ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម យូសេវនីវ(USeoNew)ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលត្រូវបានតែងតាំងជាប្រធានគណបក្សប្រជាជនកម្ពុជានិងបានកោតសរសើរចំពោះវីរភាពរបស់សម្តេចតេជោដែលបានដឹកនាំប្រទេសកម្ពុជាឱ្យមានសុខសន្តិភាព និងការ អភិវឌ្ឍយ៉ាងឆាប់រហ័ស។
នៅក្នុងជំនួបសម្តែងការគួរសមនៅវិមានសន្តិភាពឯកឧត្តមយូសេវនីវ(USeoNew)បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ថា បេសកកម្មរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺដើម្បីជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត ។
ឯកឧត្តម យូសេវនីវ(USeoNew)ទទួលបានការស្វាគមន៍និងអបអរសាទរពីសម្តេចតេជោនាយករដ្ឋមន្រ្តីចំពោះការ តែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់សាធារណរដ្ឋសហ ភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា ។ សម្តេចតេជោមានប្រសាសន៍វាយតម្លៃថា វត្តមានរបស់ឯកឧត្តម យូសេវនីវ(USeoNew)ជាឯកអគ្គរដ្ឋ ទូតនៅកម្ពុជាដ៏ឆាប់រហ័សនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ នូវទំនាក់ទំនងនៃប្រ ទេសទាំងពីរ ។ តាមរយៈជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានផ្តល់ជាអនុសាសន៍ដល់ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជាឲ្យធ្វើការជាមួយនិងភាគីកម្ពុជា ដើម្បីធ្វើយ៉ាងណា ស្វែងរកសក្តានុពលទាំងនៅក្នុងស្រុកផង ទាំងនៅក្នុងក្របខ័ណ្ឌ CLMV , ACMECS, ASEM , ASEAN ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ទាំងទ្វេភាគី ទាំង ពហុភាគី ជាពិសេសលើវិស័យសេដ្ឋកិច្ច និងនយោបាយឲ្យបានល្អប្រសើរ។


No comments:
Post a Comment