Monday, November 13, 2023

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងដល់អាកាសយាន្តដ្ឋានអន្តរជាតិប៉ារីសអ័រលី សាធារណរដ្ឋបារាំងប្រកបដោយព្រះរាជសុវត្ថិភាពខ្ពស់

 បន្ទាប់ពីព្រះទីនាំងយន្តហោះ ពិសេស បានថ្វាយព្រះរាជដំណើរអស់រយៈពេលប្រមាណ ១២ ម៉ោងរួចមក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងដល់អាកាសយាន្តដ្ឋានអន្តរជាតិប៉ារីសអ័រលី នៅវេលាម៉ោង២អាធាត្រថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោងក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយព្រះរាជសុវត្ថិភាពខ្ពស់។

សូមជម្រាបថា៖ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងស្តេចយាងបំពេញព្រះរាជកិច្ចដ៏ឧត្តុងឧត្តម ក្នុងព្រឹត្តិកាណ៍ដ៏វិសេសវិសាលនៃការយាងចូលរួមក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ដែលប្រារព្ធនៅលើទឹកដីដ៏រុងរឿងរបស់ប្រជាជនបារាំងនៅពេលនេះ។

ដោយ៖ ទទក










No comments:

Post a Comment