(១) រក្សា/ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី និងធានាគុណភាពនិងភាពជឿជាក់នៃមុខទំនិញ
រក្សានិងពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកទីផ្សារថ្មី ជាអភិក្រមដែលយើងត្រូវព្យាយាមនិងអនុវត្តឱ្យបានគ្រប់ពេលវេលា។ ពាក្យនេះស្រួលនិយាយ ប៉ុន្តែពិបាកធ្វើ។ ទី១ ការរក្សាទីផ្សារ។ វាមិនមែនយើងចូលទៅធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសមួយ គេទិញ(របស់)យើងរាល់ឆ្នាំនោះទេ បើយើងមិនខំប្រឹងថែរក្សាប្រេន។ នេះគឺជាកិច្ចការមួយដែលត្រូវយកចិត្តទុកដាក់។ (ទី២)ទីផ្សារដែលបើកហើយ គឺព្យាយាមថែរក្សា ធានាគុណភាពទំនិញ និងផលិតផល និងធានាភាពជឿជាក់ឱ្យបាន។ (ពេល)មិនទាន់បានទីផ្សារ មិនអីទេ។ តែបានហើយ បាត់ទៅវិញ វាមានបច្ច័យអាក្រក់។ មិនត្រឹមតែបាត់លទ្ធភាពនាំចេញ រកចំណូលបន្ថែមនោះទេ ប៉ុន្តែបើសិនជាបាត់ដោយសារយើងថែរក្សាគុណភាព(មិនបាន)និងបាត់ដោយជឿជាក់មិនបាន ជាកត្តាធំណាស់ដែលអាចនឹងជះឥទ្ធិពល(មិនល្អ) … បើបាត់ដោយសារកត្តាអ្នកទិញ វាជារឿងមួយ ប៉ុន្តែយ៉ាងណាកុំឱ្យបាត់ដោយសារកត្តាអ្នកលក់ …
(២) បង្កើនបរិមាណផលិតផល, បង្កើនមុខទំនិញនាំចេញ និងធ្វើពិពិធកម្មពង្រីកទីផ្សារថ្មី
បើថែរក្សាបានវាជួយទៅដល់ការពង្រឹង។ ពង្រឹងបានន័យថា (ទី១)បង្កើនបរិមាណនៃការនាំចេញនូវផលិតផលនីមួយៗនៅផ្សារហ្នឹង។ ទី២ បង្កើនមុខទំនិញដែលនាំចេញ។ បានន័យថា ទ្វារយើងបើកហើយៗ ជាទូទៅ មិនដែលបើកម្ដងឱ្យ ១០០ភាគរយទេ។ គេឱ្យបើកជាជំហាន។ ពេលដែលយើងថែរក្សាបាននូវគុណភាព នូវផលិតផល នូវភាពជឿទុកចិត្តទៅលើផលិតផលកម្ពុជា យើងផ្ដល់ឱកាសទៅដល់ការពង្រីកបន្ថែម ជាពិសេសផលិតផលមួយចំនួន ព្រោះប្រទេសជាច្រើន និយាយរួមមិនងាយមាននូវផលិតផលណាដែលយើងអាចថាផ្ដាច់មុខនៅក្នុងប្រទេសដែលថាអាចនាំចេញនោះទេ។ ប្រទេសជាង ១០០ លើពិភពលោក ផលិតនាំចេញស្រដៀងគ្នា ដូចជាផលិតផលពីចេក ផលិតផលកសិកម្ម ផលិតផលឧស្សាហកម្ម ដូចតែគ្នា។ អញ្ចឹងការធានា(គុណភាព)នេះ ជាកិច្ចការសំខាន់។ ការពង្រឹងនេះ ត្រូវផ្ដោតទៅលើការបង្កើនបរិមាណនៃការនាំចេញនូវផលិតផលនីមួយៗ ជាជំហាន។
ក្នុងកិច្ចការនេះ(ទី១) យើងបន្តចរចា(ដើម្បីបង្កើនបរិមាណ) ទី២ បង្កើនមុខទំនិញនៃការនាំចេញ។ ជួនកាល យើងបើកផ្សារដំបូងបានមួយមុខពីរមុខ។ ឥឡូវយើងនាំបាន ១០-២០មុខ តែខិតខំធ្វើយ៉ាងណាដើម្បីបង្កើន(មុខទំនិញ)។ ទីផ្សារមួយដែលបើកទ្វារហើយ ជាឱកាស។ ធ្វើម៉េចថែរក្សា និងរុញបន្ថែមទៀត។ ទីផ្សារថ្មី យើងត្រូវធ្វើ ប៉ុន្តែផ្សារដែលមានស្រាប់គឺធ្វើម៉េចកុំឱ្យបាត់ … ទី៣ ការពង្រីកទីផ្សារថ្មីគឺជាការចាំបាច់។ ការធ្វើពិពិធកម្មទីផ្សារ ជួយយើងកុំឱ្យងាប់ក្រឡា។ គេថាកុំឱ្យដាក់ពងមាន់នៅក្នុងកន្ត្រកតែមួយ។ បើកន្ត្រកមួយហ្នឹងវាខូច វាធ្លាក់បែកខ្ទេច ក៏នៅសល់មួយកន្ត្រកទៀតទុកហូបដែរ។ អញ្ចឹងយើងត្រូវធ្វើពិពិធកម្មទីផ្សារ។ ពិតណាស់ យើងនាំចេញទៅអាមេរិក អឺរ៉ុបច្រើន ប៉ុន្តែយើងក៏បានធ្វើការនាំចេញទៅប្រទេសផ្សេងៗ លើពិភពលោកផងដែរ។ យើងបង្កើនមុខព្រួញ(ទីផ្សារនាំចេញ)។ ឥឡូវនេះយើងបង្កើនមុខព្រួញទៅខាងអារ៉ាប់ ទៅលើផលិតផលផ្សេងៗ ដែលយើងអាចធ្វើទៅបាន។ ប្រទេសខ្លះមានស្ដង់ដារខ្ពស់ អញ្ចឹងផលិតផលមួយដែលយើងមិនអាចនាំទៅកន្លែងហ្នឹងបាន យើងមិនងាប់ក្រឡាទេ យើងត្រូវរកទីផ្សារផ្សេងទៀត។ ជួនកាលស្ដង់ដារខុសគ្នាប្រភេទក៏ខុសគ្នា
(៣) បុរេសកម្មគឺ “ដើរគោះទ្វារ” ដើម្បីរក្សា/ពង្រឹងទីផ្សារមានស្រាប់ និងពង្រីកទីផ្សារថ្មី
កិច្ចការរក្សា ពង្រឹង និងពង្រីកទីផ្សារថ្មីនេះ ជាអភិក្រមដែលខ្ញុំនឹងផ្តល់ការណែនាំ ហើយសូមថែរក្សាឲ្យបាន។ ទាំងអស់នេះទាមទារឲ្យយើងធ្វើសកម្មភាពប្រកបដោយបុរេសកម្ម។ ស្មារតីបុរេសកម្មគឺកុំចាំ។ ដើរគោះទ្វារតែម្តង។ ពេលចេញទៅក្រៅប្រទេសប៉ុន្មានដង ខ្ញុំតែងតែប្រាប់កសិកម្មនិងពាណិជ្ជកម្មថា “មួយខំផលិត មួយខំលក់” តែមិនមែនតែកសិកម្មទេដែលខំផលិតនោះ។ អ្នកលក់មិនមែនលក់តែផលិតផលកសិកម្មទេ លក់គ្រប់ទាំងអស់ ទាំងឧស្សាហកម្មទាំងអី … យើងមិនអាចធ្វើម្តងចប់ទេ។ យើងត្រូវធ្វើជាប្រចាំ តាមគ្រប់រូបភាពទាំងអស់។ ដើរគោះទ្វារ បានន័យថាដើរទៅជួបផ្ទាល់ ដើរទៅចរចាផ្ទាល់។ អញ្ចឹងបានរាល់កិច្ចការដែលខ្ញុំចេញទៅក្រៅប្រទេស ប្រាប់ថាទៅទាក់ម៉ូយនេះ ក្រៅពីការរៀបចំវេទិកាធុរកិច្ចដែលយើងផ្តោតទៅលើសេដ្ឋកិច្ចជាមួយនឹងវិស័យឯកជននៅតាមប្រទេសនីមួយៗ ច្រើនក្រុមហ៊ុន …។
(៤) ក្រសួងពាក់ព័ន្ធអាចបញ្ជូនព័ត៌មាន/មន្ត្រីទៅធ្វើការផ្សព្វផ្សាយ នៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជារបស់សមាគមពាណិជ្ជកម្ម Kansai
ខ្ញុំបានណែនាំឲ្យរដ្ឋមន្ត្រីទាំងអស់ដែលអមខ្ញុំ កុំទៅអមខ្ញុំគ្រាន់តែអង្គុយអមខ្ញុំ។ ត្រូវឆ្លៀតឱកាសហ្នឹង ដើម្បីជួបផ្ទាល់ ធ្វើការផ្ទាល់មុន … ហ្នឹងហើយបុរេសកម្ម។ ដើរគោះទ្វារទាំងវិស័យឯកជន ទាំងវិស័យរដ្ឋជួប … កុំភ្លេចថាធ្វើនេះមិនខុសពី marketing ទេ គ្រាន់តែ marketing ថ្នាក់រដ្ឋ … ត្រូវប្រើអភិក្រមនេះ។ ដើរគោះទ្វារតាមរយៈការធ្វើពិពណ៌ ការធ្វើ road show ការប្រទាក់ក្រឡាជាមួយទូតនៅខាងក្រៅ និងជាមួយដៃគូ។ នៅជប៉ុនមានសមាគមពាណិជ្ជកម្ម Kansai មួយ បើកផ្ទះមជ្ឈមណ្ឌលវប្បធម៌កម្ពុជាផ្សព្វផ្សាយពីកម្ពុជា។ អញ្ចឹង មិនចាំបាច់គាត់ធ្វើសិក្ខាសាលាអី ក្រសួងពាក់ព័ន្ធអាចបញ្ជូនព័ត៌មាន បញ្ជូនមន្ត្រីយើងទៅឲ្យជួយ ព្រោះគាត់ជួយផ្សព្វផ្សាយ។ បុរេសកម្មបែបនេះ គឺជាកិច្ចការសំខាន់ ជាគោលការណ៍ ដែលយើងត្រូវធ្វើបន្ត។
[២]
(៥) ពិនិត្យនិងកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ស្ថាប័ននីមួយៗ ដើម្បីធានាប្រសិទ្ធភាពការងារ
ទាក់ទងទៅនឹងគោលដៅអាទិភាព វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិនេះ ការពង្រឹងស្ថាប័នរដ្ឋ ការជ្រើសរើសមន្ត្រីថ្មី គឺកិច្ចការសំខាន់។ ជាពិសេស ការពិនិត្យកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ស្ថាប័ន ដើម្បីយើងធានា(ប្រសិទ្ធភាព)។ ជួនកាលរចនាសម្ព័ន្ធ តួនាទីភារកិច្ច យើងបានរៀបចំ(តាំងពី) ២០ឆ្នាំមុន … ស្ថាប័នមួយចំណុះឲ្យអង្គភាពរបស់យើងលែងមានតម្រូវការហើយ។ ភារកិច្ចកាលពីទស្សវត្សរ៍ឆ្នាំ ៩០មាន តែឥឡូវអត់មាន។ តែមានតម្រូវការថ្មី។ យើងកុំខ្លាចកែសម្រួល។ ប្តូរវាទៅ។ មន្ត្រីយើងបណ្តុះបណ្តាលដើម្បីឈានទៅ(ធ្វើកិច្ចការថ្មី) ព្រោះបើដាក់នៅហ្នឹងមន្ត្រីអត់ការងារធ្វើដដែល ហើយស្ថាប័នយើងធ្ងន់។ អញ្ចឹងត្រូវកែសម្រួល។ គ្រប់ស្ថាប័នទាំងអស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កំពុងតែគិតគូរ។ ខ្ញុំលើកទឹកចិត្តឲ្យក្រសួងធ្វើការវាយតម្លៃ។ មិនមែនថាពីមុនអត់ដើរទេ ពីមុនក៏បានដើរ ប៉ុន្តែសួរថាប្រសិទ្ធភាពអស់ឬនៅ? យើងអត់ដឹងទេ។ បើសិនជាយើងធ្វើការវិភាគឃើញថាល្មមហើយ យើងមិនបាច់ដូរក៏បានដែរ។ ប៉ុន្តែហោចណាស់ក៏ត្រូវមានកាលវិភាគពិនិត្យមើលទៅលើស្ថានភាពបច្ចុប្បន្នដើម្បីតម្រង់ទិសស្ថាប័ន។
(៦) ត្រួតពិនិត្យ វាយតម្លៃ កែសំរួលកន្លែងចាំបាច់ ព្រោះជាអាណត្តិពង្រឹងជាជាងពង្រីក
ការពិនិត្យវាយតម្លៃខ្លួនឯង បានន័យថាធ្វើ check up។ ហ្នឹងដូចមនុស្សអញ្ចឹង … អ្នកខ្លះអត់ហ៊ានទៅជួបពេទ្យទេ ព្រោះឲ្យតែពេលជួបពេទ្យ ពេទ្យឲ្យតម … យើងត្រូវពិនិត្យមើលស្ថាប័ន តើកន្លែងណាយ៉ាងម៉េច ទាំងការរៀបចំមនុស្សបានត្រឹមត្រូវតាមការបណ្តុះបណ្តាល ព្រោះបើសិនជាខ្លួនយើងមិនមានសុខភាពល្អ យើងទៅធ្វើការអត់កើតទេ។ ភារកិច្ចកាន់តែរវល់ ការប្រកួតប្រជែងកាន់តែខ្លាំង ហើយពាណិជ្ជកម្មដើរតួនាទីសំខាន់នៅក្នុងការធានានូវប្រសិទ្ធភាព … ខ្ញុំគិតថាឯកឧត្តម លោកជំទាវ នៅក្នុងក្រសួងមានបទពិសោធន៍ច្រើន អាចចូលរួមជាធាតុផ្សំ បូកជាមួយនឹងការឃើញជាក់ស្តែង តម្រូវការជាក់ស្តែងនៃការប្រកួតប្រជែង និងវិវឌ្ឍនៅក្នុងសង្គម។ គ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់អនុវត្ត(ការត្រួតពិនិត្យ)ហ្នឹង check up កែសម្រួលឬមួយពង្រឹងកន្លែងណាដែលចាំបាច់ដើម្បីទិសដៅដើរទៅមុខទៀត ព្រោះអាណត្តិនេះ ជាអាណត្តិពង្រឹងជាជាងពង្រីក។
(៧) ក្រសួងស្ថាប័នត្រៀមរៀបទៅជារដ្ឋាភិបាល digital, រៀបចំខ្លួនក្នុងផ្សារសេរីដើម្បីប្រកួតប្រជែង
បដិវដ្តកម្ម digital គឺត្រូវធ្វើការរៀបចំ platform ការរៀបចំថ្នាលអីផ្សេងៗ។ ឃើញរៀបចំតាំងពីជំនាន់ឯកឧត្តម ស៊ុន ចាន់ថុល ឯកឧត្តម ប៉ាន សូរស័ក្តិ។ ឥឡូវលោកជំទាវ ចម និម្មល យើងបន្តទៀត។ មិនមែនតែនៅទីនេះទេ ក្រសួងស្ថាប័នទាំងអស់ រដ្ឋាភិបាលទាំងមូលគឺយើងត្រៀមរៀបចំថ្នាលដើម្បីទៅជារដ្ឋាភិបាល digital នៅពេលខាងមុខ … បើយើងមិនដើរទៅទេ យើងអត់ទាន់គេទេ។ បើបានត្រឹមនិយាយអត់ធ្វើ ក៏ទៅមិនកើតដែរ … ការពង្រឹងស្ថាប័ននេះសំខាន់ណាស់។ ពង្រឹងខ្លួនឯងដើម្បីទៅធ្វើការ។ បើខ្លួនយើងអត់មានប្រសិទ្ធភាព កម្លាំងអត់មាំមួនទេ យើងទៅធ្វើអ្វីក៏លំបាក។ អញ្ចឹងទាមទារនូវការពិនិត្យមើល ហើយទំនើបកម្មរៀបចំរចនាសម្ព័ន្ធបំប៉នមន្រ្តីក៏ដូចជាការរៀបចំប្រព័ន្ធការងារ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងលើពិភពលោក។ ទីផ្សារសេរីអញ្ចឹង ទីផ្សារសេរីអត់អាណិតយើងទេ។ គេឲ្យយើងចូល តែរស់ខ្លួនឯង គេឲ្យយើងចូលប្រកួត តែប្រកួតខ្លួនឯង អត់មានអ្នកណាចាំជួយយើងរហូតទេ។
[៣]
(៨) ជំរុញការចូលរួមនៃវិស័យឯកជន តាមរូបមន្តភាពជាដៃគូនៃរដ្ឋនិងវិស័យឯកជន (PPP)
រូបមន្តភាពជាដៃគូនៃរដ្ឋនិងវិស័យឯកជន (PPP) គឺអ្វីដែលរាជរដ្ឋាភិបាលអាណត្តិនេះត្រូវជំរុញឲ្យបានច្រើន។ រដ្ឋដើរតួនាទីនៅក្នុងការគាំទ្រ ការរៀបចំនូវបទដ្ឋានគតិយុត្តិ និងគាំទ្រទៅដល់វិស័យឯកជនឲ្យចូលរួម រដ្ឋមិនអាចដើរតួនាទីជំនួសវិស័យឯកជន ក្នុងការជំរុញការអភិវឌ្ឍវិស័យឯកជន ឬធុរៈកិច្ចនោះទេ។ អញ្ចឹង អ្វីដែលខ្ញុំចង់បាន និងដែលខ្ញុំបានលើកនៅច្រើនវេទិកា គឺរៀបចំយន្តការបែបណាដើម្បីឲ្យមានការចូលរួមរបស់វិស័យឯកជនក្នុងការកំណត់ពិភាក្សា រៀបចំគោលនយោបាយ និងការដឹកនាំអនុវត្ត … នៅកំពង់ផែខេត្តព្រះស៊ីហនុ និងនៅជប៉ុនថ្ងៃមុន យើងបានចរចាគ្នាពីការបង្កើនទំហំនិងគំនិតផ្តួចផ្តើមផ្សេងៗ ក្នុងទំនាក់ទំនងកម្ពុជា-ជប៉ុនក្នុងវិស័យសេដ្ឋកិច្ច រួមដោយឲ្យតួនាទីសំខាន់ទៅលើ PPP នេះ ដោយឲ្យវិស័យឯកជនចូលរួម បានទាំងទុនបានទាំងជំនាញ។ ជួនកាលយើងយកមន្រ្តីរបស់រាជរដ្ឋាភិបាលទៅដឹកនាំយន្តការមួយដែលជំរុញឲ្យវិស័យឯកជន។ បើអត់មានវិស័យឯកជនចូលរួមសោះយើងអត់ដឹងទេ។ ខ្ញុំរៀនសេដ្ឋកិច្ចតែបើឲ្យខ្ញុំធ្វើ business ខ្ញុំអត់ទៅរួចទេ។ ខ្ញុំអាចធ្វើក្របខណ្ឌគោលនយោបាយ ប៉ុន្តែបើឲ្យខ្ញុំទៅធ្វើ marketing ខ្ញុំអត់ចេះលក់ទេ … ឲ្យវិស័យឯកជនចូលរួម ត្រូវជួយក្នុងការពង្រឹងសមត្ថភាពវិស័យឯកជនរបស់យើង។
(៩) ពាណិជ្ជកម្ម B2B និង G2G បើកច្រក កាត់បន្ថយលក្ខខណ្ឌបទដ្ឋានគតិយុត្តិ ឬបច្ចេកទេស ធ្វើឲ្យលំបាកដល់ការអនុវត្តនៃវិស័យឯកជន
សូមគិតគូរពីការរៀបចំយន្តការដើម្បីចូលរួម ទាំងការទៅគោះទ្វារគេ ដែលដាច់ខាតត្រូវតែមានវិស័យឯកជនទៅជាមួយ … ធ្វើទាំង B2B និង G2G។ ព្រោះអញ្ចេះ រដ្ឋបើកទ្វារ តែដល់ពេលអនុវត្តជាក់ស្តែងអត់ចាំបាច់ទាល់តែស្ថាប័នរដ្ឋនោះទេ។ ឥឡូវយើងមាន green trade ជា G2G ដើរតួ … ប្រទេសខ្លះគេរៀបយន្តការរដ្ឋាភិបាល ប៉ុន្តែក៏មិនបិទច្រកពីក្រុមហ៊ុនឯកជនរបស់យើងទៅធ្វើការផ្ទាល់។ និយាយរួម សម្រាប់យើងដូចសម្តេចតេជោលោកឧស្សាហ៍និយាយ “ឆ្មាសក៏ឆ្មា ឆ្មាខ្មៅក៏ឆ្មា ឲ្យតែចាប់កណ្តុរបាន”។ រដ្ឋលក់ក៏បាន ឯកជនលក់ក៏បាន … ត្រូវបើកច្រក ហើយកាត់បន្ថយតម្រូវការឬលក្ខខណ្ឌបទដ្ឋានគតិយុត្តិ ឬបច្ចេកទេសណាដែលធ្វើឲ្យលំបាកដល់ការអនុវត្តរបស់វិស័យឯកជន។ តែស្មុគ្រស្មាញពេកគាត់ធ្វើអត់កើត។ អត់ហ៊ានធ្វើ។ ខ្លាចធ្វើៗ អត់យល់លក្ខខណ្ឌជាប់ពិន័យទៀត។ និយាយរួមសម្រួល។ ធ្វើម៉េចធានាបរិស្ថាន ធានាការធ្វើនេះដើម្បីការពារតាមផ្លូវច្បាប់ ប៉ុន្តែឲ្យតិចបំផុតដើម្បីយើងឲ្យគាត់ធ្វើបាន …។
[៤]
(១០) ពាណិជ្ជកម្មក្រៅប្រទេស ឬមួយផលិតផលកំណត់ ឬមួយទីផ្សារកំណត់, ពាណិជ្ជកម្មក្នុងប្រទេសតភ្ជាប់រវាងអ្នកផលិតនិងអ្នកប្រើប្រាស់ កាត់បន្ថយការនាំចូល
ជាទស្សនរបស់ខ្ញុំ ពាណិជ្ជកម្មក្រៅប្រទេសយើងគិតតាមពីររូបមន្ត។រូបមន្តទី១ គឺផលិតផលជាអ្នកកំណត់។ រូបមន្តមួយទៀត គឺតម្រូវការទីផ្សារជាអ្នកកំណត់។ ផលិតផលកំណត់យ៉ាងម៉េច? បានន័យថាផលិតផលពិសេស។ ឧទាហរណ៍ម្រេចកំពតដែលផ្អែកទៅលើលក្ខណៈភូមិសាស្ត្រមាន GI ហ្នឹង អ្នកណាគេក៏ផលិតអត់បានដែរ។ មានតែយើងទេ។ មិនអាចមានកំពតនៅជប៉ុនទេ។ ទោះបីជាខេត្តមួយរបស់ជប៉ុនដាក់កំពតក៏ដោយ ក៏ដីគាត់ដាំមិនដូចយើងដែរ។ ផលិតផលដែលជាលក្ខណៈពិសេស ឬមួយអង្ករពិសេសរបស់យើង។ ហ្នឹងយើងត្រូវផលិត ហើយយើងដើររកទីផ្សារ។ បានន័យថាកំណត់ផលិតផលមុន ទីផ្សារតាមក្រោយ។ មួយទៀតគឺទីផ្សារមុន ផលិតផលក្រោយ …
ឧទាហរណ៍ ខ្ញុំទៅអារ៉ាប់គេស្គាល់អ្វីជាងគេ(ពីកម្ពុជា)។ ខ្ញុំសួរព្រះអង្គម្ចាស់ដែលមកទទួលខ្ញុំនៅព្រលានយន្តហោះថា “ស្គាល់កម្ពុជាទេ?”។ កម្ពុជាអត់ដែលទៅ តែគេស្គាល់(កម្ពុជាដោយសារ)ខ្លឹមច័ន្ទ។ ឧទាហរណ៍ខ្លឹមច័ន្ទ Brand ពីកម្ពុជា មានទីផ្សារនៅទីនោះ។ បានន័យថានេះជាផលិតផលធំយើងខំផលិតហើយរកទីផ្សារឱ្យ។ ហ្នឹងជា Niche ជាលក្ខណៈពិសេស។ អញ្ចឹងការរុញចេញទៅក្រៅគឺផ្អែកលើកត្តា ២ខាងលើ។ ដោយឡែកពាណិជ្ជកម្មក្នុងស្រុក គឺត្រូវបង្កើនប្រសិទ្ធភាពក្នុងការតភ្ជាប់រវាងអ្នកផលិតនិងអ្នកប្រើប្រាស់ឱ្យបានច្រើនឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីកាត់បន្ថយការនាំចូល។ នេះគឺកិច្ចការសំខាន់ដើម្បីលើកកំពស់ការគាំទ្រផលិតផលខ្មែរនិងការកាត់បន្ថយការនាំចូល កិច្ចការនេះគឺទាំងនៅផ្នែកកសិកម្ម ទេសចរណ៍ផ្សេងៗ …។
(១១) ២០២៥ ធ្វើវិភាជថវិកាសំរាប់គ្រឿងសម្ភារៈ/សង្ហារឹមការិយាល័យ ជាផលិតផលក្នុងស្រុក
ក្នុងមួយឆ្នាំៗ យើងចាយលុយទិញគ្រឿងសង្ហារឹម ដាក់ការិយាល័យសម្រាប់ស្ថាប័នរដ្ឋ ថ្នាក់ជាតិ ក្រោមជាតិច្រើនគួរសម។ បើគិតក្នុងមួយអាណត្តិគឺចាយច្រើន។ ខ្ញុំបានឱ្យឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រៀបចំក្រុមការងារនិងបានសិក្សាមួយជំហានត្រៀមចេញជាគោលការណ៍ ដើម្បីអាចថាពី ២០២៥ ទៅ យើងផ្ដល់លទ្ធភាពវិភាជថវិកាមួយចំនួនណាមួយនោះ ដែលត្រូវចំណាយទៅលើគ្រឿងសម្ភារគ្រឿងសង្ហារឹមដាក់ការិយាល័យ ដោយផ្ដោតទៅលើអាទិភាពទិញផលិតផលក្នុងស្រុក។ កិច្ចការនេះត្រូវការពេលវេលា។ គោលការណ៍មានហើយ។ ក្រុមការងារកំពុងសិក្សាបទពិសោធន៍ប្រទេសមួយចំនួន។ ត្រូវធ្វើការពិគ្រោះយោបល់ជាមួយវិស័យសាធារណៈនិងឯកជន។ យើងចង់ផ្ដល់ឱ្យអាទិភាពទៅលើសម្ភារៈគ្រឿងសង្ហារឹម(ជាផលិតផលក្នុងស្រុក) … ទៅមុខ ឆ្នាំ២០២៥ មិនមែន ១០០%ទេ មិនមែនបិទបងប្អូនដែលនាំចេញនាំចូលនោះទេ តែយើងនឹងដាក់ទិសដៅមួយចំនួនដើម្បីជួយលើកតម្កើងផលិតផលក្នុងស្រុក តាមរយៈការវិភាជថវិកាមួយចំនួនអោយទិញផលិតផលក្នុងស្រុកយកទៅបំពាក់ឱ្យស្ថាប័នរដ្ឋរបស់យើង … យើងអនុវត្តឆ្នាំ ២០២៥ ដើម្បីឱ្យបងប្អូនខាងវិស័យឯកជនត្រៀមលក្ខណៈ …
[៥]
(១២) ផលិតករក្នុងស្រុកត្រូវពង្រឹងគុណភាពផលិតផល
យើងឱ្យទិញផលិតផលក្នុងស្រុក ប៉ុន្តែយើងត្រូវទទួលខុសត្រូវដែរ។ ត្រូវធានាថាសម្ភារៈដែលត្រូវយកមកផ្គត់ផ្គង់ស្ថាប័នជាតិមានគុណភាព។ អាចប្រើបានមានតម្លៃសមរម្យ។ យើងនឹងទាមទារឱ្យលើកកំពស់សមត្ថភាពរបស់គាត់ និយាយរួមផ្ដល់លទ្ធភាពឱ្យគាត់ តែឱ្យគាត់ពង្រឹងខ្លួនដែរ។ បើសិនមិនពង្រឹងខ្លួន យើងនឹងខាត។ យើងចង់ជួយ ប៉ុន្តែបើគាត់ផលិតអត់កើត កៅអីទិញមកប្រើមិនទាន់បានប៉ុន្មានបាក់អស់រលីង អញ្ចឹងជាបញ្ហា។ យើងជួយគាត់ដើម្បីបង្កើនផលិតភាព។ ខ្ញុំគិតថាយន្តការនេះនឹងអាចឈានទៅដល់ ព្រោះឥឡូវមានទីផ្សារហើយ។ ទាមទារឱ្យបងប្អូនអ្នកផលិតចាប់ផ្ដើមប្រកួតប្រជែងគ្នា។ មិនមែនល្អត្រឹមតែរដ្ឋបានជួយលើកទឹកចិត្តទេ តែគុណភាពនិងផលិតផលក្នុងស្រុកយើងកាន់តែកើនឡើង។ មិនចាំបាច់រដ្ឋទិញក៏បានដែរ តែគុណភាពខ្ពស់ ឯកជនថ្ងៃក្រោយគាត់មិនចាំបាច់ទិញពីក្រៅទៀតទេ … ម្សិលមិញ ខ្ញុំជួបជាមួយក្រុមហ៊ុនជប៉ុន Toyota។ គាត់មកតម្លើងរថយន្តនៅកម្ពុជា។ គាត់សុំឱ្យរដ្ឋាភិបាលដាក់ទិសដៅទិញរថយន្តផលិតក្នុងស្រុក។ ខ្ញុំថារដ្ឋាភិបាលមានអភិក្រមមួយ បើលក់តម្លៃទាប ហើយល្អ ពិតជាទិញហើយ …។
[៦]
(១៤) ធានាគុណភាព មិនក្លែងបន្លំផលិតផល នឹងជួយដល់ផលិតករក្នុងស្រុក
ការធានានូវភាពជឿជាក់ថាយកផលិតផលខ្មែរទៅគឺប្រាកដ(ជាមានគុណភាពល្អ)។ បើថាគុណភាពកម្រិតណា (ត្រូវតែ)កម្រិតនោះ កុំឲ្យមានវត្ថុក្លែងក្លាយ។ យើងធានាលើប្រការនេះ ដើម្បីជួយទៅដល់បងប្អូនដែលខិតខំពិតប្រាកដ ជាពិសេសការរក្សានូវគុណភាព។ ក្រុមហ៊ុននីមួយៗ ក៏ដូចគ្នា។ បើសិនជាគុណភាព(អន់ជាងគេ) សូម្បីតែស្ថាប័នរដ្ឋយើង បើថាទិញតុកៅអីមួយឆ្នាំហ្នឹងមកប្រើមិនបាន ឆ្នាំក្រោយប្រាកដជាអត់ទិញពីកន្លែងហ្នឹងទៀតទេ ប្រាកដជាទៅទិញកន្លែងផ្សេងហើយ។ ឥវ៉ាន់យើងលក់ចេញទៅក្រៅពីកម្ពុជា គេយកទៅតេស្ដពីរបីដងថាល្អ ខុសតែម្ដង(ក៏)បញ្ហា។ ត្រូវតែធានា។ ខ្ញុំឃើញអម្បាញ់មិញ ក្រសួងពាណិជ្ជកម្មបានដាក់នូវគោលដៅស្តង់ដារនេះដើម្បីធានាជាប្រចាំ។ ជាកិច្ចការសំខាន់។ ពេលខ្លះ ត្រូវដកផលិតផលអីផ្សេងៗ ដើម្បីជួយដល់វិស័យឯកជនធានាគុណភាព។ នេះគឺការជឿជាក់ពីអតិថិជន ដែលធ្វើឲ្យមានការលើកទឹកចិត្តចំពោះ(ផលិតផលមាន)គុណភាពនៅខាងក្នុង(ស្រុក)។
Selected Comments Samdech Moha Bovor Thipadei Hun Manet, at the closing of the 2023 annual conference of the Ministry of Commerce and the work directions for 2024
[Unofficial translations]
************
[1]
(1) Maintain/strengthen the existing market, expand the new market and ensure the quality and reliability of the goods
Maintain and strengthen existing markets, expand new markets as an approach that we must try and implement at all times. Saying is easy but hard to do. Firstly, maintaining the existing market. It is not that a country that we are doing business with will buy from us every year if we do not try to maintain our brand. This is a task to pay attention to. (And secondly) once the market opens, we must try to maintain the quality of goods and products and ensure reliability […] once we lose the markets, we not only lose the ability to export and earn extra income, but if we could not maintain the quality and reliability, we are suffering bad (affects) […] if we lost due to the buyer’s side, it’s one thing, but do not let it go because of the seller […]
(2) Increase product volume, increase export items and diversify new markets
If maintained, it helps to strengthen (access to market). Strengthening means (firstly)increasing the volume of exports of each product in the market. Secondly, increase the goods items for export. This means that the doors are open, and generally they never open 100 percent at a time. They let it open step by step. When we maintain product quality and trust in the Cambodian products, we provide opportunities for further expansion, especially some products, because, in many countries, in general, we cannot monopolize export of any products. More than 100 countries in the world produce similar goods for exports […] so, assuring quality is an important task. This reinforcement should focus on increasing the volume of exports of each product step by step […]
In this work, (firstly,) we continue to negotiate to increase the volume, and secondly increase the exporting goods. Sometimes we could just send a few items to a market and try to increase more items there later. An open market is an opportunity […] we need new markets, but we must keep the existing ones from disappearing […]; and (3) new market expansion is necessary. Market diversification helps us not to fall in impasse.It is said that eggs should not be placed in the same basket. If the basket is broken, all eggs are […] we need to diversify the markets. Of course, we export a lot to the United States and Europe, but we also export to other countries in the world. We should increase the target (of the export markets). We are now focusing exporting as many products as we can to the Arab world. Some countries have high standards. If certain products cannot be exported to certain countries, let us not be in impassable situation. We need to find other markets because sometimes (countries have) different standards and different types […]
(3) “Knocking on the door” proactive approach to maintain/strengthen existing markets and expand new markets
The task of maintaining, strengthening and expanding new markets is an approach that I had recommend to take care of. All of this requires us to act proactively. The pro-active spirit is not to be in waiting mode. Just knock on the door. Every time I go abroad, I always tell people in agriculture and trade that “one of you is to try to produce, and another is to try to sell.” However, it is not only people in agriculture who have to produce. Trade will sell not only agriculture products, but everything even from industry […] we cannot accomplish all that at once. We need to be consistent in all forms. By “knocking on the doors” means going to meet (with clients) face to face and to negotiate in person. In this regard, when I said we are doing the “attracting clients” method or marketing, […] apart from organizing business forums, where we focus on the economy with the private sector in each country, (we are also talking to) many companies […]
(4) Relevant ministries may send information/officials to the Kansai Business Association’s Cambodian Cultural Center for publicity
I advised the ministers who accompanied me (on foreign missions) not to be present with me. Take the opportunity to meet and work in person beforehand […] that’s proactive. Knock on the doors of both the private sector and the state sector […] do not forget that doing this is not different from marketing. It is just that marketing is at the state level […] the approach of knocking on doors is through holding exhibitions, road shows, interactions with (our) ambassadors and with partners. In Japan, a Kansai Business Association opens a Cambodian Cultural Center to promote Cambodia. So, there is no need for (CCC) to hold a seminar. The relevant ministries can send information to officials to help disseminate/publicize. Such advancement is an important task, a principle that we must continue […]
[2]
(5) Examine and adjust the internal structure of each institution to ensure work efficiency
[…] In terms of priorities, the key measures of the Royal Government in this term are to strengthen state institutions and (the procedure with which to) recruit new officials […] and to review the internal structure of the institution so that we can ensure (work efficiency) […] (the current) structure, roles and duties have been prepared (since) 20 years ago […] sometimes the subordinate institutions no longer have a need to be there anymore […] but at the same instance there are new needs elsewhere. Let us not be afraid to adjust that […] we train officials to step in (to do new works) because if we leave officials without proper jobs to do, our institution is heavy (with overstaffing matter) […] I encourage the Ministry (of Public Functions) to make an assessment. It is not that the system did not work before. It did work but how effective was it, we do not know. If through analyzing it we see that it is good enough, we do not need to change. But at least we have to look at the current situation in order to orientate it […]
(6) Monitor, evaluate and adjust the necessary places because it is a term to strengthen rather than to expand
Self-assessment means checking up. It is like a human being […] some people dare not to see doctors because once seeing a doctor s/he is told to go on diet […] we have to inspect the institution, where and how to prepare people properly for training. If we are not healthy, we cannot go to work. Tasks get busier, competition is tougher, and trade plays an important role in ensuring efficiency […] I think that you all in the Ministry have had a lot of experiences and can provide inputs in combination with the actual needs required by real competition and development in society. All ministries must carry out checking up, adjusting and/or strengthening wherever necessary to move forward, because this mandate is rather for strengthening than expanding […]
(7) Ministries and institutions ready to form a digital government and prepared for competition in the free market
The digital transformation is about setting up platforms, setting up platforms, and so on. I have seen that it has been organized since the time of HE Sun Chanthol, and HE Pan Sosak. Now it is under the leadership of Lok Chumteav Cham Nimul. Let’s continue. Not only here, all ministries and institutions, the whole government, are preparing the to become a digital government in the future […] if we do not get there, we are not up to date. It’s impossible to just say but do nothing […] let us strengthen ourselves so that we can fulfill the job. If we are not effective, our strength is not strong, anything we do will be difficult. Therefore, it is necessary to review and modernize the structure of staff training, as well as to organize the work system to respond to global competition. Free market does not pity us. They let us enter but we must survive on ourselves. They let us enter the competition, but we have to compete, and no one is waiting to help us forever […]
[3]
(8) Promoting the participation of the private sector through the Public-Private Sector Partnership (PPP) formula
The Public-Private Sector Partnership (PPP) formula is something that this government needs to push for more. The state plays a role in supporting the establishment of legal norms and supporting the private sector to participate. The state cannot play a substitute role for the private sector in promoting the development of the private sector or businesses. So, what I want and that I have mentioned in many forums, is how to set up a mechanism for the participation of the private sector in determining, discussing, formulating policies and implementing it. Previously yesterday, at the port of Sihanoukville as well as (when I was) in Japan, we discussed increasing the size and various initiatives in the Cambodian-Japanese relationship in the common economic sector, giving an important role to this PPP, with the participation of the private sector with both capital and expertise. Sometimes we assign the government officials to lead a mechanism that encourages the private sector. Without the private sector involved at all, we may not understand everything. I study economics, but I cannot do business. I can lay out a policy framework, but if I have to do marketing, I do not know how to sell […] we let the private sector participate and help strengthen the capacity of our private sector […]
(9) B2B and G2G trade opens the door, reduce legal or technical conditions which make it difficult for the private sector
Consider setting up a mechanism to engage in “knocking on door” approach, which must be accompanied by the private sector […] both in B2B and G2G. The state is open, but when it comes to implementation, it is not necessary for the state to involve. Now we have G2G involving in green trade […] some countries have set up government mechanisms but also do not block access from our private companies to work directly. Generally speaking, for us, like Samdech Techo often said, “white or black cat is a cat as long as they catch mouse.” The state can sell or the private can too […]we must open the door and reduce the requirements or conditions, standards, regulations or techniques that make it difficult for the implementation by the private sector. If it is too complicated, it will not happen. The private sector would not dare to do for fear of not understanding would lead to punishments. Speaking in unison, do it in a way to ensure the environment and in the legal framework but to the least so that they can do it […]
[4]
(10) Foreign trade is either determined by product or by market, domestic trade connects producers and consumers, and reduces imports
In my view, as far as foreign trade is concerned, we think of two formulas. The first formula is the product is the determinant factor. Another formula is market demand is the determinant factor. What is the product is the determinant factor? It means the products have special demand. For example, Kampot pepper, which has the geographical indication (GI) that no one can produce anywhere else, but us. There can be no Kampot in Japan […] a product that is of a special feature is rice. Well, we have to produce and we go to find the market. Meaning products first then market after.
The other is market first then products […] for example, I went to Arab, what they know best from Cambodia? I asked the prince who came to pick me up at the airport – “do you know about Cambodia?” Cambodia has never been there, but they’ve known Cambodia for the Sandlewood, which has a market there. This is a big product and we try to produce more and find a market for it. It has special feature. So, we do export based on the above two factors. Domestic trade, in particular, needs to increase the efficiency of connecting producers and consumers more effectively in order to reduce imports. This is an important task to increase support for Cambodian products and reduce imports in agriculture, tourism and others […]
(11) In 2025, to allocate budget for office equipment/furniture locally produced
Each year, we spend a lot of money to buy office furniture for national and sub-national government institutions. It costs a lot for each term. I have asked HE Dr. Aun Pornmoniroth to organize the working group and study one step ahead to prepare in principle so that from 2025 we can allocate some of the budget to spend on office furniture, by prioritizing on buying local products. This work takes time. The principle is there. The team is studying the experiences of several countries. There is a need to consult between the public and private sectors. We want to give priority to furniture (produced locally) […] for the upcoming year 2025, we are not going to close down people who do imports/exports 100%, but we will set some goals to help promote local products by allocating some budget to buy them to equip the state institutions […]
[5]
(12) Local producers need to improve product quality
We buy local products, but local producers have to be responsible. They must ensure that the materials used to supply national institutions are of good quality, usable and reasonable price. We will demand local producers to improve their capacity. Speaking in general, while given opportunities, they must strengthen themselves. If they do not strengthen themselves, we will lose. We want to help, but if they produce a chair that is easily broken up, then it is a problem. We help them to increase productivity.
I think this mechanism will be implementable because now we have secured a market. It requires the producers to start competing with each other. It should not be a good thing only by the encouragement from the state, but the quality of the local products has to be improved. As soon as the quality improves, it is not necessary for state to buy, but private sectors no longer need to buy from outside […] yesterday I met with the Japanese company, Toyota. They came to assemble cars in Cambodia. They asked the government to target the purchase of locally made cars. I said the government has an approach – “if the price is affordable and the car is good, we will” […]
[6]
(14) Quality assurance and not counterfeit products will help local producers
Ensuring the reliability of purchasing Cambodian products of good quality. We must make sure the level of quality is intact. We must not have counterfeit goods. We guarantee this to help those who really work hard to maintain quality. Each company is the same. If the quality is worse than others, […] we will certainly not buy from that shop again the following year. We will definitely buy from another sop. As for goods sold outside of Cambodia, they are to be tested a few times to see for sure that it is good. If it is bad just one time, it presents a problem. We must guarantee that (the goods are always of assured quality). I just saw that the Ministry of Trade has set this standard goal to ensure the quality on a regular basis. It is an important task […] this is the trust of customers that motivates products with quality within the country […]./.
No comments:
Post a Comment