មានដូចជា៖ ក្រម៉ាខ្មែរ គ្រឿងតុបតែង សម្លៀកបំពាក់របាំជូនពរ និងរបាំគោះត្រឡោកជាដើម សម្រាប់ចូលរួមបង្ហាញ និងសម្ដែងនូវវប្បធម៌ប្រពៃណីជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ និងក្នុងឱកាសផ្សេងៗទៀតផងដែរ។ ជាមួយគ្នានេះ ប្អូនៗសិក្ខាកាម និងនិស្សិត មានក្តីសោមនស្សរីករាយ និងកក់ក្ដៅបំផុត ដែលតែងតែទទួលបានការយកចិត្តទុកដាក់ពី សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដោយបានប្ដេជ្ញាចិត្ត នឹងខិតខំរៀនសូត្រ និងប្រតិបត្តិវិន័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចប់ការសិក្សាឱ្យបានជោគជ័យ ដែលជាមោទនភាពរបស់ខ្លួនផ្ទាល់ ក្រុមគ្រួសារ និងប្រទេសជាតិ។
សូមរំឭកផងដែរថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយប្អូនៗសិក្ខាកាម និងនិស្សិត ដោយបានសន្យាជួយឧបត្ថម្ភ ឈុតតុបតែង និងសម្លៀកបំពាក់របាំបុរាណខ្មែរ ក្នុងគោលបំណងឱ្យប្អូនៗសិក្ខាកាម និងនិស្សិតបានចូលរួមបង្ហាញ និងសម្ដែងនូវវប្បធម៌ប្រពៃណីជាតិខ្មែរ ទៅកាន់ប្រជាជនឡាវនិយាយដោយឡែក និងទៅកាន់ពិភពលោកឱ្យស្គាល់ខ្មែរកាន់តែច្បាស់ថែមទៀត ៕
No comments:
Post a Comment