Thursday, November 10, 2022

ព្រះមហាក្សត្រកម្ពុជា ព្រះបរមរាជានុញ្ញាត ថ្វាយព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ និងជូនឯកឧត្តមប្រធានាធិបតី នាយករដ្ឋមន្ត្រីនៃបណ្តាប្រទេសជាសមាជិកអាស៊ានចូលក្រាបថ្វាយបង្គំគាល់

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតថ្វាយព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេដារូសាឡេឹម និងជូនឯកឧត្តមប្រធានាធិបតី នាយករដ្ឋមន្ត្រីនៃបណ្តាប្រទេសជាសមាជិកអាស៊ានចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅព្រះទីនាំងទេវាវិនិច្ឆ័យក្នុងព្រះបរមរាជវាំង។
អញ្ជើញចូលរួមក្នុងព្រះរាជសវនាការដ៏ឧត្តុងឧត្តមនេះ មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង។
រូបភាព-អត្ថបទ: ទទក

No comments:

Post a Comment