Monday, July 04, 2016
Sunday, July 03, 2016
អាជ្ញាធរជាតិអប្សរាកំពុងបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសសង្គ្រោះបឋម ដល់មន្ត្រីពាក់ព័ន្ធប្រចាំការក្នុងឧទ្យានអង្គរ
ប្រធានភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរាតាមបណ្តាប្រាង្គប្រាសាទនានា
មន្ត្រីនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ និងនគរបាលចរាចរណ៍ប្រចាំតំបន់ឧទ្យានអង្គរ
កំពុងទទួលវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្គ្រោះបឋម ពីក្រុមអ្នកជំនាញ The CPR Hero
training center មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
វគ្គសិក្សានេះធ្វើឡើងនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី២៨ ខែមិថុនា
ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។
ឯកឧត្តម សុខ សង្វារ អគ្គនាយករង
និងជាអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលនេះមានប្រសាសន៍ថា
គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ
គឺធ្វើឲ្យប្រសើរឡើងនូវសេវាកម្មទេសចរណ៍ក្នុងតំបន់អង្គរ។ “ដូចយើងដឹងស្រាប់ហើយ
បច្ចុប្បន្នអង្គរ គឺជាតារាមួយដួងដែលភ្ញៀវទេសចរជាច្រើនកំពុងចាប់អារម្មណ៍។ ដូច្នេះ
យើងត្រូវព្យាយាមពង្រឹងគុណភាពនៃការទស្សនានេះឲ្យរឹងរឹតតែប្រសើរឡើងថែមទៀត។
ភ្ញៀវទេសចរមានច្រើន ដូច្នេះ ឧបទ្ទហេតុចំពោះពួកគាត់ច្បាស់ជាគេចមិនផុតឡើយ។
ការចេះវិធីសាស្ត្រជួយសង្គ្រោះពួកគាត់បានទាន់ពេល និងប្រកបដោយសុវត្ថិភាព
ក៏ជាតម្រូវការចាំបាច់មួយសម្រាប់យើងអ្នកធ្វើការពាក់ព័ន្ធនឹងអង្គរទាំងអស់គ្នា”។
វគ្គសិក្សានេះ
បានផ្តោតសំខាន់លើរបៀបជួយឱ្យមានដំណើរការដង្ហើមឡើងវិញនិងការវាយតម្លៃជនរងគ្រោះថា
តើគ្រោះថ្នាក់កម្រិតណាដែលអាចជួយនៅនឹងកន្លែង ហើយកម្រិតណាដែលត្រូវការឡានពេទ្យជាចាំបាច់។ បើទោះជាត្រូវការឡានពេទ្យក៏ដោយ
ក៏អ្នកដែលចេះវិធីជួយសង្គ្រោះបឋមអាចជួយឲ្យពួកគាត់រួចផុតពីគ្រោះថ្នាក់បាន
ក្នុងករណីដែលត្រូវរង់ចាំឡានសង្គ្រោះបន្ទាន់។
បន្ថែមពីនោះក៏មានការហ្វឹកហាត់ឆ្លើយតបទៅនឹងឧបទ្ទវហេតុជាយថាហេតុ
ធ្វើយ៉ាងណាបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យឬគោលដៅសុវត្ថិភាពដែលនៅក្បែរបំផុតបានទាន់ពេលវេលា។
ដោយសារមេរៀននេះមានសារៈសំខាន់ ឯកឧត្តមបញ្ជាក់ថា
នឹងពង្រីកវគ្គបណ្តុះបណ្តាលនេះទៅកាន់អ្នកពាក់ព័ន្ធដទៃទៀតដូចជា មគ្គុទ្ទេសក៍ទេសចរណ៍
អ្នកបើកបរ ឬក៏អ្នកស្រុកផ្ទាល់តែម្តង
ព្រោះចំណេះដឹងនេះចេះរឹតតែច្រើនរឹតតែល្អចំពោះសេវាទេសចរណ៍។ ដោយឡែក នៅថ្ងៃទី០២
ខែកក្កដា ឆ្នាំ២០១៦ ក្រុមការងារ The CPR
Hero training center នឹងចុះទៅពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្នុងតំបន់អង្គរមួយចំនួនដោយឥតគិតថ្លៃផងដែរ៕
អាជ្ញាធរជាតិអប្សរាសហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិករៀបចំកម្មវិធីពិនិត្យសុខភាពជូនពលរដ្ឋក្នុងតំបន់អង្គរដោយឥតគិតថ្លៃ
ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរាបានអញ្ជើញក្រុមគ្រូពេទ្យស្ម័គ្រចិត្ត
The CPR Hero Training Center ១០នាក់មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក
ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត SORMA Sahai និងលោកវេជ្ជបណ្ឌិត Michael Pham ជំនាញសង្គ្រោះបឋម
បានចុះមកពិនិត្យសុខភាពជូនប្រជាជននៅភូមិត្នោតនិងភូមិលលៃ ស្រុកសៀមរាប
ក្នុងតំបន់អង្គរចំនួន២០០នាក់ដោយឥតគិតថ្លៃ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦។
លោកស្រី ម៉ម វណ្ណរតន៍ ឧបការីអាជ្ញាធរជាតិអប្សរា បានប្រាប់ថា
ដោយមានការយកចិត្តទុកដាក់និងព្រួយបារម្ភចំពោះសុខភាពប្រជាជនក្រីក្រក្នុងតំបន់អង្គរ
អាជ្ញាធរជាតិអប្សរា បានរៀបចំកម្មវិធីពិនិត្យសុខភាពឥតគិតថ្លៃនេះឡើង
ដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីរដ្ឋកាលីហ្វ័រញ៉ាជួយពិនិត្យសុខភាពនិងប្រឹក្សាយោបល់ដល់ពួកគាត់។
ការពិនិត្យសុខភាពនេះមានដូចជា ការពិនិត្យសម្ពាធឈាម ជាតិស្ករក្នុងឈាម ថ្លឹងទម្ងន់
វាស់កម្ពស់ និងប្រព័ន្ធប្រសាទ
ដើម្បីឱ្យពួកគាត់បានដឹងថាក្នុងខ្លួនគាត់មានបញ្ហាអ្វីមួយ
ហើយធ្វើការណែនាំឱ្យគាត់ទៅជួបគ្រូពេទ្យជំនាញក្នុងស្រុកដើម្បីធ្វើការព្យាបាលបានទាន់ពេលវេលា។
លោកស្រីបន្តទៀតថា ក្រៅពីពិនិត្យសុខភាពនិងផ្តល់យោបល់ហើយ
ក្រុមគ្រូពេទ្យក៏បាននាំប្រជាជនធ្វើចលនារាងកាយ ដើម្បីសម្រួលដល់សន្លាក់ឆ្អឹងផងដែរ។
លោកតា
កយ អាយុ៧៧ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិត្នោត សង្កាត់អំពិល ស្រុកសៀមរាប
បានសម្តែងនូវសេចក្តីរីករាយដែលបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកពិនិត្យសុខភាព
ដោយឥតគិតថ្លៃ ព្រោះជីវភាពខ្សត់ខ្សោយដូចលោកតា បើចង់ដឹងថាខ្លួនឯងកើតអីនោះក៏មិនមានលទ្ធភាពទៅរកការប្រឹក្សាពីគ្រូពេទ្យដែរ។
បន្ទាប់ពីពិនិត្យសុខភាពហើយលោកគ្រូពេទ្យបានប្រាប់ថា លោកតាមានជំងឺលើសឈាម
មិនត្រូវធ្វើការធ្ងន់ៗទេ
ពិសេសគឺត្រូវទៅជួបគ្រូពេទ្យក្នុងស្រុកដើម្បីធ្វើការព្យាបាលជំងឺឱ្យទាន់ពេល។
លោកយាយ ម៉ោញ វ៉ាន អាយុ៧០ឆ្នាំមកពីភូមិលលៃ បានប្រាប់ដែរថា ក្រោយពិនិត្យ
សុខភាពរួច គ្រូពេទ្យប្រាប់ថាសម្ពាធឈាម និងប្រព័ន្ធប្រសាទល្អជាទេ
ខ្វះតែជាតិស្ករប៉ុណ្ណោះ ទើបធ្វើឱ្យលោកយាយហត់និងខ្សោយ វិលមុខជាដើម។
គ្រូពេទ្យណែនាំឱ្យញ៉ាំបាយ ៦ដងក្នុងមួយថ្ងៃ តែញ៉ាំតិចៗ និងកាត់បន្ថយការហូបផ្អែម។
លោកយាយក៏សម្តែងនូវការអរគុណដល់ក្រុមគ្រូពេទ្យដែលបានជួយពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់។
លោកមេភូមិត្នោតបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរាដែលបានអញ្ជើញក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្រីក្រនៅភូមិត្នោតនិងភូមិលលៃដោយឥតគិតថ្លៃ
ធ្វើឲ្យអ្នកភូមិខ្លះដែលគាត់ឈឺតែគ្មានលទ្ធភាពទៅពេទ្យនោះបានដឹងពីជំងឺរបស់គាត់។
មិនតែប៉ុណ្ណោះកន្លងមក
អាជ្ញាធរជាតិអប្សរាក៏បានចែកកញ្ចប់ទ្រទ្រង់សុខុមាលភាពមាតានិងទារកដល់ស្ត្រីទើបសម្រាលកូនហើយដល់អ្នកភូមិ
និងជំនួយបឋមពេលភ្លើងឆេះផ្ទះ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ជាច្រើនទៀតផង៕
Friday, July 01, 2016
ផ្សព្វផ្សាយសេចក្តីណែនាំលេខ០០៩ របស់អគ្គស្នងការនគរបាលជាតិ ស្តីពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក
ខេត្តព្រះសីហនុ៖
កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ០០៩
របស់អគ្គស្នងការនគរបាលជាតិ និងសេចក្ដីអំពាវនាវលេខ០២៥ គ.ស.ច.គ
និងផែនការស្តីពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក របស់គ.ស.ច.គ
ដោយមានការចូលរួមពីលោកវរសេនីយឯក អ៊ី សុខា ស្នងការរង ទទួលបន្ទុកប្រធាន
ការិយាល័យកណ្តាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
លោក អ៊ី
សុខា បានឱ្យដឹងថា តាមសេចក្តីណែនាំលេខ ០០៩ ស.ណ.ន
ក្នុងការរឹតបន្តឹងអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦
មកដល់បច្ចុប្បន្ន ទទួលបានលទ្ធផលវិជ្ជមានគួរកត់សម្គាល់ រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរ
កាត់បន្ថយ អ្នកស្លាប់ និងរងរបួស
និងធ្វើឱ្យប្រជាពលរដ្ឋចូលរួមគោរពប្រតិបត្តិច្បាប់កាន់តែមានប្រសិទ្ធភាព។
ទន្ទឹមនឹងកត្តាអវិជ្ជមានបង្កឱ្យមានគ្រោះថ្នាក់ចរាចរ ផ្លូវគោកបណ្តាល
ត្រូវបន្តយកចិត្តទុកដាក់ កែលម្អវិធានការ
ក្នុងការរឹតបន្តឹងច្បាប់ឱ្យបានសមស្រប សំដៅបង្ការ និងទប់ស្កាត់គ្រោះថ្នាក់
និងបទល្មើសចរាចរណ៍ផ្លូវគោកដូចជា បើកបរខ្ជីខ្ជារ
ឬធ្វេសប្រហែស ជាន់គំនូសផ្លូវ គ្នានកុងទ័រល្បឿន
កុមារអាយុក្រោម១០ឆ្នាំអង្គុយកៅអីមុខ គ្មានសញ្ញាសម្គាល់រថយន្ត។
ដើម្បីអនុវត្តន៍វិធានការណ៍ពិន័យ
អន្តរកាលចំពោះករណីល្មើស មិនពាក់មួកសុវត្ថិភាព ឬមិនដាក់ខ្សែត្រឹមត្រូវ
មិនពាក់ខ្សែក្រវាត់ ផ្លាកលេខខុសលក្ខណៈដើម គ្មានកញ្ចក់មើលក្រោយ
ឬបំពាក់កញ្ចក់មិនត្រឹមត្រូវ ដឹកលើសចំណុះ លើសល្បឿនកំណត់ កង់សឹករេចរឹល
ប្រើប័ណ្ណបើកបរហួសសុពលភាព ឬមិនត្រឹមត្រូវតាមប្រភេទ យានយន្ត
មិនផ្ទេរកម្មសិទ្ធិលើសពី៩០ថ្ងៃ បើកបរមានជាតិស្រវឹង
ឈប់ជាន់គំនូសទទឹងផ្លូវសម្រាប់ថ្មើរជើង មិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា
និងសញ្ញាបញ្ជារបស់នគរបាល ប្រើប្រាស់ទូរស័ព្ទពេលបើកបរ និងបញ្ហា
ផ្សេងៗមួយចំនួនទៀត។
លោក អ៊ី សុខា
បានបន្តថា ការប្រជុំផ្សព្វផ្សាយណែនាំលេខ ០០៩ និងសេចក្តីអំពាវនាវ លេខ
០២៥គ.ស.ច.គ មានគោលបំណងបង្ការ
និងទប់ស្កាត់គ្រោះថ្នាក់ចរាចរផ្លូវគោកចំពោះកម្មករ កម្មការិនី។
គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយក្រុមការងារ
ប.ស.ស អាជ្ញាធរមូលដ្ឋាន និយោជក សហជីព
បានបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់កម្មករ កម្មការិនី
និងអ្នកបើកបររថយន្ត ដឹកកម្មករ នៅតាមរោងចក្រ សហគ្រាស
និងចុះធ្វើការអប់រំធ្វើការប្រឡងផ្តល់ប័ណ្ណបើកបរដល់អ្នកបើកបរ។
សមត្ថកិច្ចចរាចរផ្លូវគោកខិតខំធ្វើការត្រួតពិនិត្យអប់រំនៅតាម
ផ្លូវ សំដៅកែតម្រូវទាន់ពេលវេលានូវករណីល្មើស ក្នុងការដឹកជញ្ជូនកម្មករ
កម្មការិនី ចូលរួមគោរពប្រតិបត្តិច្បាប់
ធានាសុវត្ថិភាពក្នុងការដឹកជញ្ជូនកម្មករ កាន់តែប្រសើរឡើងជាលំដាប់ ។
គប្បីកាត់បន្ថយជាអតិបរិមា នូវហានិភ័យគ្រោះថ្នាក់ អ្នកបើកបរត្រូវមានប័ណ្ណសម្គាល់យានយន្ត ផ្លាកលេខ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសមានសុពលភាព សុវត្ថិភាព ពិសេសកង់ ភ្លើង ហ្វ្រាំង ចង្កូត ។ល។ ដូច្នេះ អ្នកបើកបរមានការយល់ដឹង និងចូលរួមអនុវត្តន៍តាមការ អំពាវនាវ ផ្តល់គុណប្រយោជន៍ ក្នុងការ រក្សាសុវត្ថិភាពជូនកម្មករ កម្មការិនី ជាកម្លាំងផលិតកម្មដ៏សំខាន់ ចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសពិសេសខេត្តព្រះសីហនុ៕
គប្បីកាត់បន្ថយជាអតិបរិមា នូវហានិភ័យគ្រោះថ្នាក់ អ្នកបើកបរត្រូវមានប័ណ្ណសម្គាល់យានយន្ត ផ្លាកលេខ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសមានសុពលភាព សុវត្ថិភាព ពិសេសកង់ ភ្លើង ហ្វ្រាំង ចង្កូត ។ល។ ដូច្នេះ អ្នកបើកបរមានការយល់ដឹង និងចូលរួមអនុវត្តន៍តាមការ អំពាវនាវ ផ្តល់គុណប្រយោជន៍ ក្នុងការ រក្សាសុវត្ថិភាពជូនកម្មករ កម្មការិនី ជាកម្លាំងផលិតកម្មដ៏សំខាន់ ចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសពិសេសខេត្តព្រះសីហនុ៕
ក្រសួងសេដ្ឋកិច្ច អញ្ជើញតំណាង គ្រប់ក្រសួង-ស្ថាប័ន របស់រដ្ឋមកពន្យល់អំពីការរៀបចំ ច្បាប់ថវិកាឆ្នាំ២០១៧
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំស្តីពីការ រៀបចំសេចក្តីព្រាងច្បាប់
ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពីតំណាងគ្រប់ក្រសួង-ស្ថាប័ន
របស់រដ្ឋព្រមទាំងប្រធានអង្គភាព ថវិការបស់ក្រសួងស្ថាប័ន
ដែលអនុវត្តថវិកាកម្មវិធីផងដែរ ក្រោមវត្តមានរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ។
ឯកឧត្តម វង្សី វិស្សុត
បានមានប្រសាសន៍ថា
ការរៀបចំកិច្ចប្រជុំនេះ មានគោលបំណងចែករំលែកគោលការណ៍សំខាន់ៗ
ព័ត៌មានការយល់ដឹងអំពីការរៀបចំថវិកាសម្រាប់ឆ្នាំ២០១៧
និងផ្លាស់ប្តូរមតិយោបល់សំដៅធ្វើយ៉ាងណាឱ្យការរៀបចំថវិកាកាន់តែមានការគិតគូរគ្រប់ជ្រុងជ្រោយ
ដើម្បីបម្រើឱ្យបានកាន់តែប្រសើរឡើងនូវផលប្រយោជន៍របស់ប្រទេសជាតិ, ការអភិវឌ្ឍប្រទេស និងការធានាបាននូវប្រតិបត្តិការរបស់រដ្ឋព្រមទាំងការ
បង្កើនគុណភាពសេវាសាធារណៈ។ កិច្ចប្រជុំនេះក៏មានគោលបំណងធ្វើការពិគ្រោះយោបល់ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈនៅក្នុងការរៀបចំថវិកា
ក្នុងគោលដៅដើម្បីបង្កើន ទាំងប្រសិទ្ធភាពនៃការវិភាជន៍ថវិកា ទាំងប្រសិទ្ធភាព
នៃកិច្ចប្រតិបត្តិការថវិកា ជាពិសេសដើម្បីមានភាពងាយស្រួល ក្នុងពេលចរចាថវិកា
រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងសាមី ក្រសួងស្ថាប័នទាំងអស់
នៅក្នុងពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា
ប្រទេសដែលមានការរៀបចំ និងគ្រប់គ្រងថវិកាបានល្អ ប្រទេសនោះតែងតែរួចផុតពីអន្ទាក់នៃភាពក្រីក្រហើយឈានទៅរកឯករាជ្យភាព
និងភាពជាម្ចាស់លើជោគវាសនារបស់ខ្លួន។ ដោយឡែកចំពោះប្រទេសដែលគ្មានមាយាទក្នុងការ គ្រប់គ្រងថវិកាវិញ
ប្រទេសនោះរមែងតែងតែវិនាសហិនហោច ជំពាក់ពាក់បំណុលគេវ័ណ្ឌក
ហើយបន្តស្ថិតនៅក្រោមគំនាបគេងើបពុំរួច។ ដូច្នេះការគ្រប់គ្រង
ថវិកាដើរតួនាទីសំខាន់ណាស់ នៅក្នុងការកំណត់ជោគវាសនា របស់ប្រទេសជាតិនីមួយៗ។
សម្រាប់ប្រទេសកម្ពុជា លោក វង្សី វិស្សុត បានលើកឡើងផងដែរថា ការរៀបចំថវិកាឆ្នាំ២០១៧
គឺប្រៀបប្រដូចទៅនឹងការសាងសង់ស្ពានផងនិងជាការបុកគ្រឹះផង ។ ថវិកាជាស្ពាន គឺមានន័យថា
ថវិកាឆ្នាំ២០១៧ គឺស្ពានចម្លងកម្ពុជាពីប្រទេសក្រីក្រ ទៅជាប្រទេសចំណូលមធ្យម
និងកាន់តែរីកចម្រើន។
ដោយឡែកចំពោះថវិកាជាការបុកគ្រឹះវិញ គឺមានន័យថា ថវិកាឆ្នាំ២០១៧ ជាការកសាងជន្ទល់ទ្រទ្រង់កំណើន សេដ្ឋកិច្ចរយៈពេលវែង សម្រាប់កូនចៅជំនាន់ក្រោយ ពោលគឺដើម្បីជាមូលដ្ឋានក្នុងឈានឡើង ទៅជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា ប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក៏ប៉ុន្តែដោយសារស្ថានការណ៍ ប្រែប្រួលរបស់ពិភពលោក និងតំបន់, នៅចំពោះមុខនេះកម្ពុជានឹង អាចជួបប្រទះនូវការលំបាក ដែលទាមទារឱ្យ យើងត្រូវធ្វើការរឹតខ្សែក្រវ៉ាត់ ឬនិយាយតាមបែបសាមញ្ញ គឺត្រូវមានការសន្សំសំចៃនិងបង្កើន ប្រសិទ្ធភាពចំណាយ ដោយផ្តោតការយកចិត្តទុកដាក់ ទៅលើបញ្ហាគន្លឹះចំនួន៤ គឺ៖ (ទី១)-ដោយសារសេដ្ឋកិច្ចរបស់ខ្លួន មានការបើកចំហរ ខ្លាំង,កម្ពុជាងាយក្នុងការទទួលរងឥទ្ធិពលពីខាងក្រៅ។ ដូច្នេះហានិភ័យ នៃវិបត្តិសេដ្ឋកិច្ចពិភពលោក បូករួមទាំងហានិភ័យបណ្តាលមកពី ការចាក់ចេញ របស់អង់គ្លេសពីតំបន់អ៊ឺរ៉ូអាចបង្កឱ្យ មានបញ្ហាធំៗ ឬវិបត្តិ ហើយកម្ពុជាគេចមិនផុត ពីការទទួលរងនូវផលប៉ះពាល់អវិជ្ជមាន ពីវិបត្តិនេះទេ។ ក្នុងន័យនេះ កម្ពុជាត្រូវ ត្រៀមខ្លួនឱ្យបានល្អដើម្បីគ្រប់គ្រងហានិភ័យពីវិបត្តិនេះ។ (ទី២)-ការត្រៀមខ្លួនឱ្យបានល្អប្រសើរ ដើម្បីឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសបាតុភូតគ្រោះធម្មជាតិដែលអាចកើតឡើងញឹកញាប់ជាងមុន។ (ទី៣)-ធានា ឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឱ្យប្រព្រឹត្តិទៅបានជោគជ័យ ដោយរលូននិងមានសណ្តាប់ធ្នាប់ល្អប្រសើរ និង(ទី៤)-ការ បន្តទ្រទ្រង់ដល់ចលនការនៃការកែទម្រង់ និងការអភិវឌ្ឍ សំខាន់ៗដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចផង និងការដោះស្រាយខាងផ្នែកជីវភាព ជូនប្រជាជនផង។
ដោយឡែកចំពោះថវិកាជាការបុកគ្រឹះវិញ គឺមានន័យថា ថវិកាឆ្នាំ២០១៧ ជាការកសាងជន្ទល់ទ្រទ្រង់កំណើន សេដ្ឋកិច្ចរយៈពេលវែង សម្រាប់កូនចៅជំនាន់ក្រោយ ពោលគឺដើម្បីជាមូលដ្ឋានក្នុងឈានឡើង ទៅជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា ប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក៏ប៉ុន្តែដោយសារស្ថានការណ៍ ប្រែប្រួលរបស់ពិភពលោក និងតំបន់, នៅចំពោះមុខនេះកម្ពុជានឹង អាចជួបប្រទះនូវការលំបាក ដែលទាមទារឱ្យ យើងត្រូវធ្វើការរឹតខ្សែក្រវ៉ាត់ ឬនិយាយតាមបែបសាមញ្ញ គឺត្រូវមានការសន្សំសំចៃនិងបង្កើន ប្រសិទ្ធភាពចំណាយ ដោយផ្តោតការយកចិត្តទុកដាក់ ទៅលើបញ្ហាគន្លឹះចំនួន៤ គឺ៖ (ទី១)-ដោយសារសេដ្ឋកិច្ចរបស់ខ្លួន មានការបើកចំហរ ខ្លាំង,កម្ពុជាងាយក្នុងការទទួលរងឥទ្ធិពលពីខាងក្រៅ។ ដូច្នេះហានិភ័យ នៃវិបត្តិសេដ្ឋកិច្ចពិភពលោក បូករួមទាំងហានិភ័យបណ្តាលមកពី ការចាក់ចេញ របស់អង់គ្លេសពីតំបន់អ៊ឺរ៉ូអាចបង្កឱ្យ មានបញ្ហាធំៗ ឬវិបត្តិ ហើយកម្ពុជាគេចមិនផុត ពីការទទួលរងនូវផលប៉ះពាល់អវិជ្ជមាន ពីវិបត្តិនេះទេ។ ក្នុងន័យនេះ កម្ពុជាត្រូវ ត្រៀមខ្លួនឱ្យបានល្អដើម្បីគ្រប់គ្រងហានិភ័យពីវិបត្តិនេះ។ (ទី២)-ការត្រៀមខ្លួនឱ្យបានល្អប្រសើរ ដើម្បីឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសបាតុភូតគ្រោះធម្មជាតិដែលអាចកើតឡើងញឹកញាប់ជាងមុន។ (ទី៣)-ធានា ឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឱ្យប្រព្រឹត្តិទៅបានជោគជ័យ ដោយរលូននិងមានសណ្តាប់ធ្នាប់ល្អប្រសើរ និង(ទី៤)-ការ បន្តទ្រទ្រង់ដល់ចលនការនៃការកែទម្រង់ និងការអភិវឌ្ឍ សំខាន់ៗដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចផង និងការដោះស្រាយខាងផ្នែកជីវភាព ជូនប្រជាជនផង។
ក្នុងគោលដៅខាងលើនេះ លោករដ្ឋលេខាធិការ
បានស្នើសុំដល់គ្រប់ក្រសួងស្ថាប័នទាំង អស់ត្រូវមានការផ្លាស់ប្តូរទស្សនៈក្នុងការ
ចាយវាយថវិកាជាតិ ពោលគឺត្រូវចេះធ្វើអាទិភាពភាវូបនីយកម្មលើអាទិភាព
ដើម្បីសម្រេចឱ្យបាននូវគោល បំណងគោលនយោបាយ របស់ក្រសួងស្ថាប័នខ្លួន
ក៏ដូចជាការអភិវឌ្ឍរបស់ប្រទេស ដោយចាយវាយថវិកាអស់តិចបំផុតតាមដែលអាចធ្វើទៅបាន ហើយសម្រេច
គោលដៅដែលបានដាក់ចុះ។ ក្នុងន័យនេះ ការបង្កើតអង្គភាពថវិកា ឬការបងើ្កនកម្មវិធី
មិនមែនសម្រាប់តែ ដើម្បីបានបង្កើនចំណាយ ថវិកា នោះទេ តែអ្វីដែលសំខាន់
គឺត្រូវគិតទៅដល់លទ្ធផលដែលទទួលបាន។ ដូច្នេះការលើកកម្ពស់ ប្រសិទ្ធភាព
នៃការវិភាជន៍ថវិកាគឺជាកត្តា សំខាន់បំផុត ព្រោះបើទោះបីទទួលបានថវិកាតិចមែន
តែបើចាយចំមុខ ក៏អាចទទួល បាននូវលទ្ធផលល្អប្រសើរផងដែរ។ បន្ទាប់មកទៀត
ក៏ត្រូវគិតគូរផងដែរទៅដល់ប្រសិទ្ធភាព នៃប្រតិបតិ្តការថវិកា នៅក្នុងពេលអនុវត្ត
ពិសេសបញ្ហាថ្លៃ គុណភាព បរិមាណ និងរយៈពេលនៃ ការផ្គត់ផ្គង់ទំនិញ និងសេវា។
ដោយឈរលើគោលការណ៍ខាងលើនេះ ក៏ដូចជាកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់
កាលទី៣ ដែលជាការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ, ការរៀបចំថវិកាឆ្នាំ២០១៧
នឹងមានការផ្សារភ្ជាប់ជាមួយនឹង គោលការណ៍លើកទឹកចិត្តមួយចំនួន៖ (ទី១)-ក្រសួងស្ថាប័នណា
ដែលបានខិតខំអនុវត្តការ ប្រមូលចំណូលមិនមែនសារពើពន្ធបាន ល្អប្រសើរ
ក្រសួងស្ថាប័ននោះនឹងទទួលបាននូវការបង្កើនថវិកាបន្ថែម។
ដោយឡែកចំពោះក្រសួងស្ថាប័នណាដែលអនុវត្តមិនបានល្អតាមការរំពឹងទុកវិញ ក្រសួងស្ថាប័ននោះអាចនឹង មានការកាត់ថវិកា ហើយអាច ឈានទៅកាត់ចំណែកប្រាក់រង្វាន់ថែមទៀត (ទី២)-ក្រសួងស្ថាប័នណា ដែលអាច សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរនៅក្នុង ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ក្រសួង ស្ថាប័ននោះ ក៏ជាបេក្ខភាពក្នុងការទទួលបាននូវការបង្កើនថវិកាដែរ និង (ទី៣)-ក្រសួងស្ថាប័នណា ដែលត្រូវបាន វាយតម្លៃថា អាចមានសមត្ថភាពការងារខ្ពស់ នៅក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរ ក៏អាចនឹងទទួល បាននូវការបង្កើនថវិកាដូចគ្នាផងដែរ។
ដោយឡែកចំពោះក្រសួងស្ថាប័នណាដែលអនុវត្តមិនបានល្អតាមការរំពឹងទុកវិញ ក្រសួងស្ថាប័ននោះអាចនឹង មានការកាត់ថវិកា ហើយអាច ឈានទៅកាត់ចំណែកប្រាក់រង្វាន់ថែមទៀត (ទី២)-ក្រសួងស្ថាប័នណា ដែលអាច សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរនៅក្នុង ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ក្រសួង ស្ថាប័ននោះ ក៏ជាបេក្ខភាពក្នុងការទទួលបាននូវការបង្កើនថវិកាដែរ និង (ទី៣)-ក្រសួងស្ថាប័នណា ដែលត្រូវបាន វាយតម្លៃថា អាចមានសមត្ថភាពការងារខ្ពស់ នៅក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរ ក៏អាចនឹងទទួល បាននូវការបង្កើនថវិកាដូចគ្នាផងដែរ។
ពាក់ព័ន្ធនឹងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០១៧
លោករដ្ឋលេខាធិការ មានប្រសាសន៍ថាជារួម សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១៧ នឹងនៅតែ
អាចបន្តរក្សា បាននូវកំណើនយ៉ាងរឹងមាំ ប៉ុន្តែកម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហា
កំណើនតិចរបស់វិស័យកសិកម្ម និងត្រូវធ្វើពិពិធកម្ម
ផលិតផលនិងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ បន្ថែមទៀត ព្រមទាំងការយកចិត្តទុកដាក់
ដល់ហានិភ័យនៃវិស័យឥណទាននិងអចលន ទ្រព្យ។ ជាមួយគ្នានេះកម្ពុជាត្រូវ
ខិតខំបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ មកពីបរទេសបន្ថែមទៀត ជាពិសេសដើម្បីគាំទ្រដល់ការ
អនុវត្ត គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មតាមរយៈការកាត់បន្ថយ
ចំណាយខ្ពស់ក្នុងការវិនិយោគ និង ពាណិជ្ជកម្មនិងធុរកិច្ច, ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូន
និងឡូជីស្ទីក និងការបណ្តុះបណ្តាលជំនាញ ព្រមទាំងការកែលម្អស្ថាប័ន និងអភិបាលកិច្ច។
ចំពោះក្របខ័ណ្ឌចំណូលថវិកាវិញ
រាជរដ្ឋាភិបាលនឹងបង្កើនការប្រមូលចំណូលចរន្ត សរុបបន្ថែមឱ្យបានស្មើនឹង ០,៥៤% ធៀបនឹងច្បាប់
ហិរញ្ញវត្ថុឆ្នាំ២០១៦ ដើម្បីឈានទៅសម្រេចឱ្យបាន ១៨,២៤% នៃ
ផសស នៅ២០១៧ ដែលក្របខណ្ឌចំណូលនេះបានឆ្លុះបញ្ចាំងអំពីការ
ខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការកៀរគរចំណូល
គ្រប់ប្រភេទទាំងផ្នែកចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ។ ដោយឡែក
ចំពោះក្របខ័ណ្ឌ ចំណាយ ថវិកា ឆ្នាំ២០១៧
វិញគឺនឹងបន្តតម្រង់ផ្តោតទៅលើការបង្កើនគុណភាពនៃសេវាធារណៈ និងគាំទ្រដល់ចលនកា
នៃការកែទម្រង់ស៊ីជម្រៅលើវិស័យសំខាន់ៗ ជាពិសេសការបន្តដំឡើង ប្រាក់បៀវត្សជូនមន្រ្តីរាជការ
ដើម្បីឈានសម្រេចគោលដៅបៀវត្ស អប្បរមាច្រើនជាង ១លានរៀលនៅឆ្នាំ២០១៨
ព្រមទាំងបង្កើនការវិនិយោគ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន៕
ប្រភព៖FRESH
NEWS
រដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគការផ្សាំ កោសិកា ជាលិកា និងសរី រាង្គមនុស្ស
នៅព្រឹកថ្ងៃទី៣០
ខែមិថុនា ឆ្នាំ២០១៦ រដ្ឋសភាបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការ
គ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរិរាង្គមនុស្ស ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមានសិទ្ធិបរិច្ចាគសរីរាង្គ សម្រាប់ជួយសង្គ្រោះជីវិតអ្នកជម្ងឺ ក្នុងការឆ្លើយតបនឹងតម្រូវការព្យាបាលអ្នកជំងឺ
នៅកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា
នៅវិមានរដ្ឋសភា ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
បានមានប្រសាសន៍ថា ការបង្កើតឱ្យមានច្បាប់នេះ គឺក្នុងគោលបំណងលើកកម្ពស់សុខភាព ប្រសិទ្ធភាព
និងតម្លាភាពក្នុងការព្យាបាលសង្រ្គោះជីវិត មនុស្ស
និងបង្កើតសុខុមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈការផ្សាំកោសិកាជាលិកា ឬសរីរាង្គ
មនុស្ស និងធានាការពារទប់ស្កាត់ការជួញដូរកោសិកាជាលិកាឬសរីរាង្គមនុស្សក្នុងគោលដៅមនុស្សធម៌រាល់ការធ្វើពាណិជ្ជកម្មត្រូវហាមឃាត់ជាដាច់
ខាត។
ឯកឧត្តមបានបញ្ជាក់ថា
ច្បាប់នេះបានកំណត់គោលដៅកំណត់អំពីវិធាននិងនីតិវិធីក្នុងការគ្រប់គ្រងការបរិច្ចាគ
ការផ្សាំកោសិកាជាលិកានិងសរីរាង្គមនុស្សប្រកបដោយសុវត្ថិភាពនិងស្របតាមក្របសីលធម៌វិជ្ជាជីវៈដែលមាន
វិសាលភាពសម្រាប់អនុវត្តចំពោះសកម្មភាពដែលពាក់ព័ន្ធនឹងការបរិច្ចាគការផ្សាំកោសិកាជាលិកានិងសរីរាង្គ
មនុស្ស។
ឯកឧត្តម ប៉ែន
បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានលើកឡើងថា ច្បាប់នេះជា
ឧបករណ៍គតិយុត្តថ្មីមួយមានសារៈសំខាន់ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនក្នុងគោលបំណងជួញដូរ
សេរីរាង្គមនុស្ស។
ឯកឧត្តមបានបន្ថែមថា
ការបង្កើតឲ្យមានច្បាប់នេះគឺដើម្បីគ្រប់គ្រងតាមដានត្រួតពិនិត្យនូវរាល់ការប្រព្រឹត្តិ
អំពើបរិច្ចាកការផ្សាំកោសិកាជាលិកានិងសរីរាង្គមនុស្សដោយមានការទទួលខុសត្រូវរបស់ស្ថាប័ន
ដើម្បីទប់ ស្កាត់នូវហានិភ័យដែលនាំឱ្យប៉ះពាល់ដល់អាយុជីវិតសុខុមាលភាព និងគិត គូរពីសុខភាព
របស់ប្រជាពលរដ្ ឋជាចម្បង។
ជាមួយគ្នានេះ
ក្នុងមាត្រា២១ អំពើជួញដូរកោសិកា ជាលិកា ឬសរីរាង្គមនុស្សពីជន ដែលត្រូវ បានហាម
ឃាត់ការបរិច្ចាគដូចបានចែងក្នុងមាត្រា៧
នៃច្បាប់នេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំ ទៅ២០ឆ្នាំ កាលបើអំពើខាងលើនេះដោយមានការ
កាត់អវៈយវៈ ឬនាំឱយមានពិការជាអចិន្ត្រៃយ៍ដល់ជនរងគ្រោះ បណ្តាលឱយជនរងគ្រោះស្លាប់ដោយ
គ្មានចេតនាសម្លាប់។ ចំណែកមាត្រា២២ អំពើជួញដូរកោសិកា ជាលិកា
ឬសរីរាង្គមនុស្សដោយគ្មានការ បង្ហាញយល់ព្រមបរិច្ចាគ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ
ទៅ ១៥ឆ្នាំ។
ទន្ទឹមនឹងនេះចំពោះអំពើបោកបញ្ឆោត
ប្រើឧបាយកលទុច្ចរិត ដើម្បីទទួលបានការយល់ព្រមបោកប្រាស់ កោសិកា ជាលិកា
ឬសរីរាង្គមនុស្សពីអ្នកបរិច្ចាគ ត្រូវចាត់ទុកថាគ្មានការយល់ព្រមពីអ្នកបរិច្ចាគ។
ករណីនៃការព្រមព្រៀងរវាងអ្នកបរិច្ចាគ និងអ្នកទទួលមិនស្របតាមវិជ្ជាជីវៈ
ត្រូវផ្តន្ទាទោសដាក់ព័ន្ធនា គារពី១០ឆ្នាំ ទៅ២០ឆ្នាំ
កាលបើអំពើខាងលើនេះបណ្តាលឱយមានការកាត់អវៈយវៈ ឬនាំឱ្យមាន ពិការភាពជាអចិន្ត្រៃយ៍
ដល់ជនរងគ្រោះស្លាប់ដោយគ្មានចេតនាសម្លាប់។
យោងតាមច្បាប់នេះបានចែងថាការបរិច្ចាគការផ្សាំកោសិកាជាលិកានិងសរីរាង្គមនុស្សអាចធ្វើទៅបានត្រូវ
គោរពលក្ខណ្ឌមួយចំនួនដូចជា
ត្រូវធ្វើឡើងតាមការស្ម័គ្រចិត្តពីអ្នកទទួលនិងអ្នកបរិច្ចាគ ក្នុងគោលបំណង
សប្បុរសធម៌និងមនុស្សធម៌, មិនធ្វើពាណិជ្ជកម្មនិងមិនមានការផ្សព្វផ្សាយពាណិជ្ជ
កម្ម ការពារសុវត្ថិភាព
សុខមាលភាពរបស់អ្នកទទួលនិងអ្នកបរិច្ចាគ ជាពិសេសរក្សាការសម្ងាត់ លើកលែងតែមាន
ការឯកភាព ពីភាគីពាក់ព័ន្ធ ឬកំណត់ដោយច្បាប់ជាធរមាន៕ប្រភពពី akp
Thursday, June 30, 2016
ឯកឧត្តម អ៊ិត សំហេង៖ កម្ពុជាបានឈានដល់ដំណាក់កាល ប្រែក្លាយពីប្រទេសកសិកម្ម ទៅជាប្រទេសពឹងផ្អែកលើឧស្សាហកម្ម
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តម អ៊ិត
សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលការពង្រឹងគុណភាព
និងផលិតភាពការងារនាទីស្ដីការក្រសួងការងារ ថា កម្ពុជាបានឈានដល់ដំណាក់កាល
នៃការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចហើយ ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្មកម្រិតមធ្យម
និងជាប្រទេសមានចំណូលកម្រិតមធ្យម នាពេលដ៏ខ្លីខាងមុខ។
ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ិត សំហេង បានលើកឡើងថា
រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីកែទម្រង់កំណើនការងារ
សមធម៌និងប្រសិទ្ធភាពនៅកម្ពុជា សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ
បង្កើនឱកាសការងារ ពង្រឹងសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងការបណ្ដុះបណ្ដាលបច្ចេកទេស
និងវិជ្ជា ជីវៈ
ឱ្យស្របតាមទីផ្សារការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ឯកឧត្តម អ៊ិត សំហេង បានបន្តថា
ស្របនឹងគោលនយោបាយខាងលើ កាលពីពេលប្រារព្ធទិវាពលកម្មអន្តរជាតិ នាថ្ងៃទី០១ឧសភា
កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ដាក់ចេញនូវទិសស្លោក «លើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ
ស្ថិរភាពផលិតកម្ម ផលិតភាពការងារ» ដើម្បីផ្សាភ្ជាប់ទៅនឹងកំណែទម្រង់ស៊ីជម្រៅ
ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ សំដៅផ្លាស់ប្ដូរពីឧស្សាហកម្មដែល
មានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃ
ខ្ពស់។
ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមទៀតថា អ៊ិត សំហេង «ដោយសារកិច្ចខិតខំប្រឹងប្រែងទាំងរាជរដ្ឋាភិបាល
និងក្រសួងការងារផ្ទាល់ ទើបធ្វើឱ្យប្រទេសកម្ពុជា
បានឈានដល់ដំណាក់កាលនៃការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេសកសិកម្ម
ទៅជាប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្ម កម្រិតមធ្យម ក្នុងពេលឆាប់ៗខាងមុខ»។
សូមជម្រាបថា ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល
នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម រដ្ឋមន្រ្តី អ៊ិត សំហេង ក៏បានបង្ហាញពី
ផែនការយុទ្ធសាស្រ្តទាំង១១ចំណុច ដែលបាននិងកំពុងអនុវត្តលើវិស័យការងាររយៈពេល៤ឆ្នាំ
(២០១៤-២០១៨) និងដាក់ឱ្យមានការបណ្ដុះបណ្ដាលបន្ថែមដល់សិក្ខាកាមទាំងអស់
ដែលបានចូលរួមជាច្រើននាក់៕
ប្រភព៖ GNN
Subscribe to:
Posts (Atom)