Tuesday, January 30, 2024

ប្រមុខរាជរដ្ឋាភិបាលព្រមានប្រើវិធានការធ្ងន់ៗ ចំពោះអ្នកដែលចង់រំលោភយកដីផ្ទៃបឹងដែលត្រូវការពារសម្រាប់ប្រយោជន៍ជាតិទាំងមូល



នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនចង់ប្រើអំណាចចុងប៊ិកនោះទេ ប៉ុន្តែបើសិនជាបង្ខំ សម្តេចត្រូវប្រើហើយ ដោយអនុវត្តតាមអភិក្រមទាំង៥ ចំពោះអ្នកណាដែលចង់រំលោភដីបឹងទន្លេសាប។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់អ្នកដែលមានដីច្រើនហើយនៅកន្លែងផ្សេងៗ សុំកុំមករកដីនៅតំបន់៣នៃបឹងទន្លេសាបទៀតអី ដោយយើងត្រូវការពារតំបន់នេះសម្រាប់ផលប្រយោជន៍កូនចៅយើងជំនាន់នេះនិងជំនាន់ក្រោយៗទៀត។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់អ្នកដែលរស់នៅតំបន់២ និងតំបន់១នៃបឹងទន្លេសាប សុំប្រើប្រាស់ដីដោយការទទួលខុសត្រូវ ព្រោះរាជរដ្ឋាភិបាល តែងតែគិតគូរពីសុខដុមនីយកម្មរវាងមនុស្ស និងបរិស្ថាន៕

No comments:

Post a Comment