Friday, October 28, 2022

រាជរដ្ឋាភិបាលប្រកាស ប្រកាសលទ្ធផល នៃ សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២


សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២

នៅព្រឹកថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៨និង០០នាទីព្រឹក នៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី មាន​បើក​​​​កិច្ច​ប្រជុំ​​​​​ពេញអង្គ​​គណៈ​រដ្ឋមន្ត្រី ​ ​​​ក្រោម​អធិបតី​ភាព​​​​​ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គ​មហាសេនា​បតី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖


១- សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
២- សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
៣- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥។
៤- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថា​ប័ន​នីតិ​ប្បញ្ញត្តិ​ លើសេចក្តី​​ព្រាង​ច្បាប់​ស្តី​ពីការ​អនុម័តយល់ព្រមលើ៖
៤.១-ពិធីសារ​ទាក់ទងនឹងការធ្វើ​វិសោធនកម្ម​នៃអនុសញ្ញាស្តីពី​អាកាស​ច​រណ៍ ​ស៊ីវិ​ល​​អន្តរជាតិ ដោយបន្ថែមមាត្រា​៣ស្ទួន។
៤.២-ពិធីសារទាក់ទង​នឹងការធ្វើ​វិសោធន​កម្មមាត្រា៥០(ក) នៃអនុសញ្ញាស្តីពី​អាកាស​ចរណ៍ស៊ីវិលអន្តរជាតិ។
៤.៣-ពិធីសារទាក់ទង​នឹងការធ្វើ​វិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពី​ អាកាស​ចរ​ណ៍​ស៊ីវិលអន្តរជាតិ។
ក្រោយពីបានស្ដាប់របាយការណ៍ សម័យប្រជុំ​ពេ​ញ​​​​អ​ង្គ​​​គណៈ​រដ្ឋ​មន្ត្រីបានធ្វើការ​ពិភាក្សា​ផ្លាស់​​ប្ដូរយោបល់ និងសម្រេចតាមរបៀបវារៈ ដែល​មានលទ្ធផលនិង​​ខ្លឹមសារសង្ខេបដូច​ខាង​ក្រោ​ម​៖
១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ត្រូវ​បាន​រៀបចំឡើងដោយ​មានខ្លឹមសារសង្ខេបដូចខាងក្រោម៖




No comments:

Post a Comment