\
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតារបស់ក្រុមហ៊ុន Toyota នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញនៅព្រឹកនេះ គឺជាសក្ខីភាពមួយបង្ហាញពីជំនឿទុកចិត្តនិងសក្តានុពលកម្ពុជាជូនដល់វិនិយោគិននានា ដែលកំពុងចាប់អារម្មណ៍ និងកំពុងធ្វើការសម្រេចចិត្ត។
សម្តេចធិបតី បានថ្លែងបន្តថា ក្រុមហ៊ុនតូយ៉ូតា គឺជាក្រុមហ៊ុនយក្ខ ហើយបើយក្ខទៅណាហើយ នោះគេឯងនឹងឆាប់មើលឃើញ។ សម្ដេចថា យក្ខមែន តែមុននឹងយក្ខធ្វើអ្វីមួយ គឺតែងតែបានគិតគូរច្បាស់លាស់ណាស់ ដូច្នេះបើក្រុមហ៊ុនយក្ខមកកម្ពុជាប្រកបដោយភាពជឿទុកចិត្តហើយ នោះច្បាស់ណាស់ក្រុមហ៊ុនផ្សេងៗទៀត នឹងប្រាកដជាមានទំនុកចិត្តទៅតាមនោះផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុនវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ៕
No comments:
Post a Comment