រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ១៤:៤០នាទី ប្រធានព្រឹទ្ធសភាព លោក សាយ ឈុំ បានប្រទានសវនការ ជូនលោក ប៊ុនញាំង វរជិត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងគណៈប្រតិភូ អញ្ជើញចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ជាកិច្ចចាប់ផ្តើម លោក សាយ ឈុំ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីបានស្តាប់ប្រសាសន៍ របស់លោកប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលថ្លែងសរសើរអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំរវាងប្រជាជន និងប្រទេសយើងទាំង២ និងការថ្លែងសរសើរចំពោះការរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្ន។ លោក សាយ ឈុំ បានថ្លែងអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលរដ្ឋាភិបាលនៃប្រទេសទាំង២សម្រេចកន្លងមក។ លោកក៏បានអបអរសាទរ និងវាយតម្លៃប្រកបដោយមោទនភាពខ្ពស់ ផងដែរ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ប្រកបដោយផ្លែផ្ការវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាឡាវ។
ក្នុងនាមព្រឹទ្ធសភា ប្រជាជនកម្ពុជា និងរូបលោកផ្ទាល់ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋាភិបាល និងប្រជាជនឡាវជាបងប្អូន ដែលបានផ្តល់នូវការឧបត្ថម្ភគាំទ្រយ៉ាងធំធេងចំពោះបុព្វហេតុដ៏យុត្តិធម៌របស់ប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល។ កម្ពុជាប្រកាន់ខ្ជាប់នូវជំហរឥតងាករេក្នុងការបន្តពង្រឹងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី សហប្រតិបត្តិការជិតស្និទ្ធរវាងប្រជាជន និងប្រទេសយើងទាំងពីរកម្ពុជាឡាវទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
Thursday, February 23, 2017
លោក ផៃ ស៊ីផាន ឆ្លើយតបមតិរបស់បរទេសដែលមានចរិតក្រអឺតក្រទមដែលតាំងខ្លួនជាគ្រូបង្រៀនដល់ថ្នាក់ដឹកនាំ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតចំហរមួយឆ្លើយតបចំពោះមតិ របស់ជនបរទេសមួយចំនួន ដែលមានចរឹតក្រអឺតក្រទម តាំងខ្លួនជាគ្រូបង្រៀនដល់ថ្នាក់ដឹកនាំ។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖
លិខិតចំជូនបងប្អូនជនរួមជាតិទាំងក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអ្នកឯនាយសមុទ្រ ជាពិសេសលោក«អាឡាន ឡូវិនថល (Alan Lowanthal)» នៅក្នុងរយៈពេលកន្លងមកកម្ពុជាទទួលបានការ សម្តែងមតិរបស់ជនបរទេស ដែលមានចរឹតក្រអឺតក្រទម តាំងខ្លួនជាគ្រូបង្រៀនដល់ថ្នាក់ដឹកនាំ ក៏ប៉ុន្តែអ្នកទាំងអស់នោះ គ្មានបទពិសោធន៍ ឬសមត្ថភាពទាល់តែសោះ ក្នុងទទួលខុសត្រូវចំពោះប្រជាជាតិមួយ។
សមាជិកសភារបស់សហរដ្ឋអាមេរិកដែលលេចធ្លោ ក្នុងបញ្ហាប្រឆាំង និងកុម្មុយនីស្ត គឺសុទ្ធតែជាអ្នកបរាជ័យ ក្នុងការធ្វើសង្រ្គាមនៅឥណ្ឌូចិន ហើយមួយចំនួនទៀតក៏បានតាំងខ្លួនជាអ្នកប្រាជ្ញ ប៉ុន្តែបរាជ័យក្នុងការរៀបចំប្រទេសមួយណាឲ្យបានក្លាយជាប្រទេសដែល តំណាងរាស្រ្តសហរដ្ឋអាមេរិក យល់ឃើញថា បណ្តុះ“ប្រជាធិតេយ្យ និងសិទ្ធិមនុស្ស”។ សួរថា តើមានប្រទេសណាមួយ ដែលទទួលបានជោគជ័យនៅក្នុងគោលនយោបាយរបស់ខ្លួនដែរឬទេ? មានតែវិនាសកម្ម ហិនហោច ខ្លោចផ្សារហូតដល់ធ្វើឲ្យមានចលនាភៀសខ្លួន ពាសពេញពិភពលោក ដែលកើតចេញពីនយោបាយរបស់ខ្លួន។ គួរឲ្យសសើរ លោកប្រធានាបតី ដូណាល់ ត្រាំ មានសេចក្តីក្លាហាននិយាយថា គោលនយោបាយសហរដ្ឋអាមេរិកបរាជ័យ។
សមាជិកសភាសហរដ្ឋអាមេរិក និងជាសហប្រធានក្រុមតំណាងរាស្រ្ត ដែលតែងតាំងដោយខ្លួនឯងទទួលបន្ទុកកម្ពុជា «អាឡាន ឡូវិនថល (Alan Lowanthal)» បានប្រតិកម្មទៅនឹងវិសោធកម្មច្បាប់ ស្តីពី គណបក្សនយោបាយ គឺជាច្បាប់បើកសិទ្ធិឲ្យរដ្ឋាភិបាលមានអំណាច កាន់តែខ្លាំងឡើ្ងងក្នុងការរារាំងបក្សនយោបាយ ដទៃមិនឲ្យធ្វើនយោបាយហើយវាក៏ជាគ្រោះថ្នាក់មួយដល់ប្រជាធិបតេយ្យនៅកម្ពុជា។
ប្រជាពលរដ្ឋខ្មែរ ដែលមានការពិសោធន៍ដ៏ជូរចត់ពីផលសង្រ្គាម គឺយល់ច្បាស់ពីតម្លៃសន្តិភាពហើយតម្លៃសន្តិភាពនេះ មិនមានតម្លៃនៅក្នុងអារម្មណ៍របស់ លោកទេ ត្បិតប្រជាជាតិសហរដ្ឋអាមេរិកគ្មាន ប្រធានាធិបតីណាមួយដែលមិនបានធ្វើសង្រ្គាមទេ សូម្បីតែលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ទទួលស្គាល់ សហរដ្ឋអាមេរិក ក៏ជា ឃាតករមួយដែរ ដែលលោកប្រឆាំង។ អ្វីដែលខ្ញុំផ្ទាល់បានរៀន និងយល់ពីប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក គឺប្រជាធិបតេយ្យ បានចាប់ផ្តើម ក្រោយបញ្ចប់សង្រ្គាម «ឯករាជ្យ និង សន្តិភាព» ហើយក្រោយ នយោបាយនេះក៏បានបន្តពង្រឹងនូវសណ្តាប់ធ្នាប់នយោបាយ ជាបន្តបន្ទាប់ ក៏ប៉ុន្តែប្រវត្តិសាស្រ្ត បានចែងថា អាមេរិកកាំងស្បែកខ្មៅ «លោកម៉ាក់លូ តើឃីង» ត្រូវបានគេសម្លាប់អាស្រ័យដោយ សកម្មជនស្បែកខ្មៅនេះ ធ្វើការទាមទារ សេរីភាពពីការប្រកានពូជសាសន៍ របស់សង្គមស្បែកសរ។ តើចាប់ពីពេលនោះមកដល់បច្ចុប្បន្នលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកាំង ត្រូវបានដោះស្រាយ តាមបំណងអាមេរិកាំងស្បែកខ្មៅនោះដែរឬទេ? ហើយបន្ទាប់ពីលទ្ធផល នៃការបោះឆ្នោតរើសប្រធានាធិបតី សហរដ្ឋអាមេរិកទី៤៥នេះ ពិភពលោក បានយកចិត្តទុកដាក់ យ៉ាងខ្លាំងរវាងសេរីភាព នៃការបញ្ចេញយោបល់ និង លទ្ធិប្រជាធិបតេយ្យ ដែលគេយល់ឃើញថាជាការចាប់ផ្តើម នៃការញែកសង្គម អាមេរិកាំងជាពីរ តើលោកអាឡាន ឡាវិនថល(Alan Lowanthal)មានសេចក្តីថ្លែងការណ៍ព្រួយបារម្មណ៍បែបណាទេ?
ឬមួយប្រជាធិបតេយ្យសហរដ្ឋអាមេរិកជិតស្លាប់ហើយ? ប្រព័ន្ធសហរដ្ឋអាមេរិកម៉ត់ចត់ណាស់ ក្នុងកិច្ចប្រជុំសម្រិតសម្រាំងបេក្ខជននីមួយៗ ហើយក៏មិនអនុគ្រោះ ដល់ជនដែល មានករណីព្រហ្មទណ្ឌក្លាយជាបេក្ខជនអ្វីមួយដែរ សូម្បីតែការងាររដ្ឋទោះឯកជនក៏មិនអនុគ្រោះអោយផងដែរ។ បញ្ជាក់ឲ្យឃើញថា តុលាការកោះ ហៅប្រធានាធិបតី ក៏ដូចជាតុលាការកោះហៅឯកជនមួយចំនួន ឲ្យចូលខ្លួនហើយបុគ្គលនោះ ក៏បានឆ្លើយតបនិង តុលាការផងដែរ ដែលខុសគ្នាពីកម្ពុជា។ ខ្ញុំសូមគោរពជម្រាបជូន ឯកឧត្តមសមាជិកសភាសហរដ្ឋអាមេរិកថា តាមរយៈសេចក្តីថ្លែងការណ៍របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសឱ្យដឹងថា កម្ពុជាមានគណបក្សនយោបាយចំនួនសែសិបប្រាំ(៤៥) ចុះឈ្មោះក្នុងការចូលរួមជីវភាពនយោបាយហើយអ្វី ដែលគណបក្សសង្រ្គោះជាតិ បានប្រកាសតាមហ្វេសប៊ុករបស់ខ្លួន គឺគណបក្សនេះនៅតែរឹងប៉ឹង និងមានសកម្មភាពរស់រវើកក្នុងកិច្ចត្រៀមខ្លួន ប្រកួតប្រជែងនាពេលបោះឆ្នោត ឃុំសង្កាត់ខាងមុខនេះ។ នេះហើយវប្បធម៌ប្រជាធិបតេយ្យសេរីពហុបក្ស បានចាក់ឫស នៅកម្ពុជា ដែលលោកពុំហ៊ាននិយាយការពិត៕
Wednesday, February 22, 2017
ក្រសួងពាណិជ្ជកម្ម កំណត់ឱ្យគ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុទាំងអស់ មាននិមិត្តសញ្ញាស្រដៀងក្រសួងសេដ្ឋកិច្ច ឬធនាគារជាតិ ត្រូវប្តូរឱ្យបានមុនថ្ងៃទី១០ ខែមីនា
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ដោយកំណត់ដល់ម្ចាស់ធនាគារពាណិជ្ជ ធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុឯកជនទាំងអស់ ដែលបានប្រើប្រាស់និមិត្តសញ្ញាពាណិជ្ជកម្ម (Logo) មានលក្ខណៈស្រដៀង ធ្វើឱ្យភ័ន្តច្រឡំ ទៅនឹងនិមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការកែតម្រូវឱ្យបានមុនថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧៕
សូមអានសេក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ទាំងស្រុង៖
ជីវប្រវត្តិសង្ខេបរបស់លោក ប្រធានាធិបតី ប្រទេសឡាវ
ខាងក្រោមនេះ ជាជីវប្រវត្តិរបស់ប្រធានាធិបតីឡាវ ៖
* ឈ្មោះពេញ Bounnhang Vorachith
* ប្រធានាធិបតីឡាវ៖ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ដល់បច្ចុប្បន្ន
* អគ្គលេខាធិការបក្សបដិវត្តន៍ប្រជាជនឡាវ៖ចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ដល់បច្ចុបន្ន
* អនុប្រធានាធិបតីឡាវ៖ ពីថ្ងៃទិ០៨ ខែមិថុនា ឆ្នាំ២០០៦ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦
* នាយករដ្ឋមន្ត្រីឡាវ៖ ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០១ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០០៦
* ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៣៨(វ័យ៧៨ឆ្នាំ)
* បក្សនយោបាយ៖ បក្ខដិវត្តន៍ប្រជាជនឡាវ
ប្រធានាធិបតីឡាវ លោក Bounnhang Vorachith ជាអ្នកនយោបាយម្នាក់ ដែលបានក្លាយជាអគ្គលេខាធិការ បក្សបដិវត្តន៍ប្រជាជនឡាវ និងជាប្រធានាធិបតី ឡាវចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ។
* ឈ្មោះពេញ Bounnhang Vorachith
* ប្រធានាធិបតីឡាវ៖ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ដល់បច្ចុប្បន្ន
* អគ្គលេខាធិការបក្សបដិវត្តន៍ប្រជាជនឡាវ៖ចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ដល់បច្ចុបន្ន
* អនុប្រធានាធិបតីឡាវ៖ ពីថ្ងៃទិ០៨ ខែមិថុនា ឆ្នាំ២០០៦ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦
* នាយករដ្ឋមន្ត្រីឡាវ៖ ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០១ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០០៦
* ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៣៨(វ័យ៧៨ឆ្នាំ)
* បក្សនយោបាយ៖ បក្ខដិវត្តន៍ប្រជាជនឡាវ
ប្រធានាធិបតីឡាវ លោក Bounnhang Vorachith ជាអ្នកនយោបាយម្នាក់ ដែលបានក្លាយជាអគ្គលេខាធិការ បក្សបដិវត្តន៍ប្រជាជនឡាវ និងជាប្រធានាធិបតី ឡាវចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ។
ពីមុនលោកធ្លាប់ជាឧបនាយករដ្ឋមន្ត្រីឡាវពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ និងជានាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០០១ដល់ឆ្នាំ២០០៦។ ក្រោយមកលោកបានក្លាយជាអនុប្រធានាធិបតីពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៦។
លោកបានក្លាយជាអនុប្រធានាធិបតីឡាវ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០០៦ នៅពេលដែលោក Bouasone Bouphavanh ត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រីឡាវ។ នៅក្នុងកិច្ចប្រជុំសភាលើកទី១០ នៃបក្សបដិវត្តន៍ឡាវ លោកត្រូវបានបោះឆ្នោត ដើម្បីបន្តដំណែងពីលោក Choummaly Sayasone ក្នុងនាមជាអគ្គលេខាធិការបក្សនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦៕
ពិធីលៀងមេមត់ មរតកជំនឿរបស់អ្នកស្រុកអង្គរដែលបង្ហាញពីភាពសប្បាយរីករាយនិងជំនឿលើព្រលឹងដូនតាខ្មែរ!
វាជារឿងកម្រសម្រាប់មនុស្សសម័យថ្មីដែលបានគិតគូរនិងជឿស៊ប់លើជំនឿ មូលហេតុដោយសារតែការអប់រំនិងវិទ្យាសាស្ត្រជឿនលឿនខ្លាំង។ ការមិនស្គាល់ពីតម្លៃនិងមិនយកចិត្តទុកដាក់របស់កូនខ្មែរភាគច្រើន រួមផ្សំនឹងការហូរចូលនៃវប្បធម៌បរទេសផងនោះ បានធ្វើឱ្យទំនៀមទម្លាប់ខ្មែរមួយចំនួនដែលជាកេរមរតកដូនតាបន្សល់ទុករាប់សតវត្សមកហើយត្រូវបាត់បង់បន្តិចម្តងៗ។
ដោយឡែកប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅតែខិតខំរក្សានិងគោរពជំនឿជាច្រើនឱ្យនៅរស់រានរហូតដល់សព្វថ្ងៃ ជាក់ស្តែង «ពិធីលៀងមេមត់»។ ពិធីនេះជាជំនឿមួយក្នុងចំណោមជំនឿជាច្រើន ដែលអ្នកភូមិនគរក្រៅនិងភូមិដទៃទៀតក្នុងរមណីយដ្ឋានអង្គរតែងតែប្រារព្ធធ្វើមិនដែលអាក់ខាន ឱ្យតែដល់ខែមាឃទោះក្នុងថ្ងៃណាក៏បាន ហើយធ្វើពីយប់ដល់ព្រឹក។ ពួកគាត់យល់ថា លៀងមេមត់ជាទំនៀមពីបុរាណ អាចជួយឱ្យជាសះស្បើយពីជំងឺរោគា បណ្តេញខ្មោច ព្រាយ បិសាច ឧបទ្រពចង្រៃចេញពីភូមិស្ថាន និងបួងសួងលួងលោមគ្រូបាអាចារ្យ អ្នកតាម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា ទេវតាថែរក្សាភូមិស្រុក ឱ្យជួយកូនចៅបាននូវសេចក្តីសុខចម្រើន។
សម្រាប់ពិធីចូលមេមត់ឬលៀងមេមត់នៅភូមិនគរក្រៅ តែងតែរៀបចំឡើងនៅផ្ទះរបស់គ្រូធំឈ្មោះ «គង់» ជារៀងរាល់ឆ្នាំ ហើយអ្នកចូលរូបទាំងអស់ត្រូវមកជួបជុំគ្នានៅទីនេះដើម្បីរៀបចំគ្រឿងសក្ការៈរបស់ខ្លួនមុននឹងពិធីចាប់ផ្តើមនៅពេលយប់។ គ្រូធំមានតួនាទីមើលការខុសត្រូវអន្ទោងយោងកូនចៅទាំងអស់ដែលមកចូលរួម តែកន្លែងខ្លះទៀតគ្មានគ្រូធំទេ មានតែបុគ្គលប៉ុណ្ណោះ ហើយគេលៀងនៅតែផ្ទះអ្នកឈឺ ដើម្បីឱ្យអ្នកឈឺនោះបានជាសះស្បើយ។
អ្នកចូលរូបក្នុងពិធីមានច្រើននាក់ មានទាំងចាស់ ទាំងក្មេង ស្រីផង ប្រុសផង។ ក្នុងការរៀបគ្រឿងរណ្តាប់ម្ចាស់រូបត្រូវធ្វើដោយខ្លួនឯងតាមការពេញចិត្តរបស់គ្រូកំណើត ឈ្នួរ និងគ្រូសណ្ឋិតរូបដែលបានប្រាប់ពេលដែលទៅបូលឃើញ ឬកាលចូលរូបលើកមុន។ ចំពោះគ្រឿងរណ្តាប់ទាំងនោះមាន៖ ស្លាធម៌បញ្ច្រាសនិងបណ្តោយដែលធ្វើពីដើមនិងស្លឹកចេក ជម៤ ជមម្ចាស់រូប និងជមគ្រូកំណើតធ្វើពីផ្លែដូង ដើមខ្លែងគង់ ដើមចាមរី រូបស្វា រូបតាឥសី។ល។ បាយសីប៉ាកឆាម រួមទាំងសម្លៀកបំពាក់ គ្រឿងអលង្ការ សម្ភារៈផ្សេងៗទៀត និងគ្រឿងសំណែនផង។
គ្រឿងរណ្តាប់ទាំងអស់សុទ្ធតែសំខាន់ ចំណែកតន្ត្រីក៏រឹតតែសំខាន់ក្នុងពិធីដែរ ដែលត្រូវរៀបចំឱ្យត្រូវតាមចិត្តគ្រូកំណើតឬគ្រូសណ្ឋិត មានបទស្តេចយាង សំពៅថយ ប្រផាត បទប្រគំគ្រូ បទប្រជាប្រិយខ្មែរ និងបទសម័យទំនើបជាដើម។ បើតាមការរៀបរាប់របស់អ្នកស្រុកមួយចំនួនធំបានប្រាប់ថា ក្នុងការលៀងមេមត់នេះ វត្ថុបីដែលសំខាន់ជាងគេ គឺភ្លេង សម្លៀកបំពាក់ និងជម។ បើភ្លេង សម្លៀកបំពាក់ ជមមិនដូចអ្វីដែលគ្រូចង់បាន គ្រូក៏មិនចូលរូបអ្នកស្នងដែរ។ គ្រូនឹងធ្វើឱ្យរូបយំសោក ខឹង បោកកម្ទេចជមនិងគ្រឿងរណ្តាប់ដទៃទៀតគ្រវាត់ចោល ហើយធ្វើឱ្យម្ចាស់រូបនៅតែឈឺមិនជាស្រឡះពីជំងឺឡើយ។ ផ្ទុយទៅវិញបើគ្រូ ពេញចិត្ត គ្រូនឹងលើកថែថើប បាញ់ទឹកអប់ដល់វត្ថុទាំងនោះ យកទៅបង្អួតគ្រូធំសើចសប្បាយរីករាយ ហើយធ្វើឱ្យម្ចាស់រូបជាពីជំងឺសុខកាយសប្បាយចិត្ត។
អ៊ំស្រី គង់ ជាគ្រូធំ មានស្តេចស្វាចូលសណ្ឋិតហៅ «ព្រះរាជគ្រូ» មានធ្នូជាសម្ភារៈសំណព្វចិត្ត បានប្រាប់ថា មកដល់ពេលនេះអ៊ំស្រីមានគ្រូកាន់ជាង៩ឆ្នាំហើយ។ ដំបូងអ៊ំមិនជឿលើព្រះអង្គ គ្រូចូលរូបអីទេ រហូតដល់អ៊ំឈឺត្រដាបត្រដួសស្ទើរស្លាប់ រកពេទ្យបីបួនមើលមិនជាក៏នៅតែមិនជឿ ហើយគេប្រាប់ថាឱ្យកាន់រូប ក៏គាត់មិនខ្វល់។ ចុងក្រោយទាំងប្តី ទាំងកូនគាត់ក៏ឈឺទៀត ទើបគាត់សម្រេចចិត្តជឿ ហើយរៀបចំគិតគូរ និងប្រតិបត្តិតាមគ្រូចង់បាន ទើបជារូបជាអង្គដល់សព្វថ្ងៃ។ អ៊ំស្រីបន្តទៀតថា ដើមឡើយអ៊ំក្រណាស់ មានកូនដល់ទៅ៨នាក់ ផ្ទះខ្ទមរខេករខាក មានជំងឺមិនដាច់ តែតាំងពីជឿមក ធ្វើឱ្យជីវិតប្រែប្រួលខ្លាំង ប្តីក៏ឈប់ផឹកស្រា កូនចៅក៏សុខសប្បាយ ទោះមិនមានខ្លាំង តែមានផ្ទះសម្បែងសមរម្យពេញដោយសុភមង្គល។ អ៊ំស្រីមិនត្រឹមតែអ្នកចូលរូបទេ តែជាគ្រូព្យាបាលជំងឺឈឺក្បាលវិលមុខនិងដោះអំពើយ៉ាងពូកែស័ក្ដិសិទ្ធិទៀតផង មានអ្នកជិតអ្នកឆ្ងាយ ចូលមករកពឹងពាក់មិនដែលដាច់ថ្ងៃ។ ដូច្នេះហើយឱ្យតែដល់ខែមាឃ អ៊ំស្រីត្រូវលៀងមេមត់ម្តង ដោយមានកូនចៅមកចូលរួមចាប់ពី២០ទៅ៣០នាក់ជាង ដើម្បីឱ្យរូបឬគ្រូបានរាំលេងសប្បាយ។ ក្នុងពេលលៀងមេមត់នេះ ក៏មានអ្នកជំងឺមកមើលច្រើនដែរ ព្រោះជាថ្ងៃដែលគ្រូពូកែខ្លាំង។
បន្ថែមពីនោះ អ៊ំស្រីក៏រៀបរាប់ដោយអឹមអៀននិងអស់សំណើចថា ពេលចូលរូបអត់ខ្មាសទេ ឮតែភ្លេងពិណពាទ្យ គឺចង់តែរាំទ្រាំមិនបាន ទាំងតាមធម្មតាអ៊ំស្រីជាមនុស្សអៀនច្រើន សុភាព មិនចេះរាំរែកសូម្បីបន្តិច។ អ៊ំស្រីនឹងបន្តជំនឿនេះរហូត ព្រោះជំនឿនេះធ្វើឱ្យអ៊ំ គ្រួសារអ៊ំ និងស្រុកភូមិមានក្ដីសុខ ហើយមិនជឿដែរថាជំនឿនេះនឹងបាត់បង់ពីទឹកដីអង្គរដែរ ដោយសារមានកូនចៅច្រើនណាស់ចាំគោរពប្រតិបត្តិនិងជឿជាក់។ ចំណែកគ្រួសារគាត់ ពេលអត់ពីគាត់ទៅព្រះអង្គដែលកាន់រូបនឹងឱ្យកូនប្រុសពៅគាត់ស្នងបន្ត ព្រោះគេមានគ្រូកាន់តាំងពីកំណើតហើយបច្ចុប្បន្នកូនប្រុសគាត់ក៏ជាអ្នកព្យាបាលជំងឺឱ្យគេដ៏ពូកែម្នាក់ដែរ។
បងស្រី ជា អាយុ៤៥ឆ្នាំ អ្នកភូមិនគរក្រៅបានប្រាប់ថា មេមត់ពិតជាមានមែន ចំពោះគាត់និងអ្នកស្រុកនេះជឿលើមេមត់ណាស់ បើអ្នកមិនជឿ ក៏មិនដែលមានអ្នកណាហ៊ានប្រមាថមើលងាយដែរ តែអាចលេងសើចរាំរែកជាមួយមេមត់បាន។ គេលៀងមេមត់ដើម្បីឱ្យអ្នកស្នងរូបជាពីជំងឺផង ឱ្យឈ្នួរ និងគ្រូកំណើតបានរាំលេងសប្បាយផង។ រាល់ឆ្នាំគេតែងលៀងនៅទីនេះឱ្យតែដល់ខែមាឃ ហើយសប្បាយណាស់ អ្នកស្រុកក៏ជុំគ្នា គ្រូកំណើត ឈ្នួរ និងព្រលឹងដូនតាដែលក៏មកជុំគ្នាដែរ ហើយកូនចៅក៏អាចទាក់ទងសួរនាំនឹងព្រលឹងទាំងនោះបាន។
បងស្រី ជា អាយុ៤៥ឆ្នាំ អ្នកភូមិនគរក្រៅបានប្រាប់ថា មេមត់ពិតជាមានមែន ចំពោះគាត់និងអ្នកស្រុកនេះជឿលើមេមត់ណាស់ បើអ្នកមិនជឿ ក៏មិនដែលមានអ្នកណាហ៊ានប្រមាថមើលងាយដែរ តែអាចលេងសើចរាំរែកជាមួយមេមត់បាន។ គេលៀងមេមត់ដើម្បីឱ្យអ្នកស្នងរូបជាពីជំងឺផង ឱ្យឈ្នួរ និងគ្រូកំណើតបានរាំលេងសប្បាយផង។ រាល់ឆ្នាំគេតែងលៀងនៅទីនេះឱ្យតែដល់ខែមាឃ ហើយសប្បាយណាស់ អ្នកស្រុកក៏ជុំគ្នា គ្រូកំណើត ឈ្នួរ និងព្រលឹងដូនតាដែលក៏មកជុំគ្នាដែរ ហើយកូនចៅក៏អាចទាក់ទងសួរនាំនឹងព្រលឹងទាំងនោះបាន។
បងស្រីបញ្ជាក់ថា នៅពេលគ្រូចូល រូបនោះតែងដើររកសាច់ញាតិ រកគ្រឿងរណ្តាប់ បើរកមិនឃើញទេ គឺនៅតែដើររកពេញហ្នឹង។ មេមត់ស្រឡាញ់ជម សម្លៀកបំពាក់ និងភ្លេងណាស់ បើចូលបានរាំរែក គឺខ្លួនម្ចាស់នោះនឹងជាសះស្បើយ តែបើមិនចូលទេ ម្ចាស់រូបនោះនឹងនៅតែឈឺដដែល ហើយបើមេមត់ខុសជមវិញ គឺង៉ក់ខ្លាំងណាស់ ជួនកាលយំមួយយប់វាស់ព្រឹកក៏មាន ហើយបោកគ្រឿងរណ្តាប់ចោលអស់។ លើសពីនោះទៀត រូបមួយមានគ្រូ៣ទៅ៤នាក់ឯណោះ គ្រូមួយចេញ គ្រូមួយចូល ឯរូបខ្លះទៀត ក៏មិនមានគ្រូចូលដែរ ព្រោះរៀបចំឱ្យគ្រូមិនត្រូវ។
បងស្រី រ៉ុង រ៉ាត់ អាយុ៣០ឆ្នាំ បានប្រាប់ថា គាត់មានគ្រូកំណើតកាន់៣ឆ្នាំហើយ ហើយនេះក៏ជាឆ្នាំទី៣ដែរដែលគាត់មកលៀងមេមត់នឹងគេ។ មុននឹងគាត់ជឿរឿងនេះ គឺគាត់ឈឺជាខ្លាំងនៅអាយុ២៤ឆ្នាំ ទៅពេទ្យក៏មិនជា ក៏ទៅបូលមើលក៏ឃើញថាមានគ្រូកំណើតកាន់ ព្រោះគាត់មានសំណុំសង្វារតាំងពីតូច។ គាត់ក៏រៀបចំគ្រឿងរណ្តាប់ដែលគ្រូកំណើតត្រូវការ រួចមកចូលរូបនឹងគេ ដោយរៀបជមគ្រូកំណើត១ ស្លាធម៌១គូ និងតោក១ ហើយក៏ជារូបជាអង្គទៅ។ ពេលចូលគាត់ដឹងខ្លួនដែរ តែមិនអាចបញ្ជាខ្លួនឯងបាន ហើយហត់ណាស់ពេលចូលរូបរូច តែមានកម្លាំងនិងស្រឡះខ្លួន។
នៅចុងបញ្ចប់នៃពិធីលៀងមេមត់ គ្រូធំក៏រៀបចំពិធីបណ្តេញព្រាយ រើពិតានដើម្បីកុំឱ្យពួកសភាវៈអាក្រក់ចូលមកយាយី ហើយបើតាមការពិនិត្យសកម្មភាពជាក់ស្តែងនៅថ្ងៃចូលមេមត់ ក្រៅពីការជឿជាក់លើជំនឿនេះហើយ ប្រជាជនដែលនៅក្នុងតំបន់នេះមានការអបអរសាទរនឹងជំនឿនេះជាខ្លាំងទាំងចាស់ទាំងក្មេងមកមើលកកកុញ បន្ទរស្រែកហ៊ោតាមភ្លេង និងរាំលេងឌឺដងជាមួយរូបដែលរេរាំតាមចង្វាក់ភ្លេងមិនឈប់។ ការចូលរួម ភាពជឿជាក់ និងការឃើញរឿងហេតុអស្ចារ្យទាំងនេះហើយដែលធ្វើឱ្យពួកគាត់យល់ថា វត្ថុស័ក្ដិសិទ្ធិនិងបារមីនៅតែមានជីវិតរស់នៅលើដែនដីអង្គរ មិនសាបសូន្យទៅណា ទើបពេលឈឺជាអ្នកស្រុក អង្គរភាគច្រើនមិនដែលចោលការបន់ស្រន់ លៀងមេមត់ បូលរូប ទោះបីជាពួកគាត់ទៅពេទ្យដែរក៏ដោយ៕
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មទទួលគណៈប្រតិភូ ១៤រូប មកពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តំណាងឱ្យក្រុមហ៊ុនជាង ៥០០ របស់អាមេរិកទូទាំងសកលលោក
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលគណៈប្រតិភូចំនួន ១៤រូប មកពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តំណាងឲ្យក្រុមហ៊ុនជាង ៥០០ របស់អាមេរិកទូទាំងសកលលោក ដើម្បីពិភាក្សាអំពីកិច្ចសហការទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។
នៅក្នុងកិច្ចប្រជុំភាគីទាំងពីរបានផ្លាស់ប្តូរការគួរសម និងបានបន្តពិភាក្សាអំពីផែនការនៃកិច្ចសហការ។
តំណាងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានជម្រាបជូនអង្គប្រជុំថា ពួកគេមានបំណងជួយកសាង កិច្ចព្រមព្រៀងវិនិយោគទ្វេភាគីរវាងកម្ពុជា និងអាមេរិក និងជួយជំរុញកិច្ចសហប្រតិបត្តិការផ្នែកថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃឡង់ដ៍។
ជាការឆ្លើយតប លោក ឱក ប៊ុង បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។
លោកក៏បានគូសបញ្ជាក់អំពីគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា និងកំណែទម្រង់រដ្ឋបាលស៊ីជម្រៅ ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម។ លើសពីនេះ លោកក៏បានជម្រាបជូនភាគីអាមេរិកអំពីសមិទ្ធផលរបស់ក្រសួងពាណិជ្ជកម្ម លើផ្នែកប្រព័ន្ធស្វ័យប្រវត្តិកម្ម កិច្ចសម្រួលពាណិជ្ជកម្ម និងច្បាប់ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ដែលមានគោលបំណងលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងប្រតិភូតំណាងក្រុមហ៊ុន Elanco Ford Microsoft MasterCard Coca-Cola និង Visa បានកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម។ ពួកគេបានចោទជាសំណួរមួយចំនួនទាក់ទងទៅនឹងការគ្រប់គ្រងតម្លៃប្រេងច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិច ការគ្រប់គ្រងស្តង់ដារទំនិញ និងផលិតផលក្លែងក្លាយ និងការនាំចូលផលិតផលកូកាកូឡាពីប្រទេសថៃ ហើយបញ្ហាទាំងអស់នេះ ត្រូវបានឆ្លើយបកស្រាយយ៉ាងក្បោះក្បាយពីក្រសួង៕
តំណាងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានជម្រាបជូនអង្គប្រជុំថា ពួកគេមានបំណងជួយកសាង កិច្ចព្រមព្រៀងវិនិយោគទ្វេភាគីរវាងកម្ពុជា និងអាមេរិក និងជួយជំរុញកិច្ចសហប្រតិបត្តិការផ្នែកថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃឡង់ដ៍។
ជាការឆ្លើយតប លោក ឱក ប៊ុង បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។
លោកក៏បានគូសបញ្ជាក់អំពីគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា និងកំណែទម្រង់រដ្ឋបាលស៊ីជម្រៅ ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម។ លើសពីនេះ លោកក៏បានជម្រាបជូនភាគីអាមេរិកអំពីសមិទ្ធផលរបស់ក្រសួងពាណិជ្ជកម្ម លើផ្នែកប្រព័ន្ធស្វ័យប្រវត្តិកម្ម កិច្ចសម្រួលពាណិជ្ជកម្ម និងច្បាប់ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ដែលមានគោលបំណងលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងប្រតិភូតំណាងក្រុមហ៊ុន Elanco Ford Microsoft MasterCard Coca-Cola និង Visa បានកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម។ ពួកគេបានចោទជាសំណួរមួយចំនួនទាក់ទងទៅនឹងការគ្រប់គ្រងតម្លៃប្រេងច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិច ការគ្រប់គ្រងស្តង់ដារទំនិញ និងផលិតផលក្លែងក្លាយ និងការនាំចូលផលិតផលកូកាកូឡាពីប្រទេសថៃ ហើយបញ្ហាទាំងអស់នេះ ត្រូវបានឆ្លើយបកស្រាយយ៉ាងក្បោះក្បាយពីក្រសួង៕
លោកស្រីកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ៣៦,១០០ដុល្លារអាមេរិក ដើម្បីខួងអណ្តូងទឹកស្អាត ១៩បន្ថែមទៀត ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ នៅខេត្តព្រះវិហារ
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកស្រី កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកា ៣៦,១០០ដុល្លារ ដើម្បីខួងអណ្តូងទឹកស្អាត ១៩បន្ថែមទៀត សម្រាប់ជំហានទី២ ប្រចាំឆ្នាំ២០១៧ ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន៣២០គ្រួសារ ស្មើនឹងមនុស្ស ១,១៤៣នាក់ រស់នៅឃុំកន្ទួត និងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (ជាប់ព្រំដែនថៃនិងឡាវ)។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ខេត្តព្រះវិហារ បានទទួលអណ្តូងទឹកស្អាតពីកាកបាទក្រហមកម្ពុជា សរុបចំនួន ១៥៥អណ្តូង។ ដោយឡែកនៅដើមឆ្នាំ២០១៧នេះ ខេត្តព្រះវិហារ បានទទួលអណ្តូងចំនួន ១៩ម្ដងរួចមកហើយ។
លោកស្រី កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់ថវិកាចំនួន៣៦,១០០ដុល្លារអាមេរិក ដើម្បីខួងអណ្តូងទឹកស្អាតចំនួន១៩បន្ថែមទៀត ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ នៅខេត្តព្រះវិហារ
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកស្រី កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន៣៦,១០០ដុល្លារ (បីម៉ឺនប្រាំមួយពាន់មួយរយដុល្លារអាមេរិក) ដើម្បីខួងអណ្តូងទឹកស្អាតចំនួន១៩បន្ថែមទៀត សម្រាប់ជំហានទី ២ ប្រចាំឆ្នាំ២០១៧ ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន៣២០គ្រួសារ ស្មើនឹងមនុស្ស១,១៤៣នាក់ រស់នៅឃុំកន្ទួត និងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (ជាប់ព្រំដែនថៃនិងឡាវ)។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ខេត្តព្រះវិហារ បានទទួលអណ្តូងទឹកស្អាតពីកាកបាទក្រហមកម្ពុជា សរុបចំនួន ១៥៥អណ្តូង។ ដោយឡែកនៅដើមឆ្នាំ២០១៧នេះ ខេត្តព្រះវិហារ បានទទួលអណ្តូងចំនួន១៩ម្ដងរួចមកហើយ៕
Subscribe to:
Posts (Atom)