Monday, March 06, 2023

សម្តេចតេជោ ហ៊ុន សែន ជំរុញដល់យុវជនទាំងអស់បន្តខិតខំរៀនយកជំនាញ ដែលជាឱកាសឆាប់បានការងារ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ថ្លែងថា សិស្សដែលក្រោយចប់ការសិក្សាថ្នាក់បាក់ឌុប ក្នុងនោះសិស្សខ្លះបានប្រឡងជាប់មានលទ្ធភាពបន្តការរៀននៅតាមសាកលវិទ្យាល័យនានា ដើម្បីយកបរិញ្ញាបត្រ ចំណែកសិស្សមួយចំនួនទៀត ប្រឡងជាប់បាក់ឌុបមិនជាប់ ឬមិនមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យបាន ប៉ុន្តែសិស្សទាំងនោះអាចទៅបន្តការរៀនយកជំនាញផ្សេងៗទៀតបាន នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និស្សិតនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ការជំរុញបែបនេះ មិនមានន័យថា អោយបោះបង់ការរៀនសូត្រនៅសាកលវិទ្យាល័យនោះទេ គ្រាន់តែជាការជំរុញលើកទឹកចិត្តដល់យុវជនឱ្យមានចំណេះជំនាញដ៏ពិតប្រាកដមួយ ដើម្បីឆ្លើយតបទៅនឹងឱកាសការងារបានឆាប់រហ័ស បង្កើនប្រាក់ចំណូល តាមរយៈទីផ្សារការងាររដ៏សំបូរបែបនាពេលបច្ចុប្បន្ននេះ៕





No comments:

Post a Comment