Tuesday, April 09, 2024

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ នៃក្រសួងផែនការ


 CMF:

ឯកឧត្តម លោកជំទាវ សមាជិក រាជរដ្ឋាភិបាល
គណៈធិបតី ភ្ញៀវកិត្តិយស
តំណាងដៃគូ​អភិវឌ្ឍន៍អង្គសន្និបាត
អង្គពិធីទាំងមូលជាទី​មេត្រី!

ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួម ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងផែនការ ដែលជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ពង្រឹងភាតរភាពការងារ និង ជាយន្តការដ៏ចាំបាច់មួយ សម្រាប់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការ គ្រប់ជាន់ថ្នាក់ ស្វែងយល់ស៊ីជម្រៅអំពីវឌ្ឍនភាព, បញ្ហាប្រឈម និង ជម្រើសដំណោះស្រាយ ដើម្បីលើកកម្ពស់អភិបាលកិច្ច, សមត្ថភាព និង គុណភាព ស្ថាប័ន ។

ខ្ញុំជឿជាក់ថា កិច្ចពិភាក្សា និង ការផ្លាស់ប្តូរយោបល់តាមជំនាញ, បទពិសោធន៍ របស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ ព្រមទាំងភាគីពាក់ព័ន្ធ គឺជាធាតុចូលយ៉ាងសំខាន់ សម្រាប់វឌ្ឍនភាពបន្ថែមទៀត នៃ ការងារផែនការ, ស្ថិតិ និង ប្រជាជន និង ការអភិវឌ្ឍ, សំដៅបង្កើនប្រសិទ្ធភាព ការងាររបស់ក្រសួង ដើម្បីរួមចំណែកអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ និង ការកែទម្រង់វិស័យសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដាយជោគជ័យ ។

ជាការពិត, ក្រសួងផែនការមានតួនាទីសំខាន់, ជាសេនាធិការដ្ឋានរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ, ផែនការវិនិយោគសាធារណៈ, ការងារ អត្តសញ្ញាណគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ, ការងារលើកកម្ពស់អាហារូបត្ថម្ភ, ការងាររៀបចំ និង គ្រប់គ្រងប្រព័ន្ធទិន្នន័យជាតិ និង ផលិត និង ផ្សព្វផ្សាយស្ថិតិជាតិលើវិស័យចម្បងៗ ដែលរួមមាន ស្ថិតិប្រជាសាស្ត្រ, សេដ្ឋកិច្ច, សុខភាព, សង្គមកិច្ច និង កសិកម្ម សម្រាប់ក្រសួង-ស្ថាប័ននានា ប្រើប្រាស់ ក្នុងការរៀបចំផែនការអភិវឌ្ឍ និង ការតាមដានត្រួតពិនិត្យតាម វិស័យរបស់ខ្លួន, និង ការងារប្រជាជន និង ការអភិវឌ្ឍ ។ លើសពីនេះទៀត, ក្រសួងផែនការ ក៏ជាសេនាធិការដ្ឋានរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និង សម្របសម្រួលការងារ ក្នុងបរិការណ៍អន្តរជាតិជាច្រើនទៀត រួមមានការងារគោលដៅអភិវឌ្ឍប្រកបដោយចីរភាព, ការងារពង្រឹង និងតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និង ការអភិវឌ្ឍ, និងការងាររៀបចំការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ។ ក្នុងនោះ, សាលាជាតិផែនការ និង ស្ថិតិ គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សមួយដ៏មានសារៈសំខាន់លើវិស័យផែនការ, ស្ថិតិ និង ប្រជាសាស្រ្ត ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស ។

តាមរយៈការបូកសរុបលទ្ធផលការងាររបស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួង ផែនការ, ខ្ញុំសូមធ្វើការកោតសរសើរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ ដែលបានរួមចំណែកដឹកនាំ គ្រប់គ្រង និង អនុវត្តការងារ ក្នុងវិស័យផែនការ, ស្ថិតិ និង ប្រជាជននិង ការអភិវឌ្ឍ រហូតទទួលបាននូវសមិទ្ធផលធំធេងជាច្រើន ដូចបានរៀបរាប់ខាងលើនេះ។ ខ្ញុំក៏សូមយកឱកាសនេះ, សម្តែងការដឹងគុណចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អតីតទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងផែនការ ដែលបានដឹកនាំក្រ​សួងផែនការបានយ៉ាងល្អ ក្នុងរយៈពេលជាង ២៥ ឆ្នាំកន្លងមកនេះ។ សមិទ្ធផលនេះ ពិតជាបានកសាង និង រក្សាទុកឱ្យអ្នកជំនាន់ក្រោយ, ជាពិសេស ការអភិវឌ្ឍមូលធនមនុស្សលើវិស័យផែនការ, ស្ថិតិ និង ប្រជាសាស្រ្ត ។

ខ្ញុំយល់ស្របតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងផែនការ, អំពីសារៈសំខាន់ និង ភាពចាំបាច់ មិនអាចខ្វះបាន នៃ ការងារផែនការ, ស្ថិតិ និង ប្រជាជន និង ការអភិវឌ្ឍ ។ ខ្ញុំសូមផ្តល់នូវទស្សនៈផ្ទាល់ខ្លួន ដោយធ្វើការប្រៀបធៀបការងារ “ផែនការ និង ស្ថិតិ” ទៅនឹង “អណ្តាត និង ធ្មេញ” ដែល មិនអាចខ្វះបាន ហើយត្រូវការគ្នាទៅវិញទៅមក ។

[ផ្ដើមសេចក្ដីអធិប្បាយ១]

(១) ការងារផែនការ ពិសេសការប្រមូលនិងវិភាគទិន្នន័យជាការសំខាន់

ទិន្នន័យត្រឹមត្រូវនាំឱ្យយើដាក់ចេញផែនការត្រឹមត្រូវ។ ទិន្នន័យគ្រប់ជ្រុងជ្រោយជួយឱ្យយើងដាក់ចេញផែនការដែលមាន(ការ)ធានានិរន្តរភាពនិងប្រសិទ្ធភាពនៅក្នុងការអនុវត្ត។ បច្ចុប្បន្នយើងធ្វើអ្វី គឺផ្អែកទៅលើវិទ្យាសាស្ត្រទាំងអស់។ យើងមិនអាចយកគ្រូទាយមកទាយថាឆ្នាំក្រោយធ្វើអីត្រូវនោះទេ។ យើងត្រូវមានផែនការយូរអង្វែងដោយប្រៀបធៀបនិងតាមដានការវិវត្តិតាមវិស័យ ការប្រែប្រួលសេដ្ឋកិច្ចពិភពលោក វិស័យនយោបាយនិងសន្តិសុខជាតិ។ នេះគឺជាមូលដ្ឋានកសាងផែនការ ជាពិសេសការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែង ដូចជាយុទ្ធសាស្ត្របញ្ចកោណជាដើម ដែលមានពេល២៥ឆ្នាំ។ បើយើងរៀបចំផែនការតាមអារម្មណ៍នឹកឃើញ១ឆ្នាំម្ដង, ២ឆ្នាំម្ដង ដែលគ្មានទិសដៅ (តើអាច)មានសង្គតិភាពរយៈពេលវែងទេ? យើងនឹងវិលវល់ មិនអាចធានាពីតម្រូវការធនធានមនុស្សបាន។ ដូច្នេះ ការងារផែនការនេះ ហើយការប្រមូលវិភាគទិន្នន័យឱ្យបានច្បាស់លាស់សំខាន់។

[បញ្ចប់សេចក្ដីអធិប្បាយ១]

ចំណែកការងារ “ប្រជាជន និង ការអភិវឌ្ឍ” ប្រៀបដូចនឹង “ដងខ្លួនមនុស្សទាំងមូល”។ ក្នុងន័យនេះ ការរៀបចំផែនការមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង ឆ្លើយតបទៅនឹងតម្រូវការ សង្គម ទាមទារឱ្យមានទិន្នន័យដែលយើងបាន ដូចខ្ញុំបញ្ជាក់អម្បាញ់មិញ និងការចាំបាច់សម្រាប់ធានានូវប្រសិទ្ធភាព។

ដូច្នេះ, ការងារផែនការ, ស្ថិតិ និងប្រជាជន និងការអភិវឌ្ឍ ត្រូវ​អនុវត្តដោយប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាព​នៃ​ប្រព័ន្ធតួអង្គតែមួយ»,​ ដែលប្រព័ន្ធនេះ នឹងបង្កើតជាកម្លាំងចលករយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តការងារកែទម្រង់ព្រមគ្នានិងមានសង្គតិភាពជាមួយគ្នា, ទាំងការពង្រឹងអភិបាលកិច្ចនិងគុណភាពស្ថាប័ន។

[ផ្ដើមសចក្ដីអធិប្បាយ២]

(២) ក្រសួងផែនការមានតួនាទីសំរួលការប្រមូល គ្រប់គ្រង និងវិភាគទិន្នន័យ

នៅក្នុងន័យនេះ ការប្រមូល ការគ្រប់គ្រង និងការវិភាគទិន្នន័យគឺសំខាន់។ ក្រសួងស្ថាប័ន​នីមួយៗ (បានកសាង)សមត្ថភាពមន្ត្រីរៀងៗខ្លួន (ដើម្បីធ្វើការងារ)ប្រមូលទិន្នន័យ។ រាជរដ្ឋាភិបាលមាន ៣០ស្ថាប័ន។ បើសិនជាស្ថាប័ននីមួយៗ យកតែទិន្នន័យរៀងៗ ខ្លួនទៅធ្វើផែនការ ប្រាកដជា(មាន)បញ្ហា។ ទាមទារត្រូវ(មាន)ស្ថាប័នតួអង្គមួយសំខាន់(ដែលធ្វើការសំរបសំរួល)។ សូម្បីតែក្នុងការចាក់វ៉ាក់សាំង(ការពារកូវីដ១៩)កន្លងទៅ កន្លែងខ្លះ ទិន្នន័យផ្តល់ពីខណ្ឌ ខុសពីទិន្នន័យដែលផ្តល់ពីសង្កាត់ ខុសពីទិន្នន័យរបស់ក្រសួងផែនការ … (ផ្អែកលើបទពិសោធន៍នេះចាំបាច់)ត្រូវមានតួអង្គមួយដែលសំខាន់ក្នុងការសំយោគនិងដាក់ចេញជាទិន្នន័យរួមសម្រាប់ធ្វើការវិភាគ ដែលក្នុងន័យនេះ ក្រសួងផែនការ(មានតួនាទីដ៏)សំខាន់។​

[បញ្ចប់សេចក្ដីអធិប្បាយ២]

ក្នុងក្របខ័ណ្ឌ «ជវភាពនៃប្រព័ន្ធតួអង្គតែ មួយ», ការងារត្រូវអនុវត្តប្រកបដោយសហថាមពល (ការផ្គួបថាមពល​ដោយប្រទាក់ក្រឡា និង ស៊ីសង្វាក់គ្នា), មានកិច្ចសហការជិតស្និទ្ធ, ផ្ដល់ព័ត៌មាន និង បំពេញឱ្យគ្នាទៅវិញទៅមក ព្រមទាំងមានការទទួលខុសត្រូវ ដើម្បីរួមគ្នាសម្រេចបានជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្ត្រ និង គោលនយោបាយ​អភិវឌ្ឍជាតិ ។

ក្រសួងផែនការ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈ ការរៀបចំក្របខ័ណ្ឌគោលនយោបាយ, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាច្រើន រួមទាំងការងារស្ថិតិផង។ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ គឺជាឯកសារផែនការដ៏មានសារៈសំខាន់ សម្រាប់អនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំង យុទ្ធសាស្រ្តបញ្ចកោ ណ- ដំណាក់កាលទី ១, និង គោលដៅ និង អនុសញ្ញាសកលនានាដែលកម្ពុជាបានផ្តល់សច្ចាប័ន។ កម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល ជាឧបករណ៍ សម្រាប់អនុវត្តគោលនយោបាយអាទិភាពជាតិ ដែលមានចែងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និង ជាធាតុចូល សម្រាប់ការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុ​​សាធារណៈ​រយៈពេលមធ្យមក្របខ័ណ្ឌថវិការយៈពេលមធ្យម និង ច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំ​ឆ្នាំ។ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា និង របាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត គឺជាឯកសារៈសំខាន់សម្រាប់អនុវត្តគោលដៅ និង អនុសញ្ញាសាកលដែលកម្ពុជាបានផ្តល់សច្ចាប័ន។ កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រូវបានទទួលស្គាល់ និង ប្រើប្រាស់ទូលំទូលាយ សម្រាប់ជួយដល់គ្រួសារក្រីក្រ និង ជនងាយរងហានិភ័យ តាមរយៈ កម្មវិធីគាំពាំសង្គម និង សុខភាព។

ដូចខ្ញុំបានលើកឡើងខាងលើ គោលនយោបាយ ផែនការ ឬ យុទ្ធសាស្រ្តអភិវឌ្ឍ, ទាំងនេះមិនអាចវាស់វែងបានទេ បើមិនមានសូចនាករសម្រាប់តាមដានត្រួតពិនិត្យ និង វាយតម្លៃទេនោះ ហើយការបង្កើតសូចនាករដែលមានលក្ខណៈសាមញ្ញជាក់លាក់, អាចវាស់វែងបាន, អាចជឿទុកចិត្តបាន និង មានពេលវេលាជាក់លាក់ ត្រូវមានទិន្នន័យស្ថិតិដែលសុក្រឹត, មានគុណភាព និងទាន់ពេលវេលា ។ ដូច្នេះ, ការងារស្ថិតិ ពិតជាចាំបាច់មិនអាចខ្វះបាន។ ក្នុងន័យនេះ, ទិន្នន័យ និង ស្ថិតិ ពិតជាមានសារៈសំខាន់ដែលជួយឱ្យអ្នករៀបចំគោលនយោបាយ និង ផែនការ អាចមើលឃើញស៊ីជម្រៅ។

ពាក់ព័ន្ធនឹងគោលនយោបាយជាតិប្រជាជន ខ្ញុំធ្លាប់បានលើកជាច្រើនដងនៅក្នុងវេទិកានានាសាធារណៈ ពាក់ព័ន្ធនឹងការកើនឡើង នៃចំនួនមនុស្សវ័យចាស់កម្ពុជានៅក្រោយឆ្នាំ ២០៥។ នៅពេលនេះ ខ្ញុំសូមធ្វើការគូសបញ្ជាក់បន្តិចអំពី ចំណោលប្រជាជនតាមសេណារីយ៉ូសមស្រប ដោយ ផ្អែកតាមលទ្ធផលជំរឿនទូទៅនៃប្រជាជនឆ្នាំ ២០១៩, បង្ហាញថា នៅឆ្នាំ ២០៥០ កម្ពុជាមានប្រជាជនអាយុក្រោម ១៥ ឆ្នាំ ប្រហែលជា១៥,៥%, ប្រជាជនអាយុ ១៥-៦៤ ឆ្នាំ មានប្រមាណ ៦៧,៥%, និង ប្រជាជនអាយុ ៦៥ ឆ្នាំឡើង មាន ១៧,១%។ ក្នុងន័យនេះ មានន័យថា នៅឆ្នាំ ២០៥០, កម្ពុជាបន្តមានប្រជាជនក្នុងវ័យធ្វើការច្រើន, ក៏ប៉ុន្តែ ប្រជាជនវ័យចាស់ចាប់ផ្តើមមានចំនួនច្រើនជាងប្រជាជនវ័យក្មេងជាបណ្តើរៗ (គឺ ១៧,១% ទល់នឹង ១៥,៥%)។

ផលធៀបក្នុងបន្ទុកសេដ្ឋកិច្ចមានចំនួន ៤៨ នាក់ ក្នុងចំណោមកម្លាំងពលកម្ម ១០០នាក់ ដែលបង្ហាញថា កម្ពុជាបន្តមានបន្ទុកសេដ្ឋកិច្ចស្រាល។ ដូច្នេះ យើងអាចនិយាយបានថាបញ្ហាកង្វះកម្លាំងពលកម្មនៅក្រោយឆ្នាំ ២០៥០មិនទាន់ជាបញ្ហាចោទធំប៉ុន្មានទេ , ប៉ុន្តែអ្វីដែលត្រូវយកចិត្តទុកដាក់នោះ គឺការពង្រឹងសមត្ថភាពជំនាញដល់យុវជន ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភប្រជាសាស្រ្ត និង ភាគលាភយេនឌ័រឱ្យបានជាអតិបរមាដូចមានចែងក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ។

ជាការពិត, គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ គឺឈរលើគោលការណ៍ “ទទួលស្គាល់ និង គាំទ្រចំពោះសិទ្ធិ​របស់គូស្វាមីភរិយា និង បុគ្គល​ទាំងអស់ ឱ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្តដោយសេរី និង ទទួលខុសត្រូវលើចំនួនកូន​ និង ការពន្យារកំណើត,​ ហើយឱ្យមានលទ្ធភាពទទួលបាននូវព័ត៌មាន ការអប់រំ ​សេវា និង មធ្យោបាយ ដើម្បីធ្វើការសម្រេចចិត្ត”។ ទោះជាយ៉ាងនេះក្តី, ខ្ញុំសូមលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ចគួរមានកូនច្រើនលើសពីកម្រិតជំនួស (២,១) ដើម្បីចៀសវាងនូវហានិភ័យនាកង្វះកម្លាំង។

[ផ្ដើមសេចក្ដីអធិប្បាយ៣]

(៣) នៅឆ្នាំ ២០៥០ ចំនួនប្រជាជនវ័យចាស់មានចំនួនច្រើនជាងអ្នកមានអាយុ ១៥ឆ្នាំ

ក្នុងបទបង្ហាញខាងក្រោម ដែលខ្ញុំចូលមកអម្បាញ់មិញ ឯកឧត្តមដែលបានធ្វើបទបង្ហាញ​ក៏មានចំណាប់អា​រម្មណ៍បែបនេះ គឺយើងឃើញថានៅឆ្នាំ ២០៥០ ចំនួនប្រជាជនដែលមានវ័យចាស់ នឹងមានចំនួនច្រើនជាងអ្នក(មានអាយុ) ១៥ឆ្នាំ។ អ្នកមានអាយុ ១៥ឆ្នាំ នឹងឈានចូលមកក្នុង(វ័យ)កណ្ដាល ហើយអ្នក(មានវ័យ)កណ្ដាលនេះ នឹងឡើងមកអាយុចាស់។ ឥឡូវ ចំណែកនៃ(អ្នកវ័យ)កណ្ដាលនេះនៅធំ។ បើសិនជាចំនួនអ្នកកើតកាន់តែមានតិចជាងចំ​នួនអ្នក(ដែលឈានចូលវ័យ)ចាស់ មិនយូរមិនឆាប់(យើងនឹងខ្វះកម្លាំងពលកម្ម)។ នៅប្រទេសជិតខាងរបស់យើងមានបញ្ហានេះហើយ។ មួយទៀត អត្រាកំណើតក្នុងចំណោមប្រជាជនយើង(មានប្រមាណ) ២,១% គឺកាន់តែថយចុះ ដែលនៅឆ្នាំ ២០៥០ ទោះបីជាយើងនៅមានចំនួន(កម្លាំងពលកម្ម)ច្រើនក៏ដោយ ក៏ទី១ កម្លាំងពលកម្មនៅកម្ពុជានៅមានទំះហំតូចមិនទាន់ធំ ថ្វីត្បិតតែយើងនៅសល់សក្ដានុពលពីប្រជាជនច្រើន ហើយទី២ ការថយចុះភាគរយរវាងមនុស្សក្មេងនិងមនុស្សចាស់ក៏ជាបញ្ហាចោទ។ ឥឡូវយើងនាំចេញកម្លាំងពលកម្មទៅក្រៅប្រទេសច្រើន។ ប្រទេសជាច្រើននៅអាស៊ីខ្វះ(កម្លាំងពលកម្ម) ត្រូវការនាំចូលកម្លាំងពលកម្មជាបណ្ដើរៗ …។

(៤) នៅឆ្នាំ ២០៥០ អត្រាកំណើតនឹងថយ ដោយសារតម្លៃចិញ្ចឹមខ្ពស់ ព្រមដោយផ្នត់គំនិតរបស់ប្រជាជន

ជាថ្មីម្ដងទៀត ទោះបីជាការព្យាករណ៍ផ្អែកទៅលើទិន្នន័យការជំរឿននេះ​ គិតថាយើងមិនទាន់មានបញ្ហាចោទនៅឆ្នាំ ២០៥០ ក៏ដោយ ក៏យើងឃើញពីសញ្ញានៃគម្លាតរវាងអ្នកដែលមានអាយុច្រើន (ធៀប)អ្នកវ័យកណ្ដាល ឬអ្នកដែលពេញកម្លាំងនេះចាប់ផ្ដើមកើន។ បើសិនជាអត្រាកំណើតកាន់តែថយទៅទៀត យើងអាចមានបញ្ហាប្រឈម។ (ជាមួយគ្នានេះ ការដែល)មានកូនឥឡូវ ស្រួលជាងមានកូននៅឆ្នាំ ២០៥០។ ប្រទេសខ្លះ ពេលដែលដាក់ផែនការបន្ធូរនិងលើកទឹកចិត្តប្រជាជនឱ្យមានកូន ដល់ពេលឆ្នាំ ២០៥០ តម្លៃនៃការចិញ្ចឹមកូននិងការធានាការចិញ្ចឹមកូនខុសពីឥឡូវ។ (នេះគិត)ទាំងផ្នត់គំនិតរបស់ប្រជាជនផង។ នៅប្រទេសចិន ប្រហែល៦ ឬ៧ឆ្នាំមុន រដ្ឋាភិបាលចិនបានលើកទឹកចិត្តឱ្យមានកូន២។ គ្រួសារដែលមានលទ្ធភាព យកកូន២(នាក់) មាន១០លានគ្រួសារ។ អ្នកដាក់ពាក្យមានតែ ៩០ម៉ឺនគ្រួសារគត់។ ៩លាន ១សែនគ្រួសារទៀត មិនចង់បានកូនតែម្ដង ដោយសារតម្លៃនៃការចិញ្ចឹម(ខ្ពស់) និងម្យ៉ាងទៀតគាត់ធ្លាប់តែជាកូនទោលនៅក្នុងគ្រួសារ (ដែលនោះ)គឺជាបញ្ហា។ នេះហើយដែលថាការព្យាករណ៍អនាគត និងធ្វើផែនការឱ្យត្រូវ។ ប្រជាជនគឺជាធនធាន ព្រោះមនុស្សគឺមូលដ្ឋានអ្វីទាំងអស់។

[ចប់សេចក្ដីអធិប្បាយ៣]

ជាមួយនេះ, សាលាជាតិផែនការ និង ស្ថិតិ ពិតជាដើរតួនាទីថ្នាលបណ្តុះបណ្តាលដ៏មានសារៈ-សំខាន់ក្នុងការបំប៉នបន្ថែម និង សម្រួច​ចំណេះដឹង និង ជំនាញ​ដែល​ខ្វះខាត ឱ្យស្របតាមតម្រូវការចំណេះដឹង និង ជំនាញជាក់ស្តែងរបស់មន្រ្តីរាជការ, ក្នុងបរិការណ៍បច្ចេកវិទ្យាឌីជីថល និង រួមចំណែកក្នុងដំណើរការនៃការអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈស្រប​តាម​បាវចនា និងគោលដៅយុទ្ធសាស្រ្ត និង អាទិភាពគន្លឹះនៃ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ តាមរយៈ ការ​រៀបចំកម្មវិធីបណ្តុះបណ្តាលវគ្គសុក្រឹតការ និង វិក្រឹតការ រយៈពេលខ្លី និង មធ្យម ដោយផ្តោត​លើ​ជំនាញពាក់ព័ន្ធនឹងការអនុវត្តជាក់ស្តែង នៅក្នុងវិស័យ ផែនការ, ស្ថិតិ និង ប្រជាសាស្ត្រ សម្រាប់មន្ត្រី​រាជការ និងមន្ត្រីបន្តវេនជាអ្នកដឹកនាំ និងជាអ្នកគ្រប់គ្រង ។

[ផ្ដើមសេចក្ដីអធិប្បាយ៤]

(៥) ពង្រឹងសាលាជាតិផែនការនិងស្ថិតិ ផលិតធនធានមនុស្សជួយដល់ក្រសួងផែនការ និងក្រសួងផ្សេងៗ

យើងនិយាយពីទិន្នន័យវិទ្យាសាស្ត្រ។ ការបណ្ដុះបណ្ដាលវិទ្យាសាស្ត្រត្រូវមានក្របខណ្ឌច្បាស់លាស់។ ពិតណាស់ យើងមានមន្ត្រីដែលចេញពីការបណ្ដុះបណ្ដាលមុខជំនាញផ្សេងៗ គ្នា ដែលសុទ្ធតែធ្លាប់ឆ្លងកាត់ ប្រើប្រាស់និងស្រាវជ្រាវ … ប៉ុន្តែធ្វើការនៅក្នុងរដ្ឋាភិបាលត្រូវការសំរួច(ជំនាញទាំងនោះ)។ សាលាជាតិផែនការត្រូវដើរតួនាទីសំ​ខាន់។ ករណីខ្វះមន្ត្រី មាននៅគ្រប់កន្លែងគ្រប់ផ្នែក ប៉ុន្តែការបំពេញការងារត្រូវយកចិត្តទុកដាក់នៅកន្លែងណាដែលជាគោលសំខាន់។ សាលាជាតិផែនការនិងស្ថិតិ ក៏ជាអាទិភាពមួយ ដែលក្រសួងត្រូវគិតគូរទាំងបរិមាណនិងគុណភាព។ ការរើសក្របខណ្ឌបំពេញបន្ថែម ការបំប៉នបន្ថែមនិងបង្កើនគុណវុឌ្ឍបន្ថែមសម្រាប់មន្ត្រីដែលធ្វើការ​នៅក្នុងទិន្នន័យនេះជាការចាំបាច់។ ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រដល់ការដាក់ទិសដៅនៅក្នុងការពង្រឹងសាលាផែនការជាតិនិងស្ថិតិដែលជាសេនាធិការសំខាន់មួយសម្រាប់ការផលិតធនធានមនុស្សជួយដល់ក្រសួងផែនការនិងក្រសួងផ្សេងៗទៀត។

(៦) រៀបចំផែនការសន្ទស្សន៍ឱ្យមានស្ដង់ដាររួម ទាមទារជំនាញវិទ្យាសាស្ត្រទិន្នន័យ

ទៅមុខទៀត ការរៀបចំផែនការសន្ទស្សន៍ត្រូវមានស្ដង់ដាររួមហើយ។ យើងអត់អាចឱ្យក្រសួងមួយយកស្ដង់ដារមួយទេ។ ការងាររដ្ឋបាលយើងមានសាលា(ភូមិន្ទរដ្ឋបាល) គឺ ERA។ មន្ត្រីដែលកាន់ការងារហិរញ្ញវត្ថុត្រូវឆ្លងកាត់វគ្គមួយដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដាក់(ជា)និយាមមួយរួម សំរាប់គ្រប់ក្រសួងស្ថាប័ន។ ការងារជំនាញវិទ្យាសាស្ត្រ ដូចជាទិន្នន័យនេះ ចាំបាច់ត្រូវមាន។ ទៅថ្ងៃមុខ សាលាមិនត្រឹមតែដើរតួបំពេញនិងបំប៉ននៅក្រសួងទេ តែសម្រាប់ប្រទេសជាតិទាំងមូលដើម្បីឱ្យមានសង្គតិភាព។ បើយើងនិយាយពីទិន្នន័យ ខុសមួយលេខ (នឹងធ្វើអោយ)សូចនាករចេញពីការវិភាគខុស។ ក្នុងការរៀនសេដ្ឋកិច្ច econometrics ដាក់ខុសលេខតែបន្តិច ខុសតែសូចនាករមួយធ្វើឱ្យក្រឡាប់ចាក់ទិន្នន័យ។ យើងនឹងដាក់ផែនការមិនត្រូវ មិនមានសង្គតិភាពជាមួយគ្នាទេ។ ដើម្បី​ស្ដង់ដាររួមសម្រាប់ជាតិ យើងត្រូវពង្រឹងការងារនេះ។

[បញ្ចប់សេចក្ដីអធិប្បាយ៤]

​ខ្ញុំសូមយកឱកាសនេះ ផ្តល់នូវអនុសាសន៍បន្ថែម ដើម្បីជួយតម្រង់ទិសដៅការងាររបស់ក្រសួងផែនការ ដូចខាងក្រោម ៖

ទី១. ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ គឺជាឧបការណ៍ដ៏សំខាន់ សម្រាប់អនុវត្តយុទ្ធសាស្រ្ត បញ្ចកោណ-ដំណាក់កាលទី ១ ក៏ដូចជាគោលនយោបាយ និង របៀបវារៈផ្សេងៗ ខ្ញុំសូមស្នើឱ្យក្រសួងផែនការពន្លឿនការរៀបចំផែនការយុទ្ធសាស្រ្តឱ្យបានទាន់ពេលវេលា ។

ទី២. ខ្ញុំធ្លាប់បានផ្តល់ការណែនាំរួចហើយកាលពីពិធីផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០២២” កាលថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៣, ខ្ញុំធ្លាប់បានធ្វើការណែនាំ ពេលនេះ ខ្ញុំសូមផ្តល់ការណែនាំបន្ថែម “ក្រសួងផែនការត្រូវបន្តបង្កើនសមត្ថ ភាពមន្ត្រី​របស់ខ្លួន​ជាប្រចាំ ជាប់មិនដាច់​សម្រាប់​​ការងារអង្កេត និង ជំរឿន ចាំបាច់នានា ពិសេសគឺសមត្ថភាពផលិតទិន្នន័យញែក (Disaggregated data) ដែលនឹងប្រែក្លាយទិន្នន័យ​ឱ្យទៅជា ព័ត៌មានលម្អិត, ជាក់លាក់, ​គ្រប់​គ្រាន់, ទាន់ពេល និង មានគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ​សម្រាប់​រាជរដ្ឋាភិបាល​​ប្រើ​ប្រាស់​ទាន់ពេល ក្នុងការវាយតម្លៃស្ថានភាពកំពុងកើត, ការវិភាគបញ្ហា និង ការឆ្លើយតប និង ការលើកផែនការសម្រាប់អនាគតចំគោលដៅ” ។

ទី៣. ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភប្រជាសាស្រ្ត និង ភាគលាភយេនឌ័រ ឱ្យ បានជាអតិបរមា និង បញ្ចៀសបញ្ហាកង្វះកម្លាំងពលកម្ម និង ប្រជាជនវ័យចាស់ដែលច្រើនជាងប្រជាជនវ័យក្មេងនៅកម្ពុជាក្រោយឆ្នាំ ២០៥០, ខ្ញុំសូមឱ្យក្រសួងផែនការគិតគូរឱ្យបានល្អិតល្អន់ឡើងវិញអំពីនិន្នាការប្រជាសាស្រ្ត និង បម្រែបម្រួលរចនាសម្ព័ន្ធអាយុ ព្រមទាំងសេណារីយ៉ូនៃយន្តការគាំទ្រសង្គមដល់យុវវ័យ និង គ្រួសារ, នៅពេលធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ។

ទី៤. ទាក់ទងនឹងសាលាជាតិផែនការ និង ស្ថិតិ, ខ្ញុំស្នើឱ្យក្រសួងផែនការពិភាក្សា ជាមួយនឹងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងពាក់ព័ន្ធ ដើម្បីប្រែក្លាយសាលាជាតិផែនការ និង ស្ថិតិ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីពង្រឹង និង ពង្រីកវិសាលភាពតួនាទី និង ភារកិច្ចឱ្យកាន់តែរីកចម្រើន និង មានប្រសិទ្ធភាព ក្នុងការបណ្តុះបណ្តាលវគ្គវិក្រឹតការ និង សុក្រឹតការដល់មន្ត្រីរាជការ និង មន្ត្រីបន្តវេន ជាអ្នកគ្រប់គ្រង និង ជាអ្នកដឹកនាំ, ដោយមានធនធានថវិកាគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ការងារអប់រំ និង បណ្តុះបណ្តាលប្រកបដោយគុណភាព និង សមត្ថភាព ។ សាលាជាតិផែនការ និង ស្ថិតិ ត្រូវលើកកម្ពស់សមត្ថភាពរបស់ខ្លួន, ទាំងសមត្ថភាពគ្រូ និង សមត្ថភាពស្ថាប័ន ដើម្បីជាមូលដ្ឋានគ្រឹះអប់រំ និង បណ្តុះបណ្តាលដ៏រឹងមាំ ។

ជាថ្មីម្តងទៀត, ខ្ញុំសូមថ្លែងនូវអំណរគុណនិងកោតសរសើរចំពោះថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និង ភារកិច្ចដ៏ថ្លៃថ្លា ជូនរាជរដ្ឋាភិបាល និង ជាតិមាតុភូមិ និង សូមអបអរសាទរនូវសមិទ្ធផលការងារទាំងឡាយ ដែលក្រសួងផែនការសម្រេចបានកន្លងមក។

ជាទីបញ្ចប់, ជាមួយនឹងការប្រកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងផែនការ, និង ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី, សូមមានសុខភាពល្អបរិបូណ៌, មានសុភមង្គលក្នុងក្រុមគ្រួសារ និង សម្រេចបានជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន និង សូមប្រកបទៅដោយពុទ្ធពរ និង ពរ, ទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លាងឃ្លាត។

[ផ្ដើមសេចក្ដីអធិប្បាយ៥]

ការលើកពីរឿងទីតាំងរបស់ឯកឧត្តមរដ្ឋមន្ត្រី ខ្ញុំទទួលសំណើ តែខ្ញុំមិនទាន់ឆ្លើយទេ។ យើងត្រូវធ្វើការគិតគូរឱ្យបានល្អិតល្អន់។ ធ្វើអីក៏ដោយត្រូវគិតពីមន្ត្រីជាមុន។ ការគិតគូរពង្រឹងនៅហ្នឹងកន្លែង ឬយ៉ាងម៉េច។ យើងនឹងគិតគូរលើកិច្ចការនេះ។ ការរៀបចំនេះគឺត្រូវគិតគូពីការបង្កើនភារកិច្ច និងពីការលំបាក ជាពិសេសនៅកណ្ដាលក្រុងកន្លែងចតឡានជាចំណោទ ហើយឡានមិនតិចទេ។ នៅក្រសួងខ្លះដាក់ក្រោមដីតែម្ដង។ អម្បាញ់មិញលើកអត់ទាន់លះ ខ្ញុំក៏មិនទាន់ឆ្លើយ …។

[បញ្ចប់សេចក្ដីអធិប្បាយ៥]




Selected Comments Samdech Moha Bovor Thipadei Hun Manet,
at the closing ceremony of the 2023 stocktaking and the 2024 directives-setting of the Ministry of Planning

[Unofficial and translations ]

CMF:

[1]
(1) Planning work and data collection and analysis is especially important
[…] Accurate data leads to accurate planning. Comprehensive data helps us develop a plan that is feasible and sustainable. Whatever one is doing needs to be scientifically founded. We cannot use fortune-tellers to predict what to do next year. We need to have a long-term plan by comparing and monitoring developments in the areas of politics, national security, and global economic changes. This is the basis of planning, especially the long-term strategic planning, such as the pentagonal strategy, which will last for 25 years […] the planning work requires accurate data collection and analysis […]
[2]
(2) The Ministry of Planning plays the role of facilitating the collection, management and analysis of data
In this sense, data collection, management and analysis are important. Each ministry (institution) has built the capacity of its respective officials (to work in) collect data collection/compilation. The Royal Government has 30 institutions. If each institution uses only its own data to plan, there will be problems. It requires a main institution acting in (facilitation or coordination). Even in the vaccination (experience in the course of fighting against Covid-19), we had noticed that in some places, the data provided by the districts differed from the data provided by the communes, and also were unlike the data provided by the Ministry of Planning […] (based on this experience, it is necessary to) have a main actor who will synthesize and lay out common data for analysis, in which sense, the Ministry of Planning (plays an important role) […]
[3]
(3) By 2050, the elderly population will outnumber those in their 15 years of age
In the latest presentation, the presenter gives us the impression that we all see that by 2050, the number of elderly people will outnumber those in their 15 years of age. Those at their 15 years of age will proceed to enter middle age, and eventually, they will reach their middle age, and the current middle age people will come to their old age. As of now, this segment of the (middle age) is still large. If the number of people born is less than the number of people (who are entering old age,) sooner or later (we will lack labor). This is already the case encountered in neighboring countries. In another instance, the birth rate among our population (which is approximately) 2.1% is going to decline, whereas in 2050, although we still have a large (labor force), first, they are still small, although we still have a lot of potential to take from the population, and secondly, the decrease in the percentage between young and old is also a problem. We now export a lot of labor abroad. Many countries in Asia are lacking (labor) and need to import labor gradually […]
(4) By 2050, the birth rate will decrease due to higher living costs as well as the mindset of the people
Again, although forecasts based on the census data suggest that we do not have a problem by 2050, we do see signs of increasing gap between older population (in comparation to) the middle-aged or full-grown people. If the birth rate drops further, we may face challenges. (At the same time) having children these days is easier than having children by 2050. In some countries, when they relax the plans (to limit the number of children) and encourage people to have children by 2050, the cost of raising children and securing children is different from the present. (This shall include also) the mindset of the people. In China, about six or seven years ago, the Chinese government encouraged people to have two children. Among the 10 million families who can afford to have two children, only 900,000 applied. Another 9.1 million families do not want to have children at all because of the cost of raising them (is high) and on the other hand, s/he used to be the only child in the family. (That) is a problem. This is where predicting the future and planning needs to right. People are resources because people are the basis of everything […]
[4]
(5) Strengthen National School of Planning and Statistics to provide human resource to assist the Ministry of Planning and other ministries
We are talking about scientific data. Scientific data training must have a clear framework. Of course, we have officials who come out of training in various disciplines and who have used and done researches […] however, working in the government needs to perfect (those skills). The National School of Planning (and Statistics – NSPS) has an important role to play. Regarding the staff shortage, it is the case everywhere, in all departments, but at this moment we must focus on where there is the major need. The NSPS is also a priority that the Ministry must consider in terms of both quantity and quality. Recruiting more staff, supplementing and upgrading the qualifications for the officials working in this data field is essential. I would like to encourage and support the direction in strengthening the School of National Planning and Statistics, an important assistance for human resource production, to help the Ministry of Planning and other ministries concerned […]
(6) Develop a common planning index requires scientific data skills
In the near future, planning index needs to have a common standard. We cannot allow a ministry to adopt one standard on its own. For administrative work, we have the (Royal) school (of administration). Officials in charge of finance must go through a course set by the Ministry of Economy and Finance (as) a common standard for all ministries and institutions. Scientific data work is necessary. In the future, the school will not only play a complementary role in the ministry, but for the whole nation to achieve consistency. Talking about data, one number wrong (will cause) wrong analysis […] in econometrics, one numerical number keyed in, the whole data will go wrong. Which means we will put together a plan that is not inconsistent. For a common standard for the nation, we need to strengthen this work […]
[5]
Regarding the location of the Ministry (of Planning), I accepted to study your request, but I have not answered. We need to think carefully. Whatever we do, we must think of the officials first. Are we to think about reinforcement on the current place or we should do something else? We will consider this matter. This arrangement is to take into account the increased workload and the difficulty, especially in the city center, where parking is a problem and there are more and more cars now. In some ministries, they have parking space underground. At the moment, I do not give you the answer yet […]./.

No comments:

Post a Comment