Monday, November 17, 2014

សេចក្តីជូនដំណឹង ក្រសួងការបរទេស, សម្តេចតេជោ ហ៊ុន សែន នឹងអញ្ញើញ​ចូលរួម​ប្រជុំកំពូល​កម្ពុជា - ឡាវ - វៀតណាម​ លើកទី៨ ថ្ងៃទី២៤ ដល់ ២៥ វិច្ចិកា ២០១៤ នៅប្រទេសឡាវ



បទអត្ថាធិប្បាយ​ ដោយ៖ ពង្ស​ សុក្រឹត្យ​​ «ច្បាប់​​ ​និង​​ដំណោះ​ស្រាយ​នយោបាយ​ មិនអាច​លាយឡំ​គ្នា​បានទេ»

« ប្រទេស​មាន​ច្បាប់​ គ្រួសារ​មាន​វិន័យ »​​ គឺ​ជាពាក្យ​ស្លោក​ ដែល​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​​​សង្គម​​​ប្រជាធិបតេយ្យ​ យកមក​អនុវត្ត​ នោះ​ទើប​ជាប្រទេស​​​ដែល​មានអរិយធម៌​ ស៊ីវិល័យ និង​ជឿន​លឿន​​​​។
ថ្មី​ៗ​នេះ​ មាន​ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​ដែល​បាន​ប្រព្រឹត្តិ​បទ​ល្មើស​ជាក់​ស្តែង​ដោយ​​​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ប៉ុន្តែ​ដោយ​សារ​តែ​មនុស្ស​ទាំង​នោះ​ជាសកម្ម​ជន​របស់​គណបក្ស​​សង្គ្រោះ​ជាតិ ទើប​មន្ត្រី​គណបក្ស​នេះ​ បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ ថា​ ​​គាប​​សង្កត់​​ខាង​​នយោបាយ​​ទៅ​វិញ​។​ ការ​ចោទ​ប្រកាន់​នេះ​​ គឺ​ខុស​ស្រឡះ​តែ​ម្តង​ ហើយក៏​ជាការដែល​​គួរសោក​ស្តាយ​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ យក​ការ​ងារ​គ្រប់​គ្រង​និតិរដ្ឋ​​មក​លាយ​ឡំ​ជាមួយ​នឹង​គោល​នយោបាយ​របស់​គណបក្ស​។​​
ទន្ទឹម​នឹង​នោះ​ក៏មាន​ក្រុម​សង្គម​ស៊ីវិល​ និង​​អ្នក​វិភាគ​មួយចំនួនដែល​ស្និទ្ធ​នឹង​បក្ស​ប្រឆាំង​ក៏​បាន​នាំ​គ្នា​បន្ទរ​សម្លេង​ចោទ​រាជរដ្ឋាភិ​បាល​ ថា​បាន​ដាក់​ការ​គាប​សង្កត់​ទៅលើ​បក្ស​ប្រឆាំង តាម​រយៈ​ប្រព័ន្ធ​តុលាការផង​ដែរ​ ​​ដោយ​សារ​តែ​​​​សកម្មជន​របស់​​បក្ស​សង្គ្រោះ​ជាតិ​ទាំង​នោះ​ត្រូវ​បាន​តុលាការ​ បើក​ចំណាត់​​ការ​តាម​នីតិវិធី​ ​​​។​​​
បើ​តាម​ការ​សង្កេត​មើល​របស់​ប្រជាពលរដ្ឋ​ ក្រុម​សង្គម​ស៊ីវិល​ និង​អ្នក​វិភាគ​ដែល​មាន​និន្នាការ​ប្រឆាំង​មួយ​ចំ​នួន​​ គឺ​ពិត​ជាក្រុម​តែ​មួយ​ ពី​ព្រោះ​នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ ស្រែក​បែប​ណា​ គឺ​ក្រុម​សង្គម​ស៊ីវិល​ និង​អ្នក​វិភាគ​​បែប​ប្រឆាំង​ទាំង​នោះ​តែង​តែ​លើក​ហេតុ​ផល​​ដូច​គ្នា​ជានិច្ច​។ មាន​ពេល​ខ្លះ​ក្រុម​របស់​គេ​ក៏​បើក​ឱកាស​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​ស្រែក​​មុន​ រួច​ទើប​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ ស្រែក​បន្ទរ​វិញ​ម្តង​ មើល​ទៅ​វាហាក់​ដូច​ជាត្រូវ​ដង​ ត្រូវ​ផ្លែ​គ្នា​ខ្លាំង​ណាស់​។​
តាមពិត​ ការឃាត់​ខ្លួន​មនុស្ស​មួយ​ចំនួន​នាពេល​នេះ​ «​គឺជា​ការអនុវត្ត​ច្បាប់​ដ៏​ត្រឹមត្រូវ​របស់​សមត្ថ​កិច្ច​» យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ​ក្នុង​ការ​ចា​ត់​វិធានការណ៍ច្បាប់​​ ទៅ​លើ​​​ជន​​​ដែល​​បាន​​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ។​ បក្ស​ប្រឆាំង​ និង​សង្គម​ស៊ីវិល​ ទាំង​នោះ​គួរ​មាន​ភាពសុច្ចរិត​ ក្នុង​ការ​បែង​ចែកឲ្យ​ដាច់​ស្រឡះ ​រវាង​ទិដ្ឋភាព​ច្បាប់​ ទិដ្ឋភាព​បទល្មើស​ និង​ទិដ្ឋភាព​នយោបាយ​ ។ ពួក​គេ​មិន​គួរ​ចាត់​ទុក​ការ​អនុវត្ត​នីតិ​រដ្ឋ​របស់​ប្រទេស​ មក​រួម​បញ្ចូល​ជាមួយ​កិច្ច​ព្រម​ព្រៀង​នយោបាយ ​ដែល​គណបក្ស​ទាំង​ពីរ​​បាន​ព្រម​ព្រៀង​គ្នា​កន្លង​មក​នោះ​ទេ​។​​
ទាក់​ទង​រឿង​សកម្មជន​គណបក្ស​ប្រឆាំង​​ ប្រព្រឹត្តិ​បទល្មើស​អំពើហិង្សា​​ វាគឺ​ជា​បទល្មើស​​​​ជាក់​ស្តែង​ របស់​បុគ្គលម្នាក់​ៗបាន​ប្រព្រឹត្តិ​ ហើយបុគ្គល​នោះ​ត្រូវ​តែ​ទទួល​ខុសត្រូវ​នៅ​​​ចំពោះ​មុខ​ច្បាប់​ ដោយ​មិន​អាច​យក​មក​រាប់​បញ្ចូលជាកញ្ចប់​​ នៅក្នុង​បញ្ហា​ដំណោះ​ស្រាយ​​​​​​នយោបាយ​ បាន​ឡើយ។​
ការ​យល់​ច្រឡំ​ដ៏ខុស​ឆ្គង​ នូវ​អត្ថន័យ​របស់​ពាក្យ «​ដំណោះ​ស្រាយ​នយោបាយ»​ដែល​​បាន​​​ព្រម​ព្រៀង​គ្នា​​កាល​ពី​ថ្ងៃ​ទី​​២២ ខែកក្កដា​ ឆ្នាំ​២០១៤ គឺ​ជារឿង​មួយ​គួរ​ឲ្យ​សោក​ស្តាយ​។
​កិច្ចព្រម​ព្រៀងនយោបាយ​​ គឺ​មិន​បាន​រួម​បញ្ចូល​គ្នា​នូវ​អ្វី​ដែល​ទាក់​ទង​ទៅ​នឹង​ការ​អនុវត្ត​​ច្បាប់​របស់​ប្រទេស​ និ​ង​ការ​ប្រើ​អំពើ​ហិង្សា​របស់​បុគ្គល ​ឬក្រុម​​ណា​មួយ​ ដែល​បាន​រំលោភ​លើ​សិទ្ធិ​​ពលរដ្ឋ​​​ដូច​គ្នា​​ថា​នឹង​មិន​ទទួល​ទោសទណ្ឌ​នោះ​ទេ​​។ រដ្ឋធម្មនុញ្ញ​កម្ពុជា​ ចែង​ថា​ ពល​រដ្ឋ​​គ្រប់​​​រូប​ត្រូវ​បាន​ការ​ពារ​ដោយ​ស្មើ​ភាព​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​។​​ ការ​​​បង្កើតនូវ​វប្បធម៌​​​និ​ទណ្ឌ​ភាព​នៅ​ក្នុង​​សង្គម​  គឺ​ជារឿង​អយុត្តិ​ធម៌​សម្រាប់​ជន​រង​គ្រោះ ហើយ​​ «យុត្តិធម៌​និង​​នយោបាយ​មិនអាច​លាយឡំ​គ្នា​បានទេ» សង្គម​មួយ​ដែល​រស់​ក្នុង​​នីតិរដ្ឋ​ រាល់​ការ​ទាម​ទារ​​ទាំង​ឡាយ​ណា​​ដែល​គ្មាន​មូល​ដ្ឋាន​ច្បាប់​ គឺជា​ការ​ដើរខុសផ្លូវ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ។
កន្លង​មក​ គណបក្ស​សង្គ្រោះ​ជាតិ​​តែង​តែ​លើក​ឡើង​កុំ​ឲ្យ​មាន​និទណ្ឌ​ភាពនៅ​កម្ពុជា​ ហើយ​តែង​​ចោទ​ស្ថាប័ន​តុលាការ​ថា​មិន​ឯក​រាជ្យ​ ឬ​នៅក្រោម​ការ​បញ្ជារបស់​អ្នក​នយោបាយ​ ប៉ុន្តែ​ពេល​​ដែល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រព្រឹត្តិ​បទល្មើស​ជាក់​ស្តែង​ បង្ក​អំពើ​ហិង្សា​ បែរ​ជា​ មន្ត្រី​គណបក្ស​នេះ​ ព្រមាន​​​ដល់​ស្ថាប័ន​តុលាការ​ឲ្យ​មាន​ការ​ដោះ​លែង​ជន​ល្មើស ដែល​ជាការ​បង្គាប់​បញ្ជា​ទៅ​លើ​ស្ថាប័ន​តុលាការ​ ដែល​ជាស្ថាប័ន​ឯករាជ្យមួយ​ក្នុង​ចំណោម​ស្ថាប័ន​ឯករាជ្យ​ទាំង​បី​ ដែល​មាន​ចែង​នៅក្នុង​រដ្ឋ​ធម្ម​នុញ្ញ​​​ ទៅ​វិញ​។ តើ​ឯណាទៅ​យុត្តិ​ធម៌​ សម្រាប់​ជន​រង​គ្រោះនោះ​​?​​
​តាមពិត​ មក​ដល់​តំណាក់​កាលនេះមន្ត្រី​គណបក្ស​ប្រឆាំង​ មិនគួរ​ប្រើ​ពាក្យព្រមាន​ អុជអាល ញុះញង់ ឬ​បំភ្លៃ​រឿង​ពិត ដែល​ជំរុញ​ឲ្យ​​បក្សនយោបាយទាំង​ពីរ​ ​បន្ត​ឈ្លោះ​គ្នា​តទៅទៀតនោះទេ​​។​ ប្រ​ការ​​​ដែលមិន​បាន​បែង​ចែក​ច្បាស់​លាស់​អំពី​ទិដ្ឋភាព​ច្បាប់​ និង​ទិដ្ឋភាព​​នយោបាយ​ វា​នឹង​នាំឲ្យ​​សង្គម និង​ប្រទេស​ជាតិ​ ​កាន់តែ​ប្រេះស្រាំ​គ្មាន​ទីបញ្ចប់ ហើយ​​ទី​បំផុត​ពាក្យ​ នីតិរដ្ឋ​ ដែល​បក្ស​សង្គ្រោះ​​ជាតិ តែង​តែ​ប្រើ​ប្រាស់​ ដើម្បី​សុំ​សន្លឹក​​ឆ្នោត​​ពី​ប្រជាពលរដ្ឋ​ នឹង​មិន​អាច​មាន​ក្នុង​សង្គម​ខ្មែរ​​បានឡើយ​​។ ត្រង់​ចំណុច​នេះ​ ចង់​បញ្ជាក់ថា​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​​ ពិត​​​ជាបាន​ដឹង​ច្បាស់​ថា​ សកម្មជន​របស់​ខ្លួន​ពិត​ជាបាន​ប្រព្រឹត្តិ​នូវ​​បទល្មើស​ព្រហ្ម​ទណ្ឌ​​យ៉ាង​ពិត​ប្រាកដ​ ទើប​ពេល​នេះ​​មន្ត្រី​នោះ​ ស្នើ​​ឲ្យ​​មាន​ការ​ដោះ​លែង​សកម្មជន​​ទាំង​នោះ​ ដោយ​​រាប់​បញ្ចូល​ទៅ​ក្នុង​កញ្ចប់​​ «​ដំណោះ​ស្រាយ​​នយោបាយ​» ទៅវិញ​។​​
ដូច្នេះ​ ប្រសិន​បើ​រាល់​ពេល​ដែល​ជន​ល្មើស ពាក់​​ស្លាកជាសកម្មជន ​នយោបាយ​របស់​គណបក្ស​ណា​មួយ​​​ ហើយ​បាន​ប្រព្រឹត្តិ​បទល្មើស​ជាក់​ស្តែង​ សុទ្ធតែ​ត្រូវបាន​លើក​លែង​ទោស​​បែប​នេះ​ តើ​ប្រទេ​ស​​ អាច​អនុវត្ត​នូវ​នីតិរដ្ឋ​ បាន​ដែរ​ឬទេ​?​ ​ គួរ​រួម​គ្នា​បញ្ឈប់​នូវ​វប្បធម៌​និទណ្ឌភាព​ សម្រាប់​ប្រទេស​ជាតិ​យើង​។​

ជារួម​ កិច្ចព្រមព្រៀង​លើ​ដំណោះ​ស្រាយ​នយោបាយ​ មិន​អាច​យក​មក​អនុវត្ត​ក្នុង​ប្រព័ន្ធ​តុលាការ​បាន​ទេ​ ប្រសិន​បើ​គ្រប់​អ្នក​នយោបាយ​​ចង់​បាន​ប្រទេស​មួយ​ដែលប្រកប​ដោយ​នីតិរដ្ឋ​ មាន​ការ​​គោរព​សិទ្ធិ​មនុស្សពេញ​លេញ​​ និង​ការ​អនុវត្ត​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​​ពិតៗ​ ៕​

Friday, November 14, 2014

ជំទាវមុខលុយ ជម្រិតទារលុយពីអ្នករត់តាក់ស៊ី ដោយគ្មានធម៍មេត្តា (ទង្វើដ៏អាក្រក់នោះ ស្មើនឹងការអារកខ្យងយកឈាម)

នៅទីបំផុតប្រាក់៤ពាន់ដុល្លារត្រូវបានបដិសេធពីកាកបាទក្រហមកម្ពុជា មិនទទួលយកលុយ ដែលកើតចេញ​ពីការ​ជម្រិត​​យកលុយលើទុក្ខ​លំបាកអ្នក​ក្រពីសំណាក់​លោកជំទាវម្នាក់​ជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និង​ដែល​ជាភរិយា​របស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

សូមជម្រាបជូនពីសាវតារេឿងដែលពាក់ព័ន្ធនឹងទឹកប្រាក់សំណង៤ពាន់ដុល្លារ ដែលកើត​ចេញពី​សប្បុ​រសជន​អ្នកប្រើ​ប្រាស់​បណ្តាញផ្សព្វផ្សាយសង្គមថ្មី ដើម្បីជួយ​សង្រ្គោះទុក្ខ​លំបាក​របស់​អ្នករត់​តាក់ស៊ីម្នាក់ដែល​ត្រូវបានក្រុម​លោកជំទាវ​អ្នកមាន​អំណាចជិះជាន់ កេងប្រវ័ញ្ច ច្របាច់ក ជំរិតយកលុយ យ៉ាងព្រៃផ្សៃបំផុត!

-សំណងថវិកាចំនួន ៤០០០ពាន់ដុល្លារ ត្រូវបានយកទៅប្រគល់ជូនលោកជំទាវ សម មុន្នីកា រដ្ឋលេខាធិការ ក្រសួង​ទេសចរណ៍ និងមិត្តភក្តិរបស់ខ្លួន ៣នាក់ផ្សេងទៀត ពីបុរសរត់តាក់ស៊ី នៅខេត្តរតនៈគិរី ដោយគ្មាន​ការយោគ​យល់​បន្តិច​ណា​ឡើយ ទោះបីបុរសជាអ្នករត់តាក់ស៊ី ធ្លាប់បានសរសេរលិខិតសុំទោស និងសុំក្តីមេត្តា​សណ្តោស​ពីលោកជំទាវទាំង ៤នាក់យ៉ាងណាក្តី។

ទឹកប្រាក់ទាំងអស់មិនមែន ជាទឹកប្រាក់របស់បុរសរត់តាក់ស៊ីនោះទេ ពោលលុយទាំងនេះបានមកពីការរ៉ៃអង្គាស របស់សប្បុរសជន ដែលជាមន្រ្តីធំៗក្នុង​ជួររដ្ឋាភិបាល ​មាន​ទឹកចិត្ត ពោរពេញក្តីសប្បុរស ក្នុងនោះមាន រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ខៀវ កាញ៉ារីទ្ធ ៥០០ដុល្លារ, លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន និង លោក នឹម ច័ន្ទតារា ឧបត្ថម្ភ ៣០០ដុល្លារ, លោកស្រី LaLa Dalin ១លានរៀល, លោកស្រី នឹម វណ្ណ: ១០០ដុល្លារ, កញ្ញា Sou Chhi ២០០ដុល្លារ, លោក ជុំ កុសល ១០០ដុល្លារ, លោក គឹម សន្តិភាព ១០០ដុល្លារ, លោក ផែង វណ្ណៈ ២០​ម៉ឺន​រៀល..​.​រួមនិងសប្បុរសជនជាច្រើននាក់ផ្សេងទៀត ក្នុងនោះ ក៏មានការជួយ​ឧបត្ថម្ភពី​ក្រុម​ចលនា​យុវជន​១៥៧ផងដែរ។

លោក ផែង វណ្ណៈ អ្នកផ្តើមគំនិតរៃអង្គាសប្រាក់ពីសប្បុរសជន ជាមួយលោក ព្រំ សាន មន្រ្តីក្រសួងព័ត៌មាន បានថ្លែងប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ថា ទឹកប្រាក់ទាំង ៤ពាន់ដុល្លារ ត្រូវបានរូបលោក និងភរិយារបស់បុរសរត់រថយន្តឈ្នួល ព្រមទាំងលោក ព្រំ សាន យកទៅប្រគល់ជូនលោកជំទាវ សម មុន្នីកា រួចរាល់ហើយ ។ រីឯរថយន្តត្រូវបានសមត្ថកិច្ច ប្រគល់ជូនម្ចាស់វិញហើយ ក្រោយបានផ្តល់សំណងរួចរាល់។

លោក ខឹម មករា អ្នករត់តាក់ស៊ីបានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែតុលា វេលាម៉ោងជិត ៨ព្រឹក រថយន្តតាក់ស៊ី​ប្រភេទ​ទេសចរ ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2AA-8934 បើកបរដោយបុរស ឈ្មោះ ខឹម មករា ចេញដំណើរពីចំណតរថយន្តមុខស្ថានីយរថភ្លើង ភ្នំពេញឆ្ពោះទៅខេត្តរតនគីរី ដោយដឹកអ្នកដំណើរ ១៥នាក់។ លុះដល់វេលាម៉ោងប្រហែល ៤៖៣០នាទី រសៀលថ្ងៃទី១៩ ខែតុលា ខណ:ពេលកំពុងបើកបររថយន្តបានខូចដាច់រ៉ូទីល ធ្លាក់​ចេញពីផ្លូវចម្ងាយប្រហែល ៤,៥ម៉ែត្រ នៅចំណុចភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី ។ ក្នុងការ​ខូចរថយន្តធ្លាក់ផ្លូវនេះ មិនបង្កឲ្យអ្នកដំណើរមានរងរបួសគ្រោះថ្នាក់អ្វីទេ ប៉ុន្តែបានបង្កការភ័យខ្លាចដល់អ្នកដំណើរ។

ក្រោយកើតហេតុខូចរថយន្ត អ្នកដំណើរចំនួន ១០នាក់ បាននាំគ្នាជិះរថយន្តផ្សេងបន្តដំណើរទៅមុខទៀត លើក​លែង​តែលោកជំទាវ សម មុន្នីកា និងមិត្តិភក្តិ ៣នាក់ផ្សេងទៀត កើតទុក្ខមិនសុខចិត្ត និងប្ដឹង​ឲ្យនគរ​បាល​ឃាត់​រថយន្ត​តាក់ស៊ីនោះ ដោយទាមទារសំណងសម្រាប់ការភ័យខ្លាចរបស់ពួកគាត់ម្នាក់ៗ ១.០០០ដុល្លារ ៤នាក់ស្មើនឹង ៤.០០០ដុល្លារ។ ដោយម្ចាស់រថយន្តគ្មានលុយឲ្យ រថយន្តត្រូវបាននគរបាលឃាត់ទុក រហូតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា នៅតែមិនដោះស្រាយ។

ក្រោយពីមានការប្ដឹងពីអ្នកដំណើរ ម្ចាស់រថយន្តតាក់ស៊ី លោក ខឹម មករា បានសរសេរលិខិតសុំទោសចំនួន ២លើក​រួចហើយ ផ្ញើជូនទៅលោកជំទាវដើមបណ្ដឹង។ នៅក្នុងលិខិតសុំទោស ម្ចាស់រថយន្តបានសារភាពថា គាត់ពិត​ជាមាន​ការខ្វះខាតត្រួតពិនិត្យ លក្ខណៈបច្ចេកទេសរថយន្តមែន។ ប៉ុន្តែលោកជំទាវដើមបណ្ដឹងមិនព្រមអនុគ្រោះនោះឡើយ ដោយនៅតែទទូចចង់ទាមទារសំណង ៤.០០០ដុល្លារដដែល។

ទន្ទឹមនឹងការដោះស្រាយមិនទាន់ចប់ ម្ចាស់រថយន្តបានស្នើសុំរថយន្តទៅជួសជុសប្រើប្រាស់ ដើម្បីប្រកបរបរចិញ្ចឹមជីវិត តែគ្មានសមត្ថកិច្ចណាហ៊ានអនុញ្ញាតទេ ដោយសមត្ថកិច្ចលួចបង្ហើបប្រាប់ថា មានអ្នកមានអំណាចបញ្ជាមក មិនឲ្យ​ដោះលែងរថយន្តនោះទេ ។

ដោយក្តីអាណិតអាសូរ និងមើលឃើញថា បុរសរត់រថយន្តទួរីសមានជីវភាពខ្វះខាត មិនមានលទ្ធភាពសង លោក ផែង វណ្ណៈ​ រួមអ្នកលេងបណ្តាញសង្គម Facebook បានអំពាវនាវស្វែង រកការជួយ ឧត្ថម្ភពីអ្នកមានទឹកចិត្តសប្បុរស រ៉ៃអង្គាសលុយ​គ្នាតាមទឹកចិត្តសទ្ធា រកលុយបានរហូតគ្រប់ ៤០០០ដុល្លារ ប្រគល់ជូនលោកជំទាវទាំង ៤នាក់ ដើម្បីបញ្ចប់​សំណុំរឿងយករថយន្ត ប្រគល់ជូនទៅម្ចាស់ប្រកបរបរ ចិញ្ចឹមជីវិតបន្ត។

សំណុំរឿងប្តឹងផ្តល់ទារសំណង ព្រោះតែការភិតភ័យកើតចេញពីការ ជិះរថយន្តឈ្នួលនេះ បានធ្វើឲ្យក្រុមលោកជំទាវ នៅក្នុងក្រសួងទេសចរណ៍ ដែលគេដឹងថា មានស្វាមីជាមន្រ្តីជាន់ខ្ពស់ នៅក្រសួងមហាផ្ទៃនោះ រងនូវការរិះ​គន់​យ៉ាង​ចាស់​ដៃពីក្រុមអ្នកនិយមលេង Facebook និងមជ្ឈដ្ឋានទូទៅ។ ពួកគេបានហៅការលើកដៃយកលុយ ៤ពាន់​ដុល្លារ​កើតចេញពីការរ៉ៃអង្គាសគ្នា ដែលមានទាំងមន្រ្តីតូចតាចក្នុងក្រសួងទេសចរណ៍ផងនោះថា គឺជាការ​ស្រឡាញ់​ទឹកប្រាក់​លើសលប់គ្មានទឹកចិត្ត សណ្តោសប្រណីជាសណ្តានថ្លៃថ្នូរជាមនុស្សនោះឡើយ។

ក្រុមអ្នកលេងបណ្តាញសង្គម Facebook បានលើកឡើងបន្តថា ប្រសិនបើបុរសអ្នករត់រថយន្តឈ្នួល ពិតជាបាន​បើកបរ​ដោយមិនមានការប្រុងប្រយ័ត្ន ជាហេតុបង្កការតក់ស្លុត ដល់លោកជំទាវនោះ យ៉ាងហោច​ណាស់​ពិន័យត្រឹម​ការ​សុំទោស ឬការអប់រំដល់ពួកគាត់ ព្រោះអ្នករត់រថយន្តឈ្នួលទឹកប្រាក់ ៤.០០០ដុល្លារ ជាចំនួន មួយដ៏លើសលប់ ជិត​ស្មើនឹងតម្លៃរថយន្តទៅហើយ ពួកគាត់ប្រាកដជាគ្មានលទ្ធភាពរកសងនោះឡើយ។ តែសោកស្តាយលោក ជំទាវទាំង ៤រូប គ្មានការយោគយល់ នៅតែចិញ្ចឹមចិត្តទារសំណង ៤ពាន់ដុល្លាររហូតបានសម្រេច។

ការទទួលយកលុយដ៏ច្រើន ដែលប្រៀបបាននឹងការអារកខ្យងយកឈាមនេះ គឺត្រូវបានមជ្ឈដ្ឋានអ្នកលេងហ្វេសប៊ុក រិះគន់យ៉ាង​ខ្លាំងពីការ​ខ្វះចិត្តមនុស្សធម៍​របស់លោកជំទាវ​មុខលុយ ហើយកាន់​ដំណែងធំក្នុង​ជួររាជរដ្ឋាភិបាល​ទៀត​នោះ គួរតែត្រូវបានប្រមុខរាជរដ្ឋាភិបាលពិចារណា ថា តើត្រូវទុកមន្ត្រីជាន់ខ្ពស់របៀបហ្នឹងឲ្យស្អុយដល់អ្នកដៃទៃ ឬក៏ត្រូវតែផ្លាស់ប្តូរ ដកហូតដំណែង។

បន្ទាប់ពីមុខក្រាស់ទទួលយកលុយ៤ពាន់ដុល្លារហើយនោះ ជំទាវមុខលុយ សម មុន្នីកា ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV បានប៉ុនប៉ង​យកលុយនោះ​ទៅផ្តល់ជូនកាក​បាទក្រហម​កម្ពុជា ។ ប៉ុន្តែ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​កាក​បាទ​ក្រហមកម្ពុជា បានចេញសេចក្តីជូនព័ត៍មាន ដោយបដិសេធមិនទទួលយកប្រាក់៤ពាន់ដុល្លារនោះជាដាច់ខាត។
សូមអានសេចក្តីជូនព័ត៍មានរបស់កាកបាទក្រហមកម្ពុជា!





ក្រុម​ប្រឹក្សា​ភិបាល​សហជីព​ជាតិ​កម្ពុជា សំដែង​ការគាំទ្រ​ជា​ឯកច្ឆ័ន ចំពោះ​ការ​តំឡើង​ប្រាក់​ឈ្នួល​អប្បប​រមាកម្មករ​ឆ្នាំ២០១៥

ភ្នំពេញៈ នៅថ្ងៃ ព្រហស្បត្តិ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ក្រុមប្រឹក្សាភិបាលសហជីពជាតិកម្ពុជា ដែលមាន​សមាជិ​ក៦៣​សហព័ន្ធ​សហជីព និងមានសមាជិកសរុបទាំងអស់ចំនួនជាង៥០ម៉ឺននាក់ បានធ្វើសន្និសីទសារព៌តមាន ដើម្បីប្រកាស​ពីការគាំ​ទ្រចំពោះ​លទ្ធផល​នៃកិច្ចប្រជុំប្រាក់ឈ្នួលរបស់ កម្មករនិយោជិកឆ្នាំ២០១៥នេះ ដែលតួរលេខចុងក្រោយគឺ១២៨ដុល្លារ។

លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជាបានមានប្រសាសន៍ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ម្សិល​មិញ​នេះ​យោង​តាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ នៅក្រសួងការងារមានតួរលេខនៃការបោះឆ្នោត សំរេច​ចុងក្រោយ​ឃើញ​ថា​មាន​សម្លេងភាគច្រើន បានបោះគាំទ្រយកការតំឡើង១២៣ដុល្លារ ដែលជាប្រាក់ឈ្នួលទាបបំផុតអប្បបរមារបស់កម្មករ សំរាប់ឆ្នាំ២០១៥។ ក្រោយ​ពីការសំរេចនេះ សមាជិកពេញសិទ្ធ៥រូបក្នុងចំណោម៧រូប ពីខាង សហជីពរបស់ លោក សោម អូន បានចេញ​សេច​ក្តីថ្លែង​ការណ៍មួយមិនពេញចិត្ត និងចំនួន១២៣ ដុល្លារនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ទី១ របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា គឺយើងបាន បង្ហាញការមិនពេញចិត្ត និងសូមឲ្យរាជរដ្ឋាភិបាលពិនិត្យលទ្ធភាពបន្ថែមទៀត ទៅលើប្រាក់ឈ្នួល ចំនួន១២៣ដុល្លានេះ និងសុំអន្តរាគមន៍ទៅលើការ តំឡើងថ្លៃផ្ទះជួលក៏ដូចជាមធ្យបាយ ធ្វើដំណើររបស់កម្មករ ដែលចេះតែឡើងទៅតាមការតំឡើងប្រាក់ឈ្នួលកម្មករ។ លោក សោម អូន បានបន្តថានៅល្ងាចម្សិលមិញនេះ ដោយមានសេចក្តីថ្លែងការណ៍របស់ខាងសហជីពជាតិ កម្ពុជា និងដោយមានរបាយការណ៍របស់ក្រសួងការងារ ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ុន សែន បានធ្វើការសំរេចបន្ថែម​៥ដុល្លារទៀតទៅលើលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការ ការងារ។

គួរបញ្ជាក់ថាមកដល់ពេលនេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករផ្លូវការ គឺកម្មករសាកល្បង១ខែ ចំនួន១២៣ដុល្លារ ហើយចំពោះកម្មករពេញសិទ្ធិគឺ១ខែចំនួន១២៨ដុល្លារ។ តួរលេខចុងក្រោយ របស់ក្រសួងនេះគឺក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានសំរេចចិត្តស្វាគមន៍ជាពិសេស គឺគាំទ្រ និងថ្លែងអំណរគុណ ទៅដល់សម្តេចនាយករដ្ឋមន្ត្រី ដែលបានគិតគូរប្រើឆន្ទានុសិទ្ធិក្នុងនាម នាយករដ្ឋមន្ត្រីគឺបន្ថែម៥ដុល្លារទៀតទៅលើលទ្ធផលរបស់យើង។ ដោយឡែកចំពោះការសំដែង ការមិនសប្បាយចិត្តពីខាងសមាគមន៍រោងចក្រកាត់ដេរកម្ពុជា ជុំវិញតួលេខបឋម១២៣ដុល្លារ លោក សោម អូន បានលើកឡើងថារោងចក្រតូចៗដែលដេរស៊ីឈ្នួលរោងចក្រធំៗគឺអាច មានផលប៉ះពាល់ខ្លះៗ ហើយសំរាប់រោងចក្រធំៗ នឹងរោងចក្រមធ្យម លោកគិតថាមានការ ប៉ះពាល់តិចតួច នេះបើតាមអ្វីដែលខាងលោក បានធ្វើការវាយតំលៃបន្ទាប់ពីតំឡើងប្រាក់ឈ្នួល។ នៅក្នុង ដំណោះស្រាយរឿងនេះ លោក សោម អូន បានបង្ហាញជំនឿថារាជរដ្ឋាភិបាលកម្ពុជា និងអាច បើកកិច្ចប្រជុំក្រុមការងារទី៨ រឺយើងហៅថា​ក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល ដើម្បីស្តាប់នូវសំណូមពររបស់ភាគីនិយោជក ដើម្បីយើងអាចបញ្ចៀសឲ្យបាននូវផល ប៉ះពាល់ធំ ទៅលើវិស័យនេះ។ ចំពោះការតវ៉ារឺការមិនពេញចិត្តនូវលទ្ធផលប្រាក់ឈ្នួលដែលយើងតែងតែ ឃើញកើតមានកន្លងមកពីខាងសហជីពមួយចំនួនតូច​នោះ លោក សោម អូន បានចាប់ អារម្មណ៍ថា ការចរចារពីប្រាក់ឈ្នួលក្នុងប្រទេសប្រជាធិបតេយ្យ គឺតែងតែមិនអាចស្វែងរក ការឯកភាពជាឯកច្ឆ័នបានឡើយ។ ប៉ុន្តែយ៉ាងណាគេត្រូវតែទទួលយក និងគាំទ្រនូវមតិភាគច្រើន ហើយម៉្យាងទៀតវាជាវប្បធម៌ទៅហើយ សំរាប់ប្រទេសកម្ពុជាពាក់ព័ន្ធនិងបញ្ហាប្រាក់ខែនេះ យើងមិនដែលប្រជុំស្វែងរកការឯកភាពជាឯកច្ឆ័ន ពីគ្រប់សហជីពដែលមកពីគ្រប់និន្នាការនយោ បាយនោះទេ។ លោក សោម អូន បានបន្តថាដូចជានៅពេលនេះក្រសួងការងារ រឺក៏គណៈ កម្មការត្រីភាគី បានព្យាយាមប្រជុំដើម្បីស្វែងរកធ្វើយ៉ាងណា ឲ្យមានការឯកភាពគ្នាជាឯកច្ឆ័ន ទាំងអស់គ្នាដែលបានចំណាយរយះពេលប្រជុំដល់ទៅ៦ខែ និងរួមទាំងមានសិក្ខាសាលាដើម្បីជួយ ប្រឹក្សាយោបល់បច្ចេកទេសរូបមន្តពីអង្គការ ILO ផងហើយពីដៃគូរពាក់ព័ន្ធផង ហើយចុងក្រោយ គ្រាន់តែអាចសំរួលថាការសំរេចចុងក្រោយតួលេខគឺនៅជិតគ្នា។ លោក សោម អូន បន្ថែមថា សហជីពមួយចំនួនដែលមិនយល់ស្រប គឺជាសិទ្ធិរបស់គាត់ តែសូមឲ្យការធ្វើសកម្មភាពផ្សេងៗ ធ្វើយ៉ាងណាកុំឲ្យគាត់ប៉ះពាល់ដល់កម្មករ ដែលស្វាគមន៍ហើយពេញចិត្តទៅលើតួលេខនេះ។

គួរកត់សំគាល់ថា បើយើងប្រៀបធៀបទៅនិងការដំឡើងប្រាក់ឈ្នួលនាពេលកន្លងមក គឺលើក នេះមានចំនួនច្រើនជាងលើកមុនៗ ហើយតួលេខនេះជាតួលេខមួយដែលសមស្របទៅតាម ស្ថានភាពសង្គម និងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់ប្រទេសកម្ពុជាយើង ហើយជាទូទៅយើង សង្កេតឃើញថា ការតំឡើងប្រាក់ឈ្នួល១២៨ដុល្លារនេះ គឺនៅតែធានាបាននូវការប្រកួតប្រជែង និងស្ថេរភាពនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ។ លោក សោម អូន ​បានគូសបញ្ជាក់ថាទោះបី ជាការសំរេចអំពីប្រាក់ឈ្នួលចុងក្រោយនេះ នៅមិនទាន់មានភាពល្អប្រសើរខ្លាំងសំរាប់ជីវភាព កម្មករក្តី ប៉ុន្តែវាអាចកាត់បន្ថយការលំបាករបស់កម្មករបានខ្លះ ព្រោះកាលណាប្រាក់ខែគោលឡើង ពេលដែលគាត់ធ្វើការថែមម៉ោងនោះ និងធ្វើឲ្យប្រាក់ខែសរុបរបស់ពួកគាត់កើនឡើងខ្ពស់ដែរ។
ដោយៈ ច័ន្ទ ទេវី





Thursday, November 13, 2014

កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី៦

កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី៦ បានប្រព្រឹត្តទៅ ក្រោមវត្តមាន ឯកឧត្តមបានគីមូនអគ្គលេខាធិការអង្គការសហប្រជាជាតិ។ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន-អង្គការសហប្រជាជាតិលើកទី៦នេះ បណ្តាមេដឹកនាំនៃប្រទេសអាស៊ាន-អង្គ ការសហប្រជាជាតិបានធ្វើការពិភាក្សាទី១ទៅលើការពិនិត្យឡើងវិញ និងទិសដៅ អនាគត នៃទំនាក់ទំនងអាស៊ាន-អង្គការសហប្រជាជាតិ ទី២ ការផ្លាស់ប្តូរទស្សនៈស្តីពី បញ្ហាតំបន់ និងអន្តរជាតិនិងទី៣បញ្ហាផ្សេងៗ។ នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈ សំខាន់នោះមេដឹកនាំអាស៊ានបានលើកទឹកចិត្តដល់អង្គការសហប្រជាជាតិ ឲ្យធ្វើការ កាន់តែជិតស្និតជាមួយអាស៊ានដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ 
(DGs) និង គាំទ្រដល់ការកសាងសហគមន៍អាស៊ាន។ 
ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានវាយតំលៃខ្ពស់​ចំពោះការគាំទ្ររបស់​អង្គការ​សហ​ប្រជា​ជាតិមកលើកិច្ចខិតខំរបស់អាស៊ាន ដើម្បីឈានឆ្ពោះ​ទៅបង្កើតសហ គមន៍​របស់​ខ្លួន​នៅឆ្នាំ២០១៥ខាងមុខ និងការដាក់ចេញនូវចក្ខុវិស័យរបស់សហគមន៍ អាស៊ាន​ក្រោ​យ​ឆ្នាំ២០១៥។ មេដឹកនាំអាស៊ាន និងអង្គការសហប្រជាជាតិបានប្តេជ្ញា​សហការគ្នា​បន្ថែម​ទៀតក្នុងការគាំទ្រដល់ការងាររបស់វិទ្យាស្ថានអាស៊ាន សម្រាប់ សន្តិភាព និងការផ្សៈ​ផ្សា​រ​​(AIPR) និងកិច្ចការរបស់មជ្ឈមណ្ឌលបោស​សំអាតមីន តំបន់អាស៊ាន(ARMAC)
ជាមួយគ្នានេះ មេដឹកនាំទាំងអស់បានទទួលស្គាល់នូវសារៈសំខាន់ ​នៃកិច្ចសហ​ប្រតិ​បត្តិ​ការ​​​​លំហរសមុទ្រ ដូចជាការផ្លាស់ប្តូរព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍​គ្នាក្នុង​កិច្ច​សន្តិសុខលំហរសមុទ្រ និងការអនុវត្តច្បាប់អន្តរជាតិដែលជាប់ពាក់​ព័ន្ធនានា។
​ទន្ទឹមនឹង​នេះ មេដឹកនាំទាំងអស់បានលើកទឹកឲ្យ​មានការពិគ្រោះយោបល់​ជាបន្ត ទៀត​រវាងរដ្ឋភាគីនៃសន្ធិសញ្ញាតំបន់អាស៊ានគ្មានអាវុធនុយក្លេអ៊ែរ​ (SEANWFZ) និងបណ្តា​រដ្ឋមានអាវុតនុយក្លេអ៊ែរដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការចុះហត្ថ លេខាឲ្យបាន​ឆាប់ និងការផ្តល់សច្ចាប័នទៅលើពិធីសារ នៃ​សន្ធិសញ្ញាតំបន់ អាស៊ានគ្មាន​អាវុធនុយ​ក្លេ​អ៊ែរ ដោយពុំចាំបាច់មានខបម្រុងដែលទាមទារដោយបណ្តា​រដ្ឋមានអាវុធនុយ​ក្លេអ៊ែ​រ​។
ជាមួយគ្នានេះ មេដឹកនាំទាំងអស់ក៏បានស្វាគមន៍ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការតាក់​តែង​សេចក្តី​ព្រាងលិខិតូបករណ៍របស់អាស៊ាន ស្តីពីការការពារនិងការលើកកម្ពស់ សិទ្ធិ​របស់ពលករទេសន្តរប្រវេសន៍។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ ឯកឧត្តមអគ្គ​លេខា​ធិកា​រ​អង្គការសហប្រជាជាតិ ក៏បានស្វាគមន៍ចំ​ពោះ​កិច្ចខិតខំប្រឹងប្រែង របស់អាស៊ាន​ក្នុងការបញ្ចប់ការតាក់តែង និងឯកភាពគ្នាទៅលើសេចក្តីព្រាងអនុ សញ្ញា​អាស៊ាន​ស្តីពី​ការជួញដូរមនុស្ស និងផែនការសកម្មភាពក្នុងតំបន់នៃ​អនុសញ្ញា នោះដើម្បី​ដាក់ជូន​កិច្ច​ប្រជុំកំពូលអាស៊ានលើកទី២៦នៅឆ្នាំ២០១៥។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់បាន​ឯកភាព​គ្នា​ក្នុងការពង្រឹង​កិច្ចសហប្រតិបត្តិការ​ ដើម្បីធ្វើការ គាំទ្រក្នុងការធ្វើ​ឲ្យបាន​សំរេច​​តំបន់អាស៊ានគ្មានគ្រឿងញៀន​នៅឆ្នាំ២០១៥។​នៅក្នុង កិច្ចប្រជុំកំពូលនោះ​ដែរ​មេដឹកនាំអាស៊ានបានជម្រុញអង្គការសហប្រជាជាតិជួយគាំ​ទ្រដល់កិច្ច​ខិតខំ​របស់​អាស៊ានក្នុងការអនុវត្តផែនការសកម្មភាព ស្តីពីសិទ្ធលើកម្ម សិទ្ធបញ្ញា(២០១១-២០១៥) ដោយរួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការ ស្តីពីការត្រួត ពិនិត្យនិងការស្រាវជ្រាវ​ប្រកាស​​នីប័ត្រតក្កកម្មរបស់អាស៊ាន(ASPEC) និងការធ្វើ ទំនើបរូបនីយកម្មហេដ្ឋារចនាសម្ព័ន្ធនៃអង្គភាពកម្មសិទ្ធបញ្ញាអាស៊ាន។ ជាមួយគ្នានេះ មេដឹកនាំក៏បានជម្រុញ​កិច្ចការ​​របស់ស្ថាប័នអាស៊ាន និងអង្គការសហប្រជាជាតិ ក្នុងការ តាក់តែងរបៀប​វារៈនៃការ​អភិ​វឌ្ឍ​របស់អង្គការ សហប្រជាជាតិក្រោយឆ្នាំ២០១៥ និងចក្ខុវិស័យរបស់សហគមន៍​អាស៊ាន​ក្រោយឆ្នាំ២០១៥ ដើម្បីដោះស្រាយឲ្យមាន ប្រសិទ្ធភាពនូវបញ្ហា​ទាំងឡាយរបស់​ពិភព​លោក​ដែលជាក្តីកង្វល់រួម។ ទន្ទឹមនឹងនេះ មេដឹកនាំទាំងអស់បានបញ្ជាក់អះអាងជាថ្មី​ពីភាពចាំបាច់បន្ទាន់ ដើម្បីពន្លឿនកិច្ច សហប្រតិបត្តិការរវាងអង្គការ​សហប្រជាជាតិ​និង​អាស៊ានក្នុងការដោះស្រាយបញ្ហា ស្តីពីការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ​មេ​ដឹក​​នាំទាំងអស់បានលើកទឹកចិត្តដល់ការជម្រុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ​និង​ អង្គការសហប្រជាជាតិ អំពីការអភិរក្សជីវសាស្រ្តចំរុះតាមរយៈការ​អនុវត្តអនុសញ្ញា​អង្គ​ការ​សហប្រជាជាតិ ស្តីពីជីវសាស្រ្តចម្រុះ និងការសម្របសម្រួលជា​មួយមជ្ឈមណ្ឌល អាស៊ានសម្រាប់ ជីវសាស្រ្តចម្រុះ ដោយការចែករំលែកចំណេះដឹងទៅ​លើការអនុវត្ត​ជាក់ស្តែងល្អៗក្នុងការប្រើប្រាស់ប្រកបដោយចីរភាព​នៃភាពសំបូរបែបនៃជីវសាស្រ្ត។​
ទន្ទឹមនឹងនោះមេដឹកនាំទាំងអស់ក៏បានប្តេជ្ញារួមគ្នាក្នុងការពង្រឹងបន្ថែមទៀត នៃ​កិច្ច​សហ​ប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិដើម្បីធានាការ​គ្រប់​គ្រង​គ្រោះមហន្តរាយ​ធម្មជាតិនិងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព។​
ក្នុងកិច្ចប្រជុំកំពូលនោះដែរមេដឹកនាំអាស៊ាន និងឯកឧត្តមអគ្គលេខាធិការ​អង្គការ សហ​ប្រជាជាតិបានប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តី និងឧត្តមមន្រ្តីដែលទទួលបន្ទុក ស្វះស្វែង​រកប្រភពហិរញ្ញវត្ថុនានាបន្ថែមទៅលើប្រភពដែលមានស្រាប់ ដើម្បីធានា ការអនុវត្ត​សកម្មភាព​រួមរបស់អាស៊ាន និងអង្គការសហប្រជាជាតិឲ្យមានប្រសិទ្ធ ភាព​និងទាន់​ពេលវេលា។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី៦នេះ មេដឹកនាំ អាស៊ាន​ និងឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានឯកភាពគ្នា ក្នុងការចេញ​នូវ​សេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន- អង្គការសហ ប្រជាជាតិលើកទី៦​និង​បានឈានទៅអនុម័តឯកសារ ស្តីពីផែនការការងារ
បណ្តោះ អាសន្នរបស់អាស៊ាន
-អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០១៥៕
\

កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី១៧




កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី១៧ បានប្រព្រឹត្តទៅក្រោមវត្ត មាន ឯកឧត្តម ស៊ីនហ្សូអាបេ (Shizo Abe) នាយករដ្ឋមន្រ្តីជប៉ុន។ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុន លើកទី១៧នេះ បណ្តាមេដឹកនាំនៃប្រទេសអាស៊ាន-ជប៉ុន បានធ្វើ ការ ពិភាក្សា ទៅលើការពិនិត្យឡើងវិញ និងទិសដៅអនាគត នៃទំនាក់ទំនងអាស៊ាន-ជប៉ុន និង បញ្ហាផ្សេងៗ។
 
នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នោះ មេដឹកនាំអាស៊ាន-ជប៉ុន បានសំដែង នូវការរីករាយចំពោះការវិវត្តន៍ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួម សម្រាប់ជំរុញភាព​ជា​​ដៃគូអាស៊ាន-ជប៉ុន ដើម្បីវិបុលភាពទាំងអស់គ្នានិងផែនការសកម្មភាព(២០១១-២០​១៥) និងគ្រោងដាក់នូវផែនការសកម្មភាព​ថ្មីបន្ត។ ក្នុងកិច្ចប្រជុំ​កំពូលនោះ​ដែរ​មេដឹក​នាំ​អាស៊ាន​​បានលើកទឹកចិត្តដល់ភាគីជប៉ុនឲ្យបន្តគាំទ្រការអនុវត្តផែនទីចង្អុល​ផ្លូវ​ សម្រាប់​សហ​គមន៍​អាស៊ាន (២០០៩-២០១៥) និងសេចក្តីថ្លែងការណ៍ទីក្រុងបាលី ស្តី​ពីសហគមន៍​អាស៊ាន​នៅក្នុងសហគមន៍ប្រជាជាតិ (Bali Concord III) ។ ជាមួយគ្នានេះ​មេដឹកនាំ​អាស៊ាន-ជប៉ុន បានកត់សំគាល់នូវរបាយការណ៍ ស្តីពី​ ការវិវត្តន៍នៃការអនុវត្តសេចក្តី​ប្រកាស​ចក្ខុវិស័យនិងផែនការសកម្មភាពអាស៊ាន-ជប៉ុន (២០១១-២០១៥)
កិច្ចប្រជុំកំពូលនោះ​ដែរ មេដឹកនាំទាំងអស់បានឯកភាពគ្នា​ក្នុងការពង្រីកកិច្ចសហ​ប្រតិ​បត្តិការ ដើម្បីបង្កើតនូវបរិស្ថានសន្តិសុខអន្តរជាតិឲ្យកាន់​តែប្រកប​ដោយ​សន្តិភាព ​និង​ស្ថេរភាព។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានក៏បានកត់សំគាល់​នូវគំនិត​​ផ្តួចផ្តើម​​របស់​ជប៉ុនស្តីពីការចូលរួមចំណែកយ៉ាងសកម្ម ដើម្បីសន្តិភាព​ដែលគាំ​ទ្រ​ដោយ​​សាធារណៈ​នូវសេរីភាពទេសចរណ៍ ការហោះកាត់ និងការធ្វើ​ពាណិជ្​ជកម្ម​ដោយ​គ្មាន​ការរាំង​ស្ទះ។​

ទន្ទឹមនឹងនេះ មេដឹកនាំទាំងអស់បានបញ្ជាក់សារជាថ្មី​អំពីសារៈសំខាន់​នៃការដោះ​ស្រា​យ​​ជម្លោះ និងបញ្ហានានាដោយសន្តិវិធី និងដោយអនុលោមទៅតាមគោលការណ៍​នៃ​ច្បាប់​​អន្តរជាតិដែលត្រូវបានទទួលស្គាល់ជាសកល រួម​ទាំងអនុសញ្ញាអង្គការសហ​ប្រជា​ជាតិស្តីពីច្បាប់សមុទ្រ។

នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំទាំងអស់បានយល់ថា ជម្លោះនៅសមុទ្រចិន​ខាងត្បូងត្រូវដោះស្រាយតាមការប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ និងជៀសវាងការ​ធ្វើ​សក​ម្ម​​ភាព​​នានាដែលធ្វើឲ្យសភាពការណ៍កាន់តែមានភាពស្មុគ្រស្មាញ។ ជាមួយគ្នា​នេះ​មេ​ដឹក​នាំអាស៊ាន បានកត់សំគាល់នូវទស្សនៈរបស់ជប៉ុនដែរថា បណ្តា​រដ្ឋដែល​ជាប់​ឆ្នេរ​សមុទ្រ​ត្រូវគោរពដល់គោលការណ៍ទូទៅ នៃច្បាប់​អន្តរជាតិពោលគឺត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ភាព​អត់​ធ្មត់ ដើម្បីទប់ស្កាត់នូវសកម្មភាពជាឯកតោភាគីនានាដែលបង្កឲ្យមាន​នូវ​ការ​ផ្លាស់​​​​ប្តូរ​​រូបវ័ន្តជា​អចិន្រៃ្តយ៍ដល់បរិស្ថានសមុទ្រ។

ជាមួយគ្នានេះ មេដឹកនាំទាំងអស់បានបញ្ជាក់ជាថ្មីនូវការអនុវត្តឲ្យបាន​ពេញលេញ ​និង​ប្រកបដោយសមត្ថភាពនូវសេចក្តីថ្លែងការណ៍ ស្តីពី ការប្រតិបត្តិ​របស់​បណ្តា​ភាគីនៅ​ក្នុង​​សមុទ្រចិន​ខាងត្បូង(DOC) និងកិច្ចពិគ្រោះយោបល់ដ៏មាន​សារៈសំខាន់អំពី​ក្រម​​ប្រតិ​បត្តិ​​នៅក្នុងសមុទ្រចិនខាងត្បូង​(COC)។​ 

ជាមួយគ្នានេះមេដឹកនាំទាំងអស់បានស្វាគមន៍​ចំពោះ​ការអនុម័តនូវ​សេចក្តីថ្លែង​ការណ៍​រួមអាស៊ាន-ជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការ​ក្នុង​ការប្រឆាំង​ភេរវកម្​មនិង​​ឧក្រិដ្ឋកម្ម​ឆ្លងដែន។

មេដឹកនាំ​​អាស៊ាន-ជប៉ុន ក៏បានបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តបង្កើន​ពាណិជ្ជ​កម្ម​​និងលំហូវិនិយោគទ្វេដងនៅឆ្នាំ២០២២ ក្នុងនោះមេដឹកនាំអាស៊ានបានលើកទឹកចិត្ត​ដល់​ភាគីជប៉ុនឲ្យជំរុញកិច្ចសហប្រតិបត្តិការក្នុងផែនការសកម្មភាពយុទ្ធសាស្រ្ត សម្រាប់​ការ​អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម(SMEs) ក្រោយឆ្នាំ២០១៥។   

ទន្ទឹមនឹង​នេះ​មេដឹក​នាំ​​អាស៊ានក៏បានលើកទឹកចិត្តដល់ភាគីជប៉ុន ឲ្យបន្តគាំ​ទ្រដល់​ការកាត់​​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍនៅក្នុងតំបន់ តាមរយៈផែនការការងារទី២ នៃ​គំនិតផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន​ របៀងសេដ្ឋកិច្ច តំបន់សេដ្ឋកិច្ច ពិសេសវិស័យនានា​នៃកិច្ច​សហ​ប្រតិបត្តិការ​ថ្នាក់អនុតំបន់។

មេដឹកនាំអាស៊ាន-ជប៉ុនបានជំរុញនូវភាពជាដៃគូរវាងវិស័យសាធារណៈ​ និងឯកជន​និង​​ឈានទៅបញ្ចប់នូវកិច្ចព្រមព្រៀង ស្តីពី ​សេវាកម្មអាកាសចរណ៍ក្នុង​តំបន់​រវាង​អាស៊ា​ន​​-ជប៉ុនជាមួយគ្នានេះមេដឹកនាំអាស៊ានបាន​ថ្លែងអំណរគុណចំពោះជប៉ុន​ដែល​បន្ត​​​​​គាំទ្រលើផែនការមេស្តីពីការតភ្ជាប់អាស៊ាននិងការតភ្ជាប់តំបន់អាស៊ីបូព៌ា ជាពិសេស​ការ​តភ្ជាប់តាមផ្លូវសមុទ្រឲ្យបានប្រសើរជាងមុន។ ​ថ្នាក់ដឹកនាំអាស៊ានក៏បាន​លើក​ទឹក​​ចិត្ត​ដល់ភាគីជប៉ុនឲ្យគាំទ្រដល់ដំណើរការ​ នៃមជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្ម​​​ភាពមីន(ARMAC)។ ជាមួយគ្នានេះមេដឹកនាំ​អាស៊ានបានសំដែង​នូវការពេញ​ចិត្តចំពោះ​កិច្ចសហប្រតិបត្តិការរបស់ជប៉ុនក្នុងការពង្រឹង​ទំនាក់ទំនងឲ្យកាន់តែ​ជិតស្និទ្ធ ​និង​បង្កើតចំណងមិត្តភាពក្នុងចំណោមយុវជនអាស៊ាន-ជប៉ុន។ 

ជាមួយគ្នានេះមេដឹកនាំ​ទាំង​អស់ ក៏បាន​អរគុណចំពោះកម្ពុជាដែលបានធ្វើជាម្ចាស់​ផ្ទះ​​រៀប​​ចំវេទិកាថ្នាក់ដឹកនាំវ័យក្មេងអាស៊ាន-ជប៉ុន តួនាទីយុវជន​ក្នុងទំនាក់​ទំនង​អាស៊ាន-ជប៉ុននៅក្នុងសតវត្សទី២១កាលពីឆ្នាំ២០១៣ និងវេទិកាសហគ្រិន​វ័យក្មេង​អាស៊ាន-ជប៉ុន ភាពជាដៃគូសម្រាប់ការអភិវឌ្ឍនៅដើមឆ្នាំ២០១៤។ ​ជា​មួយ​គ្នា​នេះ​មេដឹក​​នាំ​ទាំងអស់​ក៏បានចែករំលែកនូវចំណេះ​ដឹងផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្ត និង​ជំនាញផ្នែក​បច្ចេកវិទ្យាដែលមិនប៉ះពាល់បរិស្ថាន ដើម្បីឈាន​ទៅសំរេចបានកំណើន​នៅក្នុងតំបន់​ដោយមានកាបូនកម្រិតទាប។ 

ជាមួយគ្នានេះមេដឹកនាំអាស៊ាន-ជប៉ុន ក៏បាន​ទទួល​ស្គាល់​ពីសារៈសំខាន់​នៃការ​ថែរក្សាសន្តិភាព សន្តិសុខ និងស្ថេរភាពនៅក្នុងឧបទ្វីប​កូរ៉េ​និងអំពាវនាវ​ឲ្យបំបាត់​អាវុធ​នុយ​ក្លេអ៊ែរដោយសន្តិវិធី និងឲ្យមានការចរចារ​ប្រាំមួយ​ភាគីឡើង​វិញ​ឲ្យ​បាន​ឆាប់។ ទន្ទឹមនឹងនេះ មេដឹកនាំទាំងអស់ក៏បានសំដែង​នូវការព្រួយ​បារម្ភចំពោះ​ការ​បាញ់​មីស៊ីលដោយកូរ៉េខាងជើង ក្នុងនោះមេដឹកនាំទាំងអស់បានគាំ​ទ្រ​ចំពោះ​ការ​អនុវត្ត​ឲ្យបានពេញលេញនូវសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានា របស់ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការសហប្រជាជាតិ និងសេចក្តីប្រកាសរួម នៃកិច្ចចរចារប្រាំមួយ​ភាគី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៥ និងបានគូសបញ្ជាក់ផងដែរនូវសារៈ​សំខាន់ក្នុងការ​ដោះស្រាយបញ្ហាកង្វល់ផ្នែកមនុស្សធម៌របស់សហគមន៍អន្តរជាតិ រួមមានបញ្ហា​ចាប់​ពង្រត់មនុស្ស។

នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះ មេដឹកនាំអាស៊ាន-ជប៉ុន​បាន​ឈាន​​ទៅចេញសេចក្តីប្រកាសរបស់ប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើក​ទី​១៧​និង​បានអនុម័តលើសេចក្តីថ្លែងការណ៍រួមរវាងអាស៊ាននិងជប៉ុន សម្រាប់កិច្ចសហប្រតិ​បត្តិ​ការក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន។ ​ជាមួយគ្នានេះ មេដឹក​នាំ​អាស៊ាន-ជប៉ុនក៏បានធ្វើការកត់សំគាល់នូវរបាយការណ៍​វិវឌ្ឍន៍ ស្តីពីផែនការ​សកម្ម​ភាព​អាស៊ាន-ជប៉ុនស្តីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការ៕