Tuesday, April 11, 2023

សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បន្ទាប់ពីកម្ពុជាបានបំបែកឯទគ្គកម្មពិភពលោក ក្នុងការបត់បេះដូងក្រដាសច្រើនជាងគេបំផុតលើពិភពលោក នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប។


(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បន្ទាប់ពីកម្ពុជាបានបំបែកឯទគ្គកម្មពិភពលោក ក្នុងការបត់បេះដូងក្រដាសច្រើនជាងគេបំផុតលើពិភពលោក នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប។


សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា បេះដូងក្រដាសដែលបានបត់ដោយប្រជាជនកម្ពុជាទូទាំងប្រទេស សម្រាប់កម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោក» ត្រូវបានកត់ត្រាជាផ្លូវការចូលក្នុងកំណត់ត្រាពិភពលោក Guinness World Records នៅវេលាម៉ោង០៥៖១៧នាទីល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដែលមានចំនួនបេះដូងសរុប ៣,៩១៧,៨០៥បេះដូង។

ការបត់បេះដូងដែលមានចំនួនរហូតដល់ ៣,៩១៧,៨០៥ តួលេខនេះ គឺបំបែកកំណត់ត្រាចាស់របស់អង់គ្លេស ដែលកាលពីឆ្នាំ២០១៩ មានចំនួន ៥៣,៧០៤ បេះដូង។

សូមជម្រាបថា បេះដូងដែលបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត គឺបានមកពីការចូលរួមបត់បេះដូងពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទីរួចមក ដើម្បីយកមករៀបចំជា «សួនបេះដូង» លើទឹកដីអង្គរដ៏ពិសិដ្ឋនៃយើងទាំងអស់គ្នា ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា៕
























No comments:

Post a Comment