Saturday, January 14, 2023

ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៥ ជិត៥ពាន់នាក់

 នៅល្ងាចថ្ងៃសៅរ៍ ៨រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​អញ្ជើញ​ផ្តល់​កិត្តិយស​ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានប៉ុន្មានជិត 5,000 នាក់ នៅសាលពិព័ណ៌កោះពេជ្រ ពិធីនេះឡើងវិញ បន្ទាប់ពីមានការអាក់ខានរយៈពេលបីឆ្នាំដោយសារជំងឺកូវីដ-១៩។

ជំនួបអាហារសាមគ្គីនៅឆ្នាំនេះ ធ្វើឡើងក៏ចំពេល​ខួប៣៨ឆ្នាំនៃ​ការកាន់​តំណែង​ជានាយក​រដ្ឋម​ន្ត្រី​របស់​សម្ដេច​តេជោ ហ៊ុន សែន ផងដែរ។ ក្រៅពីអ្នកព័ត៌មានហើយនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាល​រាជ​ធានី ខេត្ត មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន ត្រូវបាន​អនុញ្ញាត​ឱ្យចូល​រួមក្នុងពិធីនេះផងដែរ។ ជំនួបនេះធ្វើឡើងដោយ បើកទូលាយ ពោលអ្នក​ព័ត៌មាន​កំពុង​បម្រើ​ការងារ​នៅក្នុង​ប្រទេស កម្ពុជាទាំងជាតិ និងអន្តរជាតិ សុទ្ធតែត្រូវបាន អនុញ្ញាតឱ្យចូលរួម ដោយមិនមាន​ប្រកាន់​អ្នកសា​រព័ត៌មានមកពីស្ថាប័នគាំទ្រ ឬមិនគាំទ្ររាជរដ្ឋាភិបាលនោះឡើយ។


 

No comments:

Post a Comment