Tuesday, October 24, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់គ្រូពេទ្យនៅតាមតំបន់នានា ត្រូវបង្កើនសមត្ថភាពនៅក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ



សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើដល់គ្រូពេទ្យនៅតាមតំបន់នានា ត្រូវបង្កើនសមត្ថភាពនៅក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដើម្បីកុំឱ្យពិបាកដឹកមកភ្នំពេញ ជាពិសេសករណីជំងឺធ្ងន់ធ្ងរដែលទាមទារការសង្គ្រោះបន្ទាន់។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» ដែលពិធីនេះប្រារព្ធធ្វើឡើងនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ 


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ នឹងពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការពង្រឹងសមត្ថភាពគ្រូពេទ្យ ពង្រាយបុគ្គលិកពេទ្យដែលមានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ទៅដល់គ្រប់មូលដ្ឋានភូមិ ឃុំ។


សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជូនពរប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមមានសុខភាពល្អគ្រប់ៗគ្នា តែបើមាន អាការៈមិនស្រួល ឬ មានជំងឺណាមួយ សូមរួសរាន់មកកាន់មន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញរង់ចាំពិនិត្យ និងព្យាបាលជំងឺ៕





No comments:

Post a Comment