នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាសមិទ្ធផលថ្មីនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ ឆ្លុះបញ្ចាំងពីចំណងការទូតរឹងមាំ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាផ្លែផ្កាដែលកើតចេញពីសុខសន្តិភាព និងជាសមិទ្ធផលលេចធ្លោថ្មីបន្ថែមទៀតនៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សមិទ្ធផលនេះ ក៏ត្រូវបានធ្វើឡើងក្រោមចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ៕
No comments:
Post a Comment