Thursday, September 07, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីជប៉ុន ឆ្លៀតស្វាគមន៍គ្នាពេលចូលរួមកិច្ចប្រជុំនៅឥណ្ឌូនេស៊ី

(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ ឆ្លៀតក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក គីស៊ីដា ហ្វឺមីអុ (KISHIDA Fumio ) នាយករដ្ឋមន្ត្រីជប៉ុន បានជួបស្វាគមន៍ និងជជែកគ្នាផងដែរ។ សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលនៅជាមេបញ្ជាការកងទ័ពជើងគោក ធ្លាប់បានជួបជជែកការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុនផងដែរ ក្នុងពេលបំពេញទស្សនកិច្ចនៅជប៉ុន៕

No comments:

Post a Comment