Thursday, February 03, 2022

ព្រះមហាក្សត្រ ផ្ញើព្រះរាជសារ ប្រទានពរដល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៧៧ ឈានចូល៧៨ឆ្នាំ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានសព្វព្រះរាជហឫទ័យ ផ្ញើព្រះរាជសារប្រទានពរដល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៧៧ ឈានចូល៧៨ឆ្នាំ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងព្រះរាជសារនេះ ព្រះមហាក្សត្រ មានព្រះបន្ទូលដូចតទៅ៖


«សម្តេចវិបុលសេនាភក្តី ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត,

នៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចវិបុលសេនាភក្តី នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូន សម្តេចវិបុលសេនាភក្ដី សូមទទួលបាននូវមហាជោគជ័យថ្មីៗបន្តទៀត ក្នុង បេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ។

ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមអបអរសាទរចំពោះស្នាដៃដ៏ប្រសើរ និងសូម សម្តែងនូវការសរសើរដ៏ស្មោះរាល់កិច្ចខិតខំប្រឹងប្រែង របស់ សម្តេចវិបុលសេនាភក្តី ដែលជាអ្នក ស្នេហាជាតិដ៏ឧត្តុង្គឧត្តម ក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជាទទួលបានសេចក្តីសុខសន្តិភាព ស្ថិរភាព សង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យ ។

ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ចំពោះ សម្តេចវិបុលសេនាភក្ដី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចវិបុលសេនាភក្តី ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ បំផុត អំពីខ្ញុំ»៕




No comments:

Post a Comment