Saturday, April 08, 2023

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ថវិកាចំនួន២០,០០០ដុល្លារ និងស្នើសុំព្រះមហាក្សត្រផ្តល់សញ្ជាតិខ្មែរ ដល់កីឡាករ Thiago Teixeira សញ្ជាតិប្រេស៊ីល


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​ បានប្រកាសផ្តល់ថវិកាចំនួន២០,០០០ដុល្លារ ដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល។

ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago។

រឿងហេតុដកខ្សែក្រវាត់ និងហាម Thiago មិនឱ្យប្រកួតព្រឹត្តិការណ៍ WMO។

លោក Garry Barret អ្នករៀបចំកម្មវិធីប្រដាល់ APEX Fighte Series ដែលផ្គូផ្គងការប្រកួតដណ្តើមខ្សែក្រវាត់ WMO រៀងរាល់១ឆ្នាំម្តងនៅសង្វៀន LKH Arena ប្រទេសអាល្លឺម៉ង់ បានកំណត់យកកីឡាករដែលស្ថិតនៅក្នុងចំណុះសមាគមម៉ឺយថៃពិភពលោកតែប៉ុណ្ណោះ (World Muaythai Organization)។ ហើយចំពោះកីឡាករ Thiago Teixeira គាត់គឺមកពីក្លិបប្រដាល់ Super8 Muaythai នៅកោះសាម៊ុយ ប្រទេសថៃ ដែលជាក្លិបប្រដាល់មួយស្ថិតក្នុងចំណុះសមាគមម៉ឺយថៃ។

ស្ថាប័ន WMO បានចុះបញ្ជីក្នុងសមាគមប្រដាល់ម៉ឺយថៃកាលពីឆ្នាំ២០១១ ស្របពេលសមាគមប្រដាល់ថៃនេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៣ ដោយមានលោក ឆៃណាវុត សិរីសាំផាន់ ជាប្រធាន លោក អារុណ សិរីសាំផាន់ ជាអនុប្រធាន និងលោកស្រី ចេដ សិរីសាំផាន់ ជាអគ្គលេខាធិការ។ ម៉ឺយថៃ បានប្រកាស និងផ្សព្វផ្សាយទៅកាន់ពិភពលោកជាង៥០ប្រទេស ដោយក្នុងនោះបានចូលជាសមាជិកពេញលេញ ៥០ប្រទេស នៅលើពិភពលោក។

ក្រោយកីឡាករ Thiago ឈ្នះខ្សែក្រវាត់ អគ្គលេខាធិការសមាគមប្រដាល់ម៉ឺយថៃពិភពលោក ដែលស្ថិតក្នុងចំណុះ KMA របស់ប្រទេសថៃ បានងឿងឆ្ងល់ «ហេតុអ្វីThiago វាយតំណាងគុនខ្មែរ?»។ ហើយរឿងរ៉ាវបានចម្រូងចម្រាស់រវាងអ្នករៀបចំកម្មវិធី APEX និងស្ថាប័ន WMO ហើយ WMO បានប្រកាសហាមកីឡាករ Thiago មិនឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ WMO ជារៀងរហូត ក្រោយកីឡាករប្រេស៊ីល ប្រកាសខ្លួនវាយតំណាង «គុនខ្មែរ»។

សូមរំលឹកថា «ចំពោះស្ថាប័ន WMO នេះដែរបានដាក់បញ្ចូលកីឡាករកម្ពុជា ធឿន ធារ៉ា ដែលបានឈ្នះខ្សែក្រវាត់ Thai Fight ក្នុងការប្រកួតកម្មវិធី Thai Fight King Of Muaythai ហើយត្រូវបានដាក់ឱ្យឈរលេខ២ ក្នុងតារាង WMO Champion &Ranking ទម្ងន់៧២.៥គីឡូក្រាម»៕








No comments:

Post a Comment