ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជ
ហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម John
Busuttil (ចន ប៊ូស៊ូធីល) ចូលក្រាបថ្វាយបង្គំ គាល់ថ្វាយសារតាំងនៅព្រះទីនាំងទេវាវិនិច្ឆ័យ
ព្រះបរមរាជវាំង វេលាម៉ោង ១១ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ត៍
តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ម៉ាល់ត៍ ប្រចាំព្រះរាជាណាចក្រកម្ពុជា
ដែលមាននិវេសដ្ឋាននៅទីក្រុងប៉េកាំង។
No comments:
Post a Comment