Monday, March 13, 2023

ផ្សាយបន្តផ្ទាល់៖ ពិធីសម្ភោធការចាក់ផ្សាយភាពយន្តប្រវត្តិសាស្រ្ត “កូនប្រុស​ក្រោមពន្លឹព្រះចន្ទេពញបូណ៌មី”

 (ភ្នំពេញ)៖ ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែល​ជា​​ភាព​យន្តបែប​ប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុង​បុព្វហេតុ​ជាតិ​មាតុ​ភូមិនោះ បានថតចប់ជាស្ថាពរហើយ។ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និងសម្តេ​ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា ​អញ្ជើញសម្ពោធដាក់ឱ្យចាក់បញ្ចាំង នៅល្ងាចថ្ងៃចន្ទ ទី​១៣ ខែមីនា ឆ្នាំ២០២៣នេះ។

ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាព​យន្ត​ទាក់​ទិន​​ដំណើរ​​ជីវិត​ពិត​របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុង​សម័យ​សង្គ្រាម លន់ នល់ រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះនរោត្តមសីហនុ ព្រះ​បរម​រតន​កោដ្ឋ ការរត់ចូលព្រៃម៉ាកគីសម័យកាល​នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរក​កម្លាំង​អ្នក​​ស្នេហាជាតិ មករំដោះប្រទេស​ចេញពីរបប​ប៉ុលពត ការ​ជួប​ជុំ​ភរិយា​សម្តេច​​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។

ខ្សែភាពយន្តនេះ បានបង្ហាញពីខ្សែជីវិតតស៊ូរបស់សម្តេចតេជោ ពីកុមារភាព​ត្រូវ​ចាកចេញ​ពី​មាតាបិតា បងប្អូនបង្កើតនៅភូមិកំណើត ទៅស្វែង​រក​ការ​សិក្សា​រៀនសូត្រ នៅរាជធានី​ភ្នំពេញ ដោយស្នាក់អាស្រ័យជាមួយ​ព្រះ​សង្ឃ​ក្នុង​វត្តនាគវ័ន្ត។

ខ្សែភាពយន្តប្រវត្តិសាស្ត្រនេះមានប្រមាណ ៥២ភាគ ហើយ​ចំណាយ​ពេល​វេលា​ថត​​រយៈ​ពេល​​ជាងមួយឆ្នាំ។ ក្រុមការងារផលិតភាពយន្តនេះ បាន​ជ្រើស​រើស​តួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រម​ទាំង​កងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ភាពយន្តដែលទាក់ទងទៅនឹង​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រជាតិនេះ ចំណាយថវិកាសម្រាប់ផលិតប្រមាណជា ៦លានដុល្លារអាមេរិក។ ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែន​ជា​ថវិកា​ជាតិនោះឡើយ៕

No comments:

Post a Comment