ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដែលបានចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ។ កម្មវិធីពិសេសនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយទៀត ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ ដោយឥតងាករេ ក្នុងការបម្រើជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ។ ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីការចូលកាន់តំណែងរបស់ខ្លួន រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាក់ស្តែងជាបន្តបន្ទាប់ ដែលជាការបង្ហាញឱ្យឃើញច្បាស់អំពីការបន្តធ្វើដំណើរយ៉ាងស្វាហាប់របស់កម្ពុជា ដោយប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នូវលទ្ធភាពធនធានដែលខ្លួនមាន ដើម្បីសម្រេចនូវគោលបំណងគោលនយោបាយ និងចក្ខុវិស័យរបស់ខ្លួន ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ជូន ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែងធ្វើការសិក្សា និងរៀបចំបានមកនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤», ក្នុងរយៈពេលដ៏ខ្លី តែប្រមាណ ១ ខែប៉ុណ្ណោះ តាមការណែនាំរបស់ខ្ញុំ កាលពីចុងឆ្នាំ ២០២៣ កន្លងទៅនេះ ។ ជាមួយគ្នា ការសម្រេចបានមកនូវ «កម្មវិធីពិសេស» ដែលកំពុងតែត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនាពេលនេះ ក៏បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់យើង ក្នុងការធ្វើការងារជាក្រុម ពោលគឺជា «តួអង្គតែមួយ» ក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ។ លើមូលដ្ឋាននេះ ខ្ញុំសូមលើកទឹកចិត្តឱ្យ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជាប្រធាន និងមានការចូលរួមពីក្រសួង-ស្ថាប័ននានា, បន្តបំពេញភារកិច្ចរបស់ខ្លួនក្នុងស្មារតីជាក្រុម បែបនេះបន្តទៀត ដើម្បីទទួលបានលទ្ធផលជាក់ស្តែង ស្របតាមគោលបំណង និង គោលដៅការងារដែលមានចែងក្នុងឯកសាររបស់យើងនេះ ។
យើងទាំងអស់គ្នាដឹងហើយថា មុនការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩, កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ទាំងនៅក្នុងតំបន់ និងលើសកលលោក, ជាមួយនឹងអត្រាកំណើន ជាមធ្យម ប្រមាណ ៧% ក្នុងមួយឆ្នាំ ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ ២០១៥ កន្លងទៅ ។ ជាមួយនឹងសមិទ្ធផលដ៏ត្រចះត្រចង់នេះ, រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, បានកំណត់ចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។
ស្របតាមចក្ខុវិស័យនេះ រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ នៃរដ្ឋសភា កំពុងបន្តដឹកនាំជាតិ ឆ្ពោះទៅរកវឌ្ឍនភាព និង បង្កើតសមិទ្ធផលថ្មីបន្ថែមទៀត តាមគោលការណ៍ «រក្សាចាស់, ពង្រីកថ្មី» ដោយពង្រឹងប្រសិទ្ធភាព និង ពង្រីកវិសាលភាព នៃការអនុវត្ត តាមរយៈ ការដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១» ដោយរួមបញ្ចូលនូវ «កម្មវិធីគោលនយោបាយ» និង «វិធានការគន្លឹះ» សំខាន់ៗ ដែលបានកំណត់ទិសដៅ និងអាទិភាពនានា ក្នុងការដឹកនាំប្រទេស ដោយ, ម៉្យាង, ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្តែង ក្នុងរយៈពេល ៥ ឆ្នាំ ចំពោះមុខ, ជាមួយនឹងការសម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ ឆ្នាំ និង ម៉្យាងទៀត, ឆ្លើយតបទៅនឹងស្ថានភាព និងនិន្នាការថ្មី ក្នុងសកលលោក និងក្នុងតំបន់ ដែលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេស ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការកើនឡើងនៃគោលនយោបាយគាំពារនិយម ។
ក្នុងគោលដៅនៃការបន្តស្តារ និង ជំរុញលើកស្ទួយកំណើនសេដ្ឋកិច្ច ក្នុងនិតីកាលទី ៧ រាជរដ្ឋាភិបាល បាននិង កំពុង ចាត់ចែងដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច ច្បាស់លាស់ និងចំទិសដៅ ដែលអាចអនុវត្តបាន ប្រកបដោយប្រសិទ្ធភាព ជាច្រើន និងជាបន្តបន្ទាប់, ពិសេស វិធានការសំដៅដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ដែលមានលក្ខណៈរ៉ាំរ៉ៃ ។ ជាជំហាន ជាក់ស្តែង, យើងបានចាប់ផ្តើមពីការរៀបចំ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ កាលពី ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដោយបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច សម្រាប់រយៈពេលខ្លី ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្តែងរបស់វិស័យឯកជន ។ ក្នុងន័យនេះ ការប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ឬ ហៅកាត់ថា «វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ក្នុងថ្ងៃនេះ អាចត្រូវបានចាត់ទុកថាជាជំហានជាក់ស្តែងថ្មីមួយទៀត របស់រាជរដ្ឋាភិបាល នៅក្នុងទិសដៅនេះ ។
ជាមួយនឹងការរៀបចំ និងការដាក់ឱ្យអនុវត្តកម្មវិធីពិសេសនេះ រាជរដ្ឋាភិបាលមានគោលដៅប្រើប្រាស់ធនធាន ដែលមានសក្តានុពល និងមានមូលដ្ឋានឧស្សាហកម្មស្រាប់ សម្រាប់ជំរុញសម្ទុះសកម្មភាពសេដ្ឋកិច្ចជាតិ ឱ្យកាន់តែក្លៀវក្លាឡើង ជាពិសេស ប្រើប្រាស់ឱ្យអស់លទ្ធភាព នូវហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលសម្រេចបានកន្លងមក, ដែលក្នុងនោះ ខេត្តព្រះសីហនុ មានជាស្រេចហើយនូវតំបន់សេដ្ឋកិច្ចពិសេសធំៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេស ផ្លូវលឿនភ្នំពេញ-ខេត្តព្រះសីហនុ និង ចំណតកំពង់ផែទឹកជ្រៅ ដែលតភ្ជាប់ខេត្តនេះ ទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ទាំងក្នុងប្រទេស និង ក្នុងតំបន់ ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏កំពុងគិតគូររៀបចំមជ្ឈមណ្ឌលឡូជីស្ទីក កម្រិតតំបន់នៅក្នុងខេត្តនេះផងដែរ នៅក្នុងក្របខ័ណ្ឌនៃការរៀបចំផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របជាមួយការអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និង ប្រទាក់ក្រឡា ។
ដូច ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់នៅក្នុងរបាយការណ៍មុននេះ, ខណៈដែលខេត្តព្រះសីហនុប្រឈមនឹងការរីកលូតលាស់យឺត និងមានបញ្ហាអគារជាប់គាំង បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩, រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ ជាពិសេស ការដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តនេះ ។ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខផង និង ជំរុញការអភិវឌ្ឍ សម្រាប់រយៈពេលមធ្យម និងវែងផង, ការគិតគូររបស់យើងត្រូវតែមានលក្ខណៈជាកញ្ចប់ ដើម្បីលើកស្ទួយសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងខេត្តឱ្យកាន់តែខ្លាំងឡើង ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល សម្រេចដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» សំដៅកសាងខេត្តព្រះសីហនុ ទៅជាខេត្តឈានមុខ និងជាខេត្តគំរូ ក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ប្រែក្លាយខេត្តនេះ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ព្រមទាំងចូលរួមពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យកាន់តែស្ទុះឡើង ក្នុងរយៈពេលខ្លី ។
រាជរដ្ឋាភិបាលរំពឹងថា កម្មវិធីពិសេសនេះ នឹងចូលរួមចំណែកប្រែក្លាយមុខមាត់ និង អនាគត ខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចចម្បង និងគំរូមួយរបស់កម្ពុជា តាមរយៈការដោះស្រាយបញ្ហាដែលមានចំពោះមុខ ក៏ដូចជា ការប្រើប្រាស់នូវសក្តានុពល និងធនធានអំណោយផលដែលមានស្រាប់ ក្នុងខេត្តជាប់តំបន់មាត់សមុទ្រមួយនេះ ប្រកបដោយប្រសិទ្ធភាព ។ ក្នុងស្មារតីនេះ កម្មវិធីពិសេសនេះ ត្រូវបានរចនាឡើងសំដៅដោះស្រាយគម្រោងវិនិយោគជាប់គាំង និងបញ្ហាប្រឈមនានា របស់វិស័យឯកជន ជាមួយនឹងការសម្របសម្រួលនៅនឹងកន្លែង និង ការផ្តល់ការគាំទ្រ ទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ ជូនវិនិយោគិន និងធុរជន ព្រមជាមួយនឹងការជំរុញលើកកម្ពស់វិស័យឧស្សាហកម្មនានា ដោយផ្តោតលើការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ក៏ដូចជាការបង្កើនសមត្ថភាពស្ថាប័នអនុវត្ត និង ភាគីពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) កម្មវិធីមានចរិតជាអន្តរាគមន៍ឆ្នាំ ២០២៤ (១) ទស្សនាសៀមរាប ២០២៤ និង(២) ជំរុញវិនិយោគខេត្តព្រះសីហនុ ២០២៤
ហេតុអ្វីចាំបាច់ត្រូវការកម្មវិធីពិសេស(ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤)? ក្រែងរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយអនុគ្រោះរួចទៅហើយ? ក្រែងយើងទើបតែចេញច្បាប់វិនិយោគចេញថ្មី ហើយទើបតែដោះស្រាយនិងដាក់វិធានការមុតស្រួលជាច្រើន កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា។ អីក៏ពិសេសច្រើនម្ល៉េះ? … គោលការណ៍អនុគ្រោះ ក៏ដូចជាគោលនយោបាយអនុគ្រោះនៅក្នុងវិធានការទូទៅ យើងបានដាក់ជាទូទៅសម្រាប់កម្ពុជានៅក្នុងការស្ដារឡើងវិញក្រោយកូវីដ-១៩ និងបង្កើនការទាក់ទាញ ប៉ុន្តែដើម្បីជំរុញកំណើន ជាពិសេសក្ដាប់ជាប់នូវសក្ដានុពលទៅលើតំបន់មួយចំនួន និងលើវិស័យមួយចំនួនដែលចាំបាច់ត្រូវជំរុញបន្ថែម យើងត្រូវការដាក់ចេញវិធានការគន្លឹះនិងកម្មវិធីពិសេសមានចរិតជាការអន្តរាគមន៍ពិសេសបន្ថែម។ ឆ្នាំនេះ យើងដាក់គោលដៅ ២៖ ទី១ ខេត្តសៀមរាប។ យើងរៀបចំកម្មវិធី “ទស្សនាសៀមរាប ២០២៤”។ ឥឡូវយើងដាក់ចេញនូវកម្មវិធីពិសេស(ទី២)ជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ ២០២៤។
(២) ផែនការពិសេសជំរុញខេត្តគោលដៅ ២ ដើម្បីជួយរែកគោលដៅផ្សេងទៀត
គ្រប់កន្លែងទាំងអស់ គ្រប់វិស័យទាំងអស់ សុទ្ធតែមានជាចលករសម្រាប់ជំរុញសេដ្ឋកិច្ច ប៉ុន្តែនៅក្នុងនោះ ក៏ត្រូវគិតគូរអំពីកន្លែងមានទម្ងន់ជាគន្លឹះមួយចំនួន។ ហ្នឹងដូចទ័ពឡើងវាយអញ្ចឹង វាមានគោលដៅសំខាន់ និងតំបន់សំខាន់ដែលយើងត្រូវវាយលុកខ្លាំង។ អញ្ចឹងនៅក្នុងប៉ូលទាំង ៥នេះ យើងកំណត់យកប៉ូលទី២ និងទី៣ គឺខេត្តសៀមរាបនិងខេត្តព្រះសីហនុ ជាគោលដៅសម្រាប់ប្រើកម្លាំងបន្ថែម។ បានន័យថា ទ័ពថ្មើរជើងឡើងគ្រប់កន្លែង តែកាំភ្លើងធំយើងមានតិច អញ្ចឹងយើងបាញ់ទៅគោលដៅដែលសំខាន់ សម្រាប់ជំរុញការកាន់កាប់ទីតាំងឱ្យកាន់តែខ្លាំង។ អញ្ចឹង ត្រូវប្រើផែនការពិសេស ត្រូវប្រើធនធានពិសេស ដើម្បីជំរុញការវាយលុកទិសដៅនេះឱ្យខ្លាំង។ បើយកគោលដៅ ២នេះបាន វានឹងជួយរែកគោលដៅផ្សេងទៀត។
(៣) ជំរុញវិស័យទេសចរណ៍អោយរឹងមាំនៅសៀមរាប ដើម្បីជំរុញទេសចរណ៍ទូទាំងប្រទេស
បើសិនជាយើងជំរុញវិស័យទេសចរណ៍ដែលប៉ះពាល់ខ្លាំងដោយសារកូវីដ-១៩ នៅខេត្តសៀមរាបអោយរឹងមាំឡើងវិញបាន វានឹងជួយនៅក្នុងការជំរុញវិស័យទេសចរណ៍ទូទាំងប្រទេស។ ទេសចដែលមកកម្ពុជា មុននឹងចុះ(នៅ)កម្ពុជា គេចូលកន្លែងណាមួយ ហើយយើងថ្ពក់ចូលមកកន្លែងនេះ។ អញ្ចឹង ជាគោលដៅទេសចរណ៍នៅសៀមរាប យើងដាក់ចេញនូវវិធានការគន្លឹះបន្ថែមជួយទៅដល់វិស័យទេសចរណ៍ ជួយទៅដល់វិស័យឯកជននៅក្នុងវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ដែលមានលក្ខណៈពិសេស។ មិនមែនថា ស្រលាញ់បងប្អូននៅខេត្តទេសចរជាងកន្លែងផ្សេងទេ។ ប៉ុន្តែយើងគិតថា នេះជាគោលដៅសំខាន់សម្រាប់វិស័យទេសចរ ដែលយើងត្រូវជួយដើម្បីថ្ពក់កន្លែងនេះ ហើយលើកកម្ពុជា។
(៤) ខេត្តព្រះសីហនុ ប៉ូលសេដ្ឋកិច្ចពហុវិស័យ ក្នុងចំណោមប៉ូលទាំង៥ គាំទ្រដល់ខេត្តផ្សេង
ខេត្តព្រះសីហនុដូចគ្នា។ ពិតណាស់ ប៉ូល ៣ ទៀត ក៏សំខាន់ដែរ រាជធានីភ្នំពេញ(ជា)ប៉ូលទី១, ប៉ូលទី៤ នៅទិសពាយ័ព្យ និងប៉ូលទី៥ នៅទិសនិរតីរបស់យើង។ យើងមានគោលនយោបាយដាក់ជួយនៅទីនោះ ខាងកសិកម្មខាងអី ប៉ុន្តែខេត្តព្រះសីហនុ គឺជាខេត្តមួយ ដែលជាប៉ូលសំខាន់ មានលក្ខណៈពហុវិស័យ គាំទ្រទៅដល់ខេត្តផ្សេង។ ការពង្រឹងឡូជីស្ទីកនៅទីនេះ ការជួយនៅក្នុងការកាត់បន្ថយតម្លៃដឹកជញ្ជូន នឹងធ្វើឱ្យសេដ្ឋកិច្ចរីកលូតលាស់និងជួយគាំទ្រទៅដល់វិស័យកសិកម្ម ជួយស្ដារឡើងវិញនូវវិស័យសំណង់ និងជួយទៅដល់សកម្មភាពសេដ្ឋកិច្ចនៅខេត្តផ្សេងទៀត។ កាំភ្លើងធំយើងមានគ្រាប់តិច ត្រូវបាញ់ឱ្យចំគោលដៅ បាញ់កន្លែងណាមុន/ណាក្រោយ។ ឆ្នាំ ២០២៤នេះ យើងសម្រេចជ្រើសយកខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើដើម្បជំរុញពន្លឿនការវិវឌ្ឍន៍កន្លែងនេះ ជាប៉ូលមួយអាចយោងឡើងខ្ពស់ ហើយអាចទាញការវិវឌ្ឍនទូទាំងប្រទេស។ នេះជាមូលហេតុដែលចាំបាច់ត្រូវដាក់ចេញនូវកម្មវិធីនេះ។
(៥) ដាក់ចេញដំណោះស្រាយជាកញ្ចប់សំរាប់ខេត្តព្រះសីហនុ
ខ្ញុំសូមអរគុណណាស់ ចំពោះឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងក្រុមការងារ ដែលបានធ្វើប្រតិកម្មរហ័សក្រោយឆ្នាំ ២០១៩ ដាក់ចេញនូវដំណោះស្រាយសំរាប់វិស័យសំណង់ដែលជាប់គាំង។ ក្នុងការជជែកគ្នានោះ … ខ្ញុំក៏បានជជែកជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ថា យើងមិនគួរគិតសម្រាប់តែក្របខណ្ឌ(សំណង់)ជាប់គាំងទេ តែត្រូវលើកទឹកចិត្តវិនិយោគអីក៏ដោយថ្មីក៏ដោយ រូបភាពផ្សេងៗទាំងសំណង់ និងវិស័យមួយចំនួន …ធ្វើអោយខេត្តព្រះសីហនុរីក។ សំណង់វាកើតដោយសារមានសកម្មភាពសេដ្ឋកិច្ចផ្សេងៗដើរដែរ អញ្ចឹងទាល់តែជួយជាកញ្ចប់ ដាក់ជាកញ្ចប់តែម្ដង។ យកមួយឆ្នាំនេះតែម្ដង លើសឹងតែគ្រប់វិស័យ ពិសេសនៅកន្លែងនេះនៅក្រុងព្រះសីហនុ ជំរុញជាកញ្ចប់ … ខ្ញុំសង្ឃឹមថាខេត្តផ្សេងមិនច្រណែនទេ។
(៦) កម្មវិធីពិសេស មានក្រុមការងារអន្តរស្ថាប័នពីថ្នាក់កណ្តាលសំរបសំរួលនិងជំរុញ
កម្មវិធីនេះនឹងផ្ដោតលទ្ធភាពពិសេស។ ពិសេសយ៉ាងម៉េច? បានន័យថា មានការយកចិត្តទុកដាក់ត្រង់ពីកណ្ដាលមក មានក្រុមការងារពីកណ្ដាលមក ដែលអាចមានសិទ្ធក្នុងការជួយសម្របសម្រួល និងជំរុញការដោះស្រាយដែលមានលក្ខណៈអន្តរស្ថាប័ន។ បើសិនជាមិនមានយន្តការនេះទេ ការដោះស្រាយតាមឋានានុក្រមកន្លែងខ្លះត្រឹមខេត្តដោះអត់ចេញ(ទេ) ពេលខ្លះត្រូវការការធានា … ឧទាហរណ៍គោលនយោបាយសារពើពន្ធ។ យើងមានគោការណ៍អនុគ្រោះពន្ធទូទៅ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៤ នៅខេត្តព្រះសីហនុ យើងមានពន្ធពិសេសមួយចំនួនទៀត ដែលមានលក្ខណៈជួយជំរុញ។ បើសិនជាមិនមានយន្តការជួយសម្របសម្រួលពីកណ្ដាលទេ (ទុកអោយដំណើរការ)តាមនីតិវិធី អាច(នឹងប្រើ)យូរ ដែលទម្រាំតែយើងដោះបានវាអាចនឹងហួសឆ្នាំ ២០២៤ ទៅហើយ …។
(៧) ២០២៤ ជាពេលវេលាដែលត្រូវជំរុញសេដ្ឋកិច្ចឱ្យងើប ស្របតាមសន្ទុះកំណើនសេដ្ឋកិច្ចពិភពលោក
ការដាក់ចេញនូវយុទ្ធសាស្ត្រនិងកញ្ចប់កម្មវិធីពិសេសនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប មានលក្ខណៈបន្ថែមសន្ទុះ ដោយយើងគិតថាឆ្នាំ ២០២៤ នេះគឺជាពេលវេលាដែលត្រូវជំរុញការងើបឡើងវិញសេដ្ឋកិច្ច ស្របគ្នានឹងពេលដែលសេដ្ឋកិច្ចពិភពលោកបានកើនឡើង … ទន្ទឹមនឹងកូវីដ-១៩ ចប់ សេដ្ឋកិច្ចពិភពលោកអាចមានលំនឹងនិងកើនឡើងវិញ។ ល្ងាចមិញខ្ញុំឃើញការវាយតម្លៃសន្ទុះនៃសេដ្ឋកិច្ចពិភពលោកអាចកើនវិញ ដោយសារការរីកឡើងវិញនៃសេដ្ឋកិច្ចនៅអាមេរិក ក៏ដូចជាវិស័យអន្តរាគមន៍នៅប្រទេសចិននិងប្រទេសមហាអំណាចមួយចំនួន ដែល(មាន)សេដ្ឋរឹងមាំ។ ស្ថានភាពនេអាចជួយយើងបាន ប៉ុន្តែពេលជាមួយគ្នា យើងក៏ប្រឈមនូវបញ្ហាអសន្តិសុខមួយចំនួននៃតំបន់ដែលប៉ះពាល់ដល់យើង។
ឧទាហរណ៍ គ្រាន់តែវាយគ្នានៅសមុទ្រក្រហម គ្រាន់តែ ហ៊ូទី បាញ់កប៉ាល់ ឥឡូវថ្លៃដឹកជញ្ជូនឡើង ទំនិញនាំចេញយើងមួយចំនួនប៉ះពាល់ … ថ្លៃដឹកជញ្ជូនយើងត្រូវកើន ព្រោះកប៉ាល់លែងចូលតាមសមុទ្រក្រហមហ្នឹង ហើយកាត់តាមក្រោម បន្ថែមចំងាយឡើង ៧ពាន់គីឡូ និយរយៈពេល១៤ថ្ងៃថែមទៀត … ដោយហេតុនេះទាមទារអោយដាក់ចេញនូវកម្មវិធីគន្លឹះដើម្បីទប់សភាពការណ៍និងត្រូវជួយបន្ថែម។ ខេត្ត ព្រះសីហនុ ជាខេត្តពហុវិស័យ ដែលយើងត្រូវកសាងសក្ដានុពលជាច្រើនវិស័យ រួមមានទេសចរណ៍ ឧស្សាហកម្ម និងវិស័យផ្សេងៗ … ក្នុងនោះក៏មានការដាក់ចេញនូវវិធានការជាក់ស្ដែងមួយចំនួន។
(៨) ក្រុមការងារជំរុញវិនិយោគខេត្តព្រះសីហនុ ជាយន្តការអន្តរក្រសួងតាមដាន ត្រួតពិនិត្យ និងអនុវត្ត
ខ្ញុំសូមចូលលំអិតបន្តិចអំពីវិធានការដែលយើងលើកថា ជាក់ស្ដែងតើដាក់ចេញវិធានការនិងកម្មវិធីពិសេសនេះមានជួយស្អីខ្លះ? ខ្ញុំអាចរៀបរាប់ត្រួសៗ មួយចំនួនអំពីកម្មវិធីលំអិតដល់ក្រុមការងារ … អ្វីដែលយើងដាក់ចេញជាការគិតគូរ។ ពេលដែលអនុវត្តនឹងមានការប្រឈមផ្សេងៗទៀត ដែលចាំបាច់ត្រូវធានាដោះស្រាយជាអចិន្ត្រៃយ៍ ព្រោះការដាក់ចេញផែនការអនុវត្តជោគជ័យអាស្រ័យសំខាន់ទៅលើការតាមដាន ត្រួតពិនិត្យ និងកែសម្រួលនៅពេលអនុវត្ត។ ធ្លាប់កាលនៅសាលាទាហាន គេថារៀបផែនការល្អយ៉ាងណាក៏ដោយ ពេលដែលចាប់ផ្ដើមអនុវត្តនឹងត្រូវជួបឧបសគ្គហើយ។ សភាពការណ៍ប្រែប្រួល តម្រូវការជាក់ស្ដែងនៃការអន្តរាគមន៍ជួនកាលប្រែប្រួល អ្វីដែលយើងគិតជួនកាលមិនទាន់គ្រប់។ អញ្ចឹងគឺចាំបាច់ត្រូវមានយន្តការតាមដាន ត្រួតពិនិត្យ ដែលយើងនឹងមានក្រុមការងារអន្តរក្រសួងមួយតាមដាន ត្រួតពិនិត្យ និងអនុវត្តទៅលើការងារនេះ ដែលហៅថា ក្រុមការងារជំរុញវិនិយោគក្នុងខេត្តព្រះសីហនុ។
(៩) មុខព្រួញអន្តរាគមន៍គំរោងវិនិយោគ ៣ គឺ (១) អគារជាប់គាំង (២) មិនជាប់គាំង (៣) មានស្រាប់ក្នុងខេត្ត
សូមលើកបន្តិចពាក់ព័ន្ធអ្វីខ្លះដែលយើងបានដាក់ចេញ។ នៅក្នុងសាររបស់ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ពាក់ព័ន្ធទៅនឹងមុខព្រួញនៃការអន្តរាគមន៍នោះ គឺយើងមានប្រភេទសកម្មភាព ៣ ធំៗ។ ទី១ គឺគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ទី២ គឺគម្រោងវិនិយោគមិនពាក់ព័ន្ធនឹងអគារជាប់គាំង និងទី៣ ការពង្រីកគម្រោងវិនិយោគដែលមានស្រាប់នៅក្នុងខេត្ត។ អញ្ចឹងមុខព្រួញនីមួយៗ យើងគិតគូរអីខ្លះនៅក្នុងកម្មវិធីពិសេសនេះ?
[ចប់សេចក្ដីអធិប្បាយ១]
ទី១. គម្រោងវិនិយោគដែលពាក់ព័ន្ធនឹងអគារជាប់គាំង អត្ថប្រយោជន៍មួយចំនួនដែលទទួលបាន៖
១. ការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ ឆ្នាំ បន្ថែម
២. ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ ចំពោះការសាងសង់បញ្ចប់ និងការជួសជុលកែលម្អលើអគារដែលជាប់គាំង
៣. ការលើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យ រយៈពេល ៥ ឆ្នាំ
៤. ការលើកលែងពន្ធអចលនទ្រព្យ និងការលើកលែងទណ្ឌកម្មរដ្ឋបាល
៥. ការលើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសសន្ទស្សន៍ប្រើប្រាស់ដី ចំពោះការស្នើសុំលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការសាងសង់
៦. ការសម្រួលនីតិវិធី និងបែបបទ នៃការស្នើសុំលិខិតអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងការងារសំណង់
៧. ការផ្តល់ការអនុគ្រោះ លើថ្លៃត្រួតពិនិត្យ និងការបញ្ជាក់ផ្សេងៗពាក់ព័ន្ធសំណង់
៨. ការសម្រួលបែបបទ និងនីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា
៩. ការរៀបចំគោលការណ៍ និងការសម្របសម្រួលបង្កើតទីផ្សារលក់ឡៃឡុងអចលនទ្រព្យ ព្រមទាំងការផ្តល់សេវាផ្គូផ្គងវិនិយោគិន រួមទាំងការកំណត់តម្លៃយោង (Reference-Price) សម្រាប់អចលនទ្រព្យក្នុងខេត្តព្រះសីហនុ; និង
១០. ការជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមបទប្បញ្ញតិច្បាប់ ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគ។
[ផ្ដើមសេចក្ដីអធិប្បាយ២]
(១០) អគារដែលជាប់គាំងអាចលក់បន្តទៅវិនិយោគិនថ្មី តែត្រូវបន្តសាងសង់និងដំណើរការក្នុងឆ្នាំ ២០២៤
កន្លងទៅ ក្នុងការជជែកជាមួយឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ ក៏មានសំណួថា ចុះបើវិនិយោគិនមួយគាត់ទិញស្រង់ឡើងអគារមួយដែលជាប់គាំង យកទៅជួសជុល យកទៅបញ្ចប់ដើម្បីដំណើរការ តើបានគិតគូរការអនុគ្រោះពន្ធយ៉ាងណា? កិច្ចការនេះក្រុមការងារក៏បានគិត និងមានគោលការណ៍អនុគ្រោះពន្ធ ប៉ុន្តែត្រូវចងលក្ខខណ្ឌថា ទិញទៅប្រាកដជាយកទៅជួសជុលដំណើរការដើម្បីធ្វើការ មិនមែនទិញទៅទុកដើម្បីលក់បានថ្លៃទេ។ អញ្ចឹងជាកិច្ចការលម្អិត ក្រុមការងារនឹងចេញលក្ខខណ្ឌនិងផ្ដល់គោលការណ៍លម្អិតបន្ថែមទៀត … ជួនកាលវិនិយោគិនម្នាក់ទិញនិងធ្វើហើយ តែឥឡូវគាត់ក្ស័យធន។ បើសិនជាឲ្យគាត់បន្តធ្វើ មិនទៅមុខទេ នៅទុកចោល។ តែបើឲ្យមានវិនិយោគិនមួយទៀត ដែលចង់ទិញ យើងមិនខ្លាចនៅក្នុង(ការអនុញ្ញាតអោយលក់ទេ) តែមិនមែនទិញទុកចោលទៀតទេ។ ទិញហើយគឺមានផែនការច្បាស់លាស់ដើម្បីជួយជុលកែលម្អ ហើយអនុវត្តនៅឆ្នាំ ២០២៤នេះ។ មិនមែនទិញហើយ ទៅវិនិយោគកែសម្រួលនៅឆ្នាំ ២០៣៤ទេ គឺត្រូវដំណើរការនៅឆ្នាំ ២០២៤ … ដើម្បីជំរុញឲ្យមានសកម្មភាព។ អញ្ចឹង សូមលើកទឹកចិត្តកិច្ចការនេះនិងផ្ដល់(ការអនុញ្ញាត)ដើម្បីកាត់បន្ថយបន្ទុកនិងចំណាយមួយចំនួន ជួយជំរុញអគារដែលជាប់គាំង។
[ចប់សេចក្ដីអធិប្បាយ២]
ទី២. គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង នឹងទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖
១. ការសម្រួលបែបបទ និងនីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា
២. ការផ្តល់ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល ពន្ធប៉ាតង់ ពន្ធលើផ្ទាំងផ្សព្វផ្សាយ ពន្ធកាត់ទុកលើការជួលអចលនទ្រព្យ និងកម្រៃសេវាចុះបញ្ជី ជាដើម ដល់សហគ្រាស ដែលមកវិនិយោគ ឬធ្វើធុរកិច្ចក្នុងខេត្តព្រះសីហនុ
៣. ការផ្តល់ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ ឆ្នាំ បន្ថែម សម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ និងសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ
៤. ការអនុញ្ញាតឱ្យអនុវត្តអាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ ចំពោះការទិញធាតុចូលផលិតកម្មដែលផលិតក្នុងស្រុក។
ទី៣.ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច នៅក្នុងឆ្នាំ២០២៤នេះ នឹងទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖
១. ការសម្រួលនីតិវិធី បែបបទ និងការអនុញ្ញាតផ្សេងៗ សម្រាប់បម្រើដល់ការអនុវត្តគម្រោង ឬសកម្មភាពពង្រីកការវិនិយោគ និង/ឬធុរកិច្ច
២. ការផ្តល់ការលើកទឹកចិត្ត និងការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល ពន្ធប៉ាតង់ ពន្ធលើផ្ទាំងផ្សព្វផ្សាយ និងពន្ធកាត់ទុកលើការជួលអចលនទ្រព្យ ជាដើម ដល់សហគ្រាសដែលអនុវត្តគម្រោង ឬសកម្មភាពពង្រីកការវិនិយោគ និង/ឬធុរកិច្ច
៣. ការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបានការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាពន្ធលើប្រាក់ចំណូល
៤. ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល រយៈពេល ៣ ឆ្នាំ ផ្អែកតាមសមាមាត្រនៃអត្រាទុនពង្រីក និងការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបានការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាពន្ធលើប្រាក់ចំណូល។
ដើម្បីធានានូវភាពច្បាស់លាស់នៅក្នុងការអនុវត្តវិធានការលើកទឹកចិត្តពិសេស ដូចបានគូសរំលេចជាគោល ខាងលើនេះ រាជរដ្ឋាភិបាល នឹងរៀបចំដាក់ចេញនូវលិខិតបទដ្ឋានលម្អិតបន្ថែមទៀត តាមការចាំបាច់។
ទន្ទឹមនឹងការផ្តល់ «អត្ថប្រយោជន៍ពិសេស» ដល់គម្រោង ឬ សកម្មភាព ទាំង ៣ ប្រភេទខាងលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនទៀតផងដែរ ដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែម ជារួម ដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្តព្រះសីហនុ។ វិធានការទាំងនោះ រួមមាន៖
១. ការរៀបចំតំបន់គម្រោងវិនិយោគ និង/ឬ តំបន់អភិវឌ្ឍ នៅតាមភូមិ សង្កាត់ និងផ្លូវ សំខាន់ៗ ដូចជា តំបន់ទេសចរណ៍ពិសិដ្ឋ តំបន់លក់ទំនិញរួចពន្ធ ដែលគ្រប់ជាតិសាសន៍អាចទិញទំនិញបាន, វិថីអាហារ និងរមណីយដ្ឋាន/កន្លែងកម្សាន្ត ជាដើម ជាជំហានៗ ស្របតាមសក្តានុពល និងភូមិសាស្ត្រជាក់ស្តែង
២. ការផ្តល់ទិដ្ឋាការពិសេស រយៈពេល ៣ ឆ្នាំ សម្រាប់វិនិយោគិនដែលទិញ ឬជួលអចលនទ្រព្យរយៈពេលវែង ក្នុងខេត្តព្រះសីហនុដែលមានតម្លៃលើសពី ១០០ ០០០ ដុល្លារអាមេរិក ដោយប្រភេទនៃទិដ្ឋាការពិសេសនេះ ត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក
៣. ការពន្លឿនការត្រួតពិនិត្យគយ ក៏ដូចជាការកែសម្រួល និងការផ្តល់សេវាល្អ ជូនដល់ភ្ញៀវទេសចរ និងវិនិយោគិន ទាំងនៅពេលមកដល់ ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ
៤. ការរៀបចំ និងការអនុវត្តយុទ្ធនាការ «ទីក្រុងសុវត្ថិភាព» ព្រឹត្តិការណ៍ និងកម្មវិធីនានា ដើម្បីស្តារ និងពង្រឹងកិត្តិនាមរបស់ខេត្តព្រះសីហនុលើឆាកអន្តរជាតិ
៥. ការពន្លឿនការអនុម័ត និងការប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេ ប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
៦. ការកំណត់អាទិភាព និងការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលចាំបាច់សម្រាប់គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម ការអភិវឌ្ឍទេសចរណ៍ និងការទាក់ទាញការវិនិយោគ
៧. ការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងសួនឧស្សាហកម្មធំៗ ជាពិសេស ការពង្រឹងតំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ ឱ្យឈានដល់កម្រិតស្តង់ដាអន្តរជាតិ លើគ្រប់ទិដ្ឋភាព រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត វត្ថុធាតុដើម និងធាតុចូលផ្សេងៗ កិច្ចសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្ម ការលើកទឹកចិត្ត និងវិធានការគាំទ្រផ្សេងទៀត
៨. ការសម្របសម្រួលក្នុងការអភិវឌ្ឍដីដែលមានសក្តានុពល (ដីកម្មសិទ្ធិរដ្ឋ ឬ ឯកជន) ដើម្បីប្រែក្លាយដីទាំងនេះ ទៅជាតំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬសហគ្រាស និង/ឬ តំបន់ទេសចរណ៍ ដែលរាជរដ្ឋាភិបាលនឹងចូលរួមគាំទ្រផ្នែកគោលនយោបាយលើកទឹកចិត្ត ការអនុគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធនានា
៩. ការអនុវត្តតំបន់សាកល្បងគំរូមួយ ឬច្រើន ដែលជាតំបន់សេដ្ឋកិច្ចពិសេស តំបន់ទេសចរណ៍ពិសិដ្ឋ តំបន់ពាណិជ្ជកម្មសេរី តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬភណ្ឌាគារគយ ដើម្បីប្រមូលផ្តុំធនធាន និងជំរុញការអភិវឌ្ឍ ឱ្យបានលឿន និងមានប្រសិទ្ធភាព ដែលអាចជ្រើសរើសចេញពីតំបន់ដែលត្រូវពង្រីកបន្ថែម ឬ នៅស្ទឹងហាវ ឬ កន្លែងដទៃទៀត តាមរយៈកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួម និងសកម្មភាពផ្សេងៗរួមគ្នា។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
(១១) រៀបចំតំបន់សេដ្ឋកិច្ចពិសេសបន្ថែម សំរួចទៅតាមប្រភេទឧស្សាហកម្ម
យន្តការទាំងអស់នេះ គឺធ្វើពិពិធកម្មជម្រើសក្នុងការវិនិយោគនៅប្រទេសកម្ពុជា។ ជាក់ស្ដែង នៅក្នុងរយៈពេលប៉ុន្មានខែនេះ យើងបានគិតគូរពីរូបមន្ត ក៏ដូចជាវិធានការជាក់ស្ដែងនៅក្នុងការដាក់ចេញទិសដៅពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគ។ យើងបាននិងកំពុងតែរៀបចំដាក់ឲ្យអនុវត្ត និងកសាងជាប្រភេទតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែម តាមរូបមន្តដែលយើងមានស្រាប់។ តំបន់សេដ្ឋកិច្ចដែលយើងរៀបចំទៅថ្ងៃអនាគត គឺជាតំបន់សេដ្ឋកិច្ចពិសេសដែលអាចសម្រួចទៅតាមប្រភេទឧស្សាហកម្មណាមួយ។ យើងកំពុងតែរៀបចំគោលនយោបាយនិងសាកល្បងរៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ទាក់ទាញការវិនិយោគទៅលើបច្ចេកវិទ្យាបៃតង ឧស្សាហកម្មបៃតង និងផ្នែកឌីជីថល បានន័យថា តំបន់សេដ្ឋកិច្ចពិសេសនេះគឺសម្រាប់តែការវិនិយោគបែបនោះតែម្ដង។
(១២) រៀបចំតំបន់សេដ្ឋកិច្ចពិសេសបន្ថែម សំរាប់ការវិនិយោគពីប្រទេសណាមួយជាក់លាក់
យើងក៏កំពុងសិក្សា និងរៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិនិយោគិនពីប្រទេសណាមួយ(ជាក់លាក់)តែម្ដង … ដែលយើងអាចធ្វើបាន។ បច្ចុប្បន្ន យើងមានតំបន់សេដ្ឋកិច្ចពិសេសសម្រាប់គ្រប់ឧស្សាហកម្ម និងគ្រប់ប្រទេសទាំងអស់។ អញ្ចឹងយើងរៀបចំ ២ទៀត ដើម្បីបំពេញបន្ថែម មិនមែនទៅជំនួស ឬទៅប្រកួតប្រជែងដើម្បីទាញម៉ូយនោះទេ។ បើយើងធ្វើដើម្បីប្រកួតប្រជែងគ្នាឯង វានឹងខាត។ យើងធ្វើដើម្បីបំពេញបន្ថែម។ បានន័យថាម៉េច? ជួបជាមួយអ្នកវិនិយោគ ជាមួយទូត ជាមួយថ្នាក់ដឹកនាំផ្សេងៗ យើងត្រូវប្រកាន់យកមូលដ្ឋានជាក់ស្ដែងនិយម។ យើងផ្សព្វផ្សាយថា កម្ពុជាឥឡូវជាសមាជិកអាស៊ាន វិនិយោគនៅកម្ពុជាស្មើនឹងវិនិយោគនៅក្នុងទីផ្សារដែលមានប្រជាពលរដ្ឋ ៦៦០លាននាក់។ ពិតអត់ខុសទេ។ ប៉ុន្តែ ប្រទេសជិតខាងក៏និយាយដូចគ្នាបាន ប្រទេសអាស៊ានទាំង១០ និយាយដូចគ្នាបានទាំងអស់។ វិនិយោគនៅក្នុងប្រទេសណាមួយក្នុងអាស៊ានទាំង១០ គឺបានទីផ្សារ ៦៦០លាននាក់។ សួរថាហេតុអីបានជាវិនិយោគមួយហ្នឹងត្រូវតែមកកម្ពុជា?
(១៣) កែសម្រួលលក្ខខណ្ឌវិនិយោគ បង្កើតផលិតផលតាមការវិនិយោគ និងសម្រួចទិសដៅពាណិជ្ជកម្ម
យើងត្រូវមើលផ្ទះខ្លួនឯងឲ្យច្បាស់ យើងត្រូវបង្កើតផលិតផល និងការទាក់ទាញប្រកបដោយពិពិធកម្ម និងទំនើបកម្មដើម្បីសម្របទៅតាមតម្រូវការចាំបាច់។ កន្លងទៅ ការដាក់ចេញនូវគោលនយោបាយរបស់យើងក្នុងការទាក់ទាញ កុំភ្លេចថាអាស៊ានទាំង១០ ក៏ទាក់ទាញដូចគ្នា។ បើមើលហួសពីអាស៊ានទាំង១០ ប្រទេសខ្លះជាអ្នកនាំចូលផង តែក៏ជាអ្នកទាក់ទាញវិនិយោគដូចគ្នា ឧទាហរណ៍ ប្រទេសឥណ្ឌា ជាទីផ្សារធំណាស់ ប៉ុន្តែនៅតែទាក់ទាញវិនិយោគពីគ្រប់កន្លែងដូចគ្នា ប្រកួតប្រជែងជាមួយកម្ពុជាលើឧស្សាហកម្ម បច្ចេកវិទ្យាមួយចំនួន។ សម្រាប់កម្ពុជា ការកែសម្រួលលក្ខខណ្ឌវិនិយោគ បូកនឹងការចេញផលិតផលផ្សេងៗ ដើម្បីសម្របសម្រួលទៅតាមវិនិយោគ ក៏ដូចជាការសម្រួចទិសដៅធ្វើពាណិជ្ជកម្ម គឺជាកិច្ចការសំខាន់។ យើងមើលភាពជាក់ស្ដែងនិយម ហើយដាក់ចេញនូវគោលនយោបាយនេះ ដោយផ្អែកទៅលើភាពជាក់ស្ដែងនិយមនៃតម្រូវការ។ ក្នុងប៉ូលទាំង ៥ តើប៉ូលណាដែលត្រូវការជួយខ្លាំងជាងគេ? ប៉ូលដែលត្រូវជួយនេះ តើជួយវិស័យអី? ខេត្តសៀមរាបមិនមែនមានតែវិស័យទេសចរទេ មានកសិកម្ម មានអីទាំងអស់ ប៉ុន្តែក្នុងនោះវិស័យទេសចរជាគន្លឹះសំខាន់។ យើងត្រូវវាយលុកទៅលើកន្លែងនោះ។ ខេត្តព្រះសីហនុ ក៏មានកសិកម្ម មានទេសចរណ៍ដែរ តែយើងវាយលុកទៅលើវិស័យសំណង់ និងឧស្សាហកម្មធុនតូចនិងមធ្យម … អញ្ចឹងភាពទាក់ទាញ និងការកែសម្រួលនិងការដាក់ចេញនេះគឺដើម្បី … ពង្រឹងខេត្តព្រះសីហនុ និងខេត្តតំបន់ឆ្នេរទាំងអស់ ដែលក្នុងនោះខេត្តព្រះសីហនុដើរតួនាទីសំខាន់យោងទៅលើសក្តានុពលនៃកិច្ចការទាំងអស់នេះ …។
[ចប់សេចក្តីអធិប្បាយ៣]
រាជរដ្ឋាភិបាល ដាក់ការរំពឹងខ្ពស់ ទៅលើការអនុវត្ត «កម្មវិធីពិសេស» នេះ ឱ្យសម្រេចបានជោគជ័យ ដែលការណ៍នេះ នឹងផ្ដល់ជាមូលដ្ឋានដ៏មានសារៈសំខាន់, ជាពិសេស បទពិសោធន៍ និងមេរៀន ល្អៗ, សម្រាប់ការបន្តរៀបចំ និង ជំរុញអនុវត្តផែនការមេ ដើម្បីអភិវឌ្ឍ និងជំរុញការ វិនិយោគ ក្នុងទីតាំងសេដ្ឋកិច្ចសំខាន់ដទៃទៀត របស់កម្ពុជា ។ ក្នុងស្មារតីនេះ, ខ្ញុំសូមផ្តល់នូវការណែនាំបន្ថែមមួយចំនួន ដល់ក្រុមការងារ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅក្នុងការអនុវត្ត «កម្មវិធីពិសេស» នេះ ដូចតទៅ ៖
ទី១. ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ត្រូវបន្តបំពេញភារកិច្ច
ដោយសកម្ម ក្នុងឆន្ទៈមោះមុត និង មានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវ និងកិច្ចសហការខ្ពស់ ក្នុងការអនុវត្ត «កម្មវិធីពិសេស» ឱ្យសម្រេចបានជោគជ័យ និងលទ្ធផលជាក់ស្តែងតាមការរំពឹងទុក ។
ទី២. ក្រុមការងារ រួមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយ «កម្មវិធីពិសេស» នេះ ឱ្យបានទូលំទូលាយ, ពន្យល់ឱ្យបានច្បាស់ និងត្រឹមត្រូវ និងធ្វើបដិសណ្ឋារកិច្ច ឱ្យបានល្អ ដល់វិនិយោគិន និង ធុរជន ដែលចូលមកទាក់ទងធ្វើការងារពាក់ព័ន្ធនឹងគម្រោងវិនិយោគរបស់ខ្លួន ដើម្បីទទួលបាននូវការលើកទឹកចិត្ត, ការអនុគ្រោះ និង ការគាំទ្រនានា ពីរាជរដ្ឋាភិបាល ។
ទី៣. ក្រុមការងារត្រូវខិតខំព្យាយាម, មានវិធីសាស្ត្រល្អ និងបំពេញភារកិច្ច ដោយស្វាហាប់ ក្នុងការទាក់ទាញការវិនិយោគ, ការថែទាំ និង ការដោះស្រាយសំណូមពរ ឬ បញ្ហាប្រឈម របស់វិស័យឯកជន ព្រមទាំងត្រូវផ្តល់កិច្ចសហការជិតស្និទ្ធដល់ វិស័យឯកជន ។
ទី៤. ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តព្រះសីហនុ ត្រូវខិតខំ និងចូលរួមផ្តល់កិច្ចសហការល្អ, ពិសេស ត្រូវផ្តល់ការសម្របសម្រួលខ្ពស់ និង ត្រូវធ្វើប្រតិភូកម្មសិទ្ធិអំណាចពេញលេញ ដល់មន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តកម្មវិធីពិសេសនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ និងជោគជ័យ ក្នុងការបំពេញការងារ ។
ទី៥. ក្រៅពីរបាយការណ៍ជាទៀងទាត់តាមកាលកំណត់, ក្រុមការងារក៏មានកាតព្វកិច្ចរាយការណ៍បន្ទាន់ដោយឥតបង្អង់ ជូនដល់រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើសុំនូវការណែនាំ ឬ ការដាក់ចេញនូវវិធានការចាំបាច់នានា សំដៅដោះស្រាយឱ្យបានទាន់ពេលនូវបញ្ហាជាក់សែ្តងនានា ក្នុងការអនុវត្ត «កម្មវិធីពិសេស» នេះ ។
ទី៦. គ្រប់តួអង្គពាក់ព័ន្ធដទៃទៀត, ជាពិសេស វិស័យឯកជន, ក៏ចូលរួមជាមតិយោបល់ និងផ្តល់ធាតុចូលគ្រប់ពេល តាមការចាំបាច់ ដល់ក្រុមការងារ ក៏ដូចជា គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង/ឬ ប្រមុខរាជរដ្ឋាភិបាល ក្នុងស្មារតីនៃការកែលម្អការអនុវត្ត និងធានានូវជោគជ័យនៃកម្មវិធីពិសេសនេះ ។
ខ្ញុំសូមគូសបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលចាត់ទុក «កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» នេះ ជាឯកសាររស់ និងជាកម្មវិធីសាកល្បងមួយ ដែលនឹងត្រូវយកទៅប្រើប្រាស់ ជាគំរូ សម្រាប់ជំរុញការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចសំខាន់ផ្សេងទៀត ។ ក្នុងស្មារតីនេះ, ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីពិសេសដ៏មានសារៈសំខាន់នេះ, ខ្ញុំសូមប្រគល់ភារកិច្ចជូន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យទទួលបន្ទុកសម្របសម្រួល និងជំរុញការអនុវត្ត ដោយត្រូវរៀបចំយន្តការតាមដាន និង វាយតម្លៃច្បាស់លាស់ ព្រមទាំងដឹកនាំរៀបចំលើកសំណូមពរកែលម្អកម្មវិធីនេះ តាមការចាំបាច់ ។ ជាថ្មីម្តងទៀត, ខ្ញុំក៏សូមជំរុញឱ្យក្រុមការងារ និង គ្រប់ក្រសួង-ស្ថាប័ន ត្រូវចូលរួមអនុវត្តកម្មវិធីនេះ យ៉ាងសកម្ម និង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
[ផ្តើមសេចក្តីអធិប្បាយ៤]
(១៤) សន្តិសុខជាកត្តាចំបងធានាចីរភាព/ការរីកលូតលាស់សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
ខ្ញុំសូមចាប់អារម្មណ៍ថា ចំពោះខេត្តព្រះសីហនុដែលជាប៉ូលសេដ្ឋកិច្ចទី ២ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយច្រើនសំរាប់ការអភិវឌ្ឍតាមសក្តានុពលរបស់ខេត្តដែលជាប៉ូលសេដ្ឋកិច្ច។ រាជរដ្ឋាភិបាលចំណាយទុនច្រើនណាស់ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ ថវិកាជាតិយើងជាង ១០០ លានដុល្លារ ត្រូវបានដាក់មកវិនិយោគ(ហេដ្ឋារចនាសម្ព័ន្ធ)ផ្លូវ។ ខេត្តព្រះសីហនុបានប្រែក្លាយពីខេត្តមួយដែលស្ងាត់ជ្រងំ ទៅជាខេត្តមួយដែលបើមើលជា view ពីខាងលើ គ្រាន់តែការរីកលូតលាស់នៃហេដ្ឋារចនាសម្ព័ន្ធគឺកើតឡើងច្រើន។ មិនមែនតែនៅក្នុងក្រុងនោះទេ។ នៅតាមបណ្តាកោះ នៅតាមបណ្តាតំបន់ជាច្រើន តំបន់សេដ្ឋកិច្ចពិសេសផ្សេងៗនៅក្រៅក្រុង នៅតាមបណ្តាកោះ ពីមុនអត់ដែលស្គាល់កោះសង្សារ កោះតា កោះយាយ កោះអូន កោះបង ទេ។ កន្លែងណាក៏សុទ្ធតែជាសក្តានុពលធំ។ ប៉ុន្តែដើម្បីធានានូវចីរភាព និងការបន្តរីកលូតលាស់ក្នុងខេត្ត ដើម្បីឲ្យសេដ្ឋកិច្ច សក្តានុពល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងបានកើនឡើងខ្ពស់ទៅតាមលក្ខណៈលទ្ធភាពដែលអាចធ្វើទៅបាន ក៏ដូចជាការអនុវត្តនូវកម្មវិធីគោលនយោបាយបានទទួលផល កត្តាមួយដែលត្រូវគិតគូរគឺរឿងសន្តិសុខ។ បើគ្មានសន្តិសុខទៅមិនរួចទេ … ទៅបានតែទៅមិនឆ្ងាយទេ។ សន្តិសុខគឺជាកត្តាចំបងសម្រាប់តំបន់ទេសចរណ៍ តំបន់ឧស្សាហកម្មផ្សេងៗ។ ការងារសន្តិសុខនេះ ដាច់ខាតត្រូវតែធ្វើឲ្យបាន ធានាឲ្យបានខេត្តព្រះសីហនុ ធានានូវសន្តិសុខសណ្តាប់ធ្នាប់សង្គម។
(១៥) បណ្តាញសារព័ត៌មានអន្តរជាតិខ្លះមិនឆ្លុះបញ្ចាំងពីកិត្យានុភាពកម្ពុជា
កន្លងទៅ ជាអកុសល យើងមានព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយថ្មីៗនេះតាមបណ្តាញសារព័ត៌មានអន្តរជាតិដែលមិនឆ្លើយតប ឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៅលើដីទេ ប៉ុន្តែព័ត៌មាននេះបានធ្វើឲ្យប៉ះពាល់ទៅដល់កិត្យានុភាពរបស់កម្ពុជា។ រូបភាពរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុតែម្តង។ កិច្ចការនេះក្រសួងទេសចរណ៍ ក៏ដូចជារាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ជាច្រើន ហើយក៏បានធ្វើការជាមួយនឹងបណ្តាសារព័ត៌មានក៏ដូចជាយន្តការជាច្រើន ដើម្បីធ្វើយ៉ាងណាផ្សព្វផ្សាយប្រទេសយើងឲ្យគេយល់ (…) បញ្ហាអសន្តិសុខ គ្មានប្រទេសមួយណាអត់ទេ ហើយកម្ពុជាក៏មិនមែនអត់ដែរ ដែលថាបញ្ហាអសកម្ម ឬមួយក៏រឿងចោរលួចចោរប្លន់។ ប៉ុន្តែ អ្វីដែលបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍នៅខាងក្រៅប្រទេសនោះ វាមិនឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង។ កម្ពុជាគឺជាប្រទេសមួយដែលមានសន្តិសុខល្អនៅគ្រប់តំបន់ … ប្រទេសខ្លះជាមហាអំណាចផង … រឿងចោរឆក់ កើតមានច្រើនជាងនៅភ្នំពេញទៅទៀត។
(១៦) ខេត្តព្រះសីហនុ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីទាញយកសក្តានុពល ធ្វើឱ្យរីកចម្រើនជាពហុវិស័យ ក្នុងនោះគឺទេសចរណ៍ ឧស្សាហកម្ម និងវិនិយោគ
អញ្ចឹងធ្វើយ៉ាងម៉េច ដើម្បីឲ្យស្ថានភាពជាក់ស្តែងនេះបានជ្រួតជ្រាប និងលុបលាងនូវអ្វីដែលជាការយល់ច្រឡំរបស់មតិសាធារណៈ។ យើងបានធ្វើ និងខិតខំបន្តធ្វើតទៅទៀត ក្នុងនោះតាមរយៈការទាញទេសចរណ៍ឲ្យច្រើន វិនិយោគឲ្យច្រើន។ គេថាអ្នកផ្សព្វផ្សាយច្រើនជាងគេ គឺមាត់មួយទៅមាត់មួយនោះឯង។ ទេសចរណ៍មកកាន់តែច្រើន ទៅវិញគាត់ថាអត់មានបញ្ហាអីទេ។ ជាមួយគ្នានេះ យើងក៏ត្រូវគិតគូរពីស្ថានភាពជាក់ស្តែង។ ការយល់ឃើញតាមទូរទស្សន៍ជារឿងមួយ ប៉ុន្តែស្ថានភាពជាក់ស្តែង គោលនយោបាយរបស់យើងទូទាំងប្រទេស ភូមិឃុំមានសុវត្ថិភាព នេះគឺជាគោលដៅអាទិភាពធំណាស់ ហើយក៏ជាអាទិភាពសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែរ។ ដោយឡែកនៅខេត្តព្រះសីហនុនេះ ដាច់ខាតត្រូវតែចាត់វិធានកាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបាន។ កិច្ចការនេះគឺធំ ហើយជាការងារដែលអាចឱ្យយើងសម្រេចបានដោយចីរភាពនូវការទាញយកសក្តានុពលឱ្យខេត្តព្រះសីហនុជាខេត្តដែលមានការរីកចម្រើនពហុវិស័យ ក្នុងនោះធំគឺទេសចរណ៍ ឧស្សាហកម្ម និងវិនិយោគ។
(១៧) ទេសចរមកខេត្តព្រះសីហនុ គួរទៅមើលកោះ កុំទៅបាញ់កាំភ្លើង
ខ្ញុំសូមឱ្យគណៈបញ្ជាការឯកភាពខេត្ត កម្លាំងមានសមត្ថកិច្ចទាំងអស់របស់ខេត្តយកចិត្តទុកដាក់លើការងារនេះ ជាពិសេសគឺការប្រយុទ្ធប្រឆាំងទៅលើបទល្មើសគ្រប់ប្រភេទ មានការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការគ្រប់គ្រងអាវុធខុសច្បាប់ជាសំខាន់។ ការងារធំសូមឱ្យបង្កើនសកម្មភាពត្រួតពិនិត្យឱ្យបានម៉ឺនម៉ាត់ និងគិតគូរឱ្យបានម៉ត់ចត់ទៅលើការងារនេះ។ នៅខេត្តនេះមានកន្លែងបាញ់កាំភ្លើងស៊ីវិលប៉ុន្មាន? (ពីរ) អាចបើកឱ្យស៊ីវិល និងនៅក្នុងមូលដ្ឋានទ័ពបើកឱ្យស៊ីវិល (២ កន្លែងជាក្លឹបបាញ់)។ ខ្ញុំថាមិនចាំបាច់អោយទេសចរមកខេត្តព្រះសីហនុរៀនបាញ់កាំភ្លើងទេ អោយដើរមើលកោះល្អជាង។ អញ្ចឹងសុំឱ្យបិទតែម្តង។ មិនឱ្យបើកថ្មីទេ រឿងបាញ់កាំភ្លើងជាក្លឹបឯកជននេះ។ អ្នកខេត្តព្រះសីហនុ មិនបាច់បាញ់កាំភ្លើងទ ព្រោះថាបើកត្រូវតែមានសិទ្ធិទិញកាំភ្លើង ទិញគ្រាប់ ហើយយកទៅណា? មិនបាច់តែម្តងទៅ។ មកខេត្តព្រះសីហនុ មកដើរលេងកោះទៅ កុំបាញ់កាំភ្លើង។ ទប់កន្លែងហ្នឹងតែម្តង។
(១៨) ឈប់ចេញលិខិតអនុញ្ញាតបើកកន្លែងបាញ់ស៊ីប ធ្វើបច្ចុប្បន្នភាពនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេស
ទីតាំងកងទ័ពរបស់យើង ដែលមានទីលានបាញ់គឺមិនបាច់ឱ្យបើកអាជីវកម្មឱ្យស៊ីវិលទៅបាញ់ទេ ទុកឱ្យទាហានបាញ់ទៅ។ មានមួយនៅរាម ទុកសម្រាប់កងទ័ពហ្វឹកហ្វឺន ប៉ូលិសហ្វឹកហ្វឺន អាវុធហត្ថហ្វឹកហ្វឺនចុះ មិនបាច់ធ្វើអាជីវកម្មឯកជនទេ។ អញ្ចឹងគឺសុំឱ្យបិទទៅ។ ល្ងាចមិញខ្ញុំឱ្យព្រៀងសារាចរណ៍ណែនាំទូទាំងប្រទេសមួយឈប់ឱ្យចេញលិខិតអនុញ្ញាតបើកកន្លែងបាញ់ស៊ីបថែមថ្មីទៀត ព្រោះអត់ចាំបាច់ទេ។ អ្វីដែលមានស្រាប់ត្រូវធ្វើបច្ចុប្បន្នភាពនិងត្រួតពិនិត្យតើមានលក្ខណៈត្រូវបច្ចេកទេសឬអត់? បើកន្លែងខ្លះសុំអាជ្ញាបណ្ណហើយអត់ធ្វើអីរាប់ឆ្នាំហើយ បិទចោលតែម្តង។ កន្លែងណាដែលប្រតិបត្តិ ព្រោះមានអាជ្ញាបណ្ណពីមុននៅកន្លែងកងទ័ពដូច ៩១១ ត្រួតពិនិត្យការគ្រប់គ្រងឱ្យច្បាស់កុំឱ្យមានបញ្ហា។ នៅខេត្តព្រះសីហនុ កុំឱ្យមានតែម្តង បិទចោលតែម្តង អ្វីដែលមានហើយកុំឱ្យបើកថ្មី រឿងបាញ់ស៊ីបនេះ។
(១៩) នឹងមានកិច្ចប្រជុំពិសេស គិតគូរដាក់ចេញជាយុទ្ធនាការជ្រោងសន្តិសុខខេត្តព្រះសីហនុ
ក្នុងពេលឆាប់ៗនេះខ្ញុំនឹងដឹកនាំកិច្ចប្រជុំពិសេសមួយគិតគូរពីការដាក់ចេញជាយុទ្ធនាការជ្រោងសន្តិសុខនៅខេត្តព្រះសីហនុ។ យើងដាក់គោលនយោបាយធ្វើអី? … យើងខំវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ វិនិយោគិនច្រើនណាស់ដាក់លុយរាប់រយលាន រាប់ពាន់លាន មកកសាងអគារ។ គាត់ចង់បានមនុស្សមក។ អញ្ចឹងយើងត្រូវធានាបរិស្ថានសន្តិសុខមួយដែលគេអាចមក ទាំងអ្នកវិនិយោគទាំងអ្នកទេសចរ។ កុំថាតែអ្នកក្រៅប្រទេសនោះ បើខេត្តព្រះសីហនុអត់មានសន្តិសុខ អ្នកនៅក្រុងភ្នំពេញ អ្នកនៅខេត្តជិតនេះ ក៏មិនមកដែរ។ ធ្វើការហត់ចង់ងាប់ ថ្ងៃសៅរ៍ថ្ងៃអាទិត្យ ដឹកកូនមកភ័យខ្លាចគេបាញ់គ្នា (…)។
ខ្ញុំសូមឱ្យអាជ្ញាធរ គណៈបញ្ជាការឯកភាពក៏ដូចជាសមត្ថកិច្ច កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ ដែលពាក់ព័ន្ធការងារនេះពង្រឹងការគ្រប់គ្រងសន្តិសុខសណ្តាប់សង្គម។ កម្លាំងសមត្ថកិច្ចយើងបានធ្វើច្រើន។ ខ្ញុំឃើញបងប្អូនផ្ញើព័ត៌មានឲ្យខ្ញុំរាល់ថ្ងៃតាំងពីជំនាន់ឯកឧត្តម ជួន ណារិន្ទ បន្តិចទៀតឯកឧត្តម ស រដ្ឋា ចាំជួយបាញ់ឲ្យផងពីយន្តការដែលយើងមាន។ កន្លងទៅ ដែលអាណត្តិមុនសម្តេចក្រឡាហោមលោកដឹកនាំផ្ទាល់ មានក្រុមការងារពិសេសសម្រាប់ធ្វើការងារនេះ។ យើងនឹងពិភាក្សាគ្នាដើម្បីរៀបចំយន្តការធ្វើការងារដែលមានការចូលរួមពីក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អាជ្ញាធរគ្រឿងញៀនគ្រប់ស្ថាប័ន មានទាំងតំណាងខុទ្ទកាល័យនាយករដ្ឋមន្រ្តីមកទៀត … ផ្ទះយើងល្អតែគ្មានមនុស្សមក តើបានផលអី? …។
(២០) ក្រោយពីសង្រ្គាមបញ្ចប់ ត្រូវការពេលជិត ២០ឆ្នាំកសាងរូបភាពកម្ពុជាជាប្រទេសសន្តិភាព
ទៅចិនថ្ងៃមុន ខ្ញុំបានជួបជាមួយនឹងវិនិយោគិនចិន។ ខ្ញុំបានជួបជាមួយអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ គាត់ប្រាប់ថាគាត់ត្រូវដើរការពារ(កម្ពុជា) ព្រោះនៅទីនោះគេមើលឃើញរឿងកុនមួយដែលធ្វើឲ្យមានការយល់ច្រឡំ។ អញ្ចឹងគ្រប់គ្នាភ័យអត់ចង់មកទេ … បើចង់មកក៏ប្រពន្ធមិនឲ្យមកដែរ … គាត់ត្រូវចេញការពារ(កម្ពុជា)នៅទីនេះ។ គាត់មកវិនិយោគអ្នកវិនិយោគនៅទីនេះ តែត្រូវចេញការពារ។ គាត់ប្រាប់គេថា ខ្ញុំមកវិនិយោគនៅទីនេះ តែមិនមានអីទេ។ ជាព័ត៌មានមិនពិត។ តើអ្នកវិនិយោគដែលដឹងរឿងពិតបែបនេះប៉ុន្មាននាក់ទៅ (…) រឿងអាក្រក់ មានមនុស្សរាប់លាននាក់បានឃើញ តែរឿងល្អពិបាក(នឹងគេបានឃើញ)។ ខ្ញុំធ្លាប់និយាយថា យើងត្រូវការពេលជិត ២០ឆ្នាំ ក្រោយពីសង្រ្គាមបញ្ចប់ដើម្បីកសាងរូបភាពកម្ពុជាថាជាប្រទេសសន្តិភាព មានទេសចរមកលេងអង្គរច្រើន។ តែការបំផ្លាញធ្វើឲ្យប៉ះពាល់សន្តិសុខត្រូវការតែ ៦ខែគត់ ព័ត៌មាន ២ ឬ ៣ ចេញមកតាមទូរទស្សន៍ Al Jazeera អាចបំផ្លាញ។ យើងត្រូវតែលើកឡើងវិញ។
(២១) មានសន្តិភាព ត្រូវការសន្តិសុខសុវត្ថិភាព ដើម្បីធានាបរិស្ថានសេដ្ឋកិច្ចលូតលាស់តាមសក្តានុពល
យើងត្រូវគិតទិដ្ឋភាពសំខាន់បំផុត កុំឲ្យគេមានភ័ស្តុតាងយកចាប់កំហុសយើង។ ត្រូវលុបបំបាត់នូវបញ្ហាអសន្តិសុខ ជាពិសេសនៅខេត្តព្រះសីហនុនេះតែម្តង។ កុំឲ្យគេមានហេតុផលយកទៅបង្កើតរឿង។ បំបាត់វាឲ្យអស់ទៅ … នេះហើយគឺជាកិច្ចការសំខាន់ … អញ្ចឹងត្រូវធានានូវនិរន្តរភាពបែបនេះ។ មិនខ្វះទេនៅលើពិភពលោក នៅក្នុងប្រទេស នៅក្នុងក្រុងដែលធ្លាប់តែរីកចម្រើនមានមនុស្សអ៊ូអរ ២០ ឬ៣០ ឆ្នាំមុន ឥឡូវលែងមានមនុស្សទៅ ដោយសារបញ្ហាសន្តិសុខ។ នៅអាមេរិកក៏មាន នៅកន្លែងណាក៏មាន … តំបន់ខ្លះគេមិនហ៊ានទៅដោយសាររឿងសន្តិសុខ។ ១០ ឆ្នាំមុនជាកន្លែងដែលលូតជាងគេបំផុត ឥឡូវអត់មនុស្សទៅ ផ្ទះ សេដ្ឋកិច្ចអី បិទទ្វារទាំងអស់។
នេះគឺជាការងារដែលត្រូវដើរទន្ទឹមគ្នា។ យើងមានសន្តិភាពហើយ ដាច់ខាតត្រូវការពារសន្តិសុខឲ្យបាន។ នេះគឺជាគន្លឹះធំណាស់ សំរាប់ទូទាំងប្រទេស មិនថាតែខេត្តព្រះសីហនុទេ។ ដាច់ខាតការពារឲ្យបាននូវសន្តិភាព។ នេះជាគោលការណ៍ធំ។ យើងមានសន្តិភាពហើយ ត្រូវការសន្តិសុខសុវត្ថិភាព។ អញ្ចឹងកិច្ចការសំខាន់នៅខេត្តព្រះសីហនុ ក្រៅពីការដាក់ចេញវិធានគន្លឹះជួយវិស័យសេដ្ឋកិច្ច ត្រូវធានាបរិស្ថានឲ្យសេដ្ឋកិច្ចហ្នឹងលូតទៅតាមសក្តានុពលដែលអាចទៅបាន គឺធានានូវភាពកក់ក្តៅនិងសុវត្ថិភាពផ្ទាល់ខ្លួន។ នេះគឺជាគោលការណ៍សំខាន់ណាស់សម្រាប់ទាក់ទាញ និងអនុវត្តគោលការណ៍រីកចម្រើនរបស់ខេត្តព្រះសីហនុ។
[ចប់សេចក្តីអធិប្បាយ៤]
មុននឹងបញ្ចប់ ខ្ញុំសូមអំពាវនាវដល់វិស័យឯកជនទាំងក្នុងស្រុក និងក្រៅប្រទេស, ធ្វើការសិក្សា និងពិនិត្យលទ្ធភាពវិនិយោគ និង ធ្វើធុរកិច្ច ក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបាននូវការលើកទឹកចិត្ត និងការអនុគ្រោះពិសេស ពីរាជរដ្ឋាភិបាល ក្នុងឆ្នាំ ២០២៤ នេះ ។ រាជរដ្ឋាភិបាល រង់ចាំស្វាគមន៍ និងផ្តល់នូវបដិសណ្ឋារកិច្ច ជាមួយនឹងស្នាមញញឹម និងការសម្របសម្រួលខ្ពស់ ជូនដល់អស់លោកអ្នកទាំងអស់គ្នា ។
នៅចុងបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម, លោកជំទាវ, អ្នកឧកញ៉ា, ឧកញ៉ា, លោក, លោកស្រី, ភ្ញៀវជាតិ និង អន្តរជាតិទាំងអស់ សូមបានប្រកបដោយសុខភាពល្អ និង សម្រេចបានជោគជ័យ ក្នុងគ្រប់កិច្ចការ ។ ខ្ញុំសូមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវ «កម្មវិធីពិសេសជំរុញការវិនិយោគខេត្ត ព្រះសីហនុ ឆ្នាំ២០២៤» ចាប់ពីពេលនេះតទៅ៕
Selected Comments Samdech Moha Bovor Thipadei Hun Manet, at the official launch of the implementation of “Special Program to Promote Investment in Sihanoukville 2024”
[Unofficail Translation]
***********
[1]
(1) Intervention Program 2024 – (1) Visit Siem Reap 2024 and (2) Investment Promotion of Sihanoukville 2024
Why is it necessary to have a special program (for investment promotion in Sihanoukville in 2024)? […] in order to drive growth, especially to capture the potential of certain zones and areas that need to be further driven, we need to put in place key measures and special programs in the form of additional special interventions. This year, we set two goals – first, for Siem Reap, we organize the “Visit Siem Reap 2024 ” program. We are now launching a special (second) investment promotion program for Sihanoukville 2024 […]
(2) To strive tourism in Siem Reap to promote tourism throughout the country
We can revitalize the tourism sector affected by Covid-19 in Siem Reap, and it will help in promoting tourism throughout the country […] (the other) three economic poles are also important – Phnom Penh which is the first pole, the northwest which is the fourth pole, and the southwest which is the fifth pole […] Sihanoukville is the important multifaceted pole, […] once strengthening the logistics here, it will help reduce transportation costs, the economy to grow, to support the agricultural sector, to help restore the construction sector and economic activity in other provinces […]
(3) Sihanoukville, one of the five economic poles supporting other provinces
The same is true for Sihanoukville. Of course, the other three poles are also important. Phnom Penh (is) the first pole, the fourth pole in the northwest and the fifth pole in our southwest […] but Sihanoukville is a major pole, multi-sectoral, that is supporting other provinces. Strengthening the logistics here, helping to reduce transportation costs will boost the economy and support the agricultural sector, help restore the construction sector and help economic activity in other provinces […] in 2024, we decided to choose Sihanoukville and Siem Reap to accelerate the development as that are the poles that can be tagged up and can pull development across the country […]
(4) Special program with inter-institutional working group from the middle level to coordinate and promote
This program will focus on special abilities. What are the special abilities? This means that there is a focus from the central government, and there is a team from the central level that can have the right to facilitate and promote inter-institutional solutions. Without this mechanism, hierarchical settlements in some places, up to the provinces, (sometimes) need guarantees or the settlements will not achievable […] for example, fiscal policy. We have a general preferential tax policy, but for 2024 in Sihanoukville, we have a number of special taxes that will be helpful. If there is no central facilitation mechanism (and let it run according to) the procedure, it may (be time consuming) and when the decision is reached, it may be beyond 2024 already […]
(5) 2024 is the time to boost the economy in line with global economic growth
The launch of special strategies and programs packages in Sihanoukville and Siem Reap is for gaining new momentum, as we see that 2024 is the time to accelerate economic recovery in line with the global economic boom. With the end of Covid-19, the world economy can stabilize and recover. Last night, I saw an assessment of the momentum of the global economy to be able to pick up thanks to the recovery of the US economy, as well as the intervention sector in China and some of the (strong) economies. This situation can help us, but at the same time we also face some insecurity issues in the regions that may affect us […]
(6) Three investment project intervention are (1) unfinished constructions (2) on-going constructions (3) existing investments in the province
There needs to be a monitoring mechanism. We will have an inter-ministerial working group to monitor and implement this work, and it is called the Investment Promotion Working Group in Sihanoukville […] in the message of His Excellency Dr. Aun Pornmoniroth (Deputy Prime Minister and Minister of Economy and Finance) regarding the subject of the intervention, we have three major types of activities. The first is investment projects related to stagnant buildings, the second is investment projects not related to stagnant buildings, and the third is the expansion of existing investment projects in the province […]
[2]
(7) Unfinished buildings can be resold to new investors, but must continue to build and operate in 2024
There has been a question as to what if an investor buys a building that is stuck (not yet finished the construction) and needs to be repaired to be operational, would there be tax incentives consideration? In this work, the team thought and had a preferential tax policy, but there has to be a condition that the purchase will definitely be used to repair and put into operation, and not keeping for speculation. As for the detail arrangements, the team will issue conditions and provide more principles […]
[3]
(8) Organize additional special economic zones according to the type of industry
We have been preparing to implement and build a special economic zone that complements our existing formula. The economic zones that we plan for in the future are special economic zones that can be tailored to type of industry. We are developing a policy and trying to set up a special economic zone to attract investment in green technology, green industry and digital sector, meaning that this special economic zone is for such investment only […]
(9) Establish additional special economic zones for investment from specific countries
We are also studying and preparing special economic zones for investors from any (specific) country […] we now have special economic zones for every industry and every country. We are preparing two more to complement, not to replace or compete […] we advertise that Cambodia is now an ASEAN member, investing in Cambodia is equivalent to investing in a market with a population of 660 million people. Certainly not wrong. However, neighboring countries can say the same thing, all 10 ASEAN countries can say the same thing. Investment in any of the 10 ASEAN countries is a market of 660 million people. Let’s ask why an investment must come to Cambodia? […]
(10) Adjust investment conditions, create investment products and sharpen business direction
We need to look at our own home. We need to create products and attractions that are diverse and modern to suit the needs […] Cambodia has gotten to work on the adjustment of investment conditions, plus the release of various products to facilitate investment, as well as sharpening trade directions […] Siem Reap is not only for tourism. There is agriculture, and everything else, but among them, tourism is the key. Sihanoukville also has agriculture and tourism, but we are focusing on the construction and small and medium industries […] so the attractiveness and revision and placement is to […] strengthen Sihanoukville and the coastal provinces, in which Sihanoukville plays an important role […]
[4]
(11) Security is the main factor to ensure the sustainable economic growth and livelihood of the people
For Sihanoukville, the second economic pole, the Royal Government has set out a number of policies for the potential development of the province as an economic pole. The Royal Government spends a lot of money to invest in infrastructure. More than US$ 100 million of our national budget has been invested in road infrastructure to ensure the sustainability and continued growth of the province, so that the economic potential and living standards of our people can be as high as possible. As for the implementation of the policy program, one factor to consider is security. Without security, it is impossible to achieve all this […] security is a key factor for tourism, and industrial areas. This security work must be done to ensure that Sihanoukville is secure and with social order […]
(12) Some international media do not reflect Cambodia’s prestige
Unfortunately, we have some news recently published in the international media that does not reflect the reality on the ground, but this information has tarnished the image of Cambodia, especially Sihanoukville. In this regard, the Ministry of Tourism as well as the Royal Government have set out many principles and also worked with the media as well as various mechanisms to disseminate information on our country for outsiders to understand […]
We have done and will continue to attract more tourists and investing more in this work. It is said that effective messengers are words that goes from mouth to mouth. While more and more tourists come, and tell others that Cambodia is safe, we also need to consider the actual situation […] Sihanoukville, for instance, must take measures to maintain security and social order. This is a big job to accomplish to achieve sustainable development of Sihanoukville as a multi-sectoral province, including tourism, industry and investment […]
(13) Tourists coming to Sihanoukville should visit the island, not go shooting
I urge the unified provincial command, all competent forces of the province to pay attention to this work, especially the fight against all kinds of crimes, the fight against drugs and the control of illegal weapons […] let tourists come to Sihanoukville to visit the island and not to learn to shoot. Let us close down the (shooting club/range) immediately […] residents of Sihanoukville do not need to practice shooting […]
I have ordered the draft of a circular for the whole country to stop issuing permits to open new shooting ranges/sites […] let us just make sure that the existing ones are technically updated and checked. Places that apply for a license and have not done anything for years, let us close them down […] in Sihanoukville, let us have none of the shooting ranges, and while shutting down the existing ones, we will not allow new ones to come […]
(14) A special meeting to consider the launch of the Preah Sihanouk Provincial Security Campaign
I will soon be chairing a special meeting to consider launching a security campaign in Sihanoukville. Why do we release such policy? […] we try to invest in infrastructure, a lot of investors put hundreds of billions of dollars for buildings. They wanted people to come. We wanted people to come. we need to ensure a secure environment where both investors and tourists can come. Not only foreigners, if Sihanoukville is not safe, people in Phnom Penh, people in nearby provinces will not come […]
Going to China the other day, I met with a Chinese investor […] who has investment in the Sihanoukville Special Economic Zone. He said he had to defend (Cambodia) because there was a movie that confused people out there and makes everyone afraid to come […] I used to say that we need almost 20 years after the end of the war to build the image of Cambodia as a peaceful country with a lot of tourists to visit Angkor. But the damage to security takes only six months, and two or three pieces of news on Al Jazeera can be destructive. We have to revise that […]
We have peace and we must resolutely protect security. This is a very big key for the whole country, not just Sihanoukville […] We have peace and we need security. Therefore, the important task in Sihanoukville, in addition to setting out key rules to help the economy, is to ensure the environment for the economy to grow to its full potential, to ensure warmth and personal safety aimed at attracting tourists and implementing the growth principles of Sihanoukville […]./.
No comments:
Post a Comment