល់ សម្រាប់ដាក់ឱ្យដំណើរការ ចាប់ពីពេលនេះតទៅ និងដំណើរការនៃការដាក់លិខិត ប្រកាសបង់ពន្ធតាមប្រព័ន្ធ អេឡិកត្រូនិក (E-Filing) ដែលគ្រោងនឹងដាក់ឱ្យដំណើរការ នៅដើមឆ្នាំ២០១៨ខាងមុខ ហើយដែលកិច្ចការនេះ អគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងខិតខំធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួល គ្រប់បែបយ៉ាងជូនអ្នកជាប់ពន្ធ ផ្តល់សេវាជូនអ្នកជាប់ពន្ធ ឱ្យកាន់តែប្រសើរឡើងថែមទៀត»។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោយបញ្ចប់សិក្ខាសាលានេះ អ្នកជាប់ពន្ធ ក៏ដូចជាភ្នាក់ងារសេវាកម្មពន្ធដារទាំងអស់ យល់កាន់តែច្បាស់នូវកាតព្វកិច្ចពន្ធដារ នីតិវិធីនៃការ ប្រកាសបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០១៧ ហើយសង្ឃឹមជឿជាក់ថា តួលេខប្រាក់ពន្ធលើប្រាក់ចំំណូល នឹងមានការកើនឡើងខ្ពស់ជាងបណ្តាឆ្នាំមុនៗ។
ឆ្លៀតឱកាសនេះផងដែរ លោក គង់ វិបុល អគ្គនាយកពន្ធដារ បានប្រកាសផ្តល់វិញ្ញាបនបត្រ អនុលោមភាព ប្រភេទមាស ដែលជាវិញ្ញាបនបត្របញ្ជាក់ពី អនុលោមភាពសារពើពន្ធបានល្អប្រសើររបស់សហគ្រាសចំនួន២០ ដែលភាគច្រើននៃសហគ្រាសទាំងនោះ គឺជាអ្នកផ្តល់ប្រឹក្សាផ្នែកច្បាប់ ប្រឹក្សាផ្នែកពន្ធដារ និងវិស័យធនាគារជាដើម។
ជាងនេះទៅទៀតនោះ លោកអគ្គនាយកក៏បានផ្តាំផ្ញើ និងក្រើនរម្លឹកដល់គ្រប់ធុរជន បណ្ណាធិការ ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ ចូលរួមជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការអនុវត្តច្បាប់ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងសមភាពខ្ពស់ថែមទៀត ចៀសវាងមានការថ្នាំងថ្នាក់ និងត្រូវរងនូវការផាកពិន័យ ជាយថាហេតុ ៕

ផែនការខ្សែក្រវ៉ាត់ និងវិថី និងសណ្តាប់ធ្នាប់កំពុងប្រែប្រួលរបស់អាស៊ី
ក្នុងពេល ២ ថ្ងៃនៃការជួបប្រជុំរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី ស៊ី ជីនពីងនៅប៉េកាំងលើដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ ត្រាំ នោះ វាហាក់ដូចជាថា ពួកគេមិនបានអ្វីទាល់តែសោះអំពីផែនការខ្សែក្រវ៉ាត់ និងវិថី ឬផ្លូវសូត្រថ្មី របស់ចិន។ ដំណើរទស្សនកិច្ចរបស់ ត្រាំ នោះបានបង្ហាញពីទំនោររបស់រដ្ឋការគាត់ក្នុងការមើលឃើញអាស៊ីទាំងមូលតាមរយៈទំនាក់ទំនងទ្វេភាគី និងវិបត្តិ។ រដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson និងត្រាំ បានលើកឡើងថា អាមេរិកកំពុងស្វះស្វែងធ្វើឲ្យចីរភាព និងការពារតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានលក្ខណៈសេរី និងបើកចំហរ ប៉ុន្តែអសមត្ថភាពក្នុងការមានចក្ខុវិស័យយុទ្ធសាស្ត្រប្រកបដោយអត្ថន័យ ឬគោលនយោបាយធំដំនោះគឺកំពុងបង្ហាញឲ្យឃើញយ៉ាងច្បាស់។
អវត្តមាននៃការគិតលក្ខណៈយុទ្ធសាស្ត្រអំពីតំបន់នោះគឺជាមូលហេតុសំខាន់ដល់ការមិនអើពើដល់ផែនការផ្លូវសូត្រថ្មីរបស់ចិននោះ។ វាជាគោលនយោបាយមួយដែលមានទំហំយ៉ាងធំ មានលក្ខណៈយុទ្ធសាស្ត្រខ្ពស់នៅក្នុងទស្សនៈវែងឆ្ងាយរបស់ខ្លួន និងបង្ហាញពីចក្ខុវិស័យដ៏មហិច្ឆតានិងទុកចិត្តរបស់ ស៊ី លើតួនាទីពិភពលោករបស់ចិន។ ប្រសិនបើអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនចង់រក្សាស្ថានភាពយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចសព្វថ្ងៃឲ្យស្ថិតនៅដដែលនៅអាស៊ីនោះ ពួកគេចាំបាច់ត្រូវតែទទួលស្គាល់ថា ពួកគេកំពុងតែធ្វើដូចគ្នា ទន្ទឹមពេលដែលចិនកំពុងជំរុញទៅមុខជាមួយផែនការផ្លូវសូត្រថ្មីរបស់ខ្លួន។
ផ្លូវសូត្រនោះត្រូវបានប្រកាសលើកដំបូងក្នុងសុន្ទរកថាពីរលើកដោយ ស៊ី នៅឆ្នាំ ២០១៣ នៅ Kazakhstan និងនៅ Bandung ដោយបានបង្កើតនូវចក្ខុវិស័យធំ ប៉ុន្តែស្រពិចស្រពិល ដល់ការតភ្ជាប់រវាងចិននិងអតីតផ្លូវសូត្ររបស់ខ្លួននោះ។ នៅក្នុងសមាជបក្សលើកទី ១៩ ថ្មីៗនេះ ផែនការផ្លូវសូត្រថ្មីនោះត្រូវបានសរសេរចូលក្នុងរដ្ឋធម្មនុញ្ញរបស់បក្ស។ វាច្បាស់ណាស់គឺជាធាតុផ្សំសំខាន់បំផុតនៅក្នុងគោលនយោបាយអន្តរជាតិរបស់ចិន។
សម្រាប់ចំណុចសំខាន់របស់វា ផែនការផ្លូវសូត្រថ្មីនោះអំពីនិយាយតែពីកិច្ចការតភ្ជាប់ប្រជាជន និងប្រជាជន និងទីផ្សារតាមរយៈហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែ វាក៏មានតួនាទីយុទ្ធសាស្ត្រយ៉ាងតិចចំនួន ៥ ដែរ។
ប្រហែលជាតួនាទីសំខាន់បំផុតជាងគេនោះគឺថា វាជាមធ្យោបាយក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាខេត្តភាគខាងត្បូង និងខាងលិចដែលក្រីក្ររបស់ចិន។ គោលដៅនោះគឺដើម្បីកាត់បន្ថយវិសមភាពសេដ្ឋកិច្ចធំធេងរវាងតំបន់ខ្ពស់រាប និងតំបន់ឆ្នេរសមុទ្ររបស់ចិន និងដើម្បផ្តល់ជាជន្ទល់អភិវឌ្ឍន៍សង្គមសម្រាប់ភាគជាច្រើនរបស់ចិន ដែលបក្សកុម្មុយនីស្តចិនបានមើលឃើញថា បានជំទាល់ដល់ការគ្រប់គ្រងរបស់ប៉េកាំង។ ចេញពីទស្សនៈនេះ ខេត្ត Xinjiang ដែលកាន់តែរីកចម្រើននោះទំនងមិនសូវរងឥទ្ធិពលនៃ “អំពីភេរវកម្មនិងផ្តាច់ខ្លួន” ទេ។
ប៉ុន្តែ ការវិនិយោគដ៏ធំក្នុងហេដ្ឋារចនាសម្ព័ន្ធមិនគ្រាន់តែផ្តល់ដង្ហើមសេដ្ឋកិច្ចនៅក្នុងប្រទេសចិនទេ ប៉ុន្តែផែនការផ្លូវសូត្រថ្មីនោះក៏មានគោលដៅលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់ដាច់ស្រយាលភាគខាងលិចរបស់ចិនដែរ។ ច្រកសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ពោលជាកម្មវិធីបង្កើតបំពង់បង្ហូរប្រេង ទំនប់ទឹក និងផែនការអភិវឌ្ឍនៅប៉ាគីស្ថាននោះ មិនមែនតែលើការនាំយកប្រេងពីសមុទ្រអារ៉ាប់ទៅកាន់ខេត្ត Xinjiang នោះទេ។ ប៉ុន្តែ វាជាការលើកកម្ពស់ដល់សុខមាលភាពរបស់ប៉ាគីស្ថាន។ ប្រទេសប៉ាគីស្ថានដែលសំបូរសប្បាយគឺជាទីផ្សារល្អសម្រាប់ទំនិញចិន ជាដៃគូកាន់តែពឹងអាស្រ័យបានដើម្បីធ្វើឲ្យមានតុល្យភាពឥទ្ធិពលឥណ្ឌា និងមិនសូវទំនងជាប្រភពនៃដង្ហើមពួកអ៊ីស្លាមជ្រុលនិយម។ វាគឺជាកាដូបន្ថែមដ៏ល្អមួយសម្រាប់ការរីកចម្រើនសេដ្ឋកិច្ចក្នុងចំណោមប្រទេសជិតខាងចិនដែលក៏នឹងស៊ីសង្វាក់គ្នាទៅនឹងផលប្រយោជន៍របស់ប្រទេសទាំងនោះជាមួយនឹងផលប្រយោជន៍របស់ប៉េកាំង ។
នេះក៏នឹងជួយបង្កើតទីផ្សារកាន់តែទំនើបដើម្បីទិញទំនិញថ្លៃៗដែលអ្នកកំណែទម្រង់សេដ្ឋកិច្ចរបស់ចិនមានគោលដៅបង្កើតឡើង។ កាន់តែសំខនា់នោះ នៅពេលទីផ្សារនៅតាមបណ្តោយផ្លូវសូត្រថ្មីនោះអភិវឌ្ឍន៍ ពួកគេក៏មានបំណងចង់បានស្តង់ដារអន្តរជាតិពីទំនិញឧស្សាហកម្មរបស់ចិន ដែលបន្តពង្រីកផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិនថែមទៀត។ ដូចអាមេរិកដឹងអញ្ចឹងថា បណ្តាប្រទេសដែលបង្កើតហេដ្ឋារចនាសម្ព័ន្ធនោះក៏កំណត់ស្តង់ដារនោះដែរ។
បំណងទីបួន និងប្រហែលជាចំណុចដែលកាន់តែលេចធ្លោរក្នុងចិត្តរបស់ពួកមានអំណាចចិននោះគឺភូមិសាស្ត្រនយោបាយរបស់ផែនការផ្លូវសូត្រថ្មីនោះ។ ការពឹងផ្អែករបស់ចិនលើយុទ្ធសាស្ត្រផ្លូវទឹកនិងភាពងាយផុយស្រួយរបស់វាចំណពោះអំណាចអាមេរិកនោះបានក្លាយជាប្រភពនៃការព្រួយបារម្ភជាយូរមកហើយសម្រាប់ថ្នាក់ដឹកនាំបក្សកុម្មុយនីស្ត។ កងនាវាមុជទឹករបស់ទ័ពជើងទឹកអាមេរិកទំនងជាប្រាកដថា ទោះបីជាចិនមាននាវាដឹកយន្តហោះក៏ដោយ ក៏ប្រទេសនោះនៅតែងាយរងការបំភិតបំភ័យពីទ័ពជើងទឹករបស់អាមេរិកដែរ។ ដោយការងាកទៅទិសខាងលិចនិងការអាចចូលលទៅកាន់ទីផ្សារនានាតាមផ្លូវគោក ចិនអាចយកឈ្នះបានដល់ការបិទខ្ទប់ផ្លូវទឹកដែលបង្កើតឡើងនូវភាពងាយរងគ្រោះដល់នាវាមុជទឹករបស់ខ្លួន ដែលការនោះនាំឲ្យទទួលបានជម្រៅយុទ្ធសាស្ត្រដែលត្រូវការខ្លាំងនោះ។
ចុងក្រោយ ក្នុងការបង្កើតកម្មវិធីហេដ្ឋារចនាសម្ព័ន្ធក្នុងទឹកប្រាក់ ១ ពាន់ពាន់លានដុល្លាររបស់ផ្លូវសូត្រថ្មីដែលចងបណ្តារដ្ឋ និងប្រទេសមានសេដ្ឋកិច្ចនានាទៅជាប្រព័ន្ធយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដែលយកចិនជាស្នូលនោះ ចិនកំពុងមានបំណងធ្វើឲ្យខ្សោយដល់រចនាសម្ព័ន្ធស្ថាប័ននិងយុទ្ធសាស្ត្រសព្វថ្ងៃ។ ជារួម ផែនការផ្លូវសូត្រថ្មីនោះគឺជាផ្នែកសំខាន់មួយនៃការស្ថាបនាមិនគំរាមកំហែងរបស់ចិនដល់សណ្តាប់ធ្នាប់ថ្មីរបស់ចិន។ ភាពជានិមិត្តរូបនោះគឺច្បាស់ណាស់ពីប៉េកាំង គឺ យើងកំពុងសាងសង់ស្ពាន កំពង់ផែ និងបំពង់បង្ហូរប្រេង ក្នុងខណៈអ្នក (អាមេរិក) កំពុងសាងសង់ជញ្ជាំង។
ប្រទេសជាង ៦០ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយចិនអំពីផែនការផ្លូវសូត្រថ្មីនោះ ប៉ុន្តែប្រទេសផ្សេងជាច្រើនទៀត ពិសេសប្រទេសដែលកៀកអាមេរិក) នៅតែមានមន្ទិស។ អូស្ត្រាលីហាក់ដូចជាមានភាពវិលវល់ខ្លាំងក្នុងការឆ្លើយតប ក្នុងខណៈការទទួលស្គាល់យ៉ាងប្រុងប្រយ័ត្នរបស់ជប៉ុនគឺជាមុខមាត់សាធារណៈរបស់រដ្ឋាភិបាលជប៉ុនដែលមានមន្ទិលខ្លាំង។ ភាពមិនប្រាកដនេះគឺអាចគេយល់បាន។
ចេញពីទស្សនៈយល់ឃើញរបស់សម្ព័ន្ធមិត្តម្នាក់របស់អាមេរិក ផ្លូវសូត្រថ្មីនោះគឺជាកម្មវិធីស្មុគស្មាញខ្លាំង។ តំបន់នោះត្រូវការការវិនិយោគហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំង ហើយចិនមានដើមទុន បទពិសោធន៍ និងសមត្ថភាពក្នុងការជំរុញរឿងនេះទៅមុខ។ ប៉ុន្តែផែនការនោះនឹងស្ទើតែប្រាកដក្នុងការបង្កើនកម្លាំងរបស់ចិននិងបន្តធ្វើឲ្យសឹករិចរិលដល់សណ្តាប់ចាស់របស់តំបន់នោះ។
ចំណងជិតស្និតរបស់ផែនការផ្លូវសូត្រថ្មីជាមួយប្រធានាធិបតីចិននោះមានន័យថា វានឹងជាសមាសភាពសំខាន់បំផុតនៃគោលនយោបាយអន្តរជាតិរបស់ចិននៅក្នុងរយៈពេល ១ ទសវត្សរ៍ខាងមុខទៀតនេះ។ ដូចដែលវាបានបង្ហាញឡើងនោះ វានឹងផ្លាស់ប្តូរយ៉ាងខ្លាំងដល់ទំនាក់ទំនងសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រនៅក្នុងតំបន់នោះ។ កាន់តែទូលាយ ផែនការផ្លូវសូត្រថ្មីនោះបានបង្ហាញពីមហិច្ឆតាមួយដើម្បីបំពេញចន្លោះដែលបាត់បង់ពីការតភ្ជាប់ដែលនឹងបង្កើតសណ្តាប់ធ្នាប់តំបន់ដែលយកចិនជាមូលដ្ឋាន។ សំណួរនោះគឺថា តើអាមេរិកនឹងប្រជែងការខិតខំប្រឹងប្រែងរបស់ចិន ឬមម៉ាញឹកពេគជាមួយកិច្ចការផ្ទាល់ខ្លួនដែលមិនអាចដឹងខ្លួនថា មានការប្រកួតប្រជែង។ ប្រសិនបើការកាន់តំណែងពេល ៩ ខែរបស់ ត្រាំ មិនដឹងពីរឿងនោះទេ ចិននឹងកាន់តែបើកចំហរកាន់តែធំ៕
ប្រភព៖ East Asia Forum ចុះថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០១៧

អតីតសមាជិកក្រុមប្រឹក្សាឃុំរាយប៉ាយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
លោក ហោ ហ៊ិន ជាអតីតសមាជិកក្រុមប្រឹក្សាឃុំរាយប៉ាយនៃគណបក្សសង្រ្គោះជាតិក្នុងស្រុកកងមាស ខេត្តកំពង់ចាម បានសរសេរលិខិតចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាបន្ទាប់ពីបានដឹងថា លោក កឹម សុខា និងបក្ខពួកជាជនក្បត់ជាតិ សុខចិត្តឱនក្បាលបម្រើពួកអាយ៉ងបរទេស គឺដើម្បីតែអំណាចមិនគិតពីមហន្តរាយដល់ប្រទេសជាតិមាតុភូមិ នេះជាអំពើក្បត់ជាតិក្បត់ប្រជាជនខ្លួនឯងតែម្តង៕
សូមអានលិខិតរបស់អតីតសមាជិកក្រុមប្រឹក្សាឃុំរាយប៉ាយដូចខាងក្រោម៖

មេឃុំជើងព្រៃសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីមានឱកាសបម្រើប្រជាជនមូលដ្ឋានទាំងមូល
លោក វ៉ែន សំអុល ជាមេឃុំជើងព្រៃនៃគណបក្សសង្រ្គោះជាតិ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម បានសរសេរលិខិតចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាបន្ទាប់ពីបានឃើញនូវវីដេអូឃ្លីបរបស់ប្រធានគណបក្សសង្រ្គោះជាតិនិងសកម្មភាពជាក់ស្តែងពីការធ្វើបដិវត្តន៍ពណ៌ ញុះញង់បំបែកបំបាក់ជាតិខ្មែរ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ និងផ្ទុយពីឆន្ទៈរាស្រ្តទូទាំងប្រទេស សុខចិត្តលក់ក្បាលបម្រើបរទេសគឺដើម្បីតែអំណាចផ្ទាល់ខ្លួនមិនគិតពីមហន្តរាយរបស់ប្រទេសជាតិនេះហើយជាអំពើក្បត់ជាតិ។
នៅក្នុងលិខិតដដែលនេះ ក៏បានបញ្ជាក់ថា ដោយបានឃើញពីទង្វើអាក្រក់ទាំងឡាយរបស់លោកកឹម សុខា និងគណបក្សសង្រ្គោះជាតិដូចនេះហើយ ទើបរូបលោកបានស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីមានឱកាសបម្រើប្រជាជនក្នុងឃុំទាំងមូល៕
សូមអានលិខិតរបស់មេឃុំជើងព្រៃដូចខាងក្រោម៖

ស្លាកគណបក្សសង្គ្រោះជាតិចំនួន៦៤ ទូទាំងខេត្តមណ្ឌលគិរី ត្រូវបានរុះរើចោលទាំងស្រុង
មណ្ឌលគិរី៖ ប្រធានគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានឱ្យដឹងថា គិតត្រឹម ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ស្លាកគណបក្សសង្គ្រោះជាតិចំនួន៦៤ស្លាក នៅទូទាំងខេត្តមណ្ឌលគិរី ត្រូវបានរុះរើចោលទាំងស្រុង ពោលលែងមានទៀតហើយសម្រាប់ស្លាក និងបដាផ្សេងៗ របស់ គណបក្សសង្រ្គោះជាតិ នៅតាមមូលដ្ឋាន។
លោក ស្វាយ សំអ៊ាង បានបន្តថា ប្រតិបត្តិការទម្លាក់ស្លាកគណបក្សសង្រ្គោះជាតិ តាមការណែនាំរបស់ ក្រសួងមហាផ្ទៃនេះ មិនមានផ្ទុះបាតុភាពរារាំងណាមួយពីអតីតថ្នាក់ដឹកនាំ ឬសមាជិក គណបក្សសង្រ្គោះជាតិ នៅក្នុងខេត្តនោះឡើយ។
ការទម្លាក់ និងរុះរើទម្លាក់ស្លាកនេះបានធ្វើឡើងបន្ទាប់ ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្ស សង្គ្រោះជាតិ ហើយក្រសួងមហាផ្ទៃ បានប្រកាសលុបឈ្មោះគណបក្សនេះចេញពីបញ្ជីគណបក្ស នយោបាយ ព្រមទាំងបង្គាប់ឱ្យអាជ្ញាធរគ្រប់រាជធានីខេត្ត ចុះអនុវត្ដសាលដីកាទម្លាក់ស្លាក, បដា និងពាក្យស្លោកផ្សេងៗ របស់គណបក្សសង្គ្រោះជាតិទូទាំងប្រទេស ៕

Subscribe to:
Posts (Atom)