នា សម័យប្រជុំពេញអង្គរដ្ឋសភា ថ្ងៃ ០៩ សីហា ២០១២
Friday, August 30, 2024
បទអន្តរាគមន៍ និងសេចក្តីអធិប្បាយស្តីពី «ការងារបោះបង្គោលខណ្ឌសីមាព្រំដែន គោក និងការកំណត់ព្រំដែនសមុទ្រ» រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណ រដ្ឋសង្គមនិយមវៀតណាម
នា សម័យប្រជុំពេញអង្គរដ្ឋសភា ថ្ងៃ ០៩ សីហា ២០១២
អត្ថបទគោល របស់សម្តេចតេជោ ហ៊ុន សែន សម្រាប់អធិប្បាយ ផ្តល់ការបំភ្លឺ ស្តីពី «ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រ» រវាង កម្ពុជា និងវៀតណាម
អត្ថបទគោល របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អធិប្បាយ ផ្តល់ការបំភ្លឺ ស្តីពី «ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រ» រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម
នាសម័យប្រជុំពេញ អង្គរដ្ឋសភា ថ្ងៃ ០៩ សីហា ២០១២
Thursday, August 29, 2024
ឯកឧត្តម ប៉ែន បូណា ឆ្លើយតបទៅក្រុមប្រឆាំងជ្រុលនិយមថា ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋដូចទឹកបាក់ទំនប់ ឆ្លុះបញ្ចាំងពីការគាំទ្រចំពោះរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានថ្លែងថា ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋដូចទឹកបាក់ទំនប់ ឆ្លុះបញ្ចាំងពីការគាំទ្រចំពោះរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ប្រទេសជាតិជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន។
ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ស្របពេលដែលប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានចូលរួមបរិច្ចាគក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដូចទឹកបាក់ទំនប់ មជ្ឈដ្ឋានក្រុមអ្នកប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បែរជាចោទប្រកាន់រាជរដ្ឋាភិបាលដោយធ្វើការបំផុសពាក្យមិនពិតមួយចំនួនជុំវិញការបង្កើតមូលនិធិនេះទៅវិញ។
ជុំវិញការចោទប្រកាន់ទាំងនេះ ឯកឧត្តម ប៉ែន បូណា ក៏បានគូសបញ្ជាក់ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កើតឡើងដោយសារបំណងប្រាថ្នា ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋដែលចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន បន្ទាប់ពីក្រុមប្រឆាំងចោទប្រកាន់ទាំងបំពានថា រាជរដ្ឋាភិបាលកាត់ដី៤ខេត្តទៅឱ្យប្រទេសវៀតណាម។
លើសពីនេះ ឯកឧត្តម ប៉ែន បូណា ក៏បានសង្កត់ធ្ងន់ថា ការបរិច្ចាគរបស់ប្រជាពលរដ្ឋ គឺធ្វើឡើងដោយការស្ម័គ្រចិត្តទៅតាមសទ្ធាជ្រះថ្លាប្រកបដោយទឹកចិត្តស្រឡាញ់ជាតិពិតប្រាកដដោយគ្មានការបង្ខិតបង្ខំមិនដូចការចោទប្រកាន់របស់ក្រុមប្រឆាំងនោះឡើយ ហើយម៉្យាងទៀត រាជរដ្ឋាភិបាល មានថវិកាគ្រប់គ្រាន់នៅក្នុងការអភិវឌ្ឍន៍ប្រទេសដូចដែលបានធ្វើកន្លងមករួចហើយ ប៉ុន្តែការបង្កើតមូលនិធិពេលនេះ គឺដោយសារតែសំណូមពររបស់ប្រជាពលរដ្ឋទើបរាជរដ្ឋាភិបាលបើកឱកាសឱ្យប្រជាពលរដ្ឋបានចូលរួមចំណែកក្នុងស្មារតីមហាសាមគ្គីជាតិ៕
Tuesday, August 27, 2024
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចូលរួមបរិច្ចាគថវិកា៤០លានរៀលដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន
(ភ្នំពេញ)៖ តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ បានបរិច្ចាគថវិកា៤០លានរៀលដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
សូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី តាមរយៈ Telegram & CoolApp: 012 961 971. ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី «អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២» សម្រាប់បរិច្ចាគសាច់ប្រាក់។
បរិច្ចាគតាមរយៈគណនីធនាគារដូចខាងក្រោម ឈ្មោះគណនី៖ «Foundation for Border Infrastructure Development»
លេខគណនីធនាគារទាំង៦ រួមមាន៖
១៖ ធនាគារកាណាឌីយ៉ា Canadia Bank: 1341325012 (KHR) , 1341325011 (USD)
២៖ ធនាគារអេហ្វធីប៊ី FTB Bank: 100020166686 (KHR) , 300020166537 (USD)
៣៖ ធនាគារអេប៊ីអេ ABA Bank: 7179 8 7179 (KHR) , 7179 9 7179 (USD)
៤៖ ធនាគារអេស៊ីលីដា ACLEDA Bank: 0001-05-559998-99 (KHR) , 0001-05-559998-88 (USD)
៥៖ ធនាគារខេប៊ីប្រាសាក់ KB PRASAC Bank: 033 190 910 002 (KHR) , 033 190 910 001 (USD)
៦៖ ធនាគាររីង WING Bank: 220820231 (KHR) , 220820232 (USD)
Monday, August 26, 2024
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ ចូលរួមបរិច្ចាគថវិកា១០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»
(ភ្នំពេញ)៖ តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកជំទាវ ប្រកាសចូលរួមបរិច្ចាគថវិកា ១០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន។
សូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី តាមរយៈ Telegram & CoolApp: 012 961 971. ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី «អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២» សម្រាប់បរិច្ចាគសាច់ប្រាក់។
បរិច្ចាគតាមរយៈគណនីធនាគារដូចខាងក្រោម ឈ្មោះគណនី៖ «Foundation for Border Infrastructure Development»
លេខគណនីធនាគារទាំង៦ រួមមាន៖
១៖ ធនាគារកាណាឌីយ៉ា Canadia Bank: 1341325012 (KHR) , 1341325011 (USD)
២៖ ធនាគារអេហ្វធីប៊ី FTB Bank: 100020166686 (KHR) , 300020166537 (USD)
៣៖ ធនាគារអេប៊ីអេ ABA Bank: 7179 8 7179 (KHR) , 7179 9 7179 (USD)
៤៖ ធនាគារអេស៊ីលីដា ACLEDA Bank: 0001-05-559998-99 (KHR) , 0001-05-559998-88 (USD)
៥៖ ធនាគារខេប៊ីប្រាសាក់ KB PRASAC Bank: 033 190 910 002 (KHR) , 033 190 910 001 (USD)
៦៖ ធនាគាររីង WING Bank: 220820231 (KHR) , 220820232 (USD)
ឯកឧត្តម ទេសរដ្ឋមន្រ្តី គី តិច និងលោកជំទាវ ប្រកាសបរិច្ចាគថវិកា១០លានរៀលដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»
(ភ្នំពេញ)៖ តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
ឯកឧត្តម គី តិច ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន ប្រកាសបរិច្ចាគថវិកា ១០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន។
សូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី តាមរយៈ Telegram & CoolApp: 012 961 971. ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី «អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២» សម្រាប់បរិច្ចាគសាច់ប្រាក់។
បរិច្ចាគតាមរយៈគណនីធនាគារដូចខាងក្រោម ឈ្មោះគណនី៖ «Foundation for Border Infrastructure Development»
លេខគណនីធនាគារទាំង៦ រួមមាន៖
១៖ ធនាគារកាណាឌីយ៉ា Canadia Bank: 1341325012 (KHR) , 1341325011 (USD)
២៖ ធនាគារអេហ្វធីប៊ី FTB Bank: 100020166686 (KHR) , 300020166537 (USD)
៣៖ ធនាគារអេប៊ីអេ ABA Bank: 7179 8 7179 (KHR) , 7179 9 7179 (USD)
៤៖ ធនាគារអេស៊ីលីដា ACLEDA Bank: 0001-05-559998-99 (KHR) , 0001-05-559998-88 (USD)
៥៖ ធនាគារខេប៊ីប្រាសាក់ KB PRASAC Bank: 033 190 910 002 (KHR) , 033 190 910 001 (USD)
៦៖ ធនាគាររីង WING Bank: 220820231 (KHR) , 220820232 (USD)
ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ និងលោកជំទាវ យ៉េត ម៉ូលីន ប្រកាសបរិច្ចាគថវិកា១០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»
(ភ្នំពេញ)៖ តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន ប្រកាសបរិច្ចាគថវិកា ១០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន។
សូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី តាមរយៈ Telegram & CoolApp: 012 961 971. ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី «អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២» សម្រាប់បរិច្ចាគសាច់ប្រាក់។
បរិច្ចាគតាមរយៈគណនីធនាគារដូចខាងក្រោម ឈ្មោះគណនី៖ «Foundation for Border Infrastructure Development»
លេខគណនីធនាគារទាំង៦ រួមមាន៖
១៖ ធនាគារកាណាឌីយ៉ា Canadia Bank: 1341325012 (KHR) , 1341325011 (USD)
២៖ ធនាគារអេហ្វធីប៊ី FTB Bank: 100020166686 (KHR) , 300020166537 (USD)
៣៖ ធនាគារអេប៊ីអេ ABA Bank: 7179 8 7179 (KHR) , 7179 9 7179 (USD)
៤៖ ធនាគារអេស៊ីលីដា ACLEDA Bank: 0001-05-559998-99 (KHR) , 0001-05-559998-88 (USD)
៥៖ ធនាគារខេប៊ីប្រាសាក់ KB PRASAC Bank: 033 190 910 002 (KHR) , 033 190 910 001 (USD)
៦៖ ធនាគាររីង WING Bank: 220820231 (KHR) , 220820232 (USD)
ឯកឧត្តម ទេសរដ្ឋមន្រ្តី ស្វាយ ស៊ីថា ប្រកាសបរិច្ចាគថវិកា៥លានរៀលដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»
(ភ្នំពេញ)៖ តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ប្រកាសបរិច្ចាគថវិកា ៥លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន។
សូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី តាមរយៈ Telegram & CoolApp: 012 961 971. ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី «អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២» សម្រាប់បរិច្ចាគសាច់ប្រាក់។
បរិច្ចាគតាមរយៈគណនីធនាគារដូចខាងក្រោម ឈ្មោះគណនី៖ «Foundation for Border Infrastructure Development»
លេខគណនីធនាគារទាំង៦ រួមមាន៖
១៖ ធនាគារកាណាឌីយ៉ា Canadia Bank: 1341325012 (KHR) , 1341325011 (USD)
២៖ ធនាគារអេហ្វធីប៊ី FTB Bank: 100020166686 (KHR) , 300020166537 (USD)
៣៖ ធនាគារអេប៊ីអេ ABA Bank: 7179 8 7179 (KHR) , 7179 9 7179 (USD)
៤៖ ធនាគារអេស៊ីលីដា ACLEDA Bank: 0001-05-559998-99 (KHR) , 0001-05-559998-88 (USD)
៥៖ ធនាគារខេប៊ីប្រាសាក់ KB PRASAC Bank: 033 190 910 002 (KHR) , 033 190 910 001 (USD)
៦៖ ធនាគាររីង WING Bank: 220820231 (KHR) , 220820232 (USD)
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ លោកគ្រូអ្នកគ្រូមានតួនាទីសំខាន់ណាស់ក្នុងការពង្រឹងសីលធម៌ និងឥរិយាបថរបស់សិស្ស
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា លោកគ្រូអ្នកគ្រូមានតួនាទីសំខាន់ណាស់ពោលគឺយើងត្រូវពង្រឹងសីលធម៌ និងឥរិយាបថរបស់សិស្ស ព្រោះបើសិស្សមានវិន័យល្អរៀនក៏ល្អដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សម្តេចមិនចង់ឃើញកូនខ្មែររៀននៅស្រុកខ្មែរហៅឪពុកម្តាយល្ងីល្ងើនោះទេ យើងត្រូវអប់រំគាត់ ទោះមានការវិត្តបែបណាក៏ដោយ ក៏ត្រូវមានអត្តសញ្ញាណខ្មែរ។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យឪពុកម្តាយទាំងអស់ពោលគឺទាំងសាលាបឋមសិក្សា មធ្យមសិក្សា វិទ្យាល័យ ចូលរួមគាំទ្រនិងអនុវត្តដោយស្វ័យម្ចាស់ការ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេច «អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជំរុញអនុវត្តន៍វិធានការគន្លឹះវិស័យអប់រំ នៅសាលាបឋមសិក្សាត្រពាំងក្អែក ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃសៅរ៍ ទី២៤ សីហា ២០២៤៕
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំ ផ្តោតសំខាន់ទៅលើ ចំណេះដឹង និងឥរិយាបថ
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការជំរុញអនុវត្តន៍វិធានការគន្លឹះវិស័យអប់រំ នៅសាលាបឋមសិក្សាត្រពាំងក្អែក ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំ សំដៅលើការកសាងមូលដ្ឋាននៅក្នុងខ្លួន ចំណេះដឹង និងឥរិយាបថ ពោលគឺមិនអាស្រ័យលើសំលៀកបំពាក់ល្អខាងក្រៅនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មានសិស្សខ្លះ បើទោះបីជាមានទ្រព្យធន ឪពុកម្តាយជាអ្នកមាន សំលៀកបំពាក់ស្អាតបាតមែន ប៉ុន្តែពេលខ្លះ មិនខំសិក្សារៀនសូត្រ និងមានអាកប្បកិរិយាមិនល្អផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ពុំមានអ្នកណាមួយល្អឥតខ្ចោះនោះទេ ប៉ុន្តែយើងត្រូវមានគោលដៅដែលចង់ឱ្យខ្លួនក្លាយទៅជាឥតខ្ចោះ ជាអ្វីដែលយើងត្រូវធ្វើ ហើយត្រូវផ្សាភ្ជាប់ទៅនឹងលទ្ធផល និងស្ថានភាពជាក់ស្តែងរបស់ខ្លួន៕
Sunday, August 25, 2024
ឯកឧត្តម វង្សី វិស្សុត ដឹកនាំប្រជុំក្រុមការងារបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត នៅខេត្តកំពង់ធំ
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤, ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ឯកឧត្តម ថោង ខុន, ឯកឧត្តម ស្វាយ ស៊ីថា, ឯកឧត្តម ថោ ជេដ្ឋា, ឯកឧត្តម សុខ សូកេន , ឯកឧត្តម នាង ផាត, ឯកឧត្តម សួស យ៉ារ៉ា, លោកជំទាវ សាយ សំអាត, លោកជំទាវ ឃួន ឃុនឌី និងឯកឧត្តម នួន ផារ័ត្ន ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិកសមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងក្រុង-ស្រុកជាច្រើនរូប។
ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានប្រចាំការនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានធ្វើរបាយការណ៍ជូនអង្គប្រជុំជ្រាប អំពីលទ្ធផលការងារជាច្រើនដែលសម្រេចបានក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ នេះ ក្នុងបុព្វហេតុបម្រើប្រជាជន និងការពង្រឹងគណបក្ស។ ជាក់ស្តែង មន្រ្តីគណបក្សមូលដ្ឋានដោយមានការគាំទ្រពីក្រុមការងារគ្រប់លំដាប់បានចូលរួមយ៉ាងសស្រាក់សស្រាំ ដោយយកអស់នូវកម្លាំងកាយ ចិត្ត និងស្មារតី ចូលរួមអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្ស, កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងជាពិសេសគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ ឯកឧត្តមប្រធានគណបក្សខេត្តបានបន្តលើកឡើងថា ក្រោមការដឹកនាំ និងការតម្រង់ទិសជាបន្តបន្ទាប់របស់ឯកឧត្តម វង្សី វិស្សុត, បច្ចុប្បន្នទាំងមន្រ្តីគណបក្សមូលដ្ឋាននិងមកពីថ្នាក់កណ្តាលបានបង្រួបបង្រួម, ប្រមូលកម្លាំង និងច្របាច់បញ្ចូលពីថ្នាក់កណ្តាល, ថ្នាក់ខេត្ត, ក្រុង-ស្រុក, ឃុំ-សង្កាត់, កម្លាំងយុវជន និងសកម្មជនគណបក្ស ឱ្យក្លាយជាអង្គតែមួយ ក្នុងរចនាសម្ព័ន្ធក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ចាប់ពីកម្រិតខេត្ត រហូតដល់កម្រិតគ្រប់ភូមិទាំងអស់រួចរាល់ និងបានធ្វើកិច្ចការជាច្រើនទៀតដើម្បីពង្រឹងគណបក្សដូចជា៖ ការរៀបចំគម្រោងសាងសង់ទីស្នាក់ការគណបក្សឱ្យបានសមរម្យនិងអាចឆ្លើយតបទៅបាននឹងតម្រូវការការងារគណបក្ស, ការរៀបចំមូលនិធិក្រុមការងារនៅគ្រប់កម្រិត,ការរៀបចំក្រុមការងារសម្របសម្រួលនិងទទួលបន្ទុកកិច្ចការយុវជន និងក្រុមការងារទទួលបន្ទុកកិច្ចការសង្គម ជាដើម។
ឯកឧត្តម នួន ផារ័ត្ន ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម វង្សី វិស្សុត ដែលបានរៀបចំបង្កើតក្រុមការងារតាមវិស័យចំនួនដូចជា៖ ក្រុមការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, ក្រុមការងាររៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងក្រុមការងារលើកកម្ពស់ជីវភាពប្រជាជន ដើម្បីជំរុញការអភិវឌ្ឍរបស់ខេត្តកំពង់ធំ ជាពិសេសការលើកកម្ពស់ជីវភាព, ការបង្កើតការងារ, មុខរបរ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ទន្ទឹមនេះ ការរៀបចំបង្កើតក្រុមការងារចល័តអន្តរាគមន៍បន្ទាន់ចំនួន ២ ក្រុម សម្រាប់ចេញធ្វើអន្តរាគមន៍ជួយជួសជុល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ក៏ជួយដោះស្រាយការលំបាក និងតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនបានភ្លាមៗផងដែរ។ ជាមួយនេះ ការរៀបចំក្រុមមេធាវីប្រចាំគណបក្សខេត្ត និងជួយការពារក្តីប្រជាជនតាមក្រុង ស្រុកទាំង៩ ដោយក្នុងមួយក្រុង/ស្រុក មានសមាសភាពចំនួន ៥ រូប ក៏ចូលរួមដោះស្រាយបញ្ហាយុត្តិធម៌សង្គម និងទំនាស់សង្គមផងដែរ ពិសេសទំនាស់ដីធ្លី។
ឯកឧត្តម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ធំ ដែលកន្លងមកបានខិតខំយកអស់កំលាងកាយ ចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួន ដោយសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនប្រជាជន និងគណបក្ស ជាពិសេសការសម្រេចបានជោគជ័យដ៏ធំធេងលើសពីការរំពឹងទុក នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះ។ ឈរលើមូលដ្ឋាននេះ ឯកឧត្តម វង្សី វិស្សុត បានផ្តាំផ្ញើដល់មន្រ្តីគណបក្ស ទាំងមកពីថ្នាក់កណ្តាល និងមូលដ្ឋាន ត្រូវបន្តរួបរួមគ្នាជាកម្លាំងសរុប ក្នុងបុព្វហេតុតែមួយ គឺបម្រើប្រជាជន និងដណ្តើមសន្លឹកឆ្នោតជូនគណបក្ស ដើម្បីសម្រេចចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយកំពង់ធំទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា ភាពរឹងមាំជានយោបាយរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងបរិការណ៍បច្ចុប្បន្ន ក៏ដូចជាដើម្បីអាចជះឥទ្ធិពលទៅដល់ខេត្តជុំវិញ ដោយសារខេត្តកំពង់ធំមានភូមិសាស្រ្តធំ និងស្ថិតនៅចំចំណុចកណ្តាលនៃប្រទេស។
ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើ ក៏ដូចជាដើម្បីត្រៀមខ្លួនឆ្ពោះទៅដណ្តើមជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៨ ខាងមុខ យើងត្រូវរួមគ្នាផ្តោតលើយុទ្ធសាស្រ្ត ឬការដ្ឋានចំនួន ៣ ៖ ទី១. ការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជនពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ, ប្រាក់ចំណូល, ការងារ និងការប្រកបអាជីវកម្ម និងមុខរបរផ្សេងៗ ដោយរួមទាំងការធ្វើកសិកម្ម និងវិស័យផ្សេងទៀតក្រៅពីកសិកម្ម និងការបង្កើនគុណភាព និងប្រសិទ្ធភាពនៃសេវាសាធារណៈគ្រប់ប្រភេទ ដូចជាសេវាសន្តិសុខសណ្តាប់ធ្នាប់, សេវាយុត្តិធម៌, សេវាអប់រំ, សុខាភិបាល, រដ្ឋបាល និងសេវាពាក់ព័ន្វអាជីវកម្ម ធុរកិច្ច និងប្រព័ន្ធសង្គម ព្រមទាំងបញ្ហាសមធម៌និងយុត្តិធម៌សង្គម។ ឯកឧត្តមបានបន្តថា បញ្ហាសមធម៌និងយុត្តិធម៌សង្គម ក៏មានចំណែកសំខាន់ មិនចាញ់បញ្ហាជីវភាពនិងសេដ្ឋកិច្ចប្រជាជនដែរ។ ដូចនេះ យើងត្រូវបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តខិតខំដោះស្រាយបញ្ហាទាំងនេះឱ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញលទ្ធផលជាក់ស្តែងជាប្រយោជនដល់ប្រជាជន និងការអភិវឌ្ឍនៅមូលដ្ឋាន ក៏ដូចជាដើម្បីដោះស្រាយកង្វល់ និងក្តីបារម្ភរបស់ប្រជាជន សំដៅបង្កើនមូនដ្ឋាននៃជំនឿទុកចិត្តដ៏រឹងមាំនិងយូរអង្វែងរបស់ប្រជាជនមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ទី២. ការកសាង និងពង្រឹងគណបក្ស តាមរយៈការពង្រឹងការដឹកនាំនៅគ្រប់ថ្នាក់, ការធ្វើជាគំរូល្អ ប្រកបដោយគុណធម៌ និងសីលធម៌, ការរៀបចំប្រព័ន្ធការងារ និងរបៀបរបបការងារ ទាំងរបបប្រជុំ រាយការណ៍ និងត្រួតពិនិត្យ និងការកសាងសមាជិកបក្ស ទាំងបរិមាណ និងគុណភាព ដោយផ្តោតជាពិសេសលើយុវជន ដែលជាកម្លាំងបន្តវេន ព្រមទាំងការបំពាក់ធនធាន និងមធ្យោបាយចាំបាច់នានា។ និង ទី៣. ការទប់ស្កាត់ និងឆ្លើយតបរាល់ឧបាយកលទុច្ចរិតនានា ដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្តជូនប្រជាជន។ ទន្ទឹមនេះ ត្រូវខិតខំផ្សព្វផ្សាយ ឃោសអប់រំ ពន្យល់ និងធ្វើប្រតិកម្មរហ័ស ដើម្បីទប់ស្កាត់ប្រជាជនកុំចាញ់បោកការអូសទាញ ការញុះញង់ និងការមួលបង្កាច់របស់ក្រុមអគតិនានា ហើយមិនត្រូវទុកឱ្យមានលំហរដល់ពួកនេះធ្វើសកម្មភាព និងស៊ីឡាកបានឡើយ។
ឯកឧត្តម វង្សី វិស្សុត បានបន្តណែនាំដល់មន្រ្តីគណបក្សបន្តធ្វើអំពើល្អ, អំពើត្រឹមត្រូវ និងត្រូវបន្តខិតខំបម្រើប្រជាជន ជាពិសេសត្រូវពង្រឹងការផ្តល់សេវាសាធារណៈផ្សេងៗឱ្យបានលឿន និងប្រកបដោយគុណភាព ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា និងខិតខំអនុវត្តការងារមួយចំនួនន ដែលមានចរិតយុទ្ធសាស្រ្តយូរអង្វែង។ ឯកឧត្តមក៏បានបន្តណែនាំដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ចាត់តាំងអនុវត្តសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានា ហើយត្រូវខិតខំដោះស្រាយការលំបាករបស់បងប្អូនប្រជាជនដែលរង់គ្រោះដោយទឹកជំនន់ និងត្រូវត្រៀមបន្តជួយដល់បងប្អូននៅពេលទឹកស្រក តាមស្ថានភាពជាក់ស្តែង។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការបង្រ្កាបនិងទប់ស្កាត់បទល្មើធនធានធម្មជាតិ ពិសេសក្នុងភូមិសាស្រ្តតំបន់បឹងទន្លេសាប និងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញឿន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ឯកឧត្តមក៏បានបន្តក្រើនរំលឹកដល់មន្រ្តីបក្សថា ក្នុងការបំពេញភារកិច្ច គឺត្រូវប្រកាន់ខ្ជាប់ និងគោរពឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ ហើយបើក្នុងករណីមានការប្រព្រឹត្តខុសឆ្គង គឺត្រូវប្រញាប់កែកំហុសរបស់ខ្លួន ដោយយកតាមអភិក្រម នាំគ្នាឆាប់ដុសក្អែល បើពុំនោះទេ នឹងប្រឈមមុខជាមួយនឹងការវះកាត់ជាក់ជាមិនខានឡើយ៕
Thursday, August 22, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល១២ខែនេះ កម្ពុជាអនុម័តគម្រោងវិនិយោគសរុបចំនួន៣៩១គម្រោងក្នុងទឹកប្រាក់ប្រមាណ៧,៦ពាន់លានដុល្លារបង្កើតការងារជាង៣៤ម៉ឺនកន្លែង
នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៣៩១គម្រោងដែលមានទឹកប្រាក់ប្រមាណ៧,៦ពាន់លានដុល្លារ ដែលក្នុងនោះមានវិនិយោគិនពីបរទេស មកពីចិន សហរដ្ឋអាមេរិក ជប៉ុន កាណាដា កូរ៉េខាងត្បូង ស៊ុយអែត អាស៊ាន សហភាពអឺរ៉ុប អូស្រ្តាលី និងពីបណ្តាប្រទេសជាច្រើនទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការវិនិយោគខាងលើផ្តោតលើវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្មទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ហើយមានលទ្ធភាពបង្កើតការងារជាង៣៤ម៉ឺនកន្លែងជូនប្រជាជនកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ទោះបីស្ថានភាពសន្តិសុខពិភពលោក មានភាពមិនប្រាកដប្រជា ដែលជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាក៏ដោយ ក៏ការងារនៅតែមានភាពវិជ្ជមាន។ សម្ដេចបានបន្តថា បើទោះបីជាមានការបិទទ្វាររោងចក្រខ្លះក៏ពិតមែន តែក៏មានរោងចក្រជាច្រើនបានបើកទ្វារផងដែរ ដោយបានបង្កើតការងារសរុបបានចំនួនជាង២២ម៉ឺនកន្លែង ក្នុងនោះរោងចក្រក្នុងវិស័យកាត់ដេរ វាយនភ័ណ្ឌបានបើកថ្មីចំនួន២៧៥ និងបានបង្កើតការងារថ្មីចំនួនជាង១៣ម៉ឺនកន្លែង៕
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានបញ្ចប់គម្រោងធំៗនៅទូទាំងប្រទេស និងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនទៀត
សូមទស្សនារូបភាព៖ ពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
