Tuesday, April 25, 2023

សម្តេចតេជោ ហ៊ុន សែន មានបំណងសាកល្បងចង់ធ្វើមេឃុំ ដើម្បីដឹងពីស្ថានភាពទូទៅក្នុងមូលដ្ឋាន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ឲ្យដឹងថា សម្តេចមានបំណងចង់ឈរឈ្មោះធ្វើជាមេឃុំ ដើម្បីដឹងពីតួនាទី ការលំបាក និងការប្រឈមរបស់មេឃុំ ក្នុងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ។ ទោះយ៉ាងណាសម្តេចថា ការធ្វើជាមេឃុំអាចនឹងធ្វើទៅបានក្រោយការលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលពិធីប្រគល់សញ្ញាបត្រនេះ បានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ នៅរាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា សម្តេចអាចធ្វើក្នុងលក្ខខណ្ឌដែលសម្ដេចសម្រាកការងារពីនាយករដ្ឋមន្ត្រី អាចអាណត្តិបោះឆ្នោតឆ្នាំ២០២៧។ សម្តេចតេជោបញ្ជាក់ថា សម្តេចចង់សាកល្បងឈរឈ្មោះជាមេឃុំនៅកន្លែងណាមួយ ហើយសាកល្បងធ្វើមេឃុំប៉ុន្មានខែ រួចហើយចាំលាលែងចេញវិញ៕






No comments:

Post a Comment