Friday, February 10, 2023

ខួប៣ឆ្នាំនៃការចូលចតរបស់ Westerdam នៅព្រះសីហនុ! កម្ពុជាអំពាវនាវឱ្យរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

 (ភ្នំពេញ)៖ ក្នុងឱកាសខួប៣ឆ្នាំនៃការចូលចតរបស់នាវាទេសចរណ៍ MS Westerdam នៅកំពង់ផែខេត្តព្រះសីហនុ ក្រសួងទេសចរណ៍បានអំពាវនាវដល់សមាគមន៍ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ ស្ថាប័នរដ្ឋ-ឯកជន អ្នកសារព័ត៌មាន សាធារណជនទាំងអស់ចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍នានានៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាបន្ថែមទៀត។

យោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ធំៗដែលក្រសួងទេសចរណ៍ចង់សង្កត់ធ្ងន់នោះរួមមានដូចជា ឆ្នាំទស្សនាកម្ពុជា២០២៣ អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ការប្រកួតកីឡាស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បុណ្យទន្លេនៅខេត្តកំពង់ធំ សប្ដាហ៍ម្ហូបអាហាររុស្ស៉ីនៅរាជធានីភ្នំពេញ ពិធីបុណ្យសមុទ្រនៅខេត្តកែប វេទិកាទេសចរណ៍មេគង្គនៅខេត្តព្រះសីហនុជាដើម៕

ខាងក្រោមនេះគឺជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖







No comments:

Post a Comment