Friday, September 01, 2023

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ធានាបាននូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋទោះបីក្នុងស្ថានភាពលំបាកក៏ដោយ

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល ធានាបាននូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋទោះបីក្នុងស្ថានភាពលំបាកក៏ដោយ ជាក់ស្តែងនៅក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិត បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាលប្រមាណជិត២ម៉ឺននាក់ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានអនុវត្តដោយជោគជ័យនូវនយោបាយចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ទើបយើងអាចមានឱកាសបានបើកប្រទេសឡើងវិញ និងបានជួបជុំគ្នាដូចពេលនេះ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំអស់ដែលបានជឿជាក់ និងផ្តល់ទំនុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេសជាបន្តទៀត ជាពិសេសគឺលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី៕








No comments:

Post a Comment