Monday, July 20, 2015

លោក សោម អូន ស្វាគមន៏ ការផ្តួចផ្តើមគំនិតរបស់នាយករដ្ឋមន្ត្រី ឲ្យមានការធារ៉ាប់រងសុខភាពកម្មករ និយោជិត និងព្យាបាលជំងឺអត់យកលុយ

លោក សោម អូន​ ក្នុងនាមជាមេ​សហជីពមួយនៅ​ ក្នុងប្រទេសកម្ពុជា ​បានប្រាប់​និងជូនដំណឹងថ្មី​ ទៅក្រុមកម្មករ ​កម្មការិនី​ នៅខេត្តតាកែវ​ ថា​ លោកមានការគាំទ្រយ៉ាង​ពេញទំហឹង​ ចំពោះការផ្តួច​ផ្តើមគំនិត​ របស់ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ​ ហ៊ុន ​សែន​ ឲ្យមានការធនា​រ៉ាប់រង​សុខភាពកម្មករ ​និងនិយោជិត​ ព្រមទាំងការ​ព្យាបាលអត់យក​ប្រាក់។​
ការលើកឡើង​ និងបង្ហើប​ពីដំណឹងថ្មីនេះ​ បានធ្វើឡើង ​នៅព្រឹកថ្ងៃទី១៩ ​ខែកក្កដា ឆ្នាំ​២០១៥ ​ខណ:ដែល ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះមូលដ្ឋានឃុំកុមារា​ជាដឹកនាំដោយ ​ឯកឧត្តម ​សោម អូន ​តំណាងឯកឧត្តម ​ស្វាយ ស៊ីថា ​រដ្ឋលេខាធិការ ទីស្តីការគណ:រដ្ឋមន្ត្រី និងជាប្រធានក្រុម​ការងារ​ថ្នាក់ជាតិចុះឃុំ​កុមារាជា​ បានដឹកនាំក្រុម​ការងារសហជីព​ បើកវគ្គសិក្ខា​សាលាស្តីពី​ច្បាប់ការងារ​ នៃព្រះរាជា​ណាចក្រកម្ពុជា​ និងបទដ្ឋានផ្សេងៗ​ ដល់កម្មករ​និយោជិត​ដែលរស់នៅ​ក្នុងភូមិត្រពាំងផ្លុង ​ឃុំកុមារាជា​ ស្រុកបាទី​ ខេត្តតាកែវ ។
ពាក់ព័ន្ឋទៅ​និង ​បញ្ហាប្រាក់​ឈ្នួលអប្បបរមាកម្មករ ​ឯកឧត្តម សោម ​អូន ​បានពន្យល់ថា ​ជាធម្មតាប្រាក់​ឈ្នួលអប្បបរមា​ របស់កម្មករ​ត្រូវបានពិភាក្សា​តម្លើងជូន​កម្មករនិយោជិត​ជារៀង​រាល់ឆ្នាំ ​គឺមួយឆ្នាំម្តង​ ដោយធ្វើទៅ​តាមការកំណត់​របស់គណកម្ម​ការប្រាក់ឈ្នួល​ ដោយ​គ្មានការ​ទាមទារ ​រឺ ​ការបង្ខិតបង្ខំ​ពី​ភាគីណា​មួយឡើយ​ ហើយសម្រាប់​ការតម្លើងប្រាក់ ​ឈ្នួលកម្មករ​នៅឆ្នាំ​២០១៦ ​ខាងមុខនេះ​ គឺភាគីពាក់ព័ន្ឋ​បាន និង​កំពុងតែពិភាក្សា​ ដោយមានការចូលរួម​ផ្តល់យោបល់​ពីអង្គការពលកម្ម​អន្តរជាតិ(ILO) ហើយការចរចានេះ​ នឹង​បញ្ចប់នៅក្នុង​រង្វង់ខែតុលា ​ឆ្នាំ២០១៥​ និងចាប់ផ្តើម​អនុវត្តនៅ​ខែមករា​ ឆ្នាំ២០១៦ ។
​លោក ​សោម ​អូន ​ក៏បានបង្ហើប​ឲ្យដឹងដែរថា​ កន្លងមកថ្មីៗ​នេះសម្តេចនាយក​រដ្ឋមន្ត្រីបាន​ផ្តួចផ្តើម ​ដាក់ឲ្យអនុវត្ត​ការធារ៉ាប់រង​សុខមាលភាព​កម្មករ ​ដែលកម្មករ​និយោជិត​ទាំងអស់ ​នឹងទទួល​បាននូវសេវា​ព្យាបាល​សុខភាព​ដោយមិនគិតថ្លៃ​។ នេះគឺជាគំរោង​ផែនការ​ថ្មីមួយ​ទៀត​ របស់រាជរដ្ឋាភិបាល​ ដែលកម្រកើតមាន​ឡើងនៅក្នុង​ប្រវត្តិសាស្ត្រ​ប្រទេសកម្ពុជា៕
 អត្ថបទ៖ ក្រុមការងារចុះមូលដ្ឋាន ឃុំកុមាររាជា




សម្តេចតេជោបាន ស្នើឱ្យមានការជំរុញការហោះហើរត្រង់ពីរុស្ស៊ី ​មក​កាន់​កម្ពុជា ​ដើម្បី​លើក​កំពស់​កិច្ច​សហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរ

ភ្នំពេញ៖ សម្តេច​អគ្គ​ មហា​សេនា​បតី តេ​ជោ ហ៊ុន ​សែន ​តាម​រយៈ​រដ្ឋមន្ត្រី​ទូរ​គម​នាគមន៍​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សហ​ព័ន្ធ​រុស្ស៊ី​នៅសៀល​ថ្ងៃទី១៧ ​ខែកក្កដា ​ឆ្នាំ២០១៥ ​បាន​ស្នើ​ឱ្យមាន​ការជួយ​ជំរុញ​ការហោះ​ហើរ​ត្រង់​ពីរុស្ស៊ី​មក​កាន់​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដោយ​សម្តេច​ចាត់​ទុក​ថា​ជា​ផ្នែកមួយ នៃ​ការពង្រឹង ទំនាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​តាម​ឯក​ឧត្តម​ អ៊ាង សុ​ផល្លែត ជំនួយ​ការ ​សម្តេច​តេ​ជោ ​នាយក​រដ្ឋ​មន្ត្រី​បាន​ឲ្យដឹង។
 នៅ​វិមាន​សន្តិ​ភាព​ពេល អនុញ្ញាត​ឱ្យឯក​ឧត្តម​នីកូ​ឡៃនី​គីហ្វូរ៉ូ​វ​ (Nikolai Nikiforov ) រដ្ឋ​មន្ត្រី​ទូរ គម​នា​គមន៍ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សហ​ព័ន្ធរុស្ស៊ី និង​ជា​សហ​ប្រធាន​គណៈកម្ម ការ​ចម្រុះ​អន្តរ​រដ្ឋាភិ​បាល​រុស្ស៊ី​កម្ពុជា​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការ ងារឯក​ឧត្តម អ៊ាង សុ​ផល្លែត​បាន​ឲ្យដឹង​ថា៖ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ស្នើ​ឯក​ឧត្តម​នីកូឡៃ( Nikolai )ធ្វើ​យ៉ាង​ណា​ជួយ​ជំរុញ​ឱ្យ​មាន​ការហោះ​ហើរ​ផ្ទាល់​ពីរុស្ស៊ី​មក​កាន់​ព្រះ​កម្ពុជា ដែល​ជា​ចំណែក​មួយ​ក្នុង​ការជំរុញ ​និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ ។ ដោឡែក​ចំពោះ​ការ​អញ្ជើញ​សម្តេច​ទៅធ្វើទស្សនកិច្ច​នៅ​សហពន្ធ័​រុស្ស៊ី​សម្តេចតេជោបាន​បញ្ជាក់ថាសម្តេចនឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅមុន ​ឬ​ក្រោយពេល​កិច្ចប្រជុំ​កំពូល​រុស្ស៊ី-អាស៊ាន​។
សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ ​ចំពោះ​អតីត​សហ​ភាព​សូវៀត បច្ចុប្បន្ន​សហ​ព័ន្ធរុស្ស៊ី ​ដែល​កាលពី​ទសវត្ស​រ៍៦០​បាន​ជួយ​កម្ពុជាឱ្យ​មាន​សា​លា​បច្ចេកទេស​ដ៏​ធំ​មួយនិង​មន្ទីរ​ពេទ្យមិត្តភាពកម្ពុជា-រុស្ស៊ី ហើយ​បន្ត​មក​ទៀត​នៅ​ទសវត្ស​រ៍ឆ្នាំ​៨០បាន​ជួយ​កម្ពុជា​បន្ទាប់ពី​កម្ពុជា​បាន​រំដោះខ្លួន​ចេញផុត​ពីរ​បបប៉ុល ពត ហើយ​ឥឡូវនេះ​ក៏​មាន​វត្តមានអ្នក​វិនិយោគ​រុស្ស៊ី​មកកាន់​កម្ពុជាជាច្រើន​ផង​ដែរ ដូចជា​ការ​វិនិយោគ​នៅ​កោះពស់ខេត្តព្រះសីហនុ​ជា ដើម​ដែល​នៅទី​នោះ​បាន​ធ្វើ​ឱ្យមាន​ស្ពាន​ត​ភ្ជាប់​ទៅ​កោះ ​ពស់ ដែល​ជួយ​ជំរុញ​ឱ្យមាន​ការវិនិយោគ និង​ទេសចរណ៍​មក​កាន់​ព្រះ​រាជា​ណា ចក្រ​កម្ពុជា។
ក្នុង​ជំនួប​នោះឯក​ឧត្តម​នីកូ​ឡៃ​នីគី​ហ្វូរ៉ូវ (Nikolai Nikiforov ) រដ្ឋ​មន្ត្រីទូរ គម​នាគម​ន៍ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សហ​ព័ន្ធរុស្ស៊ី បាន​គោរព​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អំពី ដំណើរ​ទស្សន​កិច្ច​រប​ស់​ឯក​ឧត្តម​មកកាន់​កម្ពុជា​នាពេល​នេះ គឺដើម្បី​បន្តអនុវត្តន៍​តាម​ស្មារតី​កិច្ចប្រជុំ​អន្តរ​ក្រសួង​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុងមូ​ស្គូ​លើក​ទី​៨នាពេល​កន្លងមក ។ឯកឧត្តម​នីកូឡៃ​នីគី​ហ្វូរ៉ូវ (Nikolai Nikiforov )​បាន​រាយការណ៍​ជូន​សម្តេច​តេ​ជោ​ថា ឯកឧត្តម​បាន​ធ្វើ​ការចរចា​យ៉ាង​ល្អ​ជាមួយនឹង​ឯក​ឧត្តម​ឧប នាយ​ករដ្ឋ​មន្ត្រី​ ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុ​ជា និង​បាន​សម្រប​សម្រួល​គ្នា​បាន​កិច្ចសន្យា​មួយចំនួន ដែល​អាច​ចុះហត្ថ​លេខា​បាន​ដោយ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ កម្ពុជា និង​រុស្ស៊ី នា​ពេលខាងមុខ ។ ​ឯក​ឧត្តមក៏បាន​គោរព​អញ្ជើញ​សម្តេច​តេ​ជោទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី ក្នុងឱកាស​ខួប​ទី​៦០​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​រុស្ស៊ី និង​ស្របគ្នា​ជាមួយនឹង​ខួប​លើក​ទី​២០ នៃ​ទំនាក់ ទំនង​រវាង​រុស្ស៊ី និង​អាស៊ាន​ផងដែរ ៕




សម្តេចតេជោស្នើឲ្យឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មី ជួយចលនាវិនិយោគិនហ្វីលីពីនមកកសាងរោង ម៉ាស៊ីនកិនស្រូវនៅកម្ពុជា

សម្តេច អគ្គមហា សេនាបតី តេជោហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះ រាជជា ណាចក្រ កម្ព​ជា​ព្រឹក​ថ្ងៃទី១៧​ខែ កក្កដា ​ឆ្នាំ២០១៥ ​បានមា​នប្រសាសន៍​ជំរុញ​ឲ្យឯក​អគ្គរដ្ឋ​ទូតថ្មី​នៃប្រទេស​ហ្វ៊ីលីពីន​ប្រចាំ​កម្ពុជា ​ជួយ​ចលនា​ក្រុមហ៊ុន​ពីប្រទេស​ហ្វ៊ីលីពីន​មកធ្វើ​ការវិនិយោគ​នៅកម្ពុជា​ជាពិសេស​កសាង​រោងម៉ា​ស៊ីនកិន​ស្រូវ​សាង​សង់ឃ្លាំង ដើម្បី​ប្រ​មូល​ទិញ​ស្រូវកិ​នដើម្បី​នាំចេញ​ទៅ​ប្រទេស​ហ្វ៊ីលី​ពីន។ ឯក​ឧត្តម ​អ៊ាង ​សុផល្លែត ​ជំនួយ​ការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បានឲ្យ​ដឹង​ថា៖​ក្នុង​ឱកាស​បាន​អនុញ្ញាត​ឲ្យឯក​អគ្គ​រដ្ឋទូត​ប្រទេស​ហ្វ៊ីលី​ពីនថ្មី ចូល​ជួប​សំដែង​ការ​គួរស​ម នៅ វិមាន​សន្តិភាព ​សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី ​បា​ន​សំដែង​នូវ​ការ​អប​អរ​សាទ​រជូន​ចំពោះ​លោក គ្រី​សតូ​ហ្វឺ​ដែល​ត្រូវ​បាន​តែង​តាំងជា​ឯក​អគ្គ​រដ្ឋទូត​ប្រចាំ​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដោយ​សម្តេច​សង្ឃឹម​ថា បេស​កកម្ម​ការ​ទូត​របស់ ឯកត្តម​គ្រីស្តូ​ហ្វឺ ប៊ី ម៉ុន​តេរូ (ChristopherB.Monteroនឹង​ធ្វើឱ្យ​ប្រទេស​យើង​ទាំងពីរ​មាន​ការរីក​ចម្រើន​ថែម​ទៀត។ សម្តេច​តេជោ​ក៏បាន​គូស​បង្ហាញ​ជូនឯក​ឧត្តម គ្រីស​តូហ្វឺ សូម​ឲ្យពិនិត្យ​មើល​នូវឱកាស​ដែល​ជាសក្តានុ​ពលនៅ​កម្ពុជា ទៅ​លើអ្វី​ដែល​អាច​ធ្វើបាន​ដើម្បីជា​មូលដ្ឋាន​ជំរុញ​ទំនាក់​ទំនង​រវាង​កម្ពុជា​និងហ្វ៊ីលី​ពីននិង​សូមឱ្យ​ជួយចលនា​ក្រុមហ៊ុន​ពីប្រទេស​ហ្វ៊ីលីពីន​មកធ្វើការ​វិនិយោគ​នៅកម្ពុជា​ជាពិសេស​កសាង​រោ​ងម៉ាស៊ីន​កិនស្រូវ​សាងសង់​ឃ្លាំង​និងប្រមូល​ទិញស្រូវ​កិនដើ​ម្បីនាំ​ចេញ​ទៅប្រទេស​ហ្វ៊ីលី​ពីន ដែល​សម្តេច​ចាត់​ទុក ដូច​ជា​ការ ទិញ​ស្រូវ​កិន អង្ករ​ស្តុក​ទុកក្នុង​ឃ្លាំង​សម្រាប់​ប្រទេស ហ្វ៊ី​លីពីន​ផង​ដែរ ។
តាម​រយៈ​ឯកឧត្តម​អ៊ាងសុផ​ល្លែត​ឲ្យដឹង​ថា៖ឯក​ឧត្តម​គ្រីស្តូ​ហ្វឺ ប៊ី ម៉ុន​តេរូ (ChristopherB.Montero) ឯក​អគ្គ​រដ្ឋទូត​ថ្មីនៃ​សាធារ​ណរដ្ឋ​ហ្វ៊ីលីពីន​បានគោរព​ជម្រាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ថាបេសក​កម្ម​របស់​លោក​មក​កាន់​កម្ពុជា​នាពេល​នេះគឺធ្វើ​យ៉ាងណា​ជំរុញ​កិច្ចស​ហប្រតិ​បត្តិការ​ទំនាក់​ទំនងរ​វាង​ប្រទេស​ទាំងពីរ​ទាំងទ្វេ​ភាគី​និងពហុភាគី​ឱ្យកាន់​តែមាន​ការរីក​ចម្រើន​ថែម​ទៀត។ ឯក​ឧត្តម​គ្រីសតូហ្វឺ​បានមាន​ប្រសាសន៍​ថាក្នុង​រយៈពេល​ជាង៣​ខែដែល​ឯកឧត្តម​បានមក​កាន់ព្រះរា​ជាណា​ចក្រកម្ពុ​ជាលោក​បាន​សង្កេតឃើ​ញប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាងខ្លាំង​ជាពិសេស​លើវិស័យ​សេដ្ឋ​កិច្ចតែ​ម្តង។





ឯកអគ្គរដ្ឋទូតថ្មី មីយ៉ាន់ម៉ាប្រចាំកម្ពុជាកោតសរសើរ វីរភាពដឹកនាំ​របស់សម្តេចតេជោ

ឯក​ឧត្តម ​អ៊ាង ​សុផល្លែត ​ជំនួយ​ការ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​ឲ្យដឹង​នៅព្រឹក​ថ្ងៃទី១៧ ខែ​កក្កដា ​ឆ្នាំ២០១៥ ​ឯក​ឧត្តម ​យូសេវ​នីវ(USeoNew)ឯក​អគ្គ​រដ្ឋ​ទូតថ្មី​នៃសាធារ​ណរដ្ឋ​សហ​ភាពមី​យ៉ាន់​ម៉ាប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា ​បាន​សម្តែង​នូវការ​អប​អរសាទរ​ចំពោះ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន​សែន ​ដែល​ត្រូវបាន​តែង​តាំង​ជាប្រធាន​គណបក្ស​ប្រជា​ជនក​ម្ពុជា​និងបាន​កោត​សរសើរ​ចំពោះ​វីរភាព​របស់​សម្តេច​តេជោ​ដែល​បានដឹក​នាំប្រទេស​កម្ពុជា​ឱ្យមាន​សុខ​សន្តិភាព និងការ អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស។
នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម​នៅវិមាន​សន្តិភាព​ឯកឧត្តម​យូ​សេវ​នីវ(USeoNew)បាន​ជម្រាប​ជូន​សម្តេច​តេជោនា​យក​រដ្ឋ​មន្រ្តី ថា បេស​កកម្ម​របស់​ឯកឧត្ត​មមក​កាន់​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ គឺដើម្បី​ជំរុញ​ទំនាក់​ទំនង​និងកិច្ច​សហ​ប្រតិ​បត្តិការ​នៃប្រទេស​ទាំងពីរ​ឱ្យកាន់​តែរីក​ចម្រើន​ទ្វេឡើង​ថែម​ទៀត ។
ឯក​ឧត្តម ​យូសេវ​នីវ(USeoNew)ទ​ទួល​បាន​ការស្វា​គមន៍និង​អប​អរសាទ​រពីសម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ចំពោះ​ការ តែង​តាំង​ជាឯក​អគ្គ​រដ្ឋទូត​ថ្មីរបស់​សាធារ​ណរដ្ឋ​សហ ភាព​មីយ៉ាន់​ម៉ាប្រចាំ​កម្ពុជា ។ សម្តេច​តេជោ​មាន​ប្រសាសន៍​វាយ​តម្លៃ​ថា វត្ត​មាន​របស់​ឯក​ឧត្តម ​យូសេ​វនីវ(USeoNew)ជា​ឯក​អគ្គរដ្ឋ ទូត​នៅ​កម្ពុជា​ដ៏ឆាប់​រហ័ស​នេះបាន​ឆ្លុះបញ្ចាំង​ពីការ​យក​ចិត្ត​ទុក​ដាក់ នូវ​ទំនាក់​ទំនង​នៃប្រ ទេស​ទាំង​ពីរ ។ តាម​រយៈ​ជំនួប​ពិភាក្សា​គ្នានោះ​ដែរ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​ផ្តល់ជា​អនុសាសន៍​ដល់​ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​ថ្មីនៃ​សាធារ​ណរដ្ឋ​សហភាព​មីយ៉ាន់​ម៉ាប្រចាំ​កម្ពុជា​ឲ្យធ្វើ​ការ​ជាមួយ​និង​ភាគី​កម្ពុជា ដើម្បី​ធ្វើ​យ៉ាង​ណា ស្វែង​រក​សក្តា​នុពល​ទាំងនៅ​ក្នុង​ស្រុក​ផង ទាំង​នៅក្នុង​ក្រប​ខ័ណ្ឌ CLMV , ACMECS, ASEM , ASEAN ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិ​បត្តិ​ការ​នៃប្រទេស​ទាំង​ពីរ ទាំង​ទ្វេភាគី ទាំង ពហុ​ភាគី ជា​ពិសេស​លើ​វិស័យ​សេដ្ឋ​កិច្ច និង​នយោ​បាយ​ឲ្យបាន​ល្អ​ប្រសើរ​។


Friday, July 17, 2015

អង្គភាពព័ត៌មាន និងប្រតិ​កម្មរហ័ស ស្នើ​ឯកឧត្តម សម រង្ស៊ី បញ្ចប់នូវការ​យក​បញ្ហា​ព្រំដែន មក​ធ្វើជា​ល្បែង​នយោបាយ

នៅល្ងាចថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៥នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញនូវសេចក្តី​ថ្លែង​ការណ៍មួយ ដោយបានលើកឡើងថា ក្នុង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​​ ក្នុង​ការ​រក្សាការពារ​អធិបតេយ្យជាតិ និង​បូរណភាព​ទឹក​ដី នៃ​ព្រះ​រាជាណាចក្រកម្ពុជា​  ឯកឧត្តម សម រង្ស៊ី គួរ​បញ្ចប់​នូវ​ការ​យក​បញ្ហា​ព្រំ​ដែន​ ក៏​ដូច​ជា​​ការ​យក​ផែន​ទី​នៅ​ទីផ្សារ​ មក​ធ្វើ​ជា​​ល្បែង​នយោបាយ​ ដើម្បី​បំ​ភ័ន្ត​សាធារណ​មតិក្នុង​ផល​ប្រយោ​ជន៍​​នយោបាយ ​របស់ក្រុម​ខ្លួន​ ដែល​ទង្វើ​បែប​នេះ​ វាផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​អ្វី​ដែល​រាជ​រដ្ឋា​ភិបាល ​បាន​និង​កំពុង​ធ្វើ​ប្រកបដោយ​តម្លាភាព​ ហ្មត់ចត់ និង​ត្រឹម​ត្រូវ​ សមដូច​ពាក្យ​ស្លោក​ខ្មែរមួយ​ឃ្លា​ពោលថា «មាសសុទ្ធ មិន​ខ្លាច​ភ្លើង» ។
​នៅក្នុងសេចក្តីថ្លែងការណ៍ អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស នៃទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ មាន​ការ​ភ្ញាក់​ផ្អើល និង​ខក​ចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពី​បាន​ឃើញ​ការ​បង្ហោះនៅ​លើគេហ​ទំ​ព័រ​ហ្វេសប៊ុក​របស់​ឯកឧត្តម​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៥ អំ​ពីផែនទី​បោន​ខ្នាត​/១០០.០០០ ​ដែល​គណបក្ស​សង្គ្រោះ​ជាតិបាន​ទិញ​ពី​ផ្សារ​ប្រទេស​បារាំង​ក្នុង​តម្លៃ ១៥៣.៩១ Euros ស្មើ​នឹង​ ​១៦៨​ដុល្លារអាមេរិក ។
ទង្វើរបស់​ឯកឧត្តម សម រង្ស៊ី ខាង​លើ​នេះ បានបង្ហាញ​យ៉ាង​ច្បាស់​ពី​ចេត​នាដ៏​អាក្រក់​ក្នុង​ការ​បន្ទាបបន្ថោក​ បន្តុះ​បង្អាប់នូវ​តម្លៃ​ការងាររបស់​ប្រមុខនៃ​រាជ​រដ្ឋាភិបាលកម្ពុជាដែល​ប្រសូត្រ​ចេញ​ពី​ការ​បោះ​​ឆ្នោត ហើយបាន​ផ្ញើ​លិខិត​​ទៅអង្គការ​សហប្រជាជាតិ និង​​ប្រទេសមហាអំ​ណាច​ទាំង​បី ជាពិសេសសាធារណរដ្ឋបារាំង ក្នុង​ការ​សុំ​ខ្ចី​ផែន​ទី​ផ្លូវ​ការ​ ដើម្បី​យក​មក​ផ្ទៀង​ផ្ទាត់​ជា​មួយ​នឹងភាព​ត្រឹម​ត្រូវ​ពិត​ប្រាកដរបស់​ផែន​ទី​ខ្នាត១/១០០.០០០ ដែល​​​រាជ​រដ្ឋា​ភិបា​ល​ បាន​និង​កំ​ពុង​ប្រើប្រាស់​ក្នុង​ការ​កំ​ណត់ និង​បោះ​បង្គោល​​ព្រំ​ដែនជា​មួយ​ប្រទេស​​​ជិត​ខាង​។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានហៅទង្វើរបស់​ឯកឧត្តម សម រង្ស៊ី ក៏​ជា​ការបន្ថោក​តម្លៃ​នៃ​អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​របស់​ព្រះ​រាជាណា​ចក្រ​កម្ពុ​ជា​ផងដែរ និង​មាន​ចេត​នាបង្ហាញ​ឲ្យ​ឃើញ​ថា «ផែន​ទី​ដែល​ទិញនៅ​តាម​ផ្សារ នេះ​ មាន​តម្លៃ​ជាង​ផែន​ទីផ្លូវ​ការ​​ដែល​រាជ​រដ្ឋាភិបាល បាន​និង​កំពុង​ប្រើ​ និងជាង​ផែន​ទី​ដែល​អាច មាន​រក្សាទុកនៅ​ប្រទេសមហាអំ​ណាច​ទាំង​បីទៅ​ទៀត»។
ម៉្យាង​វិញ​ទៀត តាម​ព័ត៌មាន​ច្បាស់​ការ​បាន​ឲ្យ​ដឹង​ថា ថ្មី​ៗនេះមាន​ការ​ស្នើ​សុំ​ពីបណ្តា​អ្នក​ស្រាវ​ជ្រាវ​បញ្ហា​ប្រវត្តិសាស្ត្រ​​ នូវ​ផែន​ទី​ដែល​ឯកឧត្តម សម រង្ស៊ី បាន​ទិញ​មក​ពី​ផ្សារ​នោះ​ ដើម្បី​ការ​សិក្សា ស្វែង​យល់​ពីការ​ពិត ក៏​​ឯកឧត្តម សម រង្ស៊ី មាន​ការ​លាក់​លៀម មិន​ព្រមផ្តល់​ឲ្យទៀត ដែល​មិនស្រប​ទាល់​តែ​សោះ​ទៅ​នឹង​អ្វី​ដែល​ ​ឯកឧត្តម សម រង្ស៊ី    ធ្លាប់​បាន​អះ​អាង​នាពេល​កន្លង​មក​អំពី​គោល​ការ​ណ៍​​ តម្លាភាព ហើយប្រការនេះ​ វា​​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​ការ​ងារ​របស់​រាជ​រដ្ឋាភិបាល​ ​ដែលបាន​និង​កំ​ពុង​ធ្វើផង​ដែរ​។
ប្រការដែល​គួរ​ឲ្យ​ងឿង​ឆ្ងល់​បំ​ផុត​ជាង​នេះ​ទៅទៀតនោះ តាម​រយៈវប្បធម៌​សន្ទនារវាង​ថ្នាក់​ដឹក​នាំកំ​ពូល​​នៃ​គណបក្ស​នយោ​បាយ​ទាំងពីរ គឺបានផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​​ ក្នុងការ​ពិភាក្សា និង​ដោះ​ស្រាយ​ដោយ​សន្តិវិធី​នូវ​រាល់​បញ្ហា​ជាតិ និង​សង្គម​ ចុះហេតុអ្វីបាន​ជា​ឯកឧត្តម សម រង្ស៊ី ​មិន​បញ្ជូនជាផ្លូវ​ការនូវផែន​ទី​ដែល​បាន​ទិញពី​ផ្សារ​នោះ​​ទៅ​ប្រមុខរាជរដ្ឋាភិបាល ក្នុង​នាម​ជា​សមភាគី​សន្ទនារបស់​ខ្លួន ឬ​ក៏បញ្ជូន​ទៅស្ថាប័ន​ពាក់​ព័ន្ធ ដូចជាស្ថាប័ន​នីតិបញ្ញត្តិ ដែលឯកឧត្តមក៏ជាអ្នក តំណាងរាស្រ្តផងដែរ ដើម្បី​កិច្ច​សហការ​ដោយ​ស្មោះ​ស នេះ​បើឯកឧត្តម​ សម រង្ស៊ី ពិត​ជា​មាន​សុឆន្ទៈ ពិត​ប្រាកដ ដើម្បីរួម​ចំ​ណែក​ក្នុង​​ស្មារតី​ស្ថាប​នាជាមួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​គិត​គូដោះ​ស្រាយ​បញ្ហា អធិបតេយ្យ​ និង​បូរណ​ភាព​​ទឹកដី​មែន​នោះ​។
ទង្វើដែល​គ្មាន​ការ​ទទួល​ខុសត្រូវរបស់​ឯកឧត្តម សម រង្ស៊ី គឺអាចមាន​តម្លៃ​ស្មើ​ទៅ​នឹង​​ការ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​ចំ​ពោះ​អធិប​តេយ្យជាតិ និង​បូរណភាព​ទឹក​ដី​ និង​បាន​បង្ហាញយ៉ាង​ច្បាស់​អំពី​​ឧបាយកលទុច្ចរិត​របស់ ឯកឧត្តម សម រង្ស៊ី ក្នុង​ការ​ធ្វើ​នយោបាយ​ប្រជា​ភិថុតិ​ បោកប្រាស់​សាធារណ​មតិ ជាតិ និង​អន្តរជាតិ​ដោយ​មិន​អាច​ប្រកែក​បានឡើយ​​។
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ជា​ទូ​ទៅ មាន​ការ​អប​អរ​សាទរ​ និង​គាំ​ទ្រ​ចំពោះ​ការផ្តួច​ផ្តើម​គំ​និត​ប្រកប​ដោយ​ភាព​ក្លាហាន​ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី ​ចំ​ពោះ ជោគ​វាសនា អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹក​ដី​កម្ពុជា​ តាម​រយៈការ​ស្នើ​សុំ​ខ្ចីជា​ផ្លូវ​ការ​នូវ​ផែន​ទី​​ពីអង្គការ​សហប្រជាជាតិ និង​ច្បាប់​ចម្លង​នៃ​ផែន​ទី​ពី​​ប្រទេស​មហាអំ​ណាច​ទាំង​បី បែរជា​ឯកឧត្តម សម រង្ស៊ី យក​ផែន​ទី​ដែល​ទិញ​នៅ​តាម​ផ្សារ​ ពី​ប្រទេស​បារាំង​មក​បង្ហោះ​ផ្សព្វ​ផ្សាយ​ ក្នុង​គោល​បំ​ណង​បំ​ពុល​សាធារណមតិ ជា​ពិសេសក៏​អាច​ជា​ការ​ញុះ​ញង់​បង្កើត​ស្មារតី​ជាតិនិយម​ជ្រុល​ ដើម្បី​កេង​ចំ​ណេញ​ខាង​នយោបាយ​ ដោយ​ពុំ​បាន​គិត​គូទាល់​តែ​សោះ​ អំពី​ផល​វិបាក​ និង​គ្រោះ​មហន្ត​រាយ​ដ៏​ធំ​ធេង​ដល់​ជាតិ​កម្ពុជា​ទាំង​មូល​ដែលអាចកើត​ចេញ​ពី​ទង្វើ​គ្មាន​ការ​ទទួល​ខុសត្រូវ​នេះ​៕




សមត្ថកិច្ចកម្ពុជា និងវៀតណាម ជួបគ្នា ដើម្បីបញ្ជៀសអំពើហិង្សា ពេលពលរដ្ឋខ្មែរ ចុះពិនិត្យបង្គោលព្រំដែន នៅខេត្តស្វាយរៀង

មន្ត្រីជាន់​ខ្ពស់នៃក​ងកម្លាំង​ការពារ​ព្រំដែនប្រ​ទេសកម្ពុជា​ និងវៀតណា​ម ​បានឯកភា​ពគ្នា នឹងខិ​តខំទប់​ស្កាត់ ​អំពើហិង្សា ​នៅតាមបន្ទាត់​ព្រំដែន ​រវាងប្រជា​ពលរដ្ឋ​ប្រទេសទាំ​ងពីរ ខណៈពេ​លដែលក្រុ​មតំណាង​រាស្ត្រគណ​បក្សសង្គ្រោះជា​តិ នឹងចុះ​ទៅពិនិត្យ​បង្គោលព្រំ​ដែន ​លេខ២០​២-២០៣​ នៅភូមិ​ធ្លកថ្មី ​ឃុំត្នោត ​ស្រុកំពង់​រោទ៍ខេ​ត្តស្វាយ​រៀងនៅថ្ងៃ​ទី១៩ខែ​កក្កដាឆ្នាំ​២០១៥ខា​ងមុខនេះ។​

គេហ​ទំព័រន​គរបា​លជាតិ ​បានផ្សា​យថា ​ការបញ្ជាក់​នេះ គឺបាន​ធ្វើឡើងនៅ​ក្នុងជំ​នួបរ​វាងលោក​ឧត្តមសេ​នីយ៍ទោ ​វ៉ ​ត្រុងវៀត ​មេបញ្ជា​ការកង​ទ័ពការ​ពារព្រំដែន​វៀតណាម​ ជាមួយ​លោកនាយឧ​ត្តមសេ​នីយ៍ ​ដាំ ​វុទ្ធី​ អគ្គស្ន​ងការរ​ងនគ​របាលជាតិ ​នារសៀល​ថ្ងៃ១៦ ​ខែកក្កដា​ ឆ្នាំ២០​១៥ ​នៅអ​គ្គស្នងការ​ដ្ឋាននគរ​បាលជាតិ។​

លោកនា​យឧត្ត​មសេនីយ៍​ ដាំ ​វុទ្ធី​ បានស្នើ​ឲ្យសមភា​គីវៀតណា​ម គោរ​ពនូវកិ​ច្ចព្រ​មព្រៀងដែលបា​នធ្វើ​កាលពី​ថ្ងៃទី១៧​ខែមករា​ឆ្នាំ១៩​៩៥និ​ងបន្តភា​ពស្ងប់​ស្ងាត់នៅ​តាមខ្សែ​បន្ទាត់ព្រំ​ដែន។​

នៅ​ក្នុងគម្រោង​ ដែលមា​នក្រុមប្រ​ជាពលរដ្ឋ​ ចុះពិនិត្យប​ង្គោលព្រំដែន ​នៅថ្ងៃទី១​៩ ខែកក្កដា​ ឆ្នាំ២០១៥​ ខាងមុខ​នេះ លោកនា​យឧត្តម​សេនីយ៍ ​ដាំ ​វុទ្ធី ​សុំឲ្យភាគី​វៀតណាម ​ចូលរួម​សហការ​គ្នារក្សាសុ​វត្ថិភាព ​សន្តិសុខ​ សណ្តាប់ធ្នាប់ ​កុំឲ្យមានអំពើ​ហិង្សាកើត​ឡើង ខ​ណៈនៅថ្ងៃនោះ ​ក្រុមប្រជា​ពលរដ្ឋ​ ដឹកនាំដោ​យតំណាងរា​ស្ត្រគណបក្ស​សង្គ្រោះជាតិ​ នឹងចុះ​ទៅពិនិត្យ​បង្គោល​ព្រំដែន ​លេខ២០២​-២០៣​ នៅភូមិធ្ល​កថ្មី ឃុំត្នោ​តស្រុកំព​ង់រោទ៍ខេត្ត​ស្វាយរៀង។​

ជាកិ​ច្ចឆ្លើយត​ប លោកឧត្ត​មសេនីយ៍​ទោ វ៉​ ត្រុង​វៀត ​មេបញ្ជាកា​រកងទ័​ពការពា​រព្រំដែនវៀ​តណាម ​បានលើក​ឡើងថា ​កងកម្លាំង​ទាំងពី​រ ត្រូវតែរួ​មគ្នាសហកា​រការពា​រសុវត្ថិភា​ព សន្តិសុខ ​សណ្តាប់​ធ្នាប់ ​នៅតាមប​ន្ទាត់ព្រំដែ​នឲ្យបានល្អ ធ្វើ​យ៉ាងណា​ឲ្យព្រំដែន​ប្រទេសទាំង​ពីរ គឺជា​ព្រំដែនសេដ្ឋ​កិច្ច អ​ភិវឌ្ឍ ​និងសហ​ប្រតិបត្តិកា​រ៕


កម្ពុជាស្នើចិនជួយពង្រឹងផ្នែកច្បាប់ និងធ្វើអធិការកិច្ចនៅតាមក្រសួងស្ថាប័ននានា ក្នុងគោលបំណងកាត់បន្ថយអំពើពុករលួយ

កម្ពុជាស្នើ​សុំដល់គ​ណៈប្រតិ​ភូគណៈក​ម្មាធិការ​ត្រួតពិនិត្យ​វិន័យនៃ​ គណៈកម្មា​ធិការ​មជ្ឈិម​បក្សកុម្មុយ​នីស្ដចិន​ បន្ដជួយ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និងជំនាញ​បច្ចេកទេស​នានា ដ​ល់មន្ដ្រីអ​ធិការកិច្ច​កម្ពុជា​ ដើម្បី​ពង្រឹងវិស័យ​ច្បាប់ ​និងធ្វើ​អធិការ​កិច្ចនៅ​តាមក្រសួង​ស្ថាប័ននានា​ ក្នុងគោល​បំណងកាត់​បន្ថយអំពើ​ពុករលួយ​ឱ្យមាន​ប្រសិទ្ធភាព​។

 លោក​ជំទាវ​ ម៉ែន​ សំអន​ រដ្ឋមន្ត្រី​ក្រសួងទំ​នាក់ទំនង​ជាមួយ​រដ្ឋសភា ​ព្រឹទ្ធសភា និង​អធិកា​រកិច្ច ​មានប្រសា​សន៍នៅក្នុ​ងជំនួ​បពិភាក្សាកា​រងារជាមួ​យគណៈប្រតិ​ភូគណៈក​ម្មាធិការ ​ត្រួតពិនិត្យវិ​ន័យនៃ​គណៈកម្មា​ធិការមជ្ឈិមប​ក្សកុម្មុយនី​ស្ដចិន​ ក្រុមអធិការ​កិច្ចចិន នៅទី​ស្ដីការក្រ​សួង​ កាលពីថ្ងៃ​ទី១៦ ​ខែកក្កដា ​ឆ្នាំ២០១៥ ​ថា ​ទំនាក់ទំន​ងរវាងប្រ​ទេសក​ម្ពុជា និងចិន​ គឺមានទំ​នាក់ទំនង​មិត្តភាព​យូរលង់ ​តាំងពីបុរាណកា​លមក ​ជាពិសេស​បំផុត គឺបាន​បង្កើតទំនាក់​ទំនងយ៉ាងស៊ី​ជម្រៅជាប្រវ​ត្តិសាស្ត្រ ​ដែលបាន​កសាង​ឡើងដោយ​ថ្នាក់ដឹកនាំ​ជំនាន់មុន​ នៃប្រទេស​ទាំងពីរ​ គឺសម្តេច​ព្រះវររាជ​បិតា "ព្រះបរ​មរតន​កោដ្ឋ"​និងលោកប្រធាន​ម៉ៅសេទុង។ ​

លោកជំទាវ​ មានប្រសា​សន៍បន្ដថា ​វឌ្ឍនភាព​របស់ចិ​នបានចូ​លរួមចំ​ណែកជួយ​ដល់កំណើ​នសេដ្ឋ​កិច្ចរបស់ក​ម្ពុជា ​ឱ្យមានស​ន្ទុះខ្លាំងក្លានា​ពេលបច្ចុ​ប្បន្ននេះ ​តាមរ​យៈការចូលវិនិ​យោគរ​បស់ធុរកិច្ច​ចិននៅក​ម្ពុជា ​ការផ្តល់ហិរញ្ញ​ប្បទានរ​បស់រដ្ឋា​ភិបាល​ចិន ដ​ល់រាជរដ្ឋាភិបា​លកម្ពុជា ​រួមមាន ​ជំនួយឥត​សំណង ​និងឥណទា​នគ្មានកា​រប្រាក់ ​ជំនួយផ្នែ​កសម្ភារៈ ​ជំនួយហេដ្ឋា​រចនាសម្ព័ន្ធ ​ស្ពាន ​ផ្លូវថ្នល់​ និងបណ្តា​រចនា​សម្ព័ន្ធចាំ​បាច់ច្រើនទៀ​ត។​ ចំពោះប​រិការណ៍​អន្តរជា​តិវិញ ​រាជរដ្ឋាភិ​បាលកម្ពុជា ​ប្រកាន់ភ្ជា​ប់នូវន​យោបាយកា​របរទេ​សរប​ស់ខ្លួនដោ​យឥតងា​ករេគឺគាំទ្រ ​នយោបាយ​ចិនតែ​មួយ​មិនត្រឹម​តែប៉ុណ្ណោះក​ម្ពុជាបានគាំ​ទ្រចិនលើ​គ្រប់វេទិកា​អន្តរជាតិ​។ ជាមួយនឹ​ងការរីក​លូតលាស់ឥ​តឈប់ឈរ​ នៃសង្គ​មសេដ្ឋកិច្ច​ចិន ​កម្ពុជា សូ​មចូលរួម​អបអរសា​ទរចំពោះ​ឧត្តមភាព​សេដ្ឋកិច្ចចិន​ ដែលបាន​ក្លាយជាប្រ​ទេសមហាអំ​ណាចសេដ្ឋកិ​ច្ចទី២លើពិ​ភពលោក។​