Tuesday, January 25, 2022

ពិធីបើកសិក្ខាសាលាស្តីពីការពិគ្រោះយោបល់សេចក្តីព្រាងគោលនយោបាយគ្រប់គ្រងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

ព្រះសីហនុ÷ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានបើកសិក្ខាសាលាស្តីពីការពិគ្រោះយោបល់សេចក្តីព្រាងគោលនយោបាយគ្រប់គ្រងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមអធិបតីភាពលោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដី និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលមានតំណាងអភិបាលខេត្តជាប់មាត់សមុទ្រចូលរួម មានខេត្តកោះកុង កំពត និងខេត្តកែប។


ក្នុងពិធីនោះ លោក គួច ចំរើន បានថ្លែងអរគុណវត្តមានលោក លោកស្រីតំណាងរដ្ឋបាលខេត្តទាំង៣  ជាប់សមុទ្រ អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត  មេឃុំ ចៅសង្កាត់ ស្មៀនចូលរួមសិក្ខាសាលា ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងមាន៧ចំណុច 

១.គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ 

២.ចក្ខុវិស័យឆ្នាំ២០៣៨ ខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រង ប្រើប្រាស់បែងចែក និងអភិវឌ្ឍប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព អភិវឌ្ឍន៍ខេត្តជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងអាស៊ាន នៃប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព ជាមជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភាជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសាកលលោក។ 

៣.គោលបំណងប្រើប្រាស់ដីធ្លី ការបែងចែកដី ការអភិវឌ្ឍន៍ដែនដីនគរូបនីយកម្ម អភិវឌ្ឍន៍ខេត្តប្រកបដោយប្រសិទ្ធភាព និងមានភាពទាក់ទាញ និងឧត្ដមភាពប្រកួតប្រជែងសំដៅរួមចំណែកប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ 

៤.យុទ្ធសាស្ត្រ អនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី ការគ្រប់គ្រង ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អនុវិស័យបែងចែកដីធ្លី ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យសំណង់ យុទ្ធសាស្ត្រសមាហរណកម្មវិស័យពាក់ព័ន្ធទៅនឹងដីធ្លី ការពង្រឹងការគ្រប់គ្រងអភិបាល កិច្ចល្អ និងស្ថាប័នយុទ្ធសាស្ត្រទាក់ទាញការវិនិយោគ និងធនធានការគ្រប់គ្រងហានិភ័យសំខាន់ៗនិងបង្ការគ្រោះមហន្ត រាយធម្មជាតិ។ 

៥.ផែនការសកម្មភាពអភិវឌ្ឍន៍ខេត្តព្រះសីហនុ រយៈពេលខ្លី (២០២១ ២០២៥) រយៈពេលមធ្យម ( ២០២៥ ២០៣០) រយៈពេលវែង (២០៣០ ២០៣៨)។ 

៦.ក្របខណ្ឌអនុវត្ត និងយន្តការដឹកនាំសម្របសម្រួល តាមដា វាយតម្លៃ ធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី អង្គភាពថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តតាមដានវាយតម្លៃត្រួតពិនិត្យ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រតាមវិស័យក្នុងការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិឱ្យមាននិរន្តរភាពស្របតាមចក្ខុវិស័យនៃគោលនយោបាយ ។ 

៧.សេចក្តីសន្និដ្ឋាន សកម្មភាពទាំងនេះត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់រៀបចំសកម្មភាពរបស់អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមដានត្រួតពិនិត្យធានាបាននូវការអនុវត្តន៍ប្រកបដោយការ ទទួលខុសត្រូវពីក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងប្រជាពលរដ្ឋសំដៅសម្រេចឱ្យបានចក្ខុវិស័យ ដើម្បីធានាតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាក់ស្ដែង។

លោកបណ្ឌិត ប៉ែន សុផល មានប្រសាសន៍បើកសិក្ខាសាលាថា ផ្អែកលើក្របខ័ណ្ឌនៃការសិក្សាស្រាវជ្រាវទិន្នន័យតាមរយៈកំណែទម្រង់ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិយុទ្ធសាស្ត្រចតុកោណដំណាក់កាលជាបន្តបន្ទាប់ ឆ្លើយតបការផ្លាស់ប្ដូរការរីកចម្រើនសេដ្ឋកិច្ចមានសក្តានុពលក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ស្របតាមនិន្នាការតំបន់ និងពិភពលោក។ 


លោកបានបន្តថា រាជរដ្ឋាភិបាលដាក់ ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដោយកំណត់ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ 


គោលនយោបាយគ្រប់គ្រង ប្រើប្រាស់ដី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ សំដៅរៀបចំគោលនយោបាយគ្រប់គ្រងវិស័យដីធ្លី ក្នុងនោះមានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី អនុវិស័យបែងចែកដីធ្លី លំនៅឋាន ការគ្រប់គ្រង និងអភិវឌ្ឍវិស័យសំណង់ ការគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ ការចូលរួមយ៉ាងសកម្មពីវិស័យពាក់ព័ន្ធ ការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ និងធ្វើសមាហរណកម្មវិស័យពាក់ព័ន្ធដីធ្លី ផ្អែកលើមូលដ្ឋាន គោលនយោបាយដីធ្លី សៀវភៅសដីធ្លី គោលនយោបាយជាតិស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ 


លោក ប៉ែន សុផល បានឲ្យដឹងទៀតថា គោលនយោបាយអភិវឌ្ឍន៍ប្រើប្រាស់ដីខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មានគោលដៅតម្រង់ទិស កំណត់ការគ្រប់គ្រងប្រើប្រាស់តាមបែបគំរូថ្មី ផ្អែកលើកត្តាភូមិសាស្ត្រ នៃតំបន់ឆ្នេរសមុទ្រកម្ពុជា កត្តាធនធានធម្មជាតិ បរិស្ថាន វប្បធម៌ និងតម្រូវការវិវឌ្ឍន៍សេដ្ឋកិច្ចសង្គមស្របតាមគោលនយោបាយច្បាប់ បទដ្ឋាន គតិយុត្តព្រមទាំងការសិក្សាស្រាវជ្រាវពីអន្តរជាតិមានកូរ៉េខាងត្បូង ចក្រភពអង់គ្លេស ហូឡង់ ម៉ាឡេស៊ី ជប៉ុន ចិន ម៉ូណាកូជាដើម។ គោលនយោបាយនេះមានវិសាលភាពគ្របដណ្តប់លើដែនដីនៃខេត្តព្រះសីហនុ តាមបណ្ដោញផ្លូវជាតិលេខ៤  និងផ្លូវល្បឿនលឿន ៕








No comments:

Post a Comment