Tuesday, May 17, 2022

សម្ដេចតេជោ ហ៊ុន សែន៖ នៅតែអនុវត្តគោលការណ៍ចាក់វ៉ាក់សាំងកូវីដ-១៩ដោយឥតគិតថ្លៃដដែល

សម្ដេចតេជោ  ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល នៅតែបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដដែល បើទោះបីជាត្រូវបន្តចាក់រហូតដល់ដូសទី១០ក៏ដោយ ពីព្រោះពេលនេះជាពេលត្រូវជួយប្រជាពលរដ្ឋ មិនមែនជាពេលដែលយកលុយប្រជាពលរដ្ឋនោះទេ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ដែលពិធីសំណេះសំណាលនេះ ធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ។

សម្ដេចតេជោ  ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំយ៉ាងខ្លាំងក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការព្យាបាលជំងឺកូវីដ-១៩ដោយឥតគិតថ្លៃ ព្រមទាំងបញ្ចេញសាច់ប្រាក់ដើម្បីជួយដល់ពលរដ្ឋដែលបាត់បង់ការងារដោយសារជំងឺកូវីដផងដែរ៕









No comments:

Post a Comment