Monday, January 09, 2023

សម្តេចតេជោ ហ៊ុន សែន ៖ ការអភិវឌ្ឍ និងសន្តិភាព ត្រូវដើរទន្ទឹមគ្នាជាចាំបាច់

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បើចង់មានការអភិវឌ្ឍត្រូវរក្សាសន្ដិភាព ហើយបើចង់រក្សាសន្ដិភាពត្រូវការការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានពង្រីក និងលើកគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូ ក្នុងក្រុងកំពង់ចាម។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សន្តិភាពដែលទុកឱ្យប្រជាពលរដ្ឋក្រីក្រនឹងធ្វើឱ្យប្រជាពលរដ្ឋលែងគាំទ្រអាចឈានដល់ការប៉ះបោរប្រឆាំងរដ្ឋាភិបាល នេះជាអ្វីដែលរដ្ឋាភិបាលត្រូវគិតគូរគឺសន្ដិភាព និងការអភិវឌ្ឍន៍ត្រូវដើរទន្ទឹមគ្នាជានិច្ច ដោយត្រូវរក្សាបានភាពនឹងនរបច្ចុប្បន្នគឺរដ្ឋាភិបាលធ្វើយ៉ាងណារក្សាសន្ដិភាពឱ្យបានយកពេលដែលមានសន្ដិភាពនេះ ដើម្បីធ្វើការអភិវឌ្ឍន៍ ពង្រឹងសន្ដិភាពតទៅមុខទៀត៕




No comments:

Post a Comment