Thursday, May 12, 2022

សម្តេចតេជោ ហ៊ុន សែន៖ ការបំភ្លៃព័ត៌មានថាខ្ញុំស្លាប់ គឺជាអំពើអគុណធម៌ និងតិរច្ឆាន

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងមកមានការផ្សព្វផ្សាយថា សម្តេចបានស្លាប់ហើយដែលទង្វើបែបនេះត្រូវបានសម្តេចលើកឡើងថាជា អំពើអគុណធម៌ និងតិរច្ឆាន។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីជួបសំណេះសំណាលជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរនៅកាណាដាប្រមាណ២ពាន់នាក់នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។


សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «សួរថាតើហ៊ុន សែន ពិត ឬហ៊ុន សែន ក្លែងក្លាយ? ហ៊ុន សែន បានស្លាប់ទៅហើយបើតាមព័ត៌មានគេអះអាងតាំងពីស្រុកបារាំងមក ហើយនៅអាមេរិកនេះ តាមដែលដឹងមានគេជប់លៀងទៅទៀត។ នេះគឺជាអំពើអគុណធម៌ពេកហើយ បើសិនជាស្លាប់ទៅហើយ យើងទៅយកកម្មយកពៀរធ្វើអីទៀត ហើយវាស្ថានភាពជាតិរច្ឆានទៅវិញទេ»៕






No comments:

Post a Comment