Wednesday, June 26, 2024

ដរាបណាគណបក្សប្រជាជនកម្ពុជា នៅមានឧកាសដឹកនាំបន្ត ជីវភាពរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជាការ នៅតែបន្តយកចិត្តទុកដាក់ និងលើកកម្ពស់


នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នៅសាកលវិទ្យាលយ័ការពារជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅមានឧកាសដឹកនាំបន្ត នោះ ជីវភាពរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជាការ នៅតែបន្តយកចិត្តទុកដាក់និងលើកកម្ពស់ជាបន្តបន្ទាប់។ 


សម្តេចធិបតី បានបន្តទៀតថា តិចឬច្រើនយើងត្រូវបន្តជួយគ្នាយកចិត្តទុកដាក់ គ្រប់ជ្រុង ហើយពីមុនយើងមានតែប្រាក់សោធនឥលូវយើងមានគោលនយោបាយរបបផ្ទះ ហើយផ្ទះមិនមែនតែអ្នកអត់ផ្ទះអត់ដីនោះទេ ជាអាទិភាពធំគឺយើងរៀបចំជូន ព្រោះ កន្លែងខ្លះគាត់មានដីតែអត់ផ្ទះ។ 


ក្នុងឳកាសនោះ សម្តេចធិបតី ក៏បានអរគុណដល់ឯកឩត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានគិតគូរចេញប័ណ្ណ ប.ស.ស ដើម្បីងាយស្រួល



ពិនិត្យសុខភាព។ ពេទ្យយោធាបន្ថែមទៅលើប័ណ្ណ ប.ស.ស ពេទ្យភូមិភាគ ពេទ្យ១៧៩ គឺព្យាបាលជូនដោយមិនគិតថ្លៃ បន្ថែមជម្រើសមួយទៀតគឺបានទាំងកងទ័ព ពេទ្យកងទ័ពនៅតាមភូមិភាគ នៅតាមក្រសួងការពារជាតិ និងនៅតាមពេទ្យរដ្ឋនៅគ្រប់កន្លែងជាមួយប័ណ្ណ ប.ស.ស នេះ។ សម្តេច គាំទ្រធ្វើដើម្បីផលប្រយោជន៍វិជ្ជមានដល់អតីតយុទ្ធជន និងអតីតមន្ត្រីរាជការ៕

No comments:

Post a Comment