Thursday, August 26, 2021

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួតពិនិត្យបច្ចេកទេស និងចុះត្រួតពិនិត្យទំហំផ្លូវជាក់ស្ដែង ក្នុងភូមិទួលក្រឡាញ់

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំត្រួតពិនិត្យបច្ចេកទេស នឹងចុះត្រួតពិនិត្យទំហំផ្លូវជាក់ស្ដែង ដឹកនាំដោយលោក លី សុភា ប្រធានមន្ទីរ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី លោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីរ និងជានាយករងកម្មវិធី។ 

ក្នុងនោះក្រុមការងារបានចុះត្រួតពិនិត្យទំហំផ្លូវជាក់ស្ដែង ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកប្រធាន អនុប្រធានក្រុមចុះបញ្ជីដីធ្លីក្រុមទី២ មន្ត្រីផ្នែក GIS មន្ត្រីកំណត់ព្រំ មន្ត្រីវាស់វែង សរុបចំនួន ១១នាក់ ៕






No comments:

Post a Comment