Monday, February 26, 2024

ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន



(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះ រាជា ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទី គោ  រព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។


ដោយការគិតគូរខ្ពស់ ជាមួយទឹកចិត្តខ្វាយខ្វល់ និងព្រួយបារម្ភដ៏ជ្រាលជ្រៅ ចំពោះព្រះរាជសុខ ភាព ព្រះ ករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជ មាតា ជាតិខ្មែរ ថ្នាក់ដឹកនាំចិត្តបានរៀបចំក្រុមគ្រូពេទ្យជំនាញ ថ្វាយ ការ ពិនិត្យព្រះរាជសុខភាព ថ្វាយ ព្រះ ករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរយ៉ាង ទៀង ទាត់បំផុត គឺពីរដងក្នុងមួយឆ្នាំ។ ការថ្វាយការពិនិត្យព្រះរាជសុខភាពថ្វាយព្រះមហាក្សត្រ និង សម្តេច ព្រះវររាជមាតាជាតិខ្មែរ ត្រូវបានធ្វើ តាំង ពីពេលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គង់នៅ មានព្រះជន្ម ហើយក៏បានធ្វើរហូតដល់ ពេល បច្ចុប្បន្ន។


ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិ តែងសព្វព្រះរាជហឫទ័យស្តេច យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន មួយលើកនៅដើមឆ្នាំ និងមួយលើកទៀតនៅចុងឆ្នាំ។ កំលុងគង់ប្រថាប់ក្នុងព្រះរាជដំណាក់ដ៏ល្អវិចិត្ររៀបចំថ្វាយដោយថ្នាក់ដឹកនាំចិននោះ ព្រះករុណា ព្រះ មហា ក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ទទួលបានការរៀបចំថ្វាយនូវការថែទាំយ៉ាងយកចិត្តទុក ដាក់ ខ្ពស់ បំផុតពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន។ ក្នុងព្រះរាជដំណើរពិនិត្យព្រះរាជសុខភាពនេះ ព្រះ ករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិ សព្វព្រះរាជហឫទ័យគង់ប្រថាប់រង្វង់ពីមួយខែ ឬពីរ ខែជាដើម។


កំលុងពេលព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ព្រះ រាជ កិច្ចរបស់ព្រះអង្គ នឹងប្រគល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាអ្នកបំពេញថ្វាយព្រះអង្គ៕









No comments:

Post a Comment