Friday, March 10, 2023

សម្តេចតេជោ ហ៊ុន សែន៖ យើងត្រូវគិតពីសន្តិភាពមុនអ្វីៗទាំងអស់

ក្នុងឱកាសអញ្ជើញជាអធិបតីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ដែលប្រារព្ធនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាល្ងាចថ្ងៃព្រហស្បតិ៍ទី៩ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកណាក៏ដោយដែលមានបំណងចង់បំផ្លាញសន្តិភាពនៅកម្ពុជា យើងមិនញញើតជាដាច់ខាតក្នុងការការពារសន្តិភាពឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ កុំថាឡើយដល់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ សន្តិភាពត្រូវដើរមុនអ្វីៗទាំងអស់ យើងត្រូវគិតពីសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនយើង៕


No comments:

Post a Comment