Tuesday, April 04, 2023

ប្រធានាធិបតីទីម័រខាងកើត អញ្ជើញចូលរួមដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

 (ភ្នំពេញ)៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្មាំ២០២៣ បានប្រារព្ធរៀបចំនៅទីក្រុង Dili ប្រទេសទីម័រខាងកើតហើយ នៅព្រឹកថ្ងៃទី០៤ ខែមេសានេះ ដោយមានការអញ្ជើញចូលរួមរត់ដង្ហែ និងអបអរសាទរដោយផ្ទាល់ពីលោក Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត ។

តាមការបញ្ជាក់របស់លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិ CAMSOC បានឲ្យដឹងថា ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៅទីក្រុង Dili នេះ មានអ្នកចូលរួមជាង ៨០០នាក់ ហើយក្រៅពីការផ្ដល់កិត្តិយសចូលរួមពីប្រធានាធិបតីទីម័រខាងកើត ក៏មានមន្ដ្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំទីម័រ ព្រមទាំងឯកអគ្គរាជទូតបណ្ដាប្រទេសក្នុងតំបន់ និងក្រៅតំបន់ ក៏ដូចជាមន្ដ្រី UN ចូលរួមផងដែរ ។

សម្រាប់ពិធីដង្ហែដ៏មានអត្ថន័យ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ លោក ហោ សារុន បន្ទាប់ពីទទួលភ្លើងគប់ពីក្រុមការងារបច្ចេកទេស បេសកជនពិសេសកម្ពុជារូបនេះ នឹងប្រគល់ជូនលោក Jose Ramos-Horta ដើម្បីដង្ហែរ មុនលោកប្រធានាធិបតីប្រគល់ដល់មន្ដ្រីទូត មន្ដ្រីកីឡា និងកីឡាករ-កីឡាការិនីឆ្នើមៗផ្សេងៗទៀត ។ តាមគម្រោងចម្ងាយផ្លូវត្រូវដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម គឺមានចម្ងាយប្រមាណ ៣គីឡូម៉ែត្រ ៕







No comments:

Post a Comment