Wednesday, February 07, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ រយៈពេលមួយថ្ងៃ




(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០៥នាទីព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ។


ដំណើរបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។ អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន លោកឧបនាយក រដ្ឋ មន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា សោ ភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋ មន្ត្រី  រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្ម កម្ពុជា ផងដែរ។


យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេច ធិបតី និងលោកជំទាវបណ្ឌិត នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះបាទ មហា វ៉ជីរ៉ាឡុងកន ព្រះវឺជីរ៉ាក់ក្លៅ ចៅ យូហួរ ព្រះមហាក្សត្រថៃ នៅព្រះបរមរាជវាំង។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំ ស្ថាប័ន នីតិប្បញ្ញត្តិរួមមាន លោកសាស្ត្រាចារ្យ ផនភេត វិឈិតឆុល ឆៃ ប្រធានព្រឹទ្ធសភា និងលោក វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា។


សម្រាប់ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន នឹងពិភាក្សាការងារលើកិច្ច សហ ប្រតិបត្តិការ ទ្វេភាគី និងពហុភាគី ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី ទាំង   ពីរ ក៏នឹង ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។


ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសថៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងសុន្ទរកថា បើកវេទិកាធុរកិច្ចកម្ពុជា-ថៃផងដែរ។


ក្រសួងការបរទេសកម្ពុជា បានគូសរំលេចថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ទៅកាន់ប្រទេស ថៃ នាពេលនេះនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង  ដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាង ប្រទេស  ទាំងពីរស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្ដល់ផល ប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និង វិបុល ភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ។


សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋ មន្ត្រី ថៃ ទទួលបានការបោះឆ្នោតគាំទ្រពីសភាឱ្យធ្វើជានាយករដ្ឋមន្ត្រីក្នុងថ្ងៃតែមួយ គឺថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ បន្ទាប់ពីទទួលបានការគាំទ្រពីសភា មេដឹកនាំទាំងពីរ បានហៅទូរស័ព្ទរកគ្នាសម្តែងការ អប អរ សាទរ និងជូនពរគ្នាភ្លាមៗផងដែរ។


ក្រោយឡើងកាន់តែតំណែងជានាយករដ្ឋមន្ត្រី មិនទាន់បានមួយខែផង ពោលគឺនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៣ លោក សេដ្ឋា ថាវីស៊ីន បានជ្រើស យក ប្រទេសកម្ពុជា ដែលជាប្រទេភូមិផងរបងជាប់គ្នា បំពេញ ទស្សនកិច្ចផ្លូវការ។ ដំណើរទស្សនកិច្ចនោះ គឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ក្នុង ឋានៈ ជា នាយករដ្ឋមន្ត្រីថៃផងដែរ។


តាមរយៈដំណើរទស្សនកិច្ចនាពេលនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន បាន ពិភាក្សា បានផ្តោតជាសំខាន់ ទៅ លើវិស័យគន្លឹះ ដោយរាប់ចាប់ពីវិស័យពាណិជ្ជកម្ម, វិនិយោគ, ទេស ចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាល វិជ្ជាជីវៈ, កិច្ចការទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនងប្រជាជន និង ប្រជាជន, ការតភ្ជាប់រវាងប្រទេសទាំងពីរ តាមផ្លូវអាកាស, ផ្លូវរថភ្លើង និង ផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និង សេដ្ឋ កិច្ចបៃតង, កិច្ចការពាក់ព័ន្ធនឹងអន្តោ ប្រវេសន៍ រហូតដល់វិស័យសន្តិសុខឆ្លងដែននិង សន្តិសុខ អន ឡាញ។


សូមបញ្ជាក់ថា កម្ពុជា និងថៃ បានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០។ ទំនាក់ទំនងនេះ ត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៦២ ហើយភ្ជាប់ទំនាក់ទំនងឡើងវិញនៅឆ្នាំ១៩៩១៕















No comments:

Post a Comment