សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នាឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក
ថ្លែងក្នុងឱកាសនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នេីដល់គ្រួសារដែលទាស់ទែងគ្នា ព្រោះចាញ់បោក ខឹម វាសនា សូមអធ្យាស្រ័យឱ្យគ្នា ហេីយត្រូវរ៉ូវគ្នាវិញ។ ក្នុងនោះសូមអ្នកជិតខាងកុំមានការរេីសអេីងចំពោះអ្នកដែលចាញ់បោក ខឹម វាសនា។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអភិបាលខេត្តសៀមរាប រៀបចំរថយន្តជួយដឹកអ្នកទាំងនោះត្រលប់ទៅផ្ទះវិញ បេីមានអ្នកអត់មានមធ្យោបាយត្រឡប់ទៅផ្ទះ ហេីយត្រូវរៀបចំបាយទឹកជូនពួកគាត់ផងដែរ៕
No comments:
Post a Comment