Monday, January 24, 2022

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក សូ រិន អតីតអភិបាលខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី  រួមដំណើរប្រតិភូក្រសួងព័ត៌មាន និងលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោកស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត លោក ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរមន្ទីរព័ត៌មានខេត្ត លោក យិន សាវេន អភិបាលក្រុង ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក សូ រិន អតីអភិបាលខេត្តកំពង់ឆ្នាំង និងជាឳពុកក្មេក លោក គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណៈភាព ដោយរោគាពាធ ក្នុងជន្មាយុ៨១ឆ្នាំ។


លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ សំដែងនូវការចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំចំពោះបងប្អូន កូន ចៅ និងក្រុមគ្រួសារសព លោក សូ រិន ដោយសមាណចិត្តដ៏សែនក្តុកក្តួលជាទីបំផុត និងសូម ឧទ្ទិស បួងសួង ដល់វិញ្ញាណក្ខន្ធ របស់ឯកឧត្តម សូ រិន បានទៅកាន់ សុខកតិភពកុំបីឃ្លៀងឃ្លាតឡើយ។


លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍បន្តថាៈ មរណភាពរបស់លោក    សូ រិន នាពេលនេះ គឺជាកាបាត់បង់ បិតា បិតាក្មេក ជីតា ជីតាតួតជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត របស់ក្រុមគ្រួសារនៃសព ប្រកបដោយព្រហ្មវិហារធម៌ សឹង្គហធម៌ សណ្តោសប្រណី ដោយកន្លងមក លោកតែងតែយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ចិញ្ចឹមបីបាច់ថែរក្សាក្រុមគ្រួសារនិង អប់រំ ទូន្មានកូនចៅ ធ្វើអោយក្រុមគ្រួសារ រស់នៅ មានភាពរីករាយ និង សុភមង្គល។ ការបាត់បង់នាពេលនេះ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម១រូប ដែលពេញមួយជីវិតរបស់លោក បានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការបម្រើជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕






No comments:

Post a Comment