Friday, June 09, 2023

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍គ្រប់និន្នាការនយោបាយទាំងអស់ មករួមរស់ជាមួយគណបក្សប្រជាជនលើកលែងតែទណ្ឌិតក្បត់ជាតិ៣ជំនាន់

 នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបចំនួន ១៨០៥៧នាក់ មក ពី រោងចក្រ សហគ្រាសចំនួន១១ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ ឆ្នាំង (លើកទី២) នៅព្រឹកថ្ងៃសុក្រទី៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ក្រុមប្រឆាំងគ្រប់និន្នាការនយោបាយទាំងអស់ ដែលមានបំណងចង់ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីរួមកសាងប្រទេសកម្ពុជា ប៉ុន្ដែសម្ដេចមិនទទួលតែទណ្ឌិតក្បត់ជាតិ ៣ ជំនាន់១រូបគត់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជនក្បត់ជាតិ៣ជំនាន់នេះខូចណាស់ សម្តេចធ្លាប់លើកលែងទោសឱ្យជាច្រើនលើករួចមកហើយ ដូច្នេះគ្មានការលើកលែងទៀតទេ ទុកឱ្យបុគ្គលនេះស្លាប់នៅក្រៅប្រទេសទៅចុះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសលើកលែងឱ្យអ្នកទាំងអស់ដែលផ្តាច់ខ្លួនចេញពីបុគ្គលក្បត់ជាតិ៣ជំនាន់រូបនេះ៕


No comments:

Post a Comment