Wednesday, August 04, 2021

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បើកវគ្គបណ្តុះបណ្តាលសម្រាប់អ្នកស្ម័គ្រចិត្តស្តីពីសុខភាពផ្លូវចិត្ត និងការគាំទ្រសង្គម

ស្វាយរៀង៖ នៅថ្ងៃទី ៣-៤ ខែ សីហា ឆ្នាំ ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្ត ស្វាយរៀង បានបើកវគ្គបណ្តុះបណ្តាលសម្រាប់អ្នកស្ម័គ្រចិត្តស្តីពីសុខភាពផ្លូវចិត្ត ការគាំទ្រសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ក្រោមការឧបត្ថម្ភពីគម្រោងត្រៀមបង្ការ និងឆ្លើយតបកូវីដ-១៩ គាំទ្រដោយសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម(IFRC) ។ 

ពិធីនេះបានការអញ្ជើញចូលរួមពីលោក សរ វណ្ណា នាយកសាខា ព្រមទាំង លោក លោកស្រី ជាអ្នកស្មគ្រ័ចិត្ត មកពីឃុំកំពង់ចំឡង បាសាក់ និងសង្កាត់ ស្វាយតឿ សរុបចំនួន ២០ នាក់ ស្ត្រី ៩ នាក់  ដែលពិធីនេះធ្វើនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយជ្រំ ក្រោមការសម្របសម្រួលពីមន្ត្រីសាខាដែលបានបណ្តុះបណ្តាលរួច។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២១  ដោយប្រើ ប្រាស់មេរៀនដែលរៀបចំដោយក្រុមការងារទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។ 

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ចំណេះដឹង សមត្ថភាព និងជំនាញនៃអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ទៅលើជំងឺកូវីដ-១៩ សុខភាពផ្លូវចិត្ត ការគាំទ្រចិត្តសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ដឹងពីជំនាញទំនាក់ទំនង ការផ្សព្វផ្សាយ និងយន្តការផ្តល់ព័ត៌មានត្រលប់ប្រកបដោយប្រសិទ្ធិភាព ក្នុងសហគមន៍ ទាក់ទងនឹងកូវីដ-១៩៕





No comments:

Post a Comment